MENU

food
Tag Archive

1150

អាហារមួយចំនួនដែលអ្នកមិនគួរទុកនៅក្នុងទូរទឹកកក

សង្គម, សុខភាព

27/04/2016

ជាធម្មតាសំរាប់ការថែរក្សារអាហារឲ្យនៅមានគុណភាពល្អ និងស្រស់បានយូរ យើងចាំបាច់ត្រូវការទូរទឹកកក។ ដោយទូរទឹកកកគឺជាឧបករណ៍ដែលអាចរក្សារគុណភាពម្អូបអាហារ និងភេសជ្ជៈបានតាមរយៈការបញ្ចេញនៅចំហាយត្រជាក់ដើម្បីរក្សាររាល់ចំណីអាហារ និងភេសជ្ជៈឲ្យស្ថិតនៅសីតុណ្ហភាពទាប ឬត្រជាក់។ ទោះបីជាយ៉ាងដូចនេះក្តី មិនមែនរាល់ចំណីអាហារទាំងអស់គឺសុទ្ធតែអាចរក្សារនូវគុណភាពតាមរយៈការដាក់ក្នុងទូរទឹកកកនោះទេ ក្នុងនោះក៏មានចំណីអាហារមួយចំនួននឹងត្រូវខូច ឬអន់ថយនៅគុណភាពប្រសិនបើយើងដាក់ពួកវានៅក្នុងទូរទឹកក។

3733202dbdebd0fdf501f71722c297bb1096ee44

 

ខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលយើងមិនគួររក្សារទុកក្នុងទូរទឹកកក ៖

មើមដំឡូង

កន្លែងដែលសាកសម្យបំផុតសំរាប់ការរក្សារទុកមើមដំឡូងគឺនៅត្រង់បរិវេណដែលមានសីតុណ្ហភាពត្រជាក់ល្មម មិនក្តៅពេក និងមិនត្រជាក់ពេក ហើយគឺជាកន្លែងដែលស្ងួតមិនមានសំណើមផងដែរ។ យើងអាចរក្សារទុកវានៅក្នុងកេសក្រដាស់ ឬមួយក៏នៅក្នុងថង់ប្លាស្ទិកក៏បាន ក៏ប៉ុន្តែជៀសវាងការដាក់វានៅក្នុងទូរទឹកកក ពីព្រោះសីតុណ្ហភាពដ៏ត្រជាក់នៅក្នុងទូរទឹកកកនឹងកែប្រែម្សៅដំឡូងឲ្យក្លាយទៅជាស្ក ដែលជាហេតុធ្វើឲ្យដំឡូងអន់ថយទ្រង់ទ្រាយ ពណ៌សំបូរ និងមានរស់ជាតិផ្អែមផងដែរ។

pots_2640568b

 

ផ្លែចេក និងផ្លែប័រ

សំរាប់ផ្លែចេក និងផ្លែប័រដែលទុំហើយ បើសិនជាអ្នកដាក់វានៅក្នុងទូរទឹកកកវានឹងជួយកាត់បន្ថយរយៈពេលវិវត្តទៅភាពរលួយរបស់ផ្លែឈើទាំងពីរប្រភេទនេះបានពីរទៅបីថ្ងៃដែរ។ ប៉ុន្តែបើសិនជាអ្នកដាក់ផ្លែចេក និងផ្លែប័រដែលខៀវខ្ចីចូលទៅក្នុងទូរទឹកកនោះពួកវានឹងមិនប្រែក្លាយជាទុំបានឡើយ ទោះបីជាបន្ទាប់ពីអ្នកបានយកវាចេញពីទូរទឹកកកហើយក្តី ដោយសំបកវានឹងប្រែទៅជារលួយជាមួយសាច់ដែលមិនទាន់ទុំនៅខាងក្នុង។

mashed-banana-and-avocado

 

ខ្ទឹមស ក្រហម និងខ្តឹមបារាំង

បើសិនជាអ្នកគិតថាការដាក់ពពួកអាហារនេះចូលទៅក្នុងទូរទឹកកកអាចរក្សារវាមិនឲ្យខូចនោះ ការគិតរបស់អ្នកនេះពិតជាខុសខ្លាំងណាស់។ ដោយសារពពួកខ្ទឹមងាយនឹងកើតផ្សឹត បើសិនជាយើងរក្សារទុកពួកវានៅក្នុងទូរទឹកកកក្នុងរយៈពេលមួយដែលយូរ។ ម៉្យាងវិញទៀតទោះបីជាខ្ទឹមនោះត្រូវបានបកសំបក និងចិតជាចំណិតៗហើយត្រូវបានរុំដោយថង់ប្លាស្ទិកយ៉ាងជិតក៏ដោយ ក៏វានឹងប្រែក្លាយទៅជាស្ងួត អស់ជាតិសំណើមផងដែរ។ ក្រៅពីនេះការដាក់ខ្ទឹមបារាំងនៅក្នុងទូរទឹកកកអាចធ្វើឲ្យមានក្លឹនរបស់វាជាប់នៅខាងក្នុង និងជាប់ទៅនឹងអាហារផ្សេងៗដែលមាននៅក្នុងនោះផងដែរ។

959225b084f1f853c2e3d2faddef473fcee6f502

 

ទឹកឃ្មុំ

បើតាមការសិក្សារស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថាទឹកឃ្មុំគឺជាប្រភេទអាហាររាវម៉្យាងដែលមិនចេះខូច ឬហួសការបរិច្ឆេទនោះឡើយ មិនថាទោះបីជាអ្នករក្សារទុកវាប៉ុន្មានឆ្នាំនោះឡើយ។ ផ្ទុយទៅវិញប្រសិនបើអ្នករក្សារទុកវានៅក្នុងទូរទឹកកកនោះ វានឹងធ្វើឲ្យជាតិផ្អែមរបស់ទឹកឃ្មុំចាប់ផ្តើមកកយ៉ាងឆាប់រហ័ស ដែលជាមូលហេតុធ្វើឲ្យទឹកឃ្មុំក្លាយទៅជាកករឹង ប៉ុន្តែអ្នកនៅតែអាចពិសារវាបានដដែល។

2B148A1500000578-3184587-image-a-4_1438663910931

DSCN2796

 

នុំប៉័ង

សំរាប់អ្នកដែលមានទំលាប់ដាក់នុំប៉័ងនៅក្នុងទូរទឹកកក តើអ្នកធ្លាប់ឆ្ងល់ដែល ឬទេថានុំប៉័ងរបស់អ្នកតែងប្រែក្លាយទៅជាសភាពរឹងៗ ហើយពិបាកទំពារយ៉ាងនេះ? នេះគឺដោយសារតែម្សៅនុំប៉័ងបានចាប់ផ្តើមកក ដែលជាហេតុធ្វើឲ្យនុំប៉័ងក្លាយជារឹង និងខូចរស់ជាតិនៅពេលដែលវាស្ថិតនៅបរិយាកាសត្រជាក់ខ្លាំង។

Bread-slcied-

អានបន្ត

3831

កំពូលម្ហូបចម្លែកទាំង 7 របស់កម្ពុជាដែលជនបរទេសគួរតែសាកល្បង

សង្គម

22/04/2016

ថ្ងៃនេះ Khmerlife.style សូមនាំទស្សនិកជនមកងាកមើលមុខម្ហូបទាំង 7 ដែលជនបរទេសមិនហ៊ានបរិភោគ និងឲ្យញញើតនៅពេលដែលយើងបរិភោគម្ហូបទាំងនោះ។ ភាគច្រើននៃជនបរទេសបរិភោគអាហារជាលក្ខណៈបែបអឺរ៉ុបដូចជា ភីហ្សា ហេមបឺហ្គឺ និងនំប៉័ងជាដើម… ក៏ប៉ុន្តែចំពោះជនជាតិខ្មែរយើងពុំសូវជាចូលចិត្តមុខម្ហូបទាំងនោះទេ ហើយនៅពេលដែលយើងបរិភោគអាហារទាំង 7 មុខនេះ មានជនបរទេសមួយចំនួនតែងនិយាយថារបបអាហាររបស់ជនជាតិយើងគួរអោយខ្លាចរអើមខ្លាំងណាស់ តែតាមពិតទៅវាជាមុខម្ហូបដ៏ឆ្ញាញ់ និងពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

  1. Pong tia koon (ពងទាកូន)

    ពងទាកូនជាមុខម្ហូបមួយដែលជនជាតិខ្មែរយើងច្រើនតែពិសារ គឺគេបានយកពងទាកូនទៅស្ងោនៅដោយរក្សាកម្តៅវារហូត។ ជាពិសេសអ្នកពិសារពងទាកូនចូលចិត្តពងទាកូនដែលក្តៅអ៊ុនៗ គេច្រើនបរិភោគវាមួយអំបិលម្រេច ក្រូចឆ្មោ មិនថែមប៉ុណ្ណោះយើងកុំភ្លេចញាុំវាជាមួយនឹងជីពងទាកូន។ អ្នកអាចសាកវាបានហើយមានលក់នៅគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើង ព្រមជាមួយតម្លៃសមរម្យ។
    CambodiaGuru-Pong-Tia-Koon-Khmer-balut

  2.  Fried spider or Fried Tarantula (អាពីងបំពង)

    អាពីងបំពងត្រូវបានគេយកមកបំពងលក់ ដែលវាជាអាហារមួយដែរសម្រាប់ប្រជាជនកម្ពុជា។ អាពីងត្រូវបានគេចាប់វាពីក្រោមដី ហើយគេបានយកវាទៅប្រលាក់ជាមួយគ្រឿងដែលគេបានធ្វើវាហើយ និងយកទៅបំពងសម្រាប់លក់អោយប្រជាជនបរិភោគលេងនៅពេលធ្វើដំណើរ។ ចំពោះអាហារប្រភេទនេះពុំសូវមានលក់នោះទេ ភាគច្រើនកន្លែងដែលពេញនិយមលក់វានោះគឺនៅក្រុងសួង ខេត្តកំពង់ចាម បើយើងជិះតាមផ្លូវជាតិលេខ6។
    bizarre-Cambodian-food-fried-tarantulas

  3. Stuffed grilled frog (កង្កែបបោក)

    កង្កែបបោកគឺគេយកកង្កែបមកធ្វើវាអោយស្អាតយកស្បែកវាចេញ និងសំអាតក្នុងពោះរបស់វាដោយគេមានគ្រឿងផ្សំជាច្រើនដាក់ចូលក្នុងពោះរបស់វាដូចជា ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹម, ស្លឹកកំបោរ, សណ្តែកដីលីង និងរមៀតជាមួយគ្នារួចដាក់ចូលក្នុងពោះកង្កែបនោះ។ បន្ទាប់មកគេបានកៀបវាជាមួយបន្ទះឬស្សី រឺត្នោតរួចយកវាទៅអាំង។ ចំពោះរស់ជាតិរបស់វាគឺស្រដៀងគ្នាទៅនឹងសាច់មាន់ផងដែល តែខ្លឹនរបស់វាខុសពីសាច់មាន់ និងមានរស់ជាតិឆ្ញុងឆ្ញាញ់។
    CambodiaGuru-stuffed-grilled-frog

  4. Grilled snake (ពស់អាំង)

    ពស់អាំងស្រដៀងនឹងកង្កែបបោកដែល គេត្រូវយកកូនពស់ដោយយកស្បែកវាចេញ និងសំអាតពោះវាចេញដោយវាទៅលាបគ្រឿង និងអាំងវាតែម្តងជាមួយនឹងចង្កាក់ឬស្សី ហើយចំពោះរស់ជាតិរបស់វាឆ្ញាញ់ពិសារ និងយ៉ាងស្រួយតែម្តង។
    CambodiaGuru-grilled-snake

  5. Cow Belly with Tirk Prahok (ពោះគោទឺកប្រហុក)

    ចំពោះមុខម្ហូបពោះគោទឹកប្រហុកគឺជាមុខម្ហូបបែបខ្មែរ អ្នកធ្លាប់បានដឹងមកហើយថា ប្រហុកគឺជាអត្តសញ្ញាណនៃមុខម្ហូបខ្មែរ ដែលភាគច្រើនតែងតែជាយកទៅដាក់ក្នុងសំល និងយកវាទៅស្ញោសម្រាប់បរិភោគ។ នៅពេលនេះគេបានយកវាទៅធ្វើជាទឹកជ្រលក់ដោយមានលាយជាមួយគល់ស្លឹកគ្រៃ សណ្តែកដីម៉ត់ ម្ទេស ក្រូចឆ្មោ ចំពោះពោះគោគេច្រើនយកពោះរបស់គោទៅស្ងោ និងចំហុយវាអោយឆ្អិន រួចយកវាមកហាន់ៗជាជំនិតជាមួយគ្រឿងក្នុងពោះរបស់គោ ទើបគេបរិភោគជាមួយនឹងទឹកប្រហុក កុំភ្លេចណាមានបន្លែមួយចំនួនក៏បានរួមផ្សំផងដែរ។
    CambodiaGuru-tirk-prahok-thuk-prahok

  6. Grilled bee larvae (ឃ្មុំអាំង)

    ឃ្មុំអាំងជាប្រភេទមុខម្ហូបមួយដែរ ភាគច្រើនគេយកឃ្មុំស្រស់ដោយហាន់វាជាបន្ទះបួនជ្រុង ដោយរក្សានូវទ្រង់ទ្រាយរបស់វាដូចដើម រួចយកទៅដាក់ស្រទាប់ចេក (ស្លឹកចេក) រួចយកវាទៅអាំងតែម្តង ចំពោះរស់ជាតិវាគឺឆ្ញុយឆ្ញាញ់ ផ្អែមគួរឲ្យចង់ពិសារ។
    CambodiaGuru-grilled-beehive

  7. Red tree ant larvae (ពងអង្ក្រង)

    ចំពោះមុខម្ហូបចុងក្រោយនោះគឺ ពងអង្ក្រង។ ដំបូងគឺគេយកវាទៅលាងអោយស្អាតរួចយកវាទៅញាំមជាមួយគ្រឿងមួយចំនួនដូចជា ខ្ទឹមបារាំង ម្ទេស ជីសម្រាប់ញាំម ក្រូចឆ្មោ។ ចំពោះមុខម្ហូបវាអ្នកអាចរទិញបានតាមភោជនីដ្ឋានបាននៅក្នុង Menu របស់ម្ហូបខ្មែរ។
    CambodiaGuru-red-tree-ant-larvae

អានបន្ត

1551

ឋានសួគ៌តាតៃ

ដំណើរកំសាន្ត, សង្គម

01/04/2016

បើអស់លោកអ្នកមានពេលច្រើនគួរសម្យក្នុងរយះពេល បីឬបួនថ្ងៃនោះ អស់លោកអ្នកគួរតែរកកន្លែងណាមួយដើម្បីកំសាន្តជាលក្ខណៈបែបធម្មជាតិ និងមានដៃទន្លេសមុទ្របួនមុខពោពេញទៅដោយជីវិតបែបធម្មជាតិ និងរុក្ខជាតិ។ តាតៃគឺជាតំបន់រម្មណីដ្ឋានមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ។ តាតៃមានទីតាំងនៅក្នុងខេត្តកោះកុងនៃភាគនារតីនៃប្រទេសកម្ពុជា បើគិតពីភ្នំពេញមកតាតៃមានចំងាយប្រហែល 260 km ចំណែកឯចំងាយពីក្រុងខេមរៈភូមិន្ទមកឃុំតាតៃមានចំងាយ 20km ។ តាតៃស្ថិតនៅក្នុងឃុំតាតៃ នៅជាប់ផ្លូវជាតិលេខ 48 ដែលមានស្ពានដ៏ស្រស់ស្អាតឈ្មោះថាស្ពានតាតៃ ដោយមានប្រជាជននៅទីនោះប្រកបមុខរបរជាអ្នកនេសាទ និងអ្នកប្រមាញ់ជាដើម។

 

34409744

 

តាតៃជាកន្លែងរម្មណីដ្ឋានដែលមាន ដៃសមុទ្របួនជួបគ្នាហើយជាកន្លែងដែលមានជីវៈចំរុះ​ គ្រប់ប្រភេទសត្វសមុទ្រ និងនៅតាមបណ្តោយច្រាំងដៃសមុទ្រគឺពោពេញទៅដោយរុក្ខជាតិតូចធំគ្រប់ប្រភេទជាពិសេស ដើមកោងកាងតែម្តង។ ដោយតំបន់នេះមានសក្តានុពលច្រើន ហើយក៏ជាកន្លែងដែលយើងគួរតែយកចិត្តទុកដាក់ខាងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលយើងបានអនុញ្ញាត្តិអោយវិស័យឯកជន បរទេសមួយចំនួនទៅវិនិយោគនៅទីនោះ ដូចជារម្មណីដ្ឋាន, សណ្ឋាគារ, កន្លែងកំសាន្តបែបធម្មជាតិ ទឹកធ្លាក់ និងមានតំបន់វារីអគ្គីសនីផងដែល ហើយក៏ជាតំបន់ដែលមានឧស្សាហកម្ម និងទេសចរណ៍សម្រាប់បង្កើតការងារអោយប្រជាពលរដ្ឋទៀតផង។

 

3

 

ដូចតែអ្នករាល់គ្នាបានឃើញនៅក្នុងរូបថតនេះ ចំពោះការស្នាក់នៅនៅក្នុងតំបន់តាតៃ ដែលភាគច្រើន ច្រើនមានតែបឹងកាឡូ និងកញ្ចុះដាច់ៗពីគ្នា សម្រាប់ការស្នាក់នៅក្នុង 1 យប់ មានតំលៃចាប់ពី $80-$100 នេះជាតម្លៃទាបបំផុត។ ដោយមានការផ្តល់សេវាគ្រប់គ្រាន់ដូចជា ប្រព័ន្ធទឹកស្អាត និង ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ ហើយយើងអាចហែលទឹកសមុទ្រដោយខាងសណ្ឋាគារមានការរៀបចំប្រព័ន្ធការពារ ដោយដាក់សំណាញ់ព័ន្ធជុំវិញបឹងកាឡូរបស់គេប្រហែល 1km ដែលវាមានភាពងាយស្រួលក្នុងការហែលទឹកកំសាន្តលេង ព្រមជាមួយនិងការជិះទូកកាយ៉ាកផងដែល។ ចំពោះម្ហូបអាហារសំបូរទៅដោយ ម្ហូបសមុទ្រគ្រប់ប្រភេទ ម្ហូបបែបខ្មែរ និងម្ហូបបែបបរទេសផង ដែរហើយមានតម្លៃសមរម្យទៀតផង។

 

trff

 

នៅទីនោះមានទឹកជ្រោះតាតៃដែលជាទឹកជ្រោះដ៏ស្រស់ស្អាតនៅក្នុងខេត្តកោះកុងផងដែរ ទឹកជ្រោះនេះមាន២ជាន់ធំៗ ចំពោះជាន់ទីមួយមានកម្ពស់ ចាប់ពី 5m ទៅ 6m ចំណែកជាន់ទីពីមានកម្ពស់ ចាប់ពី12m ទៅ 15m ។ នៅក្នុងរដូវវស្សាចំពោះពេលមានភ្លៀងធ្លាក់ច្រើន ទឹកជ្រោះគឺពិបាកអោយយើងទៅកំសាន្តខ្លាំងណាស់ព្រោះទឹកហូរខ្លាំង ដែលធ្វើអោយយើងមានគ្រោះថ្នាក់ច្រើន ហើយតំបន់ទឹកជ្រោះតាតៃគឺសំបូរដោយសត្វព្រៃគ្រប់ប្រភេទដែលយើងគួរតែប្រុងប្រយ័ត្នផងដែរ។

 

OLYMPUS DIGITAL CAMERA

OLYMPUS DIGITAL CAMERA

 

ចំពោះការជិះទូកមើលទេសភាពជុំវិញដៃព្រែកតាតៃពិតជាមិនគួររំលងឡើយ ព្រោះថាមានរុក្ខជាតិ ព្រៃកោងកាងជាង 16 ជីវៈចំរុះខុសៗគ្នា នៅតាមបណ្តោយដៃព្រែកតាតៃនេះឯង។ តាតៃគឺពិតជារម្មណីដ្ឋានធម្មជាតិនៃឋានសួគ៌ាយ៉ាងពិតប្រាកដ ចំពោះរូបខ្ញុំបានទៅលេងបានម្តងដែរ ដែលធ្វើអោយរូបខ្ញុំមិនអាចបំភ្លេចបានឡើយ។ ប្រសិនបើអស់លោកអ្នកចូលចិត្តជីវិត និងការរស់នៅម្តងម្កាលសម្រាប់ជីវិតបែបធម្មជាតិ តាតៃគឺជាជម្រើសដ៏ល្អសម្រាប់អស់លោកអ្នក ហើយវាមានតម្លៃសមរម្យផងដែរ។

អានបន្ត

3226

តើស៊ុបស៊ូគី ឬ Sukiyaki មានប្រវត្តិមកពីណា?

សង្គម

07/01/2016

សំរាប់នៅប្រទេសកម្ពុជាយើងក្រៅពីអាហារប្រពៃណី និង ក្នុងស្រុកដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសារយើងក៏នៅមានអាហារបរទេសមួយចំនួនដែលមានឈ្មោះល្បីល្បាញ​ និង រស់ជាតិមិនចាញ់អាហារក្នុងស្រុករបស់យើងនោះទេ។ ក្នុងចំណោមអាហារបរទេសទាំងអស់នោះមានអាហារមួយប្រភេទជាលក្ខណៈស៊ុបដែលមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសយើងនាពេលបច្ចុប្បន្ននេះ ជាពិសេសគឺសំរាប់អ្នកនៅភ្នំពេញតែម្តង។

 

eatigo_b25d44bb5efdfa96b83153d8b0d7ad61_20150513164859_8974

 

ប្រិយមិត្តភាគច្រើនប្រាកតជាស្គាល់ និង ធ្លាប់ភ្លក់ប្រភេទស៊ុបនេះរួចមកហើយដែលវាមានឈ្មោះថាស៊ុប Sukiyaki តែសំរាប់ប្រជាជនខ្មែរយើងភាគច្រើនតែងតែហៅឈ្មោះស៊ុបប្រភេទនេះថា ស៊ុបគី Suki។ នៅទីក្រុងភ្នំពេញមានភោជនីយដ្ឋានដែលឈ្មោះល្បីៗជាច្រើនមានលក់ស៊ុបប្រភេទនេះ ដូចជាភោជនីយដ្ឋានម៉ាស្ទើរស៊ុគីស៊ុប ខិនស៊ុគី និង ស៊ីធីស៊ុគី ជាដើម ហើយយើងក៏អាចស្វែងរកសាខាភោជនីយដ្ឋានទាំងអស់នេះនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។

 

maxresdefault

 

សំរាប់អត្ថបទនេះពួកខ្ញុំសូមបកស្រាយខ្លះៗអំពីរដើមកំណើត និង ប្រវត្តិរបស់ស៊ុប Sukiyaki ឬ ស៊ុបគីនេះ។

Sukiyaki ឬ ស៊ុបគី គឺជាប្រភេទស៊ុបម៉្យាងដែលមានភាពពេញនិយម និង មានដើមកំណើតនៅប្រទេសជប៉ុន។ វាគឺជាប្រភេទស៊ុបដែលប្រើប្រាស់គ្រឿងផ្សំជាសាច់ និង បន្លែ ស្រដៀងគ្នាទៅនឹង Shabu Shabu ដែរ។ ម៉្យាងវិញទៀត Sukiyaki ក៏ជាប្រភេទស៊ុបដែលងាយស្រួលនឹងធ្វើផងដែរ ដោយយើងគ្រាន់តែដាក់សាច់ ឬ បន្លែ ដែលយើងចូលចិត្តចូលទៅក្នុងស៊ុបជាការស្រេច។

 

000001567771439

 

ជាទូទៅស៊ុប Sukiyaki ឬ ស៊ុបគីត្រូវបានគេរៀបចំទទួលទានជាមួយនឹងសាច់គោបន្ទះស្តើងៗ និង ជាមួយនឹងបន្លែស្រស់ជាច្រើនប្រភេទ។ នៅក្នុងប្រទេសជប៉ុនរបៀបនៃការធ្វើ និង ទទួលទានស៊ុបនេះគឺមានលក្ខណៈខុសប្លែកពីគ្នាទៅតាមតំបន់ ហើយសំរាប់នៅប្រទេសកម្ពុជាយើងក៏មានភាពខុសប្លែកពីជប៉ុនផងដែរ។ គេបានបែងចែករបៀបនៃការទទួលទានស៊ុបនេះជាពីរប្រភេទធំៗ គឺ កាន់តុ Kanto ដែលជារបៀបញ៊ាំស៊ុបនៅតំបន់ខាងកើតនៃប្រទេសជប៉ុន និង កាន់សៃ Kansai ដែលជារបៀបញ៊ាំស៊ុបនៅតំបន់ខាងលិចនៃប្រទេសជប៉ុន។ សំរាប់ការទទួលទានបែប កាន់តុ Kanto គឺដំបូងត្រូវដាក់គ្រឿងផ្សំដូចជា ទឹកស៊ីអ៊ីវ ស្ករ ស្រាអង្ករ និង ស៊ុបត្រី ចូលទៅក្នុងឆ្នាំងស៊ុបដែលក្តៅ រួចទើបដាក់សាច់ បន្លែ និង គ្រឿងផ្សំផ្សេងៗចំអិនជាមួយគ្នា។ រីឯការទទួលទានបែបកាន់សៃ Kansai វិញគឺគេ ចម្អឹនសាច់នៅក្នុងឆ្នាំងឲ្យជិតឆ្អិនសិន ទើបគេដាក់ ស្ករ ស្រាអង្ករ និង ទឹកស៊ីអ៊ីវចូល សំរាប់បន្លែ និង គ្រឿងផ្សំគឺគេបង់ចូលទៅតាមក្រោយ។ ដោយឡែករបៀបនៃការទទួលទានស៊ុបគីនៅប្រទេសយើងគឺមិនមានបន្ថែមនូវស្រាអង្ករចូលទៅក្នុងស៊ុបនោះទេ។

 

img_0063

Sukiyaki បែបកាន់តុ

 

p1140750

Sukiyaki បែបកាន់សៃ

 

IMG_8292

គ្រឿងផ្សំរបស់ស៊ុបគី

 

សំរាប់ប្រវត្តិរបស់ស៊ុប Sukiyaki ឬ ស៊ុបគី គឺត្រូវបានជនជាតិជប៉ុនចាប់ផ្តើមបង្កើតឡើងនៅក្នុងសម័យ មេជី Meiji (1868 – 1912) ម៉្លេះ។ ពាក្យថា S​ukiyaki គឺបង្កើតចេញពីពាក្យ S​uki ដែលមានន័យថាប៉ែលជីកដី ជាមួយនឹងពាក្យថា yaki ដែលមានន័យថាអាំង។ មានដំណាលរឿងនិទានជាច្រើនដែលទាក់ទងទៅនឹងស៊ុប Sukiyaki ឬ ស៊ុបគីនេះ។ មានរឿងនិទានមួយបាននិយាយអំពីកសិករដ៏ក្រីក្រម្នាក់បានប្រើប្រាស់ប៉ែលសំរាប់ចំអិនសាច់ឲ្យទៅមន្ត្រីបរិភោគ។ ហើយក៏មានរឿងនិទានមួយទៀតដែលនិយាយអំពីកសិករក្រីក្រដែលប្រើប្រាស់ប៉ែលសំរាប់ចម្អិនដំឡូង ដោយសារតែពួកគេមិនចង់ស្ពាយឆ្នាំងមកតាមខ្លួន។ នៅក្នុងឆ្នាំ 1860 ប្រទេសជប៉ុនបានចាប់ផ្តើមបើកទូលាយឲ្យជនបរទេសទៅកំសាន្ត ហើយអំឡុងឆ្នាំនោះក៏ជាពេលវេលាមួយដែល S​ukiyaki ត្រូវបានគេចាប់ផ្តើមស្គាល់ផងដែរ។ ភោជនីយដ្ឋានដែលបើកលក់ S​ukiyaki ដំបូងគេបង្អស់នៅប្រទេសជប៉ុនក្នុងឆ្នាំ 1862 គឺភោជនីយដ្ឋាន យ៉ូកូហាម៉ា Yokohama ។

 

9531908742_f817d76138_b

ភោជនីយដ្ឋាន Sukiyaki នៅទីក្រុងតូក្យូ

 

សំរាប់ពេលបច្ចុប្បន្ន ស៊ុប Sukiyaki ឬ ស៊ុបគី ត្រូវបានភោជនីយដ្ឋានជាច្រើនបានដាក់លក់នៅជុំវិញពិភពលោក ហើយមនុស្សភាគច្រើនតែងតែសរសើរ និង ចូលចិត្តស៊ុបប្រភេទនេះណាស់ដោយសារវាងាយស្រួលក្នុងការចំអិន និង ឆាប់រហ័សផងដែរ។

 

អានបន្ត

1991

ជីវជាតិដែលនៅក្នុងផ្លែឈើខ្លះដែលអ្នកកំពុងញ៊ាំ

សុខភាព

12/11/2015

កាលពីសម័យដើម ផ្លែឈើជារបស់មួយសំរាប់ធ្វើអោយមនុស្សរស់នៅបាន មុននឹងមនុស្សចេះបរបាញ់ រាល់ថ្ងៃនេះមានផ្លែឈើជាច្រើនដែលបានដាំដោយប្រជាជនខ្មែរ និងមានយកមកលក់នៅក្នុងទីផ្សារកម្ពុជា មនុស្សជាច្រើនបានយល់ថាការហូបផ្លែឈើអាចធ្វើអោយសុខភាពរឹងមាំ ព្រមទាំងមានផលប្រយោជន៍ច្រើន ប៉ុន្តែតើអ្នកដឹងទេថាផ្លែឈើដែលអ្នកហូបមានជីវជាតិអ្វីខ្លះ? តើវាអាចជួយអ្វីបានខ្លះសំរាប់ខ្លួនយើង? ពួកយើងនឹង ធ្វើការបកស្រាយនូវចំងល់ទាំងឡាយនៅខាងក្រោមនេះ? (ចំពោះ វីតាមីន​ និង សារជាតិផ្សេង គឺផ្លែឈើមានគ្រប់ ប៉ុន្តែពួកយើងទាញយកតែ អ្វីដែលមានច្រើនមកប៉ុណ្ណោះទេ)

ផ្លែប៉ោម

ផ្លែប៉ោមមួយថ្ងៃមួយ អាចមិនអោយគ្រូពេទ្យមកជិតបាន ហាហា មិនមែនចង់មានន័យថា ផ្លែប៉ោមអាក្រក់ដល់ថ្នាក់គ្រូពេទ្យមិនហ៊ានចូលជិតនោះទេ ដោយសារតែផ្លែប៉ោមជាផ្លែឈើដែលមានជីវជាតិខ្លាំង សំរាប់ខ្លួនប្រាណយើង។ នៅក្នុងផ្លែប៉ោម មានចំនួន100កាឡូរី ជាផ្លែឈើដែល មានជាតិហ្វាយបឺ(Fiber)ខ្ពស់ 17% គ្មានជាតិខ្លាញ់។​ មានសារជាតិច្រើនដូចជា៖

  • វីតាមីន សេ,​ វីតាមីន បេ6,​ វីតាមីន​ កា
  • ប៉ូតាស្យូម6%

ការពិសារផ្លែប៉ោម ទាំងមូលគឺ ល្អជាងពិសារទឹកផ្លែប៉ោមដែលច្របាច់ឬក្រលុក(មិននិយាយអំពីទឹកផ្លែឈើដែលគេលក់នៅក្នុងផ្សារទំនើបទេ) ព្រោះជាតិហ្វៃបឺមានតែនៅក្នុងសាច់ប៉ោមទេ។ ដើម្បីអោយបានផលល្អរបស់វាយើងគួរពិសារវាទាំងស្រស់ ទាំងសំបក ប៉ុន្តែកុំភ្លេចលាងទឹក។

fotolia_2400305_XS

ផ្លែអាវូកាដូ

អ្នកបានស្គាល់ ដែលគេហៅផ្លែបឺ ភាគច្រើនឃើញនៅកន្លែងទឹកក្រលុក។ វាមានរស់ជាតិឆ្ងាញ់ មនុស្សគ្រប់គ្នាតែងតែហៅពិសារជារៀងរាល់ពេល។ នៅក្នុងផ្លែអាវូកាដូ​​ 1ផ្លែ មានដូចជា៖

  • មាន​300កាឡូរី មានជាតិហ្វៃបឺ 54%
  • វីតាមីន អា ច្រើនជាងគេ, បន្ទាប់មកគឺ វីតាមីន បេ6 និង វីតាមីន សេ
  • ពោពេញទៅដោយជាតិ ប៉ូតាស្យូមច្រើន, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វរ
  • អាវូកាដូសំបូរទៅដោយជាតិខ្លាញ់ ប៉ុន្តែនោះគឺជាខ្លាញ់ល្អ។

Health-Benefits-of-Avocado

ផ្លែចេក

ជាផ្លែឈើដែលថោកហើយមានរស់ជាតិផ្អែមឆ្ងាញ់ 😀 ជាផ្លែឈើដែល មានជាតិប៉ូតាស្យូមច្រើនជាងគេ សំរាប់អ្នកដែលខ្វះប៉ូតាស្យូម គឺល្អបំផុត  វីតាមីនភាគច្រើនគឺ សេ និង បេ6។ គេបានចាត់ទុកវាជាថ្នាំធម្មជាតិ ថោក​ហើយអាចងាយរកទិញតាមទីផ្សារ មិនប៉ះពាល់ដល់សុខភាព។

potassium-banana

ផ្លែទំពាំងបាយជូរ

និយាយពីផ្លែទំពាំងបាយជូ គឺនឹកឃើញដល់ស្រាទំពាំងបាយជូរ ពួកយើងបានសរសេរអំពីផលប្រយោជន៍នៃស្រានេះ ( ចង់អាចសូមចុចទីនេះ ) បន្តការនិយាយអំពី ផ្លែឈើវិញ​ វាគ្មានជាតិខ្លាញ់ ផ្តល់នូវ កាឡូរីច្រើន ។ មានវិតាមីនច្រើន ភាគច្រើនគឺ វីតាមីន សេ និង អា។ សំបូរទៅដោយប៉ូតាស្យូម ប៉ុន្តែមិនសូវច្រើន។ សំរាប់អ្នកជំងឺដែលខ្វះគួរតែពិសារចេកវិញល្អជាង ព្រោះវាថោកជាង និងមានសារជាតិនេះច្រើនជាង។

Opening-doors-Whole-grape-extracts-support-cardiovascular-health-and-antioxidant-activity_strict_xxl

ផ្លែមៀន

ចាស់ៗតែងតែនិយាយថាហូបមៀនច្រើន ក្តៅខ្លួន តើត្រូវឬទេ? អ្វីដែលបានដឹង គឺវាអាចកើតឡើងមែន ។ ភាគច្រើន អ្វីដែលនៅក្នុង គឺ វីតាមីន សេ និង ប៉ូតាស្យូម ជាតិស្ករច្រើន ។ វាអាចជួយកាត់បន្ថយការឈឺពោះ,​ ការដេកមិនលក់, ភ្លេចភ្លាំង។

Bargain-price-Promotion-500g-Superfine-Dried-font-b-Longan-b-font-Norishment-font-b-Health-b

ផ្លែឈើទាំង 5 ខាងលើនេះគឺជាអាហារដែលអាចជួយពេលអ្នកកំពុងឃ្លាន និង ជាថ្នាំដែលល្អចំពោះអ្នកដែលខ្វះជីវជាតិ ទាំងនេះ។ ទាំងមិនមានផលអាក្រក់ ថោក និង មានប្រសិទ្ធភាព និង ជួយដល់សុខភាព វាអាចសំរួលដល់អ្នកដែលមានជីវភាពមធ្យម មិនអោយចំនាយថវិកាច្រើនទៅលើចំនីអាហារ និង ថ្នាំពេទ្យ (សំរាប់អ្នកដែលកង្វះតិចតួច បើខ្វះច្រើន ថ្នាំពេទ្យល្អជាង)។

 

 

អានបន្ត

2961

ម៉ាកយីហោហាងកាហ្វេ និង ភោជនីយដ្ឋានពីបរទេសដែលពេញនិយមនៅកម្ពុជា

ដំណើរកំសាន្ត, សង្គម

25/09/2015

នាពេលប៉ុន្មានឆ្នាំនេះកំណើនហាងកាហ្វេ និង​ ភោជនីយដ្ឋានដែលមានម៉ាកយីហោល្បីៗពីបរទេសជាច្រើនបានហូរចូលមកប្រទេសកម្ពុជាយើង។ ក្នុងនោះមានម៉ាកយីហោមួយចំនួនបានទទួលភាពជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ ខាងក្រោមនេះសុទ្ធតែជាឈ្មោះយីហោហាងកាហ្វេ និង ភោជនីយដ្ឋានដែលល្បីៗមានដូចជា ៈ

  • The Pizza Company

The Pizza Company គឺជាម៉ាកយីហោភោជនីយដ្ឋានផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2006។

mzl.brpaukza

នេះជារូបភាព logo the pizza company។ ដកស្រង់ចេញពីគេហទំព័រ the pizza company

 

  • KFC

KFC ដែលមានឈ្មោះពេញថា  Kentucky Fried Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ផ្តោតទៅលើមាន់បំពង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2008។

នេះជារូបភាព logo KFC។ ដកស្រង់ចេញពីគេហទំព័រ KFC

នេះជារូបភាព logo KFC។ ដកស្រង់ចេញពីគេហទំព័រ KFC

 

  • Burger King

Burger King គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2013។

នេះជារូបភាព logo burger king។ ដកស្រង់ចេញពីគេហទំព័រ burger king

នេះជារូបភាព logo burger king។ ដកស្រង់ចេញពីគេហទំព័រ burger king

 

  • Spark & Tawandang microbrewery

 Spark & Tawandang microbrewery គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារបែបថៃ និង​ ស្រាបៀរអាល្លឺម៉ង់ ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានអាហារថៃមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo spark & tawandang microbrewery។ ដកស្រង់ចេញពីគេហទំព័រ tspark & tawandang microbrewery

នេះជារូបភាព logo spark & tawandang microbrewery។ ដកស្រង់ចេញពីគេហទំព័រ tspark & tawandang microbrewery

 

  • Domino’s Pizza

Domino’s Pizza​ គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។

2000px-Dominos_pizza_logo.svg

នេះជារូបភាព logo Domino’s Pizza។ ដកស្រង់ចេញពីគេហទំព័រ Domino’s Pizza

 

  • BBQ Chicken

BBQ Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើសាច់មានអាំង និង បំពងប្រើជាមួយប្រេងអូលីវ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។

10957733_759426654136479_7458370354827579692_n

នេះជារូបភាព logo bbq chicken។ ដកស្រង់ចេញពីគេហទំព័រ bbq chicken

 

  • Gloria Jean’s Coffees

Gloria Jean’s Coffees គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។

GJLogoRev

នេះជារូបភាព logo Gloria Jean’s។ ដកស្រង់ចេញពីគេហទំព័រGloria Jean’s

 

  • Lotteria

Lotteria គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានបឺហ្គើររស់ជាតិបែបកូរ៉េ និងមានដើមកំណើតពីប្រទេសកូរ៉េ។ ភោជណីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

 

នេះជារូបភាព logo lotteria។ ដកស្រង់ចេញពីគេហទំព័រ lotteria

នេះជារូបភាព logo lotteria។ ដកស្រង់ចេញពីគេហទំព័រ lotteria

 

  • KOI Café

KOI Café គឺជាម៉ាកយីហោហាងកាហ្វេ និង តែទឹកដោះគោគុជដែលមានដើមកំណើតពីកោះតៃវ៉ាន។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo KOI Café។ ដកស្រង់ចេញពីគេហទំព័រ KOI Café

នេះជារូបភាព logo KOI Café។ ដកស្រង់ចេញពីគេហទំព័រ KOI Café

 

  • The Coffee Bean & Tea Leaf

The Coffee Bean & Tea Leaf គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2011។

នេះជារូបភាព logo the coffee bean & tea leaf។ ដកស្រង់ចេញពីគេហទំព័រ the coffee bean & tea leaf

នេះជារូបភាព logo the coffee bean & tea leaf។ ដកស្រង់ចេញពីគេហទំព័រ the coffee bean & tea leaf

 

  • Café Amazon

Café Amazon  គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសថៃ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។

mzl.omfctwru

នេះជារូបភាព logo café amazon។ ដកស្រង់ចេញពីគេហទំព័រ café amazon

 

  • my BurgerLab

my Burgerlab គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានមុខម្ហូបល្បីក្នុងហាងនោះគឺបឺហ្គើរពណ៍ខ្មៅ មានដើមកំណើតពីប្រទេសម៉ាឡេស៊ី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo maBurgerlab។ ដកស្រង់ចេញពីគេហទំព័រ maBurgerlab

នេះជារូបភាព logo maBurgerlab។ ដកស្រង់ចេញពីគេហទំព័រ maBurgerlab

 

  • Costa Coffee

Costa Coffee គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសអង់គ្លេស។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។

នេះជារូបភាព logo costa coffee។ ដកស្រង់ចេញពីគេហទំព័រ costa coffee

នេះជារូបភាព logo costa coffee។ ដកស្រង់ចេញពីគេហទំព័រ costa coffee

 

  • Pepper Lunch

Pepper Lunch គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast steak (សាច់គោបន្ទះដែក) ដែលមានដើមកំណើតពីប្រទេសជប៉ុន។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo pepper lunch។ ដកស្រង់ចេញពីគេហទំព័រ pepper lunch

នេះជារូបភាព logo pepper lunch។ ដកស្រង់ចេញពីគេហទំព័រ pepper lunch

 

  • Caffé bene

Caffé bene គឺជាម៉ាកយីហោហាងកាហ្វេ​ និង ការ៉ែមទឹកកកឈូស ដែលមានដើមកំណើតពីប្រទេសកូរ៉េ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo caffé bene។ ដកស្រង់ចេញពីគេហទំព័រ caffé bene

នេះជារូបភាព logo caffé bene។ ដកស្រង់ចេញពីគេហទំព័រ caffé bene

 

  • Fish & Co.

Fish & Co. គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារគ្រឿងសមុទ្រ ដែលមានដើមកំណើតពីប្រទេសសឹង្ហបូរី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។

នេះជារូបភាព logo Fish & Co.។ ដកស្រង់ចេញពីគេហទំព័រ Fish & Co.

នេះជារូបភាព logo Fish & Co.។ ដកស្រង់ចេញពីគេហទំព័រ Fish & Co.

 

តើមានម៉ាកយីហោហាងកាហ្វេ និង​ ភោជនីយដ្ឋាន មួយណាខ្លះដែលប្រិយមិត្តទាំងអស់គ្នាចូលចិត្ត? សំរាប់ខ្ញុំគឺជ្រើសរើសទាំងអស់ព្រោះហាងទាំងនោះសុទ្ធតែមានអាហារ និង កាហ្វេឆ្ងាញ់ៗដែលខ្ញុំចូលចិត្ត។

 

អានបន្ត