MENU

ផល់ប្រយោជន៍ជាច្រើន ដែលអ្នកនឹងទទួលបានពីទម្លាប់ដែលគេងផ្ទាល់ដី

ការទទួលទានដំណេក គឺជារឿងមួយដ៏ចាំបាច់សំរាប់យើងគ្រប់រូប មិនថាសំរាប់តែមនុស្សចាស់ ឬក្មេងនោះទេ។ ការគេងបានគ្រប់គ្រាន់ នឹងផ្តល់ផល់ប្រយោជន៍ល្អៗ ជាច្រើនដល់សុខភាព និងអារម្មណ៍របស់ពួកយើង។ ប៉ុន្តែសំរាប់ទម្លាប់នៃការជ្រើសរើសទីកន្លែងដើម្បីគេង របស់យើងម្នាក់ៗ គឺមិនដូចគ្នាទាំងអស់នោះទេ ដោយមានអ្នកខ្លះមានទម្លាប់គេងនៅលើពូក លើគ្រេ និងមានមនុស្សមួយចំនួនទៀតគឺមានទម្លាប់គេងនៅផ្ទាល់ដីតែម្តង។

shutterstock206239933

 

ខាងក្រោមនេះ គឺជាងអត្ថប្រយោជន៍មួយចំនួនដែលយើង នឹងទទួលបានពីទម្លាប់ដែលគេងផ្ទាល់ដី ឬទីតាំងដែលមានផ្ទៃរៀបស្មើរ ៖

ជួយកាត់បន្ថយការឈឺចាប់នៅត្រង់ចង្គេះ និងត្រកៀក

នៅពេលដែលយើងចាប់ផ្តើមគេងផ្ទាល់ដី ឬទីតាំងដែលមានផ្ទៃរៀបស្មើរ ឆ្អឹងកងរបស់យើងនឹងចាប់ផ្តើមមានលក្ខណៈសណ្តូក និងត្រង់ ( មិនមានលក្ខណៈបត់បែនដូចនៅលើពូកទន់នោះទេ) ដែលជាមូលហេតុដែលធ្វើឲ្យយើង មានអារម្មណ៍ ថាបានធូរស្បើយនៅត្រង់ចង្គេះ ត្រកៀក និងនៅផ្នែកឆ្អឹងកងទាំងអស់តែម្តង។

balanced-unbalanced

 

បំបាត់អារម្មណ៍រសាប់រសុលនៅពេលគេង

ដោយសារតែពូកគឺមានលក្ខណៈទន់ និងមានផ្ទៃក្រឡេកក្រឡុក នៅពេលដែលយើងគេងនៅលើវា ដោយធ្វើឲ្យសភាពនៃខ្លួនប្រាណរបស់យើងបត់បែនទៅតាមវា ដែលជាហេតុធ្វើឲ្យយើង មានអារម្មណ៍មួយថារសាប់រសល់នៅពេលគេង។ សំរាប់ការគេងផ្ទាល់ដី ឬនៅទីតាំងដែលមានផ្ទៃរៀបស្មើរ គឺផ្ទុយគ្នាពីការគេងនៅលើពូក ដែលជាហេតុធ្វើឲ្យយើងអាចគេងលក់បានយ៉ាងងាយ។

djevojka-zena-spa_tretman_fdp-65raz3kqv1kyu5m58vpfvlc2fhx9mx6kt9xyp7ayl3u-620x330

 

ជួយតម្រង់ចង្គេះ និងត្រកៀកឲ្យមានសភាពស្មើរគ្នាល្អ

មានបញ្ហាសុខភាពជាច្រើន នឹងកើតមានឡើងចំពោះយើង នៅពេលដែលទម្រង់ឆ្អឹងចង្គេះ និងត្រកៀកយើងមានសភាពមិនស្មើគ្នា ដូចជាបញ្ហាតុល្យភាពមិនស្មើគ្នានៃសាច់ដុំ និងដងខ្លួន ជាមួយនឹងភាពមិនប្រក្រតីនៃឥរិយាបថ និងទម្រង់ឆ្អឹង ដែលនឹងបង្ករឲ្យមានបញ្ហារដល់សរសៃប្រសាទឆ្អឹងកង។

maxresdefault

 

ជួយតម្រង់ស្មារឲ្យមានទុល្យភាពស្មើរគ្នា

ភាពមិនមានតុល្យភាពរបស់ស្មារ ( ស្មារវៀច) អាចទាញ និងធ្វើឲ្យមានសំពាធ នៅត្រង់ចំណុច ករ និងខ្នង ដែលជាមូលហេតុដែលធ្វើឲ្យយើង កើតមានអាការៈចុក រោយ រាំរៃ និងឈឺក្បាល។ ថ្វីបើ អាការៈនៃភាពមិនមានតុល្យភាពរបស់រាង្គកាយ ត្រូវការពេលយូរក្នុងការបញ្ចេញក្តី ប៉ុន្តែវាគឺជារោគសញ្ញានៃជម្ងឺ ដ៏ធ្ងន់ធ្ងរ និងរាំរៃមួយ ដែលយើងទាំងអស់គ្នាមិនគួរប្រហែសនោះទេ។ យើងអាចដោះស្រាយបញ្ហាទាំងអស់នេះបាន តាមរយៈការមានទម្លាប់ទទួលទានដំណេកផ្ទាល់ដី ឬនៅទីតាំងដែលមានផ្ទៃរៀបស្មើរ ( គ្រែឈើដែលមានផ្ទៃរៀបស្មើ)។

0001HD

 

និយាយរួមទៅ ការគេងនៅលើពូករយៈពេលយូរ អាចបង្ករឲ្យបាត់បង់តុល្យភាពនៃសភាពដើមរបស់រាង្គកាយ និងអវៈយវៈ ដូចជា នៅត្រង់ចំណុច ចង្កេះ ត្រកៀក ស្មារ ឆ្អឹងកង ខ្នង និង ក ជាដើម។ ដំណោះស្រាយដ៏សាមញ្ញ និងល្អបំផុត សំរាប់បញ្ហានេះគឺ ការតម្រង់រាង្គកាយ និងអវៈយវៈ ឲ្យមានតុល្យភាពស្មើរគ្នា ដូចដើមតាមរយៈការមានទម្លាប់ទទួលទានដំណេកផ្ទាល់ដី ឬនៅទីតាំងដែលមានផ្ទៃរៀបស្មើរ។

 

Comments Off on ផល់ប្រយោជន៍ជាច្រើន ដែលអ្នកនឹងទទួលបានពីទម្លាប់ដែលគេងផ្ទាល់ដី សុខភាព

Comments are closed.

យោបល់របស់អ្នកអាន