MENU

toyota
Tag Archive

7280

ការបង្ហាញពីរូបរាង និងប្រភេទម៉ាស៊ីន ជាផ្លូវការរបស់ TOYOTA Camry ឆ្នាំ 2018

យានយន្ត

11/01/2017

ទីបំផុត ក្តីរំពឹងរបស់អ្នកគាំទ្រកំពូលរថយន្ត sedan ជប៉ុន បានកើតមានឡើងហើយ នោះគឺការដាក់តាំងបង្ហាញជាផ្លូវការនូវរូបរាង បច្ចេកវិទ្យា និងប្រភេទម៉ាស៊ីនរបស់ TOYOTA Camry ឆ្នាំ 2018។ សម្រាប់រថយន្ត ជំនាន់ទី 8 ថ្មីនេះ យើងអាចនិយាយបានថា វាត្រូវបានគេធ្វើកំណែទម្រង់ទាំងស្រុងតែម្តង ជាពិសេស គឺនៅត្រង់ចំណុចផ្នែកខាងមុខ ដែលមានលក្ខណៈ មុតស្រួច ទាលចុះទៅក្រោម ដោយ TOYOTA បានអះអាងថា ការកែប្រែការរចនាម៉ូដបែបនេះ នឹងជួយឲ្យរថយន្តមួយនេះកាន់តែមានទម្ងន់ និងមានភាពងាយស្រួលនៅពេលបើកបរ ហើយលើសពីនេះទៅទៀតនោះ គឺវាអាចជួយកាត់បន្ថយការប្រើប្រាស់សាំង បានមួយកម្រិតទៀតផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនបានបង្ហាញឲ្យដឹងថា TOYOTA Camry ឆ្នាំ 2018 នឹងមិនមានវត្តមានប្រភេទម៉ាស៊ីន Turbo នៅឡើយទេ តែវានឹងបំពាក់មកជាមួយនូវប្រភេទមា៉ស៊ីន ដែលស្រដៀងគ្នាទៅនឹងម៉ូដែលឆ្នាំជំនាន់ចាស់របស់ខ្លួន ដោយក្នុងនោះមានដូចជា ប្រភេទម៉ាស៊ីន V6 3.5L និង I4 2.5L ដែលប្រភេទម៉ាស៊ីនទាំងពីរទម្រង់នេះ សុទ្ធតែប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ និងលេខដៃ 8 លេខជំនាន់ថ្មីរបស់ TOYOTA។ ក្រៅពីនេះ TOYOTA Camry ឆ្នាំ 2018 ក៏មានម៉ូដែលសម្រាប់អ្នកដែលចង់សន្សំសំចៃសាំងដែរ គឺវាដំណើរការដោយប្រភេទម៉ាស៊ីនថ្មអាគុយ hybrid I4 2.5L ប្រើប្រាស់ជាមួយនូវប្រអប់លេខស្វ័យប្រវត្តិ CVT បន្ថែមមកជាមួយនឹងមុខងារ sport mode ដែលអាចជួយបន្ថែមសន្ទុះល្បឿនរបស់វាបានមួយកម្រិតទៀត នៅពេលដែលយើងប្រើប្រាស់វា។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់កញ្ចប់ជម្រើសម៉ូដែលវិញ គឺមិនខុសពីម៉ូដែលឆ្នាំមុនៗ របស់ខ្លួននោះទេ គឺវាមានបែងចែកជា 4 ជម្រើសឲ្យយើងជ្រើសរើស ដូចជាកញ្ចប់ LE និង XLE និងកញ្ចប់ស្ព័រគឺ SE និង XSE។ ជាមួយនឹងកញ្ចប់ស្ព័រ TOYOTA Camry ឆ្នាំ 2018 មានភាពពិសេសជាង កញ្ចប់ LE និង XLE នៅត្រង់រូបរាងខាងក្រៅដូចជាកាង និងកង់ដែលមានទំហំ 19 អ៊ីញជាដើម។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់តម្លៃរបស់វា គឺនៅមិនទាន់ត្រូវបានគេបញ្ចេញជាផ្លូវការនៅឡើយនោះទេ ដោយសារតែក្រុមហ៊ុនគ្រាន់តែចង់បង្ហាញដល់សាធារណៈជាមុនសិន ជាមួយនឹងការចាប់ផ្តើមដាក់លក់ដំបូងនៅចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងដូចនេះក្តី យើងទាំងអស់គ្នាប្រាកដក្នុងចិត្តហើយថា សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាយើង គឺអាចមានតម្លៃចន្លោះពី $60,000 ទៅ $80,000 ដុល្លាសហរដ្ឋអាមេរិក។

វីដេអូបង្ហាញពីរថយន្ត TOYOTA Camry 2018

 

អានបន្ត

3691

ការបែកធ្លាយនូវរូបរាងខ្លះៗរបស់រថយន្ត TOYOTA Camry ជំនាន់ថ្មី ឆ្នាំ 2018

យានយន្ត

05/12/2016

ដូចតែអ្នកទាំងអស់គ្នាបានដឹងមកហើយថា រថយន្ត TOYOTA Camry គឺស្ថិតនៅក្នុងចំណោមម៉ូដែលរថយន្តដែលលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោក ហើយវាក៏មិនខុសគ្នាដែរសម្រាប់នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើង។ បើតាមគោលការណ៍ និងទម្លាប់របស់ក្រុមហ៊ុន TOYOTA សម្រាប់ម៉ូដែល Camry តែងទទួលបានការអភិវឌ្ឍន៍នូវការរចនាម៉ូដជំនាន់ថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ ខាងក្នុង និងម៉ាស៊ីន រាងរាល់រយៈពេល 5 ឆ្នាំម្តង ហើយសម្រាប់កំណែរទម្រុងជំនាន់ថ្មីចុងក្រោយបំផុតនេះ ក៏មិនខុសពីការកែប្រែពីមុននោះទេ គឺគេនឹងអាចដាក់លក់វានៅក្នុងចុងឆ្នាំ 2017 ខាងមុខនេះហើយ។best adidas running shoes
adidas yeezy boost 350 v2 cinder
adidas yeezy 700 v3
adidas yeezy for men
best adidas shoes
adidas yeezy 700
adidas outlet store sunrise
adidas yeezy boost 700
adidas yeezy foam
adidas sale
adidas yeezy boost
Yeezy Boost 350
men adidas ultra boost
adidas yeezy for men
yeezy adidas shoes
adidas running shoes
adidas yeezy slides
adidas sales
adidas outlet
adidas yeezy foam runner mens stores
adidas outlet store
adidas yeezy 700 v3
adidas yeezy 700
yeezy adidas shoes
adidas online
adidas shoes sale
adidas wants yeezy back
adidas online store
adidas yeezy foam runner
adidas yeezy shoes for women
adidas online store
adidas yeezy boost 700
adidas mens shoes sale
adidas yeezy boost v2 350
adidas yeezy 350
adidas ultraboost
adidas yeezy boost 350 v2 mono cinder
adidas yeezy boost v2 350
adidas womens shoes
adidas yeezy black
adidas white shoes

2018-toyota-camry-xse-teaser

រូបភាពចង្កៀងខាងក្រោយរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

ថ្វីបើក្រុមហ៊ុននៅមិនទាន់បានតាំងបង្ហាញពីរូបរាងរបស់រថយន្ត TOYOTA Camry ជំនាន់ទី 8 ជាផ្លូវការនៅឡើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានគេហទំព័រអ៊ីនធើណេតមួយចំនួន បានធ្លាយនូវរូបភាពមួយចំនួនរបស់រថយន្តនេះទៅហើយ។ ម៉្យាងវិញទៀតយើងក៏បានឃើញយ៉ាងច្បាស់ផងដែរជាមួយនឹងរូបរាងនៃចង្កៀងខាងក្រោយរបស់វា តាមរយៈការបង្ហាញនូវរូបរាងពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ដើម្បីបង្ហាញពីពេលវេលានៃការតាំងបង្ហាញរថយន្ត  Camry ជំនាន់ទី 8 ជាផ្លូវការនៅក្នុងព្រឹតិ្តការណ៍តាំងពិពណ៌រថយន្តទីក្រុង Detroit នាឆ្នាំ 2017 ខាងមុខ។ បើមើលតាមរយៈរូបថតដែលបានលេចចេញនៅក្នុងគេហទំព័រអ៊ីនធើណេត និងរូបរាងពាណិជ្ជកម្មរបស់ក្រុមហ៊ុន យើងសង្កេតឃើញថារថយន្តម៉ូដែលនេះត្រូវបានគេធ្វើផ្លាស់ប្តូរចង្កៀងខាងមុខម៉ូដថ្មីដែលមានភ្ជាប់មកជាមួយនឹងអំពូល LED ខ្សែ និងកាងខាងមុខម៉ូដថ្មីផងដែរ ចំណែកឯសម្រាប់ផ្នែកខាងក្រោយរបស់វាវិញគឺយើងបានឃើញយ៉ាងច្បាស់ថាចង្កៀងខាងក្រោយរបស់វាត្រូវបានគេប្រើប្រាស់នូវការរចនាម៉ូដប្រហាក់ប្រហែលគ្នាទៅនឹងចង្កៀងក្រោយរបស់រថយន្ត Prius ជំនាន់ថ្មីអញ្ចឹងដែរ ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះសងខាងដែលវាប្រហែលជាត្រូវប្រើប្រាស់ជាមួយនឹងប្រភេទម៉ាស៊ីន V6។

2018-toyota-camry-spy-shots-front-view

រូបភាពរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

2018-toyota-camry-spy-shots-front-three-quarter-06

រូបភាពរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

2018-toyota-camry-spy-shots-rear-end-detail

រូបភាពរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

2018-toyota-camry-spy-shots-rear-three-quarter-05

រូបភាពរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

2018-toyota-camry-spy-shots-side-profile-03

រូបភាពរបស់រថយន្ត TOYOTA Camry 2018 ពីគេហទំព័រ motortrend.com

ក្រៅពីនេះតាមរយៈគេហទំព័រអ៊ីធើណេតទាំងអស់នោះយើងក៏អាចទាយដឹងខ្លះៗអំពីប្រភេទម៉ាស៊ីនដែលនឹងត្រូវបំពាក់នៅក្នុងរថយន្តជំនាន់ថ្មីនេះផងដែរ គឺវាអាចនឹងត្រូវបានគេបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីនសាំង V6 3.5L ជាមួយនឹងម៉ូទ័រ hybrid និងសម្រាប់ប្រភេទម៉ាស៊ីនតូចវាអាចនឹងត្រូវបានគេប្រើប្រាស់នូវប្រភេទម៉ាស៊ីន Turbochargers I4 2.0L ដែលមានកម្លាំងខ្លាំង និងស៊ីសាំងតិច ជំនួសឲ្យប្រភេទម៉ាស៊ីន I4 2.0L ធម្មតាវិញ។

អានបន្ត

ការចាប់ផ្តើមដាក់លក់នៃរថយន្ត Corolla ម៉ូដែល 2017 ថ្មី ទាំងពីរ version របស់ TOYOTA

យានយន្ត

17/10/2016

សម្រាប់ម៉ូដែលឆ្នាំ 2017 ខាងមុខនេះ TOYOTA បានធ្វើការរចនាម៉ូដបន្ថែមទៅលើរូបរៀងខាងក្រៅ និងខាងក្នុង (Facelift) របស់ Corolla សម្រាប់ទាំង version ទីផ្សារអឺរ៉ុប/អាស៊ី និង version ទីផ្សារអាមេរិក។

2017-toyota-corolla-facelift-russia-04-e1466742016561-850x442

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-50th-anniversary-edition-108-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

 

TOYOTA Corolla 2017 ទីផ្សារអឺរ៉ុប/អាស៊ី (ប្រទេសយើងនិយមហៅថា version របស់តៃវ៉ាន)

សម្រាប់ version ទីផ្សារអឺរ៉ុប/អាស៊ី បើសិនជាយើងក្រលេកមើលតែមួយភ្លែតនោះ យើងប្រាកដជាគិតថា វាមិនមានអ្វីប្លែកជាងម៉ូដែលឆ្នាំ 2016 នោះឡើយ ប៉ុន្តែបើយើងដើរទៅជិត និងពិនិត្យមើលជុំវិញ យើងនឹងឃើញថាចង្គៀងខាងមុខ ត្រូវបានផ្លាស់ប្តូររូបរាងថ្មី ជាមួយស៊ុមពណ៌ទឹកប្រាក់ និងអំពូលភ្លើងដឺមី LED ខ្សែស៊េរីថ្មី ភ្ជាប់ជាមួយប៉ាណាខាងមុខ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹង Camry អញ្ចឹងដែរ ហើយការរចនាម៉ូដទៅលើកាងខាងមុខក៏ត្រូវបានកែតម្រូវឲ្យស៊ីគ្នាជាមួយនឹងចង្គៀង និងប៉ាណាផងដែរ។ ក្រៅពីនេះយើងក៏សង្កេតឃើញផងដែរថា មានការបន្ថែមនូវអំពូល LED ទៅលើចង្គៀងខាងក្រោយផងដែរ ជាមួយនឹងចំណុចដែលគេបានធ្វើការកែប្រែមួយទៀតនោះ គឺនៅត្រង់ដៃទ្វារ ដែលមានពណ៌ក្រូម៉េ ដោយការកែប្រែបន្ថែមទាំងអស់នេះបានធ្វើឲ្យ TOYOTA Corolla 2017 មើលទៅកាន់តែអស្ចារ្យ និងកាចជាងមុនទៅទៀត។

post8909

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

toyota-corolla-facelift_827x510_71466421179

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-facelift-russia-18-850x638

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

ពេលដែលយើងចូលទៅអង្គុយនៅខាងក្នុង រឿងដំបូងដែលយើងនឹងកត់សម្គាល់ឃើញមុនគេនោះ គឺជាការរចនាជារាងរង្វង់ថ្មីនៃប្រហោងម៉ាស៊ីនត្រជាក់។ សម្រាប់ម៉ូដែលថ្មីនេះបានភ្ជាប់មកជាមួយអេក្រង់ touch screen ពណ៍ធម្មជាតិ ទំហំ 4.2 អ៊ីញ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការយ៉ាងទាន់សម័យ។ ជាមួយនឹងការអភិវឌ្ឍន៍នេះ ក្រុមហ៊ុនតូយ៉ូតាបានអះអាងថា បើប្រៀបធៀបជាមួយម៉ូដែលមុន ផ្នែកខាងក្នុងនៃរថយន្តឆ្នាំថ្មីនេះពិតជាមានគុណភាពល្អខ្លាំងណាស់ ដោយពេលនេះប្រព័ន្ធសំលេងកំសាន្តក៏មានភាពប្រសើរឡើង ចង្កូតរថយន្តក៏ទំនើប ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺការកាត់បន្ថយនូវសំលេងរំខានមកពីខាងក្រៅក៏បានច្រើនជាងមុនផងដែរ។ សម្រាប់ប្រភេទម៉ាស៊ីន TOYOTA Corolla ទីផ្សារអឺរ៉ុបមានជម្រើសជាម៉ាស៊ីន I4 1.4L ឬ 1.6L រីឯសម្រាប់ទីផ្សារអាស៊ី ឬតៃវ៉ានវិញគឺជាប្រភេទម៉ាស៊ីន I4 1.8L ជាមួយនឹងតម្លៃប្រហាក់ប្រហែលនឹង USD18,000 ឡើងទៅ។

toyota-corolla-facelift-cabin_827x510_61466421259

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

post8847_3

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-facelift-russia-17-850x638

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-facelift-russia-11-850x638

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-facelift-russia-02-850x638

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

2017-toyota-corolla-facelift-russia-05-850x638

រូបភាពរថយន្ត TOYOTA Corolla 2017 version Europe/Asia ពីគេហទំព័រ edmunds.com

 

TOYOTA Corolla 2017 ទីផ្សារអាមេរិក

សម្រាប់ version ទីផ្សារអាមេរិកវិញ គឺមានរូបរាងខាងក្រៅខុសប្លែកពី version ទីផ្សារអឺរ៉ុប/អាស៊ី ដោយកំណែឆ្នាំថ្មីនេះ នៅផ្នែកខាងមុខនៃរថយន្តត្រូវបានអ្នកផលិតដាក់បញ្ចូលនូវចង្គៀងខាងមុខម៉ូដថ្មី ដែលមានភ្ជាប់មកនឹងគុជចំនួនពីរគ្រាប់ ជាមួយនឹងការកំណែទម្រង់បន្ថែមថ្មីនៃប៉ាណា (grill) ខាងមុខ កាង និងចង្គៀង fog lights ជាលក្ខណៈ LED ខ្សែ ដែលទាំងអស់នេះបានធ្វើឲ្យរថយ្តម៉ូដែលមួយនេះមើលទៅ កាន់តែមានអំណាច និងទាន់សម័យជាងម៉ូដែលមុន ឬម៉ូដែល version ទីផ្សារអឺរ៉ុប/អាស៊ី ទៅទៀត។ រីឯផ្នែកខាងក្រោយរបស់វាវិញ គឺមិនមានការផ្លាស់ប្តូរអ្វីគួរឲ្យកត់សំគាល់ ឬមានការបន្ថែមនូវអំពូល LED នោះឡើយ អ្វីដែលប្លែកនោះ គឺក្រុមហ៊ុនគ្រាន់តែធ្វើការផ្លាស់ប្តូរពណ៌ចង្គៀងខាងក្រោយឲ្យទៅជាក្រហមសុទ្ធតែម្តង ខុសប្លែកពីម៉ូដែលមុន មានលាយជាមួយនឹងឆ្នូតពណ៌សមួយខ្សែ។

2017-toyota-corolla-50th-anniversary-edition-104-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-50th-anniversary-edition-105-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-1051-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-1061-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-1081-876x535

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

ចំណែកឯផ្នែកខាងក្នុងវិញ រថយន្ត TOYOTA Corolla ឆ្នាំ 2017 version ទីផ្សារអាមេរិក គឺមិនមានអ្វីខុសប្លែកគ្នាប៉ុន្មានពី version ទីផ្សារអឺរ៉ុប/អាស៊ី នោះឡើយ។ ចំណុចមួយដែលយើងនឹងចាប់អារម្មណ៍ថាមានលក្ខណៈខុសប្លែកពីគ្នានោះគឺ នៅក្នុង version មួយនេះមានបំពាក់មកជាមួយនឹងអេក្រង់កំសាន្ត touch screen ទំហំ 7 អ៊ីញ បូករួមជាមួយនឹងប្រព័ន្ធសំលេងម៉ាក Entune ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Bluetooth សម្រាប់ភ្ជាប់ជាមួយនឹងស្មាត្រហ្វូន និងបច្ចេកវិទ្យា Split view screen ដ៏អស្ចារ្យ អាចអនុញ្ញាតឲ្យអ្នកនៅបើកបរ និងអ្នករួមដំណើរអាចកំសាន្ត និងប្រើប្រាស់មុខងារចរាចរណ៍នៅលើអេក្រង់តែមួយ និងក្នុងពេលតែមួយបាន។

2017-toyota-corolla-50th-anniversary-special-edition-interior

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-se-instrument-panel-01

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-se-instrument-panel-03

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-se-rear-seats

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-se-seat

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

2017-toyota-corolla-xse-infotainment

រូបភាពរថយន្ត TOYOTA Corolla 2017 version America 50 Anniversary Special Edition ពីគេហទំព័រ edmunds.com

សម្រាប់ជម្រើសម៉ាស៊ីនវិញ រថយន្តទីផ្សារអាមេរិក គឺមានតែម៉ាស៊ីនប្រភេទ I4 1.8L តែមួយគត់ ប៉ុន្តែក្រុមហ៊ុនមានផ្តល់នូវជម្រើសកញ្ចប់ជាច្រើនទៅដល់អតិថិជន ជាមួយនឹងតម្លៃខុសៗគ្នាផងដែរ រួមមាន៖

  • L តម្លៃរោងចក្រចាប់ពី USD18,500
  • LE តម្លៃរោងចក្រចាប់ពី USD18,935
  • LE Eco តម្លៃរោងចក្រចាប់ពី USD19,335
  • SE តម្លៃរោងចក្រចាប់ពី USD20,445
  • XLE តម្លៃរោងចក្រចាប់ពី USD21,825
  • 50 Anniversary Special Edition តម្លៃរោងចក្រចាប់ពី USD21,900
  • XSE តម្លៃរោងចក្រចាប់ពី USD22,680

 

វីដេអូបង្ហាញអំពីរថយន្ត TOYOTA Corolla 2017 version ទីផ្សារអឺរ៉ុប/អាស៊ី

 

វីដេអូបង្ហាញអំពីរថយន្ត TOYOTA Corolla 2017 version ទីផ្សារអាមេរិក

អានបន្ត

2676

Kirobo Mini companion robot កូនតុក្កតាមនុស្សយន្តរបស់ Toyota នឹងមានលក់ក្នុងទីផ្សារឆ្នាំក្រោយនេះក្នុងតម្លៃ $400

បច្ចេកវិទ្យា

05/10/2016

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងដាក់លក់កូនតុក្កតាមនុស្សយន្ត, Kirobo Mini companion robot, របស់ពួកគេ ដែលទើបតែបានប្រកាសដំបូងកាលពីឆ្នាំមុននៅក្នុងកម្មវិធី Tokyo Motor Show នៅឆ្នាំ 2017 ខាងមុខនេះ ក្នុងតម្លៃ 39,800 yen (យ៉េន) នៅប្រទេសជប៉ុន ឬស្មើនឹង $400 សហរដ្ឋអាមេរិក យោងតាមវែបសាយ TheVerge។

http-%2f%2fcom-ft-imagepublish-prod-s3-amazonaws

screen_shot_2016-10-03_at_15-14-44-0-0

Kirobo Mini គឺជាកូនមនុស្សយន្តដ៏តូចច្រឡឹងអាចកាន់ក្នុងដៃ ឬដាក់ក្នុងកន្លែងដាក់កែវក្នុងរថយន្តរបស់អ្នកបានយ៉ាងងាយស្រួល ហើយវាជាវើហ្សិន (version) តូចរបស់មនុស្សយន្ត Kirobo ដែលក្រុមហ៊ុន Toyota បានចូលរួមអភិវឌ្ឍដើម្បីបញ្ជូនទៅ International Space Station (ISS) នៅក្នុងឆ្នាំ 2013 ជាមួយនឹងអវកាសនិកជនជាតិជប៉ុនដំបូងបង្អស់ដែលត្រូវបានចាត់តាំងឲ្យគ្រប់គ្រង ISS គឺលោក Koichi Wakata។ គោលបំណងនៃការប្រើប្រាស់ Kirobo Mini នេះ គឺដើម្បីក្លាយជាដៃគូសន្ទនាផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែលអ្នកអផ្សុក។

heybuddy

toyota-2015-world-of-toyota-articles-news-events-kirobo-mini-article-image-02_tcm-11-537687

Kirobo និង Kirobo Mini

kirobo_mini_000

 

យើងនៅមិនទាន់ដឹងពីលក្ខណៈពិសេសៗរបស់ Kirobo Mini នេះច្បាស់នៅឡើយទេ តែយើងគ្រាន់តែដឹងថា វានឹងត្រូវការការភ្ជាប់ទៅនឹងស្មាត្រហ្វូនរបស់អ្នក ជាមួយនឹងការជាវសេវាកម្ម (subscription) ក្នុងតម្លៃ $3 ក្នុងមួយខែ ដើម្បីប្រើប្រាស់កូនមនុស្សយន្តតូចនេះបានដល់ពេញសក្តានុពលភាពរបស់វា។

 

អានបន្ត

តើមានអ្វីប្លែកខ្លះនៅក្នុងរថយន្ត RAV4 ស៊េរីថ្មីឆ្នាំ 2016?

យានយន្ត

10/09/2016

តើប្រីយមិត្តទាំងអស់គ្នា នៅចាំបានទេថា ធ្លាប់បានស្គាល់រថយន្តម៉ូដែល TOYOTA RAV4 ជាលើកដំបូងតាំងពីពេលណាដែរ? សម្រាប់រូបខ្ញុំផ្ទាល់ បើតាមខ្ញុំអាចចាំបានគឺ ខ្ញុំបានស្គាល់រថយន្តប្រភេទ SUV ធុនតូចនេះដំបូង នៅកំឡុងឆ្នាំ ដែលបទចម្រៀង “បងសុំថើបមួយ” របស់លោកព្រាប សុវត្ថិ និងអ្នកនាងហ៊ឹម ស៊ីវន ទើបតែចេញ ដោយកាលពីពេលនោះ ប្រជាជនខ្មែរភាគច្រើនគឺ ស្គាល់ និងនិយមរថយន្ត TOYOTA RAV4 នេះយ៉ាងខ្លាំង ដោយសារតម្លៃរបស់វាសមរម្យ គុណភាពល្អ និងវាមានកំពស់ខ្ពស់ផងដែរ។ 

rav_my16_0033_v001

រូបភាពពីគេហទំព័ររបស់ toyota

សម្រាប់អត្ថបទនេះ ក្រុមការងារពួកខ្ញុំនឹងបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នានូវរថយន្ត TOYOTA RAV4 ឆ្នាំ 2016 ថាតើសម្រាប់ម៉ូដែលឆ្នាំថ្មី និងជំនាន់ថ្មីនេះវាមានការអភិវឌ្ឍន៍ ទៅលើផ្នែកណាខ្លះ?

រថយន្ត TOYOTA RAV4 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត SUV ដែលបានបន្ថែមនូវជម្រើសប្រភេទម៉ាស៊ីន hybrid ទៅក្នុងម៉ូដែលឆ្នាំថ្មីមួយនេះ ជាមួយនឹងការអភិវឌ្ឍន៍ជាច្រើនទៅលើបច្ចេកវិទ្យាសុវត្ថិភាព និងកន្លែងមួយចំនួននៅខាងក្នុងរថយន្តផងដែរ។

សម្រាប់ម៉ូដែល RAV4 ឆ្នាំ 2016 គឺជាការអភិវឌ្ឍន៍ថ្មីចុងក្រោយបំផុត របស់រថយន្តប្រភេទ SUV ធុនតូចមួយនេះ។ នៅក្នុងឆ្នាំនេះផងដែរ យើងសង្គេតឃើញថា TOYOTA បានធ្វើការរចនាម៉ូដបន្ថែមទៅលើរូបរាងខាងក្រៅរបស់វា និងបានបន្ថែមបច្ចេកវិទ្យាទំនើបមួយចំនួនទៅក្នុងរថយន្ត ប៉ុន្តែអ្វីដែលអស្ចារ្យសម្រាប់ម៉ូដែលនេះ គឺការបន្ថែមនូវជម្រើសម៉ាស៊ីន hybrid ដើម្បីឲ្យអតិថិជនធ្វើការជ្រើសរើស។ ដូចនេះ គឺវាមានន័យថា រថយន្តម៉ូដែលនេះនឹងជួយសន្សំសំចៃដល់ការប្រើប្រាស់ប្រេងឥន្ធនៈរបស់យើងបានយ៉ាងច្រើនជាងមុន ពោលគឺវាអាចប្រើប្រាស់សាំង តិចជាងរថយន្ត TOYOTA Camry hybrid ទៅទៀត។ ក្រៅពីជម្រើស LE, XLE និង Limited យើងក៏មានជម្រើសថ្មីមួយទៀតពី RAV4 ផងដែរ នោះគឺជម្រើសកញ្ចប់ម៉ូដែលរូបរាង ស្ព័រ SE សម្រាប់យុវវ័យ ដែលចូលចិត្តរថយន្តមានរូបរាងបែបស្ព័រ។

 

ផ្នែកម៉ាស៊ីន

នៅក្នុងម៉ូដែលអភិវឌ្ឍន៍ឆ្នាំថ្មីនេះ RAV4 ផ្តល់ជម្រើសម៉ាស៊ីនតែពីរប្រភេទឲ្យយើងជ្រើសរើសតែប៉ុណ្ណោះ គឺ ប្រភេទម៉ាស៊ីន I4 មានទំហំស៊ីឡាំង 2.5 លីត្រ កម្លាំង 176 សេស ប្រើប្រាស់ចង្កឹះលេខស្វ័យប្រវត្តិ 6 លេខ។ សម្រាប់ម៉ាស៊ីនមួយនេះ យើងអាចបង្កើនសន្ទុះល្បឿនពី 0-100 គម/ម៉ ដោយត្រូវចំណាយរយៈពេល 9 វិនាទី ដែលមើលទៅវាហាក់បីដូចជាមិនសូវជាលឿនប៉ុន្មាននោះទេ តែសម្រាប់ការបើកបរជាលក្ខណៈគ្រួសារ គឺសមរម្យបំផុត ហើយក្រុមហ៊ុនក៏មានផ្តល់នូវកញ្ចប់ជម្រើសបន្ថែម (AWD) ប៉ុងមុខក្រោយ សម្រាប់ការបើកបរលើផ្លូវ ដែលមានឧបសគ្គច្រើនផងដែរ (off road) ក្នុងតម្លៃ $1,400។

ដោយឡែក ជម្រើសប្រភេទម៉ាស៊ីនមួយទៀតនោះគឺជា ម៉ាស៊ីនប្រភេទ hybrid I4 មានទំហំស៊ីឡាំង 2.5 លីត្រ កម្លាំង 194 សេស ប្រើប្រាស់ចង្កឹះលេខស្វ័យប្រវត្តិ 6 លេខ ដោយវាអាចបង្កើនសន្ទុះល្បឿនពី 0-100 គម/ម៉ ត្រឹមរយៈពេលតែ 8.1 វិនាទីតែប៉ុណ្ណោះ ពោលគឺវាស្ទុះជាងម៉ូដែលម៉ាស៊ីន I4 ធម្មតា។ សម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈវិញគឺ 7.1 លីត្រ ក្នុង 100 គីឡូម៉ែត្រ បើយើងធ្វើការប្រៀបធៀបជាមួយនឹងម៉ាស៊ីន I4 AWD ធម្មតា ដែលមានកំរិតប្រើប្រាស់ប្រេងឥន្ធនៈ 9.4 ក្នុង 100 គីឡូម៉ែត្រ ពោលគឺវាតិចជាងដល់ទៅ 30 ភាគរយ។

rhv_my16_0034_v001

រូបភាពពីគេហទំព័ររបស់ toyota

 

ការរចនាម៉ូដ

ការរចនាម៉ូដរបស់ រថយន្ត TOYOTA RAV4 ឆ្នាំ 2016 ត្រូវបានអ្នកផលិតធ្វើការអភិវឌ្ឍន៍បន្ថែមបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារវាទើបតែស្ថិតនៅក្នុងជំនាន់ទី 4 នៅឡើយទេ។ ទោះជាវាត្រូវបានគេអភិវឌ្ឍន៍ទៅលើរូបរាងយ៉ាងណាក្តី ក៏ប៉ុន្តែវាមិនបានបាត់បង់នៅអត្តសញ្ញាណបែបរថយន្ត SUV ជ្រុងៗ ដែលមានតាំងពីដើមមកនោះឡើយ។ ការរចនាម៉ូដបន្ថែមសំខាន់ៗរបស់វាមានដូចជា នៅផ្នែកខាងមុខ ត្រូវបានគេធ្វើឲ្យមានលក្ខណៈកាន់តែកោងស្រួចចុះក្រោម ជាមួយនឹងផ្នែកខាងក្នុងមួយចំនួនត្រូវបានគេកែលំអរ និងអភិវឌ្ឍឲ្យកាន់តែប្រសើរឡើង។

យើងអាចនិយាយបានថា ការអភិវឌ្ឍន៍ទៅលើរូបរាងរបស់ RAV4 ឆ្នាំ 2016 គឺបានធ្វើឡើងឲ្យវាមានលក្ខណៈមួយប្លែកជាងម៉ូដែលរថយន្តដ៏ទៃៗទៀតរបស់ TOYOTA ដោយផ្នែកខាងក្រោយរបស់រថយន្តម៉ូដែលនេះ ត្រូវបានគេធ្វើការកែប្រែរូបរាងបន្តិចទៅលើកាង ប្រសិនបើយើងមិនធ្វើការអង្កេតឲ្យបានដិតដល់នោះទេ យើងពុំអាចស្វែងរកភាពខុសគ្នាពីម៉ូដែលឆ្នាំចាស់របស់វាបានឡើយ។

ក្រៅពីនេះ ការអភិវឌ្ឍន៍ថ្មី ដែលយើងងាយនឹងមើលឃើញនោះ គឺនៅត្រង់ចំណុចស្តុបខាងមុខ និងក្រោយ ត្រង់សំណាញ់ និងមួយទៀតគឺ ការបន្ថែមបន្ទះពណ៌ប្រាក់ ទៅលើកាងខាងមុខ និងខាងក្រោយរបស់រថយន្ត សម្រាប់ជម្រើសកញ្ចប់ស្ព័រ SE តែប៉ុណ្ណោះ។

rhv_my16_0012_v001

រូបភាពពីគេហទំព័ររបស់ toyota

rhv_my16_0011_v002

រូបភាពពីគេហទំព័ររបស់ toyota

rav_my17_0002_v001

រូបភាពពីគេហទំព័ររបស់ toyota

 

ផ្នែកខាងក្នុង

សម្រាប់ម៉ូដែលចុងក្រោយបំផុតនេះ TOYOTA RAV4 បានប្រើវត្ថុធាតុដើម ដែលមានគុណភាពល្អប្រសើរជាងមុន។ ក្នុងនោះផងដែរ អ្នកផលិតក៏បានធ្វើការបន្ថែមម៉ូដស្បែក ដែលមានមុខថ្នេរ ទៅលើផ្ទៃតាប្លូ កុងទ័របង្ហាញអំពីប្រអប់លេខ ដែលមានលក្ខណៈជាឌីជីថល បូករួមនឹងការកំសាន្ត និងផ្តល់ពត៌មាន តាមរយៈអេក្រង់ touchscreen ទំហំ 7.0 អ៊ីញ ជាមួយនឹងរន្ធដោតភ្លើង និងរន្ធ USB មួយចំនួនផងដែរ។ ក្រៅពីនេះ ចំណុចដែលល្អប្រសើររបស់វា គឺស្ថិតនៅកៅអីខាងមុខ ដោយវាមានផាសុកភាពជាងម៉ូដែលមុនៗរបស់វា ទាំងអស់នេះ គឺដោយសារ TOYOTA បានធ្វើការផ្លាស់ប្តូរ និងប្រើប្រាស់នូវសំភារៈ ដែលមានគុណភាពប្រសើរជាងមុន ដូចជាស្បែក និងសរសៃអំបោះ ដែលមានកម្រាស់ក្រាស់ និងមាំជាងមុន។

rhv_my16_0032_v002

រូបភាពពីគេហទំព័ររបស់ toyota

rhv_my16_0029_v001

រូបភាពពីគេហទំព័ររបស់ toyota

rhv_my16_0028_v001

រូបភាពពីគេហទំព័ររបស់ toyota

rhv_my16_0017_v001

រូបភាពពីគេហទំព័ររបស់ toyota

rhv_my16_0020_v001

រូបភាពពីគេហទំព័ររបស់ toyota

rav_my16_0019_v002

រូបភាពពីគេហទំព័ររបស់ toyota

 

ផ្នែកសុវត្ថិភាព

នៅក្នុងម៉ូដែលឆ្នាំ 2016 នេះ អ្នកប្រើប្រាស់រថយន្តនឹងមានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការដាក់បន្ថែមថ្មីនូវប្រព័ន្ធកាមេរ៉ាសុវត្ថិភាពជុំវិញ 360 ដឺក្រេ តាមរយៈកាមេរ៉ាចំនួន 4 ដែលត្រូវបានភ្ជាប់នៅត្រង់ចំណុច ខាងមុខរថយន្ត សងខាងនៃកញ្ចក់ចំហៀង និងខាងក្រោយរថយន្ត។

maxresdefault

រូបភាពពីគេហទំព័ររបស់ toyota

 

វីដេអូរបង្ហាញអំពីរថយន្ត TOYOTA RAV4 2016 កញ្ចប់ SE AWD

អានបន្ត