MENU

social
Tag Archive

1330

ទង្វើមួយចំនួន បង្ហាញប្រាប់ថាអ្នកគឺជាមនុស្សប្រភេទអាត្មានិយម

សង្គម

27/11/2016

មនុស្សអាត្មានិយាម គឺជាមនុស្សដែលតែងតែគិតពីខ្លួនឯង ធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីតែផល់ប្រយោជន៍ខ្លួនឯង ដោយមិនខ្វល់ពីទុកលំបាក និងការខាតប្រយោជន៍របស់អ្នកដ៏ទៃនោះឡើយ។ វាជារឿងមួយដែលធម្មតាទៅហើយ ដែលថាចរិកអាត្មានិយមរបស់មនុស្សយើង អាចកើតមានឡើងបានគ្រប់ពេលវេលា ដោយវាផ្អែកទៅលើការកើតមានហួសហេតុនូវ គំណិតឱកាសនិយម និងគំណិតឯករាជ្យពីអ្នកដ៏ទៃ ហើយការគិតបែបនេះនឹងធ្វើឲ្យមនុស្សម្នាក់នោះចេញកំលាំងជួយ សម្រាប់តែនៅលើរឿងដែលអាចផ្តល់នូវផល់ប្រយោជន៍ដល់ខ្លួនគេតែប៉ុណ្ណោះ តែភាពអាត្មានិយមនៅត្រង់ចំណុចនេះគ្រាន់តែជាទម្លាប់ទេ។adidas factory outlet
womens adidas ultra boost
adidas shoes on sale
adidas yeezy foam runner
adidas shoes for women
adidas sneakers
adidas sneakers
adidas yeezy for women
adidas outlet store orange
adidas yeezy foam runner
adidas tanger outlet
adidas online shop
best adidas running shoes
adidas sneakers women
adidas yeezy boost
adidas yeezy foam
mens adidas ultraboost
adidas outlet online
does adidas own yeezy design
adidas yeezy for women
adidas running shoes
adidas shoe sales
adidas yeezy foam runner mens stores
buy adidas shoes
adidas yeezy 700 v3 dark glow
adidas sneakers for men on sale
adidas shoes for men
adidas promo code
adidas shoes on sale
best adidas running shoes
adidas online
adidas originals store
adidas yeezy slides stores
adidas shoes sale
adidas yeezys
adidas ultra boost mens
adidas promo code
adidas shoes yeezy
adidas yeezy men
adidas yeezy slide
adidas yeezy boost 350

article-2329180-015b4495000004b0-510_634x448

រូបភាពពីគេហទំព័រ wearesocial.com

ប៉ុន្តែយើងក៏អាចប្រាប់ឲ្យដឹងផងដែរ ថានៅពេលដែលភាពអាត្មានិយមរបស់យើងកំពុងតែកើតមានច្រើនហួសហេតុ ឬ យើងកំពុងតែក្លាយខ្លួនទៅជាប្រភេទមនុស្សអាត្មានិយម  នៅពេលដែលយើងតែងតែចង់ផ្តួលអ្នកដ៏ទៃ ឬដៃគូររបស់ខ្លួនដើម្បីសំរេចឲ្យបាននូវគោលបំណង ឬផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងតែម្នាក់គត់។ ហើយសម្រាប់ខាងក្រោមនេះគឺជាទង្វើមួយចំនួនដែលបង្ហាញប្រាប់ថាអ្នកគឺជាមនុស្សប្រភេទអាត្មានិយម ៖

ការមិនចូលចិត្តធ្វើការជាក្រុម

ប្រភេទមនុស្សអាត្មានិយមមិនចូលចិត្តការចែករំលែក និងផ្តល់គំណិតដល់អ្នកដ៏ទៃទេ។ មនុស្សប្រភេទនេះមិនសប្បាយចិត្តជាមួយនឹងការចូលរួមពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញពួកគេតែងចូលចិត្តធ្វើការអ្វីដោយឯងៗ មូលហេតុគឺដោយសារពួកគេចាត់ទុកការប្រកួតប្រជែងគឺជារឿងមួយដ៏សំខាន់ ហើយរាល់ជ័យជំនៈដែលនឹងទទួលបានគឺសម្រាប់តែរូបគេខ្លួនឯងតែម្នាក់ប៉ុណ្ណោះ។

Travel, Indien, India

រូបភាពពីគេហទំព័រ wearesocial.com

មានគំណិតថាលើលោកមានតែខ្លួនឯងម្នាក់

តើអ្នកធ្លាប់ត្រូវបានជាប់ក្នុងផ្ទះ ឬនៅចំណត មិនអាចចេញចូលបាន ដោយសារតែមានគេចតរថយន្តនៅខាងមុខទ្វាផ្ទះ ឬរថយន្តរបស់អ្នកដែល ឬទេ? តើអ្នកធ្លាប់ស្ថិតនៅកន្លែងដែលគេហាមឃាត់មិនឲ្យជក់បារី តែនៅតែមានមនុស្សកំពុងជក់បារីដែល ឬទេ? ធ្លាប់ជួបប្រទះនឹងមនុស្សដែលនិយាយទូរស័ព្ទខ្លាំងៗនៅទីសារធារណៈ ឬអ្នកដែលបើកបររថយន្តជែងពាស់ពេញផ្លូវ ដោយមិនគោរពអ្នកដទៃដែល ឬទេ? ពិតណាស់ ទង្វើអaត្មានិយមទាំងអស់នេះ តែងកើតឡើងគ្រប់ពេលវេលា ដែលកាយវិការទាំងអស់នេះគឺសុទ្ធតែកើតចេញពីមនុស្សដែលមានគំណិតថាលើលោកនេះមានតែខ្លួនគេម្នាក់តែប៉ុណ្ណោះ ហើយមនុស្សប្រភេទនេះគឺមិនដែលចាត់ទុកអ្នកផ្សេងនៅក្នុងភ្នែករបស់គេនោះទេ។

pay-bmw

រូបភាពពីគេហទំព័រ wearesocial.com

មិនដែលខ្វាយខ្វល់ពីគុណស្រាយរបស់អ្នកដទៃ

យើងអាចចាត់ទុកថាទំនាក់ទំនងមួយមានភាពល្អឥតខ្ចោះ គឺអាស្រ័យទៅលើតុល្យភាពរវាងខ្លួនយើង និងអ្នកដែលយើងកំពុងតែមានទំនាក់ទំនងជាមួយ មិនថាសម្រាប់ការទាក់ទងនៅក្នុងរឿងស្នេហា មិត្តភក្តិ បងប្អូន ឬនៅក្នុងកន្លែងធ្វើការនោះឡើយ។ សម្រាប់ទំនាក់ទំនងនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ប្រសិនបើយើងតែងទទួូលគុណស្រ័យ ឬផលប្រយោជន៍ពីអ្នកដទៃ ដោយមិនដែលនឹកឃើញ ឬក៏តបស្នងត្រឡប់ទៅគេវិញនោះទេ នោះត្រូវបានសបញ្ជាក់យ៉ាងច្បាស់ណាស់ថាយើងគឺជាប្រភេទមនុស្សអាត្មានិយម។

160201_fam_husband-cleaning-jpg-crop-promo-xlarge2

រូបភាពពីគេហទំព័រ wearesocial.com

តែងមានគំណិតផ្តើមរកជម្លោះ

មានពេលខ្លះ ទំនាស់នៅក្នុងការទាក់ទងគ្នា អាចកើតមានឡើងពីការមានគំណិតផ្តើមរកជម្លោះ ពីភាគីណាមួយ មូលហេតុគឺដោយសារតែ ភាគីម្ខាងមិនអាចបំពេញនូវបំណង ឬនិយាយនូវពាក្យដែលភាគគីម្ខាងទៀតចង់បាន។ នៅត្រង់ចំណុចនេះ យើងអាចចាត់ទុកថាភាគគីដែលតែងមានគំណិតផ្តើមរកជម្លោះ គឺជាប្រភេទមនុស្សអាត្មានិយម មូលហេតុគឺដោយសារតែមនុស្សប្រភេទនេះ តែងគិតតែពីអារម្មណ៍ខ្លួនឯង ដោយតែងទាមទារចង់ឲ្យអ្នកដទៃ ធ្វើរឿង និងនិយាយពាក្យដែលខ្លួនចង់បាន និងស្តាប់តែប៉ុណ្ណោះ។

how-to-stop-nagging

រូបភាពពីគេហទំព័រ wearesocial.com

ប្រើប្រាស់គ្រប់ល្បិចកលអាក្រក់ ដើម្បីសំរេចនូវបំណងខ្លួន

នៅកន្លែងធ្វើការ មនុស្សប្រភេទនេះតែងប្រើប្រាស់នូវល្បិចកល និងការបោកបញ្ឆោតដ៏អាក្រក់ជាច្រើនទៅលើអ្នកដទៃ ដើម្បីរក្សាអំណាច និងមុខតំណែងរបស់ខ្លួន។ ដើម្បីផល់ប្រយោជន៍ផ្ទាល់ខ្លួន មនុស្សប្រភេទនេះអាចធ្វើបានរឿងគ្រប់យ៉ាង ទាំងការយកចិត្តថ្នាក់លើ និងការសំដែងដើរតួរជាមនុស្សល្អជាមួយអ្នកដទៃ ដើម្បីស្វែងរកកំហុសរបស់គេរួចធ្វើការចោតប្រកាន់ ឬបង្កាច់បង្ខូចគេ។

manipulative-people-e1415554457407

រូបភាពពីគេហទំព័រ wearesocial.com

មិនដែលខ្វាយខ្វល់ពីការផ្តល់មតិដល់អ្នកដទៃ

ការផ្តល់មតិ និងការរិៈគន់ក្នុងន័យស្ថាបនា គឺជាទង្វើមួយដែលតែងកើតមាននៅក្នុងរាល់ការទំនាក់ទំនង។ មានមនុស្សមួយចំនួនតែងគិតថា ការផ្តល់មតិ និងការរិៈគន់ទៅដល់បុគ្គលណាមួយ គីជារឿងមួយមិនល្អ ដោយវាអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងបំផ្លាញ់ទំនុកចិត្តរបស់គេបាន។ តែផ្ទុយទៅវិញ វាជាទង្វើមួយដ៏អាត្មានិយមទៅវិញទេ ប្រសិនបានយើងមិនដែលខ្វាយខ្វល់ពីការផ្តល់មតិដល់អ្នកដទៃនោះ ព្រោះវាហាក់បីដូចជា យើងបានបោះបង់ចោលនូវឳកាស ក្នុងការជួយឲ្យបុគ្គលម្នាក់នោះ ទទួលបាននូវភាពរីកចំរើនអញ្ចឹងដែរ។

aotfm79t2d3x917fmmbw

រូបភាពពីគេហទំព័រ wearesocial.com

តែងមានផ្នត់គំណិតក្នុងការគ្រប់គ្រង និងត្រួតត្រាលើអ្នកដទៃ

បុគ្គលដែលតែងមានផ្នត់គំណិតក្នុងការគ្រប់គ្រង និងត្រួតត្រាពីលើគេ ភាគច្រើនតែងតែជាមនុស្សដែលមានការទាមទារខ្ពស់ពីអ្នកដ៏ទៃ ហើយមនុស្សប្រភេទនេះក៏តែងតែគិតថាខ្លួនគេគឺជាមនុស្សម្នាក់ដ៏សំខាន់ និងខ្លាំងពូកែ មិនអាចខ្វះបាន នៅក្នុងគ្រួសារ ឬក្រុមហ៊ុនផងដែរ។ ម៉្យាងវិញទៀតមនុស្សប្រភេទនេះក៏តែងជឿជាក់ទៅលើ រាល់ការគ្រប់គ្រង និងបញ្ជារបស់គេ ទៅលើអ្នកដ៏ទៃ គឺជារឿងមួយដែលតែងតែមានប្រយោជន៍ និងត្រឹមត្រូវជានិច្ចផងដែរ តែផ្ទុយទៅវិញទាំងអស់នេះគឺគ្រាន់តែជាទង្វើរបស់មនុស្សអាត្មានិយមតែប៉ុណ្ណោះ មូលហេតុគឺដោយសារតែការគ្រប់គ្រង និងបញ្ជាហួសហេតុអាចធ្វើឲ្យបាត់បង់នូវទំនុកចិត្ត គំណិតច្នៃប្រដិត និងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់ក្រុមទៅវិញនោះទេ។

micromanagernivens

រូបភាពពីគេហទំព័រ wearesocial.com

អានបន្ត

3222

ពណ៌ហុងស៊ុយមួយចំនួន ដែលអាចនាំសំណាងដល់អ្នករកស៊ី

សង្គម

24/11/2016

ហុងស៊ុយ (Feng Shui) គឺជាជំនឿដ៏ពូកែ និងពេញនិយមមួយ ដែលមនុស្សមួយចំនួនធំជឿជាក់ ជាពិសេស គឺសម្រាប់អ្នកដែលមានខ្សែស្រឡាយជាជនជាតិចិន និងអ្នកដែលមានមុខរបររកស៊ីមួយចំនួន។ តាមជំនឿនេះ ពណ៌ដែលមានហុងស៊ុយ គឺពិតជាមានអំណាច និងប្រសិទ្ធភាពយ៉ាងខ្លាំង ដែលអាចធ្វើឲ្យមុខរបររកស៊ីរបស់យើងដំណើរការទៅមុខបានយ៉ាងរលូន និងរីកចំរើន។ ការរៀបចំ និងការជ្រើសរើសពណ៌ហុងស៊ុយសម្រាប់បរិយាកាស ឬកន្លែង អាចជះឥទ្ធិពលដល់ការប្រកបមុខរបររបស់លោកអ្នកបាន វាអាចជួយឲ្យការគិតរបស់យើងមានភាពរីកចំរើន រឹងមាំ ហើយវាក៏អាចធ្វើឲ្យការគិតរបស់យើងមានភាពសុញ និងស្រអាប់ផងដែរ ប្រសិនបើយើងមិនបានធ្វើការជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវទៅតាមក្បួននោះ។ ដូចនេះនៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញជូនដល់ប្រីយមិត្តនូវពណ៌មួយចំនួន ជាមួយនឹងអត្ថន័យរបស់ពួកវា ដែលត្រឹមត្រូវទៅតាមក្បួនហុងស៊ុយ សម្រាប់តុបតែងការិយាល័យ និងទីតាំងប្រកបមុខរបររបស់លោកអ្នក ដើម្បីជួយឲ្យមុខរបររបស់លោកអ្នកមានភាពរីចំរើនទៅមុខ។

 

ពណ៌ទឹកក្រូច

ពណ៌ទឹកក្រូច គឺជាពណ៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន។ វា គឺជាពណ៌ជួយបង្កើននូវការផ្តោតអារម្មណ៍ និងគំណិតច្នៃប្រឌិតរបស់យើង។ វាគឺជាប្រភេទពណ៌ដិត និងឆើត បូករួមជាមួយនឹងការបង្កប់ទៅដោយថាមពល និងភាពសប្បាយរីករាយ ភាគច្រើននៃពណ៌នេះ គឺមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានគំណិតបើកចំហ សុទិដ្ឋិនិយម និងចំណង់ចំណូលចិត្តក្នុងការផ្សងព្រេង។

d208e73d46990bbb5d7701eb61abccfe

រូបភាពពីគេហទំព័រ beliefnet.com

ជាទូទៅគេតែងប្រើពណ៌ទឹកក្រូចនៅក្នុង ភោជនីយដ្ឋាន ហាងកាហ្វេ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ពណ៌នេះក៏ស័កសមផងដែរ សម្រាប់ប្រភេទនៃអាជីវកម្មណា ដែលមានជាប់ទាក់ទងជាមួយនឹងកូនក្មេង ព្រោះក្មេងៗតូចៗភាគច្រើន គឺចូលចិត្តពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងដូចនេះក្តីក៏ពណ៌ទឹកក្រូចមិនមែនជាពណ៌មួយដ៏ល្អបំផុតសម្រាប់ការប្រកបអាជីវកម្មនោះទេ  មូលហេតុគឺដោយសារប្រសិនបើយើងប្រើតែពណ៌នេះច្រើនហួសហេតុពេក អាចធ្វើឲ្យក្រុមហ៊ុន ឬមុខរបររបស់យើងមើលទៅមិនសូវជាមានតម្លៃ មិនសូវជាមានសុវត្ថភាព និងពោរពេញទៅដោយភាពក្រអើតក្រទមផងដែរ។ យល់ល្អបើអ្នកចូលចិត្ត និងចង់ប្រើពណ៌ទឹកក្រូច អ្នកគួរតែប្រើពណ៌ផ្សេងលាយជាមួយវា ដោយមិនត្រូវប្រើពណ៌ទឹកក្រូចឲ្យលេចខ្លាំងពេកនោះទេ។

 

ពណ៌ស្វាយ

តាមជំនឿហុងស៊ុយ ពណ៌ស្វាយគឺជាពណ៌ ដែលអាចជួយធ្វើឲ្យមានភាពប្រសើរឡើង ទាំងផ្នែករាងកាយ និងសតិអារម្មណ៍របស់មនុស្ស។ វាគឺជាពណ៌មួយ ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើង ហើយវាក៏តំណាងឲ្យភាពរុងរឿង និងភាពមានបានផងដែរ។

20150314_113509

រូបភាពពីគេហទំព័រ beliefnet.com

ដោយសារតែពណ៌ស្វាយ គឺជាពណ៌ដែលបង្ហាញអំពីអំណាច និងភាពឆ្លាតវ័យ ភាគច្រើន ពណ៌នេះត្រូវបានគេប្រើប្រាស់សម្រាប់មុខរបរ ដែលទាក់ទងទៅនឹងស្ត្រី និងកូនក្មេង ប៉ុន្តែសម្រាប់បុរសគឺមិនសូវជាពេញនិយមប៉ុន្មាននោះទេ។ ពណ៌នេះ គឺមានភាពស័កសមបំផុតសម្រាប់អាជីវកម្មមួយចំនួនដូចជាអាជីវកម្មដែលទាក់ទងទៅនឹង៖

  • វិស័យសុខាភិបាល ដូចជាមន្ទីពេទ្យ  ឳសថស្ថាន
  • វិស័យអប់រំ ដូចជាសាលាមតេយ្យ
  • មុខរបរដែលទាក់ទងទៅនឹងចំណីអាហារផ្អែមៗ ដូចជាស្ករគ្រាប់ នំខេក ឬស្ករសូកូឡាជាដើម។

ដូចនេះអ្នកគួរតែជ្រើសរើសយកពណ៌ស្វាយ ប្រសិនបើអាជីវកម្មរបស់លោកអ្នកតែងជួបប្រទះទៅនឹងភាពតានតឹង ពីព្រោះពណ៌ស្វាយអាចជួយធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ធូរស្បើយ និងត្រជាក់បាន។

 

 ពណ៌ក្រហម

តាមក្បួនតម្រារបស់ហុងស៊ុយ ពណ៌ក្រហមគឺជាពណ៌ដែលនាំមកនូវវាសនាល្អ សំណាងល្អ ទំនុកចិត្ត និងជាពិសេសនោះ គឺមាសប្រាក់តែម្តង។ តែសម្រាប់ក្នុងន័យអវិជ្ជមានវិញ ពណ៌ក្រហមគឺជាពណ៌នៃកំហឹង និងភាពមួរម៉ៅ ដូចនេះយល់ល្អអ្នកមិនត្រូវប្រើប្រាស់ពណ៌ក្រហមឲ្យច្រើន ឬដិតខ្លាំងពេកនោះទេ គួរតែមានលាយជាមួយពណ៌ដទៃទៀតផងដែរ។ បន្ថែមពីលើនេះ ពណ៌ក្រហម គឺជាពណ៌ ដែលបង្ហាញពីថាមពល និងគំណិតវិជ្ជមាន ហើយវាក៏ជាពណ៌ ដែលទាក់ទងទៅនឹងលោហិត សង្គ្រាម និងអំពើហិង្សាដែរ។

ពណ៌ក្រហម គឺជាពណ៌ស័កសមជាមួយអាជីវកម្ម ដែលទាក់ទងទៅនឹងសេចក្តីស្រលាញ់ និងភាពអន្លង់អន្លោច មានដូចជាហាងផ្កា ហាងលក់ស្កសូកូឡា ភោជនីយដ្ឋានសម្រាប់គូរស្នេហ៍ ឬសណ្ឋាគារជាដើម។

e5709fc191137e1421d8e7507d840fbe

រូបភាពពីគេហទំព័រ beliefnet.com

 

ពណ៌លឿង

ទោះបីថាពណ៌លឿង គឺជាពណ៌មួយដែលភ្លឺដូចទៅនឹងពណ៌របស់ពន្លឺព្រះអាទិត្យក៏ដោយ ក៏ប៉ុន្តែមិនមែនរាល់អាជីវកម្មសុទ្ធតែត្រូវគ្នាជាមួយវានោះទេ។ តាមក្បួនហុងស៊ុយបានបញ្ជាក់ឲ្យដឹងថា ពណ៌លឿង គឺជាពណ៌នាំមកនូវ ទំនាក់ទំនងល្អ មិត្តភាព និងសុខភាព ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ការមើល ឬសំលឹងទៅកាន់របស់ដែលមានពណ៌លឿងក្នុងរយៈពេលយូរ អាចធ្វើឲ្យយើងកើតមានអារម្មណ៍មិនសប្បាយចិត្ត។

teen-tastic-contemporary-home-office-in-black-and-yellow

រូបភាពពីគេហទំព័រ beliefnet.com

ពណ៌លឿង គឺជាពណ៌ដែលអាចរំញោចសមត្ថភាពបែងចែកខុសត្រូវរបស់ខួរក្បាល និងបង្កើនភាពច្បាស់លាស់ជាក់លាក់នៃស្មារតីរបស់យើង ពោលគឺវាអាចជួយជំរុញឲ្យមានភាពប្រសើរឡើងនូវការគិតវិភាគ និងការវិនិច្ឆ័យនៅក្នុងខួរក្បាលរបស់យើង។ ថ្វីបើភាគច្រើននៃបុរសមិនសូវចូលចិត្តពណ៌នេះក្តី ក៏ប៉ុន្តែសម្រាប់កូនក្មេងតូចៗ គឺងាយនឹងចាប់អារម្មណ៍ទៅនឹងវាខ្លាំងណាស់ មូលហេតុគឺដោយសារតែពណ៌លឿង គឺជាពណ៌ដែលមានពន្លឺ។

រាល់អាជីវកម្មដែលមានទាក់ទងជាមួយនឹងក្មេងៗគួរតែប្រើប្រាស់ពណ៌លឿង ដូចជាហាងលក់សំភារៈក្មេងលេង និងសាលារៀនមតេយ្យ ជាដើម ក្រៅពីនេះហាងលក់គ្រឿងសំអាងរបស់ស្ត្រីក៏អាចប្រើជាមួយនឹងពណ៌លឿងបានផងដែរ ពីព្រោះពណ៌នេះមើលទៅងាយទាក់ភ្នែក ដែលអាចធ្វើឲ្យមនុស្សឆាប់ចាប់អារម្មណ៍។

 

ពណ៌ខៀវ

ដូចគ្នាទៅនឹងពណ៌ស្វាយ ពណ៌ខៀវក៏ជាពណ៌ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើងបានដូចគ្នា ម៉្យាងវិញទៀត ដោយសារតែពណ៌ខៀវ គឺជាពណ៌នៃទឹកសមុទ្រ និងមេឃ ដូចនេះពណ៌ខៀវ គឺទាក់ទងទៅនឹងសេរីភាព និងការផ្សងព្រេងផងដែរ។
ពណ៌ខៀវត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងការធ្វើមុខជំនួញ ដោយសារតែពណ៌នេះ គឺតំណាងឲ្យការជឿទុកចិត្ត ភាពស្មោះត្រង់ ភាពជឿជាក់ និងការចេះទទួលខុសត្រូវ ហើយវាក៏តំណាងឲ្យផងដែរនូវចរិកអភិរក្សនិយម។

anz

រូបភាពពីគេហទំព័រ beliefnet.com

អ្នកគួរតែប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ពណ៌ខៀវនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះការប្រើពណ៌នេះច្រើនហួសហេតុពេក អាចបង្កើតភាពស៊ាំញ៉ាំ មើលទៅគួរឲ្យធុញ ហើយក៏មិនអាចទាក់ទាញអតិថិជនវ័យក្មេងបានផងដែរ។ ជាធម្មតាពណ៌ខៀវ ត្រូវបានគេប្រើប្រាស់សម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនថែទាំសុខភាព និងអាជីវកម្មណាដទៃផ្សេងទៀត ដែលការជឿទុកចិត្ត និងភាពជឿជាក់ ត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់។

 

ពណ៌បៃតង

ពណ៌បៃតង គឺជាពណ៌នៃធម្មជាតិ ភាពស្រស់ត្រកាល តុល្យភាព និងភាពសុខដុមរមនា។ រាល់អាជីវកម្ម ដែលកំពុងតែដំណើរការ គួរតែមានការរួមបញ្ចូលជាមួយនឹងពណ៌បៃតងខ្លះៗ។ ពណ៌បៃតងក្រម៉ៅ គឺតំណាងឲ្យប្រាក់កាស កិត្យានុភាព និងទ្រព្យសម្បត្តិ ហើយសម្រាប់ពណ៌បៃតងស្រាល គឺតំណាងឱ្យភាពស្រស់ស្រាយ ភាពរីចំរើន សេចក្ដីសប្បុរស និងការអាណិតអាសូរ។

grocerystore

រូបភាពពីគេហទំព័រ beliefnet.com

បៃតងជាជម្រើសល្អឥតខ្ចោះសម្រាប់គ្រប់មូលដ្ឋានអាជីវកម្ម ហើយវាក៏ជាពណ៌មួយដ៏ចាំបាច់ត្រូវតែមានផងដែលសម្រាប់បរិស្ថាន ឬទីកន្លែងដែលទាក់ទងទៅនឹង ចំណីសរីរាង្គធម្មជាតិ សុខភាព និងអាជីវកម្ម ដែលទាក់ទងទៅនឹងម្ហូបអាហារ។ ពណ៌បៃតងរំញ៉ោចចំណង់អាហារ ដូច្នេះវាជារឿងដ៏ល្អមួយប្រសិនបើមានពណ៌នេះជាពិសេសសម្រាប់អ្នកដែលកំពុងដំណើរការភោជនីយដ្ឋាន ឬអាជីវកម្មម្ហូបអាហារណាមួយ។

អានបន្ត

856

ផលវិបាកដ៏គួរឲ្យភ្ញាក់ផ្អើល 6 យ៉ាង ដែលអ្នកមានភាពឆ្លាតវៃខ្លាំងជួបប្រទះ

សង្គម

21/11/2016

អ្នកទាំងអស់គ្នាប្រហែលជាគិតថា បើសិនជាមានភាពឆ្លាតវៃខ្លាំងជាងអ្នកផ្សេងៗដ៏ទៃ ជីវិតអ្នកនឹងមានភាពងាយស្រួល និងអាចធ្វើអ្វីបានដូចដែលអ្នកចង់បាន។ ក៏ប៉ុន្តែ យោងតាមការសិក្សាមួយលើប្រធានបទ “When does intelligence become a curse?” ឬ “តើនៅពេលណា ដែលភាពឆ្លាតវៃខ្លាំងក្លាយទៅជាផលវិបាក?” មនុស្សភាគច្រើន ដែលបានចូលរួមក្នុងការសិក្សានោះ បានលើកឡើងនូវផលវិបាកមួយចំនួនដែលពួកគេបានជួបប្រទះ។ ខាងក្រោមនេះ គឺជាផលវិបាកទាំង 6 យ៉ាង ដែលមនុស្សមានភាពឆ្លាតវៃខ្លាំងតែងតែជួបប្រទះ។

 

1. អ្នកតែងតែគិតច្រើនជាងប្រើប្រាស់អារម្មណ៍

អ្នកយល់ពីអារម្មណ៍របស់អ្នកច្បាស់ និងអាចពន្យល់អ្នកដទៃពីអារម្មណ៍របស់អ្នកបានយ៉ាងល្អ ក៏ប៉ុន្តែក្រោយពីពន្យល់ហើយ អ្នកដូចជាមិនបានបញ្ចេញអារម្មណ៍នោះចេញមកក្រៅដូចអ្នកដទៃសោះ។ មនុស្សធម្មតាបញ្ចេញអារម្មណ៍របស់ពួគគេតាមរយៈកាយវិការដូចជា ស្រែក សើច យំ រត់ វាយតប់ រាំ ជាដើម រីឯអ្នកដែលមានភាពឆ្លាតតែងតែពន្យល់ពីអារម្មណ៍របស់ពួកគេ។

 

2. អ្នកដទៃតែងមានការរំពឹងខ្ពស់លើអ្នក

នៅពេលដែលអ្នកមានឈ្មោះជាមនុស្សឆ្លាតនៅក្នុងក្រុម អ្នកតែងតែត្រូវបានអ្នកដទៃរំពឹងទុកលើអ្នកថា អ្នកនឹងធ្វើបានល្អក្នុងរឿងអ្វីមួយ។ ហើយការរំពឹងទុកនេះ បានបង្កើតជាភាពតានតឹង ព្រោះថាអ្នកខ្លាចធ្វើមិនបានល្អដូចដែលពួកគេរំពឹងលើអ្នក ហើយខ្លាចក្នុងការបរាជ័យ។

ឧទាហរណ៍ នៅពេលដែលអ្នកគឺជាអ្នកដែលរៀនពូកែជាងគេក្នុងថ្នាក់ ឬក្នុងសាលា នោះអ្នកនឹងត្រូវបានមើលដោយមនុស្សគ្រប់គ្នានៅជុំវិញអ្នកដូចជាឪពុកម្ដាយ គ្រូៗ និងមិត្តភក្តិ ទៅលើរាល់កិច្ចការរបស់អ្នក ដូច្នេះអ្នកមិនហ៊ានប្រថុយធ្វើនូវរឿងអ្វីមួយ ដែលនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃការសិក្សារបស់អ្នកនោះទេ អីញ្ជឹងហើយទើបវាធ្វើឲ្យអ្នកមិនអាចសាកល្បងនូវអ្វីថ្មីៗបាន។

 

3. អ្នកប្រហែលជាមិនយល់ពីតម្លៃនៃការខិតខំធ្វើការ

i-will-always-choose-a-lazy-person-to-do-a-difficult-job

ចំពោះអ្នកដែលមានភាពឆ្លាតវៃខ្លាំង អ្នកតែងតែទទួលបានអ្វី ឬសម្រេចការអ្វីបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ខិតខំប្រឹងប្រែងខ្លាំងដូចអ្នកធម្មតានោះទេ។ តែទោះជាយ៉ាងណា ការមាន IQ ខ្ពស់ពេកមិនអាចដឹកនាំអ្នកទៅរកភាពជោគជ័យភ្លាមៗនោះទេ ហើយមនុស្សដែលមានភាពវៃឆ្លាតខ្លាំង ប្រហែលជាមិនមានការវិវ័ត្តិន៍លើការព្យាយាមខ្លាំងដូចអ្នកធម្មតា ដែលជាតម្រូវការសម្រាប់ភាពជោគជ័យផងដែរ។

 

4. អ្នកដទៃនឹងធុញអ្នកនៅពេលដែលអ្នកតែងតែកែតម្រូវពួកគេញយដងពេក

នៅពេលដែលអ្នកមានសន្ទនាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញអ្នក ទោះរឿងតូចតាចយ៉ាងម៉េចក៏ដោយ បើសិនជាអ្នកដឹងថាពួកគេនិយាយមិនត្រឹមត្រូវ ឬមិនពិតត្រង់ណានោះ អ្នកតែងតែមានអារម្មណ៍ថាចង់កែពួកគេភ្លាមៗតែម្តង។ ក៏ប៉ុន្តែបើវាកើតឡើងញយដងពេក មនុស្សដែលអ្នកកែតម្រូវនោះ អាចនឹងមានអារម្មណ៍ខ្មាស់ ឬអាម៉ាស់នៅមុខអ្នកដទៃទៀត ដែលកំពុងស្ដាប់ ពួកគេនឹងប្រហែលជាមិនសូវចង់ដើរជាមួយអ្នកទៀតនោះទេ។

 

5. អ្នកតែងតែគិតខ្លាំងពេកលើរឿងអ្វីមួយ

ent22k6h7m3hzrxaldag

ផលវិបាកមួយទៀតរបស់អ្នកដែលមានភាពវៃឆ្លាតខ្លាំងពេក គឺតែងតែធ្វើការរំពឹងគិត ឬវែកញ៉ែកខ្លាំងពេកលើរឿងអ្វីមួយ ទោះជារឿងសាមញ្ញយ៉ាងណាក៏ដោយ។ ហើយដោយសារតែអ្នកតែងតែគិតច្រើនពេកលើរឿងអ្វីមួយ ដូចជាវែកញ៉ែកជ្រុលពេកលើផលប៉ះពាល់របស់រឿងមួយ វាធ្វើឲ្យអ្នកមិនអាចធ្វើការសម្រេចចិត្តបានលះល្អ និងបានភ្លាមៗនោះទេ។

 

6. អ្នកដឹងថាអ្នកមិនចេះអ្វីខ្លះ

នៅពេលដែលអ្នកមានភាពឆ្លាតវៃខ្លាំង អ្នកដឹងពីកម្រិឹតរបស់អ្នក ថាអ្នកចេះប៉ុនណា។ អ្នកអាចព្យាយាមយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនអាចដឹងរឿងគ្រប់យ៉ាងដែរ។ នៅពេលដែលអ្នកយល់ដឹងនូវរឿងអ្វីមួយកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ថាអ្នកដឹងពីវាកាន់តែតិច ព្រោះថាអ្នកដឹងពីអ្វីដែលអ្នកមិនទាន់ដឹង។ តាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលយល់ដឹងតិចតួច តែងតែគិតថាពួកគេដឹងរឿងគ្រប់យ៉ាង និងមានអំណួតខ្លាំង ដែលយើងអាចហៅវាថា Dunning Kruger Effect។

overthinking

 

សរុបមក ផលវិបាកទាំង 6 ខាងលើ គឺជាអ្វីដែលអ្នកមានភាពឆ្លាតវៃខ្លាំងតែងតែជួបប្រទះ។ តើវាត្រូវជាមួយអ្នកលើចំនុចណាខ្លះ? ទោះជាការមានភាពឆ្លាតវៃខ្លាំងមានផលវិបាកយ៉ាងណាក៏ដោយ តែទោះជាយ៉ាងណា វាក៏ល្អជាងមិនដឹងអ្វី និងធ្វើជាមនុស្សល្ងង់ដែរ។

 

អានបន្ត

1321

កំពូលអ្នកមានក្នុងវិស័យបច្ចេកវិទ្យា ទាំង10រូប

សង្គម

07/11/2016

សព្វថ្ងៃនេះ អ្វីៗគឺដើរដោយ បច្ចេកវិទ្យាភាគច្រើន ដែលបានមកពីក្រុមហ៊ុននានាក្នុងសកលលោក។ មានបណ្តាញផ្សេងៗដែលបាន ធ្វើការជុំវិញពិភពលោក ហើយរកចំណូលបានច្រើន ដែលធ្វើអោយ អ្នកដឹកនាំរបស់គេក្លាយជាអ្នកមាន រហូតក្លាយជា សេដ្ធី។ ខាងក្រោមនេះគឺ កំពូលសេដ្ធីទាំង 10 អ្នកដែលពាក់ព័ន្ធនឹង បច្ចេកវិទ្យា។

1.Bill Gates

Bill Gates គឺជាម្ចាស់ក្រុមហ៊ុន Microsoft ដែលផលិតនូវគ្រឿងកុំព្យូទ័រផ្សេងៗ និងកម្មវិធីផ្សេងៗ។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 78 ប៊ីលានដុល្លា។

bill-gates-jpg

2.Jeff Bezos

លោក Jeff Bezos គឺជាប្រធានក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់របស់online ធំនៅលើពិភពលោក។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 66 ប៊ីលានដុល្លា។

bezos_jeff_amazon

3.Mark Zuckerberg

លោក mark zuckerberg គឺជាប្រធានក្រុមហ៊ុន Facebook ដែលជា ប្រព័ន្ធផ្សព្វផ្សាយ ធំជាងគេបំផុតក្នុងពិភពលោក។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 54 ប៊ីលានដុល្លា។

shutterstock_181985711-e1449168898686

4.Larry Ellison

លោក Larry Ellison ជាប្រធានក្រុមហ៊ុន Oracle corporation ដែលជាក្រុមហ៊ុន technology មួយល្បី លំដាប់ទី 2 ក្រោម Microsoft។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 51.7 ប៊ីលានដុល្លា។

File of Oracle Corp CEO Ellison introducing the Oracle Database In-Memory during a launch event in Redwood Shores

5.Larry Page

លោក Larry Page ជា CEO ក្រុមហ៊ុន Google ដែលជាប្រព័ន្ធInternet មួយល្បី នៅលើពិភពលោក។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 39 ប៊ីលានដុល្លា។

larrypage1

6.Sergey Brin

លោក Sergey Brin ជាអ្នកដឹកនាំមួយរូប ក្នុង ក្រុមហ៊ុន Google ។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 38 ប៊ីលានដុល្លា។

m_id_414580_sergey_brin-wife

7.Steve Ballmer

លោក Sergey Brin គឺជា CEO ក្រុមហ៊ុន Microsoft ដែលផលិតនូវគ្រឿងកុំព្យូទ័រផ្សេងៗ និង កម្មវិធីផ្សេងៗ។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 27.7 ប៊ីលានដុល្លា។

steve

8.Jack Ma

លោក Jack Ma គឺជាប្រធានក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនលក់របស់online ធំនៅក្នុងប្រទេសចិន និង លើពិភពលោក។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 25.8 ប៊ីលានដុល្លា។

FILE PHOTO: Jack Ma, chairman and then-chief executive officer of Alibaba Group Holding Ltd., laughs at a news conference in Hong Kong, China, on Tuesday, Nov. 6, 2007. Alibaba, which rode China's emergence as an economic superpower over the last 15 years to become a massive online marketplace for everything from forks to forklifts, filed today for what could become the largest U.S. initial public offering ever. Photographer: Daniel J. Groshong/Bloomberg *** Local Caption *** Jack Ma

9.Ma Huateng

លោក Ma Huateng គឺជាប្រធានក្រុមហ៊ុន Tencent  ដែលជាក្រុមហ៊ុន Internet ធំប្រចាំប្រទេសចិន។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 22 ប៊ីលានដុល្លា។

1200x-1

10.Michael Dell

លោក Michael Dell គឺជាប្រធានក្រុមហ៊ុន Dell ដែលជាក្រុមហ៊ុនផលិត និងលក់ កុំព្យូទ័រម៉ាក Dell និង Alienware ។ ទឹកប្រាក់របស់គាត់សរុបគឺប្រហែល 20 ប៊ីលានដុល្លា។

michael-dell-turned-the-30-percent-markup-joke-into-billions-making-it-tv

 

អានបន្ត

4268

សភាពអណ្តាត អាចប្រាប់ឲ្យយើងដឹងអំពីសុខភាពរបស់យើង

សង្គម, សុខភាព

20/10/2016

តើអ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដែលទេថា ហេតុអ្វីនៅពេលដែលយើងទៅពិនិត្យសុខភាពម្តងៗ គ្រូពេទ្យតែងធ្វើការឆ្លុះមើលអណ្តាលរបស់យើង? ទាំងអស់នេះគឺដោយសារតែ សភាពអណ្តាតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ដែលការពិនិត្យមើលនៅត្រង់អណ្តាតនេះអាចឲ្យយើងដឹងពីបញ្ហាសុខភាពរបស់យើងបាន។ ទាំងរូបរាង ពណ៌សម្បូរ និងសញ្ញារមួយចំនួននៅលើអណ្តាតសុទ្ធតែអាចបញ្ជាក់ពីដែលទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ និងអតុល្យភាពរាងកាយរបស់យើងបាន។

tongue-health-fi

រូបភាពពីគេហទំព័រ health.com

គែមនៃសងខាងអណ្តាតមានសភាពជ្រួញ ឬអង្កាញ់

ប្រសិនបើមានគែមនៃអណ្តាតរបស់យើងមានសភាពជ្រួញ ឬអង្កាញ់ វាអាចមានន័យថាអណ្តាតរបស់យើងគឺកំពុងតែហើម។ ការហើមនេះហើយ ដែលបណ្តាលឱ្យវាទៅប៉ះទង្គេច និងផ្អឹបជាមួយនឹងធ្មេញ ដែលជាហេតុធ្វើឲ្យវាមានសភាពជ្រួញ ឬអង្កាញ់បែបនេះ។ មូលហេតុនៅពីក្រោយអាការនេះគឺអាចបណ្តាលមកពី បញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងខ្លួនរបស់យើង ដូចជាអាឡែស៊ី បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺគ្រុនក្តៅ ឬកង្វះជាតិទឹកជាដើម។ ដូចនេះអ្នកគួរតែណាត់ជួបជាមួយនឹងវិជ្ជបណ្ឌិត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសុខភាពរបស់អ្នកឲ្យបានឆាប់រហ័ស។

wavy-tongue

រូបភាពពីគេហទំព័រ health.com

 

មានផ្សឹតពណ៌ស លឿង ឬខ្មៅ យ៉ាងច្រើននៅលើអណ្តាត

ការកើតមាននូវផ្សឹតពណ៌ស ឬលឿងយ៉ាងច្រើននៅលើអណ្តាតដែលខ្មែរយើងតែងហៅថា កើតច្រាំងអណ្តានោះ ជាធម្មតាវាតែងកើតមានឡើងនៅលើកុមារ ឬទារកតូចៗ និងសម្រាប់អ្នកដែលពាក់ធ្មេញក្លែងក្លាយតែប៉ុណ្ណោះ មូលហេតុគឺដោយសារពួកគេទាំងនោះមានប្រព័ន្ធការពារសារពាង្គកាយខ្សោយ ឬក៏ពួកគេអាចកំពុងតែប្រើប្រាស់នូវថ្នាំអង់ទីបយ៉ូទិច។ អញ្ចឹងប្រសិនបើអ្នកកំពុងតែជួបប្រទះនូវ រោគសញ្ញាដូចខាងលើនេះអ្នកគួរតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិឆ័យជាបន្ទាន់។ ចំណែកអ្នកដែលមានអណ្តាតពពេញទៅដោយផ្សឹតពណ៌ លឿង ឬខ្មៅវិញ មូលហេតុគឺដោយសារពួកគេទាំងនោះមានកង្វះខាតក្នុងថែរក្សារសុខភាពមាត់ធ្មេញ ពោលគឺពួកគេមិនមានទម្លាប់ដុះធ្មេញ និងកោសអណ្តាតទេ។

oral-thrush

រូបភាពពីគេហទំព័រ health.com

phototake_photo_of_black_hairy_tongue

រូបភាពពីគេហទំព័រ health.com

 

អណ្តាតដែលមានពណ៌ផ្កាឈូក ជាមួយនឹងគ្រាប់សាច់តូចៗបន្តិចបន្តួច

វាជារឿងមួយដែលល្អ ប្រសិនបើអណ្តាតរបស់អ្នកមានពណ៌ផ្កាឈូក ជាមួយនឹងគ្រាប់សាច់តូចៗបន្តិចបន្តួច ដោយគ្រាប់សាច់តូចៗទាំងនោះគឺមិនមែនជាងពោងបែកនោះទេ វាគឺជាប្រភេទដុំសាច់មានប្រយោជន៍មានឈ្មោះហៅថា papillae។ papillae ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំគិលចំណីអាហារ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការលេប។ ម៉្យាងទៀត នៅលើ papillae ក៏មានក្រពេញរសជាតិ ដែលក្រពេញទាំងអស់នោះជាអ្នកគ្រប់គ្រង និងផ្តល់រសជាតិរបស់គ្រប់ចំណីរអាហារ មិនថាសាប ប្រៃ ជូរ ល្វីង ឬហិលនោះឡើយ។

shutterstock_250909132

រូបភាពពីគេហទំព័រ health.com

 

អណ្តាតដែលមានស្នាមប្រះ

ស្នាមប្រះជាច្រើន ដែលកើតមានឡើងនៅលើអណ្តាតរបស់យើងអាចកើតមានឡើងទៅតាមការវិវត្តទៅរកភាពជរារបស់យើង។ ជាធម្មតាស្នាមប្រះដែលមាននៅលើអណ្តាតទាំងនេះគឺមិនមែនជារឿងធំដុំដែលគួរឲ្យភ័យក្លាចនោះទេ ពេលខ្លះវាអាចកើតចេញទម្លាប់ញ៉ាំអាហារហិលខ្លាំង ក្តៅខ្លាំង ឬទម្លាប់ប្រើប្រាស់ច្រាស់ដុះខ្លាំងៗទៅលើអណ្តាត។ មូលហេតុមួយទៀតគឺដោយសារការទទួលឥទ្ធិពលពីហ្សែនរបស់ឪពុកម្តាយ។

fissured_tongue

រូបភាពពីគេហទំព័រ health.com

 

កើតមានពោងបែកនៅលើអណ្តាត និងមាត់

ជាធម្មតាពោងបែកនៅក្នុងមាត់ ឬនៅលើអណ្តាតអាចកើតមានឡើងប្រសិនបើយើងខាំងត្រូវវាដោយមិនប្រយ័ត្ន ហើយពេលខ្លះពោងបែកទាំងនោះអាចវិវឌ្ឍន៍ទៅជាដំបៅផងដែរ។ មូលហេតុនៃការកើតមានពោងបែកនៅក្នុងមាត់គឺអាចកើតឡើងពីការ ក្តៅក្នុង ឬការទទួលទានចំណីរអាហារដែលមានជាតិខ្លាញ់ច្រើនផងដែរ ដូចនេះយើងគួរតែកាត់បន្ថយនូវរាល់អារម្មណ៍ស្ត្រេស ឬការទទួលទានអាហារដែលមានខ្លាញ់ ឬជាតិអាស៊ីតខ្ពស់ ព្រោះទង្វើទាំងអស់នេះនឹងបណ្តាល់ឲ្យពោងបែកកាន់តែឈឺខ្លាំង។ គួរប្រុងប្រយ័ត្ន ប្រសិនបើពោងបែកដែលមាននៅក្នុងមាត់របស់អ្នក នៅតែឈឺមិនបាត់ មានរយៈពេលលើសពីមួយខែនោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ព្រោះពោងបែក និងដំបៅក្នុងមាត់ក៏អាចវិវត្តទៅជាជម្ងឺមហារីកបានផងដែរ។

canker-sore

រូបភាពពីគេហទំព័រ health.com

 

អានបន្ត

1239

អង្គការសុខភាពពិភពលោកព្រួយបារម្ភនៃការរីករបស់ រោគរបេង

សុខភាព

14/10/2016

កន្លងមកនេះ ពិភពលោកយើង មានជំងឺជាច្រើនដែលកំពុងរាតត្បាតជាយូរលង់ណាស់មកហើយ ដូចជា អេដស៍, របេង។ល។ ប៉ុន្តែ ពួកយើងដូចជាមិនដែលគិតដល់ថាថ្ងៃក្រោយជំងឺទាំងនេះនឹងខ្លាំងជាងមុនឬអត់ទេ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អង្គការសុខភាពពិភពលោក បានបញ្ចេញនូវ ពាក្យមួយឃ្លាថា ពិភពលោកមិនបានទប់ស្កាត់ជំងឺ របេងទៅតាមការផែនការរបស់គេឡើយ។ ដូចនេះមានន័យថាជំងឺនេះ នឹងមានការកើនឡើងជាលំដាប់។

ក្នុងឆ្នាំ 2014 ការប្រជុំ សុខភាពពិភពលោក បានសំរេចចិត្តថានឺង កាត់បន្ថយការស្លាប់ នៃរោគរបេងនេះ 90% នៅក្នុងកំឡុងឆ្នាំ 2030។ ប៉ុន្តែដូចដែលបាននិយាយខាងលើ ប៉ុន្មានរយៈពេល 2ឆ្នាំ ( 2013-2015) អត្រា ដែលមានផ្ទុកជំងឺកាន់តែកើនឡើង។ ហើយអ្វីដែលពិបាកទៀតគឺថា ការរាយការណ៍អំពីជំងឺនេះទៅអង្គការ (6.1 លានករណី) មានតិចជាង អ្វីដែលគេបានរកឃើញផ្ទាល់ (10.4 លាន ករណី)។

ap_570221780562-1a4349eb70dafcfd0c4fb7c3a15914591f3bfaf0-s800-c85-1

រោគរបេងជាជំងឺ មួយដែលយើងត្រូវព្យាបាលជាបន្ទាន់ និងស្រាវជ្រាវរកថ្នាំថ្មីៗអោយបានលឿនជាទីបំផុត ព្រោះថ្នាំខ្លះ ដែលយើងប្រើព្យាបាលរបេងសព្វថ្ងៃ កំពុងតែមានភាពស៊ាំជាមួយនឹងមេរោគនោះហើយ។ ប៉ុន្តែ ថវិការដែលគេទទួលបាន សំរាប់ស្រាវជ្រាវ មានតិចជាង អ្វីដែលគេរំពឹងទុក ដូចនេះ ការស្រាវជ្រាវក៏វាយឺតយាវទៅតាមនោះដែរ។

ដូចនេះ សំរាប់ប្រជាជនយើង មិនមានការអ្វីពិបាក ទៅស្រាវជ្រាវជាមួយ គេអីនោះទេ គ្រាន់តែធ្វើការការពារអោយបានល្អ ដើម្បីជៀសវាងនូវជំងឺនេះ ដូចជា៖

  • ធ្វើការពិនិត្យសុខភាព ជារៀងរាល់ឆ្នាំ
  • រស់នៅក្នុង កន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូល បានល្អ
  • ពាក់ម៉ាស់រាល់ពេលអ្នកទៅពេទ្យ ឬនៅជិតអ្នកជំងឺ ឬអ្នកចង់ពាក់ជារៀងរាល់ថ្ងៃក៏បាន
  • ហូបអាហារអោយបានគ្រប់គ្រាន់ ហាត់ប្រាណអោយមានសុខភាពល្អ ទើបមេរោគរបេង មិនអាចធ្វើអ្វីយើងបាន
  • បើមានរោគសញ្ញាដូចជា ស្គម រីងរៃ ភ្ជាប់មកជាមួយនឹងក្អកលើសពី 4 អាទិត្យអ្នកត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

2

 

អានបន្ត

7463

ក្លិនរុក្ខជាតិមួយចំនួនដែលសត្វមូសខ្លាចមិនហ៊ាននៅក្បែរ

សង្គម, សុខភាព

13/10/2016

តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ដឹងដែរ ឬទេថា ការប្រើប្រាស់ថ្នាំបាញ់មូស ឬធូបមូសអាចបង្ករឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើងបាន។ តែក្រៅពីជម្រើសខាងលើនេះ យើងអាចបណ្តេញពពួកសត្វមូសចង្រៃទាំងនោះមិនឲ្យមកក្បែរខ្លួនយើងបាន ជាមួយនឹងប្រភេទរុក្ខជាតិមួយចំនួនដែលងាយស្រួលដាំ មានក្លិនល្អ និងមិនប៉ះពាល់ដល់សុខភាព ដូចខាងក្រោមនេះ ៖

ស្លឹកគ្រៃ

ស្លឹកគ្រៃគឺជាគ្រឿងផ្សំចម្បងមួយ នៅក្នុងថ្នាំកំចាត់សត្វមូស ឬប្រេងលៀបមិនឲ្យមូសខាំ។ មូសនឹងមិនអាចមកខាំអ្នកទៀតបានទេ ដោយសារវានឹងគេចចេញឆ្ងាយពីទីកន្លែងដែលមានធំក្លិនស្លឹកគ្រៃ។ ដូចនេះបើសិនជាអាច យើងគួរតែដាំស្លឹកគ្រៃឲ្យបានច្រើន ឬប្រើប្រាស់ប្រភេទទៀនក្លិនស្លឹកគ្រៃនៅជុំវិញផ្ទះ ឬបន្ទប់របស់យើង ពីព្រោះពួកវាមានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូស ជាងប្រភេទថ្នាំមូសមួយចំនួនទៅទៀត។

Lemon grass -herb vegetable on white background

រូបភាពពីគេហទំព័រ food.com

ស្លឹកជីនាងវង និងជីអង្កាម

នៅក្នុងពពួកជីនាងវង និងជីអង្កាម គឺមានផ្ទុកទៅដោយប្រភេទប្រេងម៉្យាងដែលមានសម្ថភាពអាចបណ្តេញពពួកសត្វមូសឲ្យចេញឆ្ងាយបាន។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា ប្រភេទប្រេងដែលមាននៅក្នុងជីនោះ មិនត្រឹមតែអាចបណ្តេញពួកមូសចេញឆ្ងាយតែប៉ុណ្ណោះទេ វាថែមទាំងអាចសម្លាប់ដង្គូវទឹកផងដែរ។ ដូចនេះ អ្នកទាំងអស់គ្នាគួរតែពិចារណាក្នុងការ ប្រើប្រាស់នូវស្លឹកជី ជំនួសឲ្យការប្រើប្រាស់ថ្នាំមូស ឬធូបមូស ពីព្រោះក្រៅពីមិនប៉ះពាល់ដល់សុខភាព យើងក៏អាចប្រើប្រាស់វាសម្រាប់បន្ថែមរសជាតិចំណីអាហាររបស់យើង ឲ្យកាន់តែឆ្ងុយឆ្ងាញ់ផងដែរ។

hungque

រូបភាពពីគេហទំព័រ food.com

bektleay-00454

រូបភាពពីគេហទំព័រ food.com

ផ្កាស្បៃរឿង

សម្រាប់នៅក្នុងផ្កាស្បៃរឿងក៏មានផ្ទុកទៅដោយជាតិប្រេង ដែលគេតែងយកទៅប្រើប្រាស់ក្នុងការផ្សំធ្វើថ្នាំសម្លាប់សត្វមូសផងដែរ។ ម៉្យាងវិញទៀត នៅក្នុងផ្កាស្បៃរឿងក៏ពោពេញទៅដោយក្លិន ដែលសត្វមូស និងសត្វល្អិតមួយចំនួនធំ មិនចូលចិត្តផងដែរ។ អញ្ចឹងការជ្រើសរើសយកផ្កាស្បៃរឿងមកបណ្តេញសត្វមូសក៏ជារឿងមួយល្អដែរ ពីព្រោះក្រៅពីបណ្តេញសត្វមូសមិនឲ្យនៅជិតហើយ យើងក៏អាចទុបតែងបន្ទុបរបស់យើងឲ្យមានភាពស្រស់ស្អាតផងដែរ។

100_2

រូបភាពពីគេហទំព័រ flower.com

ខ្ទឹមស

សូមអ្នកទាំងអស់គ្នាកុំយល់ច្រឡំថា ការញ៉ាំខ្ទឹមអាចជួយបណ្តេញសត្វមូសមិននៅជិតយើងបានឲ្យសោះនោះ។ តាមការពិតទៅគឺវាមិនមែនជារឿងពិតនោះទេ។ តាមអ្នកវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថា ការញ៉ាំខ្ទឹមពិតជាមិនមានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូសពិតមែន ប៉ុន្តែប្រសិនបើយើងមានខ្ទឹមនៅជិតខ្លួននោះ មូសនឹងមិនមកជិតយើងនោះទេ។ ដូចនេះក្រៅពីមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ដល់សុខភាពទៅ ឥឡូវយើងទាំងអស់គ្នាបានដឹងហើយថា ខ្ទឹមក៏មានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូស ដូចទៅនឹងថ្នាំបាញ់មូស និងធូបមូសអញ្ចឹងដែរ។

120409030814-garlic-bulbs-story-top

រូបភាពពីគេហទំព័រ food.com

អានបន្ត

1337

ស្វែងយល់ខ្លះៗអំពីប្រភព និងដើមកំណើតរបស់ពានរង្វាន់ណូបែល

សង្គម

12/10/2016

វាជារឿងមួយយ៉ាងប្រាកដកណាស់ ដែលថាមួយចំនួនធំនៃយើងទាំងអស់គ្នាធ្លាប់បានលឺអំពីពានរង្វាន់ណូបែល ប៉ុន្តែមានមនុស្សមួយភាគតូចតែប៉ុណ្ណោះ ដែលបានស្គាល់ និងយល់ដឹងអំពីប្រភព និងដើមកំណើតរបស់ពានរង្វាន់ណូបែល។

ពានរង្វាន់ណូបែល គឺជាប្រភេទរង្វាន់ដ៏អស្ចារ្យ និងថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដោយការចែកពានរង្វាន់នេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថាប័នស៊ុយអែតនិងន័រវែស សម្រាប់ធ្វើការប្រគល់ជូនដល់អ្នកដែលមានស្នាដៃឆ្នើមបំផុត និងផ្តល់ផល់ប្រយោជន៍ដល់មនុស្សជាតិ ប្រចាំឆ្នាំនីមួយៗ នៅក្នុងផ្នែករូបវិទ្យា គីមីវិទ្យា ឱសថសាស្ត្រ និងអក្សរសាស្រ្ត និងមួយផ្នែកទៀតដែលមានលក្ខណៈពិសេសជាងគេនោះគឺ ពានរង្វាន់ណូបែលសន្តិភាព។

image

រូបភាពរង្វាន់ណូបែល

តើអ្នកណាជាអ្នកបង្កើតនូវពានរង្វាន់ណូបែល?

Alfred Nobel គឺជាបិតាស្ថាបនិកនៃពានរង្វាន់ណូបែល គាត់គឺជាអ្នកវិទ្យាសាស្ត្រផ្នែក គីមីវិទ្យា វិស្វករ និងគឺជាសហគ្រិន។ ថ្ងៃកំណើតរបស់លោកគឺនៅថ្ងៃទី 21 ខែតុលាឆ្នាំ 1833 នៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត ហើយបានទទួលមរណៈភាពនៅថ្ងៃទី 10 ខែធ្នូឆ្នាំ 1896 ក្នុងទីក្រុង San Remo ។ នៅពេលដែលលោកនៅមានជីវិត លោកមានចំណង់ចំណូលចិត្តក្នុងការសិក្សារស្រាវជ្រាវអំពីគ្រឿងផ្ទុះ សម្រាប់ការបង្កើតថ្មីរបស់លោករួមមាន ការបង្កើតនូវគ្រាប់បែកខ្សែរ គ្រាប់បែក dynamite និងម៉្សៅរំសេវដែលមិនមានផ្សែង។ លោកត្រូវបានពិភពលោកចាប់ផ្តើមស្គាល់ នៅពេលដែលគ្រាប់បែក dynamite របស់លោកត្រូវបានគេយកមកប្រើប្រាស់ដំបូង ក្នុងការបំផ្ទុះដើម្បីកសាងនូវរូង St. Gotthard ក្នុងឆ្នាំ 1882 ។

នៅពេលដែលលោកទទួលមរណៈភាពទៅ នៅក្នុងដៃរបស់លោកគឺមានគ្រប់គ្រងនូវសិទ្ធអញ្ញាប័ណ្ណចំនួន 355 កន្លែងជុំវិញពិភពលោក។ ក្រៅពីនេះលោកណូបែលក៏មានក្រុមហ៊ុនមេមួយចំនួន ស្ថិតនៅក្នុងប្រទេសចំនួន 20 មានចំនួនរោងចក្រផលិតគ្រឿងផ្ទុះគ្រប់ប្រភេទប្រហែលជាង 100 កន្លែងជុំវិញពិភពលោក ដែលស្ថិតនៅក្រោមប៉ាតង់របស់លោកណូបែល។

ដោយសារតែមិនមានកូនចៅដើម្បីស្នងទ្រព្យសម្បត្តិ លោកបានធ្វើការចុះហត្ថលេខាលើបណ្តាំមរតករបស់លោកនៅក្នុងឆ្នាំ 1895 ដោយបានប្រកាសថា រាល់ទ្រព្យសម្បត្តិសកម្្មទាំងឡាយរបស់លោកត្រូវបំលែងទៅជាទឹកប្រាក់ រួចធ្វើការវិនិយោគជាមួយនឹងមូលបត្រដែលមិនមានហានិភ័យ ដោយប្រាក់ចំណូលប្រចាំឆ្នាំដែលទទួលបានពីការវិនិយោគនេះ ត្រូវបានគេយកមកប្រើប្រាស់ក្នុងការចែកពានរង្វាន់ណូបែលរៀងរាល់ឆ្នាំ។

mtm1mdixmzyymjgzntu1ndu5

រូបភាពលោកណូបែល

សម្រាប់ទាំងប្រជាជនប្រទេសស៊ុយអែត និងប្រទេសន័រវែស ថ្ងៃទី10 ធ្នូ ត្រូវបានពួកគេចាត់ទុកថាគឺជាថ្ងៃប្រារព្ធពីធីណូបែល។ គេតែងតែធ្វើពិធីនេះឡើងជារៀងរាល់ឆ្នាំ នៅទីក្រុង Stockholm ដោយក្នុងកម្មវិធីនេះតែងតែមានការថ្លែងសន្ទរកថា និងសន្និសីទ ពេញមួយសប្តាហ៍ពីអ្នកដែលបានឈ្នះពានរង្វាន់ និងការទទួលរង្វាន់ពីព្រះមហាក្សាត្រនៃប្រទេសស៊ុយអែត។ ទាំងបុគ្គល និងស្ថាប័ន សុទ្ធតែមានសិទ្ធក្នុងការឈឈ្មោះជាបេក្ខជនទទួលពាន្ធណូបែលនេះ ហើយសម្រាប់អ្នកឈ្នះអាចនឹងទទួលបាននូវរង្វាន់ជា សាច់ប្រាក់សុទ្ធ មេដៃ និងសញ្ញាបត្រ ដែលរង្វាន់ទាំងអស់នេះអាចនឹងមានការប្រែប្រួលបរិមាណទៅតាមទឹកប្រាក់ដែលមាននៅក្នុងមូលនិធិរបស់ណូបែល។ សម្រាប់នៅក្នុងឆ្នាំ 2008 អ្នកដែលទទួលបានជ័យលាភីទទួលបានទឹកប្រាក់ $1.72 លានដុល្លាសហរដ្ឋអាមេរិក។

_85598641_gettyimages-94465162

រូបភាពលោក Obama ទទួលពាន្ធរង្វាន់ណូបែល

ក្នុងឆ្នាំនេះ ពានរង្វាន់ណូបែលគឺ មានតម្លៃទឹកប្រាក់ 0,94 លានដុល្លារអាមេរិក ឬ 0,84 លានអឺរ៉ូ សម្រាប់ប្រភេទរង្វាន់នីមួយ ដោយនៅក្នុងប្រភេទពានរង្វាន់នីមួយៗ មិនអនុញ្ញាតឲ្យមានអ្នកឈ្នះលើសពីបីបេកជន ឬស្ថាប័ននោះទេ។

អានបន្ត

2353

វិធីសាស្ត្រក្នុងការកំចាត់ក្លិនស្អុយចេញពីជើង និងស្បែកជើង

សង្គម, សុខភាព

07/10/2016

អ្នកអាចសាកគិតមើលថា នៅពេលដែលយើងកំពុងតែអង្គុយរួមគ្នា នៅក្នុងបន្ទប់តូចមួយ ជាមួយនឹងមនុស្សមួយក្រុម ដែលមិនស្គាល់គ្នា ហើយក្នុងពេលនោះផងដែរជើងអ្នកក៏បានបញ្ចេញក្លិនស្អុយមករំខានបរិយាកាសក្នុងបន្ទប់នោះ តើអ្នកនឹងមានអារម្មណ៍ខ្មាស់អៀនយ៉ាងណា? ពិតណាស់គ្មានអ្នកណាម្នាក់ចូលចិត្តក្លិនស្អុយនោះទេ ជាពិសេស គឺក្លិនស្អុយដែលចេញពីជើងនេះតែម្តង។

causes-of-foot-odor

ia6jz99

មូលហេតុនៃការកើតមានឡើងនូវក្លិនស្អុយនៅក្នុងជើង គឺដោយសារតែប្រភេទអាស៊ីតម៉្យាង ដែលនៅលើជើង និងក្នុងស្បែកជើងរបស់យើង ហើយអាស៊ីតទាំងនោះត្រូវបានបង្កើតឡើង បន្ទាប់ពីពពួកបាក់តេរីនៅក្នុងបរិវេណនោះ បានស៊ីនូវរាល់ញើសដែលចេញពីជើងរបស់យើង។ បញ្ហាទាំងអស់នេះ គឺរឿងធម្មជាតិទៅហើយ ប៉ុន្តែយើងអាចកាត់បន្ថយពពួកបាក់តេរីទាំងអស់នោះបាន តាមរយៈការធ្វើឲ្យជើងរបស់យើងស្ងួត ឬមិនមានសំណើមខ្លាំង។

 

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលយើងអាចធ្វើនៅផ្ទះបាន ដើម្បីកាត់បន្ថយនូវពពួកបាក់តេរី ដែលមាននៅបរិវិណជើងរបស់យើង៖

ត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ

ការត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ អាចជួយកាត់បន្ថយពពួកបាក់តេរីបានយ៉ាងមានប្រសិទ្ធភាព មូលហេតុ គឺដោយសារតែអំបិលមានតួនាទីក្នុងការទាញយកជាតិសំណើមចេញពីរន្ធស្បែករបស់យើង។ យើងអាចចាក់ទឹកក្តៅអុនៗមួយកាធុនលាយជាមួយអំបិលមួយក្តាប់ រួចធ្វើការត្រាំជើងឲ្យបានរយៈពេល 20 នាទី ធ្វើបែបនេះជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍ យើងនឹងទទួលបានប្រសិទ្ធភាពយ៉ាងគាប់ចិត្ត។

 

ត្រាំជើងនៅក្នុងទឹកតែ

ទឹកតែអាចជួយកាត់បន្ថយក្លិនស្អុយរបស់យើងបាន នោះគឺដោយសារជាតិអាស៊ីត ដែលមាននៅក្នុងតែអាចជួយបង្រួមរន្ធញើសរបស់យើងឲ្យតូច ដែលអាចកាត់បន្ថយការបែកញើសរបស់យើង។ ក្រៅពីនេះ វាក៏ដើរតួនាទីជាសារធាតុអង់ទីប៊ីទិច (antibiotic) ធម្មជាតិ ដែលសម្លាប់បាក់តេរីនៅលើជើងរបស់យើងផងដែរ។ វិធីសាស្ត្រនេះ គឺ ត្រាំជើងរបស់យើងនៅក្នុងទឹកតែ ដែលមានកំដៅអុនៗឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍។

soaking-feet-in-green-tea-620x3751

 

ត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ

ការត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ អាចជួយកាត់បន្ថយក្លិនស្អុយជើងរបស់យើងបានយ៉ាងមានប្រសិទ្ធភាព មូលហេតុពីព្រោះទឹកខ្មេះ អាចបណ្តេញពពួកបាក់តេរីមិនឲ្យមានជំរកបានតាមរយៈការកាត់បន្ថយជាតិសំណើមនៃស្បែករបស់យើង។ វិធីសាស្ត្រនោះគឺ ត្រាំជើងរបស់យើងនៅក្នុងទឹក លាយជាមួយទឹកខ្មេះឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃ ឲ្យបានមួយសប្តាហ៍។

 

ប្រើប្រាស់ម្សៅ

ម្សៅ គឺជាធាតុម៉្យាងដែលមានតួនាទីក្នុងការ កំចាត់ជាតិសំណើម ដូចនេះដើម្បីកាត់បន្ថយក្លិនជើងរបស់យើង យើងអាចរោយម៉្សៅទៅលើជើងរបស់យើងជាប្រចាំ រាល់ពេលដែលយើងត្រូវការពាក់ស្បែកជើង។ (អាចប្រើបានជាមួយម៉្សៅគ្រប់ប្រភេទដូចជា ម៉្សៅផេសាត់ ឬក៏ម៉្សៅកូនង៉ាក៏បាន)

foot-powder

 

ប្រើប្រាស់ស្ព្រៃ

បញ្ហាក្លិនស្អុយចេញពីជើង ក៏មានប្រភពពីស្បែកជើងរបស់យើងផងដែរ ដូចនេះយើងគួរប្រើពពួកស្ព្រៃបាញ់កំចាត់ក្លិន សម្រាប់បាញ់ចូលទៅក្នុងស្បែកជើងរបស់យើង។ យើងអាចរកពពួកស្ព្រៃបាញ់កំចាត់ក្លិនស្បែកជើងទាំងនោះបាននៅតាមគ្រប់ផ្សារទំនើប។

 

អានបន្ត

2464

វិធីសាស្ត្រដើម្បីបង្ការ កុំឲ្យជួបនឹងបញ្ហានៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ

សង្គម, សុខភាព

29/09/2016

សម្រាប់រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងទាំងអស់គ្នាបានសង្កេតឃើញថា បញ្ហាឈឺចង្កេះបានកើតមានឡើងទៅលើមនុស្សសឹងតែគ្រប់វ័យទៅហើយ មិនថាតែមនុស្សដែលពេញវ័យ ឬចាស់ជរានោះទេ ដោយគេអាចនិយាយបានថា ក្នុងចំណោមមនុស្ស 10 គឺអាចមាន 6 ទៅ 7 នាក់កំពុងតែជួបនៅបញ្ហាមួយនេះ។ មានបញ្ហាមិនប្រក្រតីនៃរាងកាយមួយចំនួន ដែលអាចទាក់ទងទៅនឹងការឈឺចង្កេះនេះ ក្នុងនោះមានដូចជា បញ្ហាតម្រងនោម បញ្ហាសរសៃប្រាសាទ និងបញ្ហាចម្បងនោះគឺនៅត្រង់ឆ្អឹងកងរបស់យើងទាំងអស់គ្នាតែម្តង។

back-790x413

 

អញ្ចឹង តើអ្វីកត្តាអ្វីខ្លះដែលបណ្តាលឲ្យយើងទាំងអស់គ្នាជួបនូវបញ្ហាទាំងអស់នេះ?

ការទទួលរងគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយការអិលដួល និងការរងរបួសដោយកីឡា គឺជាមូលហេតុទូទៅបំផុតនៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ។ ប៉ុន្ដែ មានពេលខ្លះ សូម្បីតែសកម្មភាព ឬចលនាធម្មតា ដូចជាការពត់ខ្លួនអោន ដើម្បីចាប់យកវត្ថុអ្វីមួយពីដី ក៏អាចបង្កឲ្យមានការឈឺចាប់ផងដែរ។

ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជំរុញឲ្យយើងទាំងអស់គ្នាជួបប្រទះនូវបញ្ហានៃការឈឺខ្នង និងចង្គេះរ៉ាំរ៉ៃ នេះដូចជា៖

  • ឥរិយាបថមិនសមរម្យ ឬមិនសមទំនង (កាយវិការនៃការគេង ដើរ ឈរ អង្គុយ និងការលើកដាក់របស់ធ្ងន់ៗ)
  • ភាពទ្រុឌទ្រោម និងចុះខ្សោយនៃកាយសម្បទាបង្កឡើងដោយភាពអសកម្ម (មិនធ្វើលំហាត់ប្រាណ)
  • ការមានទម្លាប់អង្គុយជាច្រើនម៉ោង
  • បញ្ហាជំងឺមួយចំនួនដូចជាគ្រួសក្នុងតម្រងនោម ការលើសជាតិអាស៊ីត ឬខ្លាញ់ ការឆ្លងមេរោគ និងកំណកឈាម
  • បញ្ហាលើសទំងន់
  • បញ្ហាស្ត្រេសផ្លូវអារម្មណ៍
  • ជំងឺពុកឆ្អឹង (ច្រើនកើតមាននៅលើមនុស្សចាស់ជរា)

a00036f03 kidney_stone_s2_common_cause posture1a_759

 

 តើមានវិធីសាស្ត្រអ្វី ដើម្បីទប់ស្កាត់ដែរឬទេ?

  • មុននឹងធ្វើសកម្មភាពកីឡា ឬលើករបស់ធ្ងន់ៗ យើងគួរធ្វើការកំដៅសាច់ដុំ និងហាត់ពត់សរសៃដៃជើងជាមុនសិន។
  • ជៀសវាងសកម្មភាពពត់កោងខ្លួនខ្លាំង ដោយមិនមានទម្រ ឬឧបករណ៍ទប់ឆ្អឹងខ្នង។
  • កាយវិការនៃការ គេង ដើរ ឈរ និងអង្គុយ ត្រូវតែឲ្យត្រង់ មិនកោងខ្នង។
  • ប្រើប្រាស់កៅអី ឬកន្លែងអង្គុយ ដែលមានបន្ទះទប់ខ្នង និងចង្កេះឲ្យបានត្រឹមត្រូវ។
  • សម្រាប់អ្នកដែលមានទម្លាប់អង្គុយជាច្រើនម៉ោង អ្នកគួរមានទម្លាប់ហាត់ពត់ឆ្អឹងខ្នង ដោយតម្រូវឲ្យយើងពើងទ្រូងទៅមុខ ផតពោះចូលក្នុង ហើយខំប្រឹងងើយក និងក្បាលរបស់យើងឡើងទៅលើត្រង់ ជាមួយនឹងស្មារក្តោបឲ្យកៀកទៅនឹងត្រចៀក ធ្វើបែបនេះវានឹងជួយតម្រង់ឆ្អឹងខ្នងរបស់យើងត្រង់ និងធូរស្បើយខ្លះពីអាការចុករោយ។
  • បើសិនជាអ្នកចាំបាច់ត្រូវតែអង្គុយនោះ អ្នកគួរធ្វើការផ្លាស់ប្តូរឥរិយាបថនៃការអង្គុយឲ្យបានច្រើនរបៀប ម៉្យាងវិញទៀតការងើបដើរ និងធ្វើកាយវិការពត់ខ្លួនមួយពេលៗក៏អាចជួយកាត់បន្ថយនឹងការប្រឈមនឹងការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃផងដែរ។
  • សម្រាប់សុភាពនារីមិនគួរមានទម្លាប់ ប្រើប្រាស់ស្បែកជើងកែងគ្រប់ពេលវេលានោះទេ។
  • បញ្ឈប់ទម្លាប់នៃការជក់បារី ពីព្រោះការជក់បារីនឹងកាត់បន្ថយលំហូរនៃសម្ពាធឈាមទៅផ្នែកខាងក្រោមនៃឆ្អឹងកង ហើយម៉្យាងវិញទៀតវាក៏អាចធ្វើឲ្យខូចខាតដល់ទម្រឆ្អឹងកងរបស់យើងផងដែរ។
  • គ្រប់គ្រងទម្ងន់កុំឲ្យលើស។
  • គួរមានទម្លាប់គេងបែរចំហៀងឲ្យត្រង់ និងគេងនៅលើពូករឹង ឬទីដែលរៀបស្មើរល្អ ព្រោះវាអាចជួយឲ្យឆ្អឹងកងរបស់យើងត្រង់បាន។
  • ការទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ អាចជួយថែរក្សារទម្រឆ្អឹងកងរបស់យើងឲ្យមានសុខភាពល្អ។
  • ត្រូវចងចាំថា រាល់ពេលដែលយើងធ្វើការហាត់ប្រាណ ជាមួយនឹងការលើកទម្ងន់ដោយប្រើប្រាស់ជើង យើងត្រូវតែតម្រង់ឆ្អឹងខ្នងរបស់យើងឲ្យត្រង់ជានិច្ច។
  • ការទទួលទានវីតាមីន D គ្រប់គ្រាន់អាចជួយឲ្យឆ្អឹង និងឆ្អឹងកងរបស់យើងរឹងមាំ។
  • កំណត់របបអាហារឲ្យបានត្រឹមត្រូវ យើងមិនត្រូវញ៉ាំសាច់ និងខ្លាញ់ច្រើនពេកនោះទេ ព្រោះវានឹងធ្វើឲ្យយើងលើសជាតិអាស៊ីត និងខ្លាញ់បាន។

124038-779x616-istock_000007678268small

 

អានបន្ត