MENU

បច្ចេកវិទ្យាឡូយៗមួយចំនួននៃកូនសោររថយ​ន្ត BMW 7 Series ដែលមិនមានក្នុងរថយន្តដទៃ

maxresdefaultពេលដែលយើងបានឃើញនូវរូបរាងកូនសោររបស់រថយន្ត BMW 7 Series យើងទាំងអស់គ្នាប្រាកដជាគិតក្នុងចិត្តថា វាមានរូបរាងប្លែក និងឡូយអស្ចារ្យណាស់ ប៉ុន្តែកូនសោរនេះមិនត្រឹមតែមានលក្ខណៈពិសេសនៅត្រង់រូបរាងរបស់វាតែប៉ុណ្ណោះទេ វាថែមទាំងមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ BMW ផងដែរ។

bmw-7er-1

រូបភាពពីគេហទំព័រ edmunds.com

វាគឺជាកូនសោររថយន្តស្មាត្រឃីរមួយប្រភេទភ្ជាប់មកជាមួយនឹងអេក្រង់ touchscreen ដែលជាផលិតផលថ្មីមួយ អាចជួយដល់ការត្រួតពិនិត្យ និងបញ្ជារថយន្តឲ្យកាន់តតែមានប្រសិទ្ធភាព និងមានភាពងាយស្រួលមួយកំរិតទៀត។ ហើយយើងក៏អាចចាត់ទុកវាដូចទៅនឹងទូរស័ព្ទដៃស្មាត្រហ្វូន ដ៏តូចច្រលឹងមួយផងដែរ ដែលវាមានសមត្ថភាពអាចប្រាប់ឲ្យយើងដឹងពីស្ថានភាព (ទិន្នន័យអំពីប្រេងឥន្ធនៈរថយន្តដែលនៅសល់ ចំងាយនៃការបើកបរ និងប្រព័ន្ធសុវត្ថិភាពរថយន្ត) និងមុខងាររបស់រថយន្ត ជាមួយនឹងការបញ្ជាមុខងារមួយចំនួនពីចំងាយផងដែរ ដោយទាំងអស់នេះក៏មានដូចគ្នាផងដែរនៅក្នុងកូនសោររបស់រថយន្ត BMW i8។

totheredesigned2016bmw7seriesexceptwhenyouwantthemto-l-2a06bcd2c423cf15

រូបភាពពីគេហទំព័រ edmunds.com

វាមិនមែនមានតែអេក្រង់ touchscreen តែប៉ុណ្ណោះទេ យើងក៏អាចស្វែងរកឃើញនូវប៊ូតុងចុចចំនួនបួន នៅលើកូនសោរនេះដែរ ដោយប៊ូតុងមួយសម្រាប់ការចាក់សោរ មួយសម្រាប់ដោះសោរ មួយសម្រាប់បើកទ្វារក្រោយរថយន្ត និងមួយទៀត គឺសម្រាប់បន្លឺសំលេងរថយន្តនៅពេលយើងត្រូវការស្វែងរករថយន្ត។

bmw_7-series_12

រូបភាពពីគេហទំព័រ edmunds.com

aaa_2376

រូបភាពពីគេហទំព័រ edmunds.com

bmw-7key

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់មុខងារ ដែលយើងអាចធ្វើការបញ្ជាពីចំងាយដោយប្រើប្រាស់នូវអេក្រង់ touchscreen មានដូចជាការត្រួតពិនិត្យទៅលើកញ្ចក់បង្អួចរថយន្ត ដោយវាអនុញ្ញាតឲ្យយើងធ្វើការបញ្ជាបិទ ឬបើកកញ្ចក់បង្អួចរថយន្ត, ការគ្រប់គ្រង និងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីឲ្យម៉ាស៊ីនត្រជាក់ចាប់ផ្តើមដំណើរការ និងមួយទៀតនោះគឺការគ្រប់គ្រងប្រព័ន្ធភ្លើងបំភ្លឺនៅខាងក្នុងរថយន្ត។ លើសពីនេះទៅទៀត សម្រាប់ 7 Series នៅមានបច្ចេកវិទ្យាពិសេសមួយ ដែលយើងទាំងអស់គ្នាតែងប្រាថ្នាចង់បាន ហើយវានៅមិនទាន់មាននៅក្នុងកូនសោររបស់ BMW i8 នៅឡើយ នោះគឺការបញ្ចារថយន្តចូលចំណតតាមរយៈការប្រើប្រាស់អេក្រង់ touchscreen ដែលមាននៅលើស្មាត្រឃីនេះ ដោយយើងអាចបញ្ជាឲ្យរថយន្តបើកបរចូលចំណត និងចេញពីចំណតបានយ៉ាងងាយស្រួល ទោះបីជាយើងមិនស្ថិតនៅខាងក្នុងរថយន្តក៏ដោយ។

 

វីដេអូបង្ហាញពីការបញ្ជារថយន្តតាមរយៈកូនសោររបស់ BMW 7 Series

 

Comments Off on បច្ចេកវិទ្យាឡូយៗមួយចំនួននៃកូនសោររថយ​ន្ត BMW 7 Series ដែលមិនមានក្នុងរថយន្តដទៃ Uncategorized

Comments are closed.

យោបល់របស់អ្នកអាន