MENU

សារៈសំខាន់នៃការផ្តល់ឈាម

ជាទូទៅ នៅប្រទេសកម្ពុជាយើង មិនថាចាស់ ក្មេងតែងតែខ្លាចកូនចៅ ទៅផ្តល់ឈាមព្រោះពួកគេជឿថា ការផ្តល់ឈាមជារឿងមួយមិនល្អ ធ្វើអោយពួកគេខ្សោយ និង កត្តាផ្សេងៗទៀតដែលមិនល្អ ប៉ុន្តែ អ្វីដែលត្រូវទៅវិញនោះគឺ ការផ្តល់ឈាមជារឿងមួយដែលល្អសំរាប់អ្នកផ្តល់ វាមានសារៈប្រយោជន៍។ ពួកយើងនឹងនិយាយអំពីសារៈប្រយោជន៍របស់វានៅខាងក្រោម ។

ប៉ុន្តែមុននឹង ធ្វើការបកស្រាយ ពួកយើងសុំនិយាយអំពី កត្តាអ្វីខ្លះដែលអ្នកអាចផ្តល់ឈាមបាន(តាមRED CROSS របស់ប្រទេស អូស្ត្រាលី)៖

  • អ្នកត្រូវមានអាយុចាប់ពី 17ឆ្នាំឡើង ឬ ក្មេងជាង 70ឆ្នាំ
  • ស្ត្រីធម្មតា (គ្មាន ផ្ទៃពោះ ឬ ទើបតែសំរាលនោះទេ)
  • គ្មានជំងឺ ប្រចាំកាយ (បេះដូង, ផ្សេងៗ)
  • មិនខ្វះជាតិដែក
  • គ្មានការចាក់សាក់ ឬ ចាក់ថ្នាំអ្វីទេ
  • គ្មានការរំលោភបំពាន ក្នុងរយៈពេល 3-4 ខែ មុន។

blood-donation

សារៈប្រយោជន៍នៃការផ្តល់ឈាម

  • កាត់បន្ថយជំងឺបេះដូងនិងសរសៃរឈាម៖ ពេលខ្លះឈាមយើង បើសិនជាវាខាប់ពេល ឬ ច្រើនពេកវាអាចធ្វើអោយ មនុស្សម្នាក់នោះមានជំងឺ លើសឈាម ហើយម្យ៉ាងវិញទៀត វាអាចធ្វើអោយសរសៃឈាមយើងប្រែពី ទន់ទៅជារឹងបាន ធ្វើអោយខូចផ្ទៃជំុវិញសរសៃរ។ ដូចនេះការផ្តល់ឈាមប្រហែលជាអាចជួយខ្លះក្នុងការកាត់បន្ថយ ជំងឺទាំងអស់នេះ។
  • កាត់បន្ថយកត្តាធ្វើអោយមានមហារីក
  • បំបាត់ការចាល់ ជាតិដែក សំរាប់អ្នកដែលបរិភោគជាតិដែលច្រើន៖ ការចាល់ជាតិដែក អាចបង្កអោយមានជំងឺដូចជា ក្រិនថ្លើម,មហារីកថ្លើម, ខូចលំពែង, ទឹកនោមផ្អែម។ល។ ដូចនេះ ការបញ្ចេញចោលជាតិដែកអាចជួយអ្នកបានខ្លះ។
  • កាត់បន្ថយកាឡូរី បានច្រើន តែ សូមកុំទៅផ្តល់ញឹកពេកដើម្បីស្រកគីឡូ។ វាអាចធ្វើអោយមានផលវិបាកទៅវិញទេ។
  • ទទួលបានការពិនិត្យឈាម ដោយមិនបាច់បង់ប្រាក់ ព្រោះមុននឹងគេយកឈាមអ្នក គេនឹងធ្វើតេស្តជាច្រើន ដើម្បីអោយច្បាស់ថាឈាមអ្នកអាចផ្តល់អោយអ្នកផ្សេងបានឬទេ។ ម្យ៉ាងវិញទៀត អ្នកអាចទទួលបានរបស់របរបរិភោគ ច្រើន។

 

នេះគ្រាន់តែជា សារៈប្រយោជន៍ 5 ដែលគេបានជួបប្រទះ នៅមានសារៈប្រយោជន៍ផ្សេងទៀតដែលគេ មិនទាន់បានស្រាវជ្រាវនៅឡើយ។ ដូចនេះ ដើម្បីជួយ សុខភាពអ្នកដ៏ទៃ និង សុខភាពខ្លួនឯង អ្នកអាចទៅបរិចាគឈាមអ្នកបានយ៉ាងតិច មួយឆ្នាំ 2 ដង។

images

Comments Off on សារៈសំខាន់នៃការផ្តល់ឈាម សុខភាព

Comments are closed.

យោបល់របស់អ្នកអាន