MENU

វីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺទឹកនោមផ្អែមនៅក្នុងខ្លួនមនុស្សធាត់

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកបាននិយាយថា ការទទួលទានវីតាមីន D អាចជួយកុមារ និងក្មេងវ័យជំទង់ ដែលមានទម្ងន់ធាត់ជ្រុល ក្នុងការគ្រប់គ្រងកំរិតជាតិស្ករនៅក្នុងឈាមបានយ៉ាងប្រសើរ ដែលវាអាចជួយកាត់បន្ថយ អត្រានៃការកើតជម្ងឺទឹកនោមផ្អែមនាថ្ងៃខាងមុខ។

 

hungry-istock-000012292541x-620x433

 

 

លោក Catherine Peterson ដែលជាសាស្ត្រាចារ្យមកពីមហាវិទ្យាល័យ Missouri និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាមួយ ដោយបានធ្វើការជ្រើសរើសជាចៃដន្យនូវ កុមារ និងក្មេងជំទង់ ដែលមានទម្ងន់ធាត់ជ្រុល ចំនួន 35 នាក់ ដែលកំពុងស្ថិតនៅក្នុងកម្មវិធីព្យាបាលជម្ងឺទឹកនោមផ្អែម មុនពេលពួកគេកើតជម្ងឺនោះ។ ជាមួយគ្នានេះដែរ ក្មេងៗទាំងនោះ ដែលពួកគេទាំងអស់គឺសុទ្ធតែមានកម្រិតជាតិវីតាមីន D ទាបនៅក្នុងខ្លួន ពាក់កណ្ដាល ត្រូវបានជ្រើសរើសដោយចៃដន្យ និងប្រាប់ឲ្យប្រើប្រាស់វីតាមីន D3 ក្នុងកម្រិតខ្ពស់ជាប្រចាំរៀងរាល់ថ្ងៃក្នុងរយៈពេល ៦ខែ។

 

dt_150303_alphabet_souop_vit_D_800x600

 

vitamin-d-sources

 

លទ្ធផលនៃការសិក្សាមួយនេះ បានបង្ហាញឲ្យឃើញថា កុមារ និងក្មេងវ័យជំទង់ ដែលបានទទួលទាននូវអាហារបំប៉នវីតាមីន D មានកម្រិតជាតិវីតាមីន D គ្រប់គ្រាន់នៅក្នុងឈាម នៅពេលដែលពួកគេត្រូវបានគេធ្វើតេស្តឈាមក្រោយការធ្វើពិសោធមួយនេះ។ ហើយបន្ថែមពីនេះនោះ វាបានកាត់បន្ថយអ័រម៉ូនអាំងស៊ុយលីន (Insulin) ដែលជាអ័រម៉ូនបង្កើតឡើងក្នុងលំពែងរបស់អ្នក ដែលមានមុខងារក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម មិនឲ្យកើនឡើងខ្លាំង ពីព្រោះថាបើវាមានចំនួនច្រើនលើសលុបក្នុងឈាម វានឹងបណ្ដាលឲ្យអ្នកមានជម្ងឺធាត់ជ្រុល។

 

vitamin D and obesity possibilities

 

ដូច្នេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការដាក់បន្ថែមនូវអាហារបំប៉នជាតិវីតាមីន D ក្នុងអាហារប្រចាំថ្ងៃរបស់អ្នកជម្ងឺធាត់ជ្រុល អាចនឹងជួយព្យាបាលជម្ងឺធាត់របស់ពួកគេបាន ហើយលើសពីនេះ វាគឺជាដំណោះស្រាយដែលជាលក្ខណៈធម្មជាតិ និងមិនត្រូវការចំណាយលុយច្រើនលើ ក្នុងការកាត់បន្ថយនូវហានិភ័យនៃការកើតជម្ងឺទឹកនោមផ្អែមផងដែរ។

 

បន្ថែម៖ អ្នកអាចទទួលយកជាតិវីតាមីនបានមកពីច្រើនប្រភពដូចជា ពីពន្លឺព្រះអាទិត្យ ត្រីសាលម៉ុន ត្រីធូណា ស៊ុត ថ្លើមគោ និងអាហារជាច្រើនទៀតដែលត្រូវបានគេដាក់បន្ថែមនូវជាតិវីតាមីន D (ទឹកក្រូច ផលិតផលធ្វើពីទឹកដោះគោ ទឹកសណ្ដែក ។ល។) ជាដើម។

 

vitamin-d-foods-image-...

 

shutterstock_180407597

Comments Off on វីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺទឹកនោមផ្អែមនៅក្នុងខ្លួនមនុស្សធាត់ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន