MENU

Honda Civic Sedan 2016

ក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតឡានដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនឡានទាំងអស់ ឥឡូវនេះបានបញ្ចេញនូវ រថយន្តថ្មីមួយគ្រឿងដែលជាជំនាន់ថ្មីរបស់ Civic គឺ Honda Civic Sedan 2016​ ជំនាន់ទី10។ រថយន្តនេះទើបតែចេញនៅថ្ងៃទី16 ខែកញ្ញា​ នេះទេ។​

រថយន្តនេះមានលក្ខណៈខុសពីកាលមុនជាខ្លាំង គេបានកែតួខាងមុខរបស់រថយន្តនោះដូចជាឡានស្ព័រ ហើយតួខាងក្រោយ បានកែស្តុប និងរបស់ជាច្រើនទៀត។​ បើតាមការណែនាំពីក្រុមហ៊ុន Honda គឺថា រថយន្តនេះគេបានទំលាក់អោយទាប 1inch និងតំឡើងប្រវែងអោយវែងជាង 2inch នៃម៉ូដែល 2015។

16-Civic-1

រាងខាងមុខរបស់ Honda civic sedan 2016 ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

16-Civic-2

រាងខាងក្រោយ​ និង ចំហៀង របស់ Honda civic sedan 2016 ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

រាងខាងមុខរបស់ Honda civic sedan 2016

ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

New-Civic-3

ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

New-Civic-5

ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

ចំណែកបច្ចេកវិទ្យាខាងក្នុងវិញគឺ នៅកន្លែងសំរាប់ចាក់ចំរៀងមានអេក្រង់TFT 7inch Touchscreen ដែលប្រើប្រាស់ Android អាចភ្ជាប់ជាមួយម៉ាសុីនទូរស័ព្ទទោះជាអ្នកប្រើ iOS (ភ្ជាប់ដោយ Carplay) និង Android (ភ្ជាប់ដោយ Android Auto) មានទំហំសំរាប់អង្គុយធំ ស្រួលអង្គុយ មានប្រដាប់បញ្ជានៅលើដៃចង្កូតតែម្តង នៅកណ្តាលខាងមុខមានប្រអប់ធំៗសំរាប់ដាក់របស់របរ។ ប្រអប់លេខនៅកណ្តាល ស្រួលកាន់។

16-Civic-4 16-Civic-9

ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

ដក់ស្រង់ចេញពីគេហទំព័រ​ Carscoops

និយាយអំពីម៉ាស៊ីនវិញ​ គឺថាវាប្រើប្រាស់ម៉ាស៊ីនរបស់ Honda Civic ដែលជាម៉ាស៊ីនដ៏ល្អរបស់ក្រុមហ៊ុន​ Honda ជួយសន្សំសំចៃប្រេងសាំង អោយត្រឹមតែ 40mpg ( ​​3.5Litre អាចជិះបាន​ 65km)។ រថយន្តនេះគឺជា រថយន្តល្អសំរាប់អ្នកទាន់សម័យ និង ចូលចិត្តនូវរថយន្តដែលមានរៀងដូច រថយន្តស្ព័រ ហើយក៏អាចកាតបន្ថយនូវការចំណាយទៅលើសាំងផងដែរ។

Comments (0) យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន