ប្រិយមិត្តបានដឹងរួចមកហើយថា Note 7 បានបញ្ចេញជាផ្លូវការកាលពី 3 សប្តាហ៍មុន ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់ដឹងពីមុខងារ និងលក្ខណៈពិសេសៗរបស់វានូវឡើយទេ ។ នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីមុខងារថ្មីៗទាំងនេះ។
1 . អាវក្រោះការពារការជ្រាបទឹក IP68 ( water&dust-resistant)
Samsung បានបំពាក់បច្ចេកវិទ្យានេះនៅលើ Note 7 ដូចទៅនិង S7, S7 edge ។
2 . ការសាកថ្មពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត
នៅក្នុងប្រអប់ Note 7 មាន USB Connector និង microUSB ដែលអាចភ្ជាប់គ្នាបានដូច្នេះអ្នកអាចសាកថ្មពីទូរស័ព្ទ Note 7 ទៅទូរស័ព្ទមួយទៀតបានយ៉ាងងាយស្រួល ។ វាក៏មានមុខងារ fast charger ផងដែរ ។
3 . ការផ្ទេរទិន្នន័យពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត
អ្នកអាចផ្ទេរទិន្នន័យពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីបានតាមរយៈ USB Connector ជាមួយ microUSB បានទៀតផង ។
4 . មុខងារ Always On Display
មុខងារនេះបង្ហាញនូវថ្ងៃខែម៉ោង និងការផ្តល់ដំណឹងនៅពេល screen ងងឹតដូចទៅ Galaxy S7 អញ្ចឹង ។
5 . មុចងារ Blue light filter
Blue light filter គឺស្រដៀងទៅមុខងារ Night Mode របស់ Apple ដែលជាមុខងារផ្លាស់ប្តូរពណ៌អេក្រង់ទៅជាខៀវតិចៗដើម្បីអោយអ្នកមើលឆាប់គេងលក់ ។
6 . មុខងារ Secure Folder
គឺជាមុខងារថ្មីស្រឡាងរបស់ Samsung ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងមូលបានទៀតផង ។
7 . មុខងារ Video enhancer
នឹងធ្វើអោយគុណភាពរូបភាពកាន់តែប្រសើរឡើងនៅក្នុងកម្មវិធីវីដេអូ នានា ។ ជាមួយមុខងារនេះ កំរិតពន្លឺ, Contrast និង គុណភាពសម្លេងក៏កាន់តែល្អប្រសើរ ។
8 . មុខងារ Selfie flash
ជាមុខងារដែលយកភ្លើងពន្លឺអេក្រង់មកធ្វើជា flash សំរាប់ selfie ។
9 . មុខងារ Smart Select
និងអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs file ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នក ។
10 . មុខងារ S Pen Translate
ជាមុខងារថ្មីរបស់ប៊ិច S Pen ដោយគ្រាន់តែយក S Pen ដាក់លើពាក្យដែលអ្នកចង់បកប្រែនោះវានឹងបង្ហាញអត្ថន័យ ។
តើមិត្តអ្នកអានយល់យ៉ាងណាចំពោះមុខងារពិសេសទាំងនេះ? បើប្រិយមិត្តមានចំងល់អ្វីអាច comment ខាងក្រោមនេះបាន ។