MENU

Porsche Panamera 2017 ជំនាន់ទីពីរ មានរូបរាងកាន់តែស្អាតជាងមុនទៅទៀត

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនរថយន្ត Porsche បានដាក់តាំងបង្ហាញ ឲ្យពិភពលោកបានឃើញនូវ រថយន្តម៉ូដែល Panamera ឆ្នាំ 2017 របស់ពួកគេ។ វាគឺជាជំនាន់ទីពីរថ្មី របស់ម៉ូដែលមួយនេះ ដោយវាមានរូបរាងរឹតតែឡូយ និងស្អាតជាងមុន ជាមួយនឹងទម្ងន់ ដែលស្រាលជាងមុនផងដែរ។ អ្វីដែលកាន់តែប្លែកភ្នែក សំរាប់ការអភិវឌ្ឍន៍ថ្មីនេះ គឺ យើងទាំងអស់គ្នា នឹងលែងបានឃើញនូវប៊ូតុងចុចបញ្ជាមុខងារដ៏ច្រើននៅក្នុងរថយន្តនេះទៀតហើយ ដោយសារគេបានធ្វើការផ្លាស់ប្តូរពួកវាជំនួសដោយបច្ចេកវិទ្យា touch screen វិញ ហើយរថយន្តម៉ូដែលជំនាន់ថ្មីនេះ នឹងត្រូវបានគេចាប់ផ្តើមដាក់លក់ជាផ្លូវការ នៅក្នុងខែ មករា ឆ្នាំ 2017 ខាងមុខនេះហើយ។

 

dsc02852

 

dsc02863

 

dsc02856

 

dsc02872

 

ក្រៅពីនេះ យើងក៏បានពត៌មានខ្លះៗ អំពីកម្លាំងម៉ាស៊ីនរថយន្តផងដែរ ដោយសំរាប់ជម្រើស Panamera 4S ដំណើរការដោយប្រភេទម៉ាស៊ីនសាំង biturbo V6 ទំហំស៊ីឡាំង 2.9 លីត្រ  all-wheel-drives ដែលមានកម្លាំង 440 សេះ វាអាចមានសន្ទុះល្បឿន ពី 0 ទៅ100 គម/ម៉ ក្នុងរយៈពេល 4.4 វិនាទី និងមានតម្លៃចាប់ពី $100,950 (តម្លៃរោងចក្រ) ឡើងទៅ។

សំរាប់ជម្រើស Panamera Turbo ដំណើរការដោយប្រភេទម៉ាស៊ីនសាំង biturbo V8 ទំហំស៊ីឡាំង 4.0 លីត្រ all-wheel-drives ដែលមានកម្លាំង 550 សេះ វាអាចមានសន្ទុះល្បឿន ពី 0 ទៅ100 គម/ម៉ ក្នុងរយៈពេល 3.8 វិនាទី  និងមានតម្លៃចាប់ពី $147,950 (តម្លៃរោងចក្រ) ឡើងទៅ និយាយឲ្យចំទៅ គឺជម្រើស ប្រភេទម៉ាស៊ីន ទាំងពីរនេះ សុទ្ធតែមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុនរបស់វា។

 

dsc02880

 

ក្រៅពីនេះ Panamera ឆ្នាំ 2017 នេះក៏មានផ្តល់នូវជម្រើសសំភារៈរថយន្ត និងបច្ចេកវិទ្យាបន្ថែមមួយចំនួនផងដែរ មានដូចជា៖

  • ប្រព័ន្ធគ្រប់គ្រងលំនឹងរថយន្តដោយស្វ័យប្រវត្តិ ជាមួយនឹងប្រព័ន្ធបូមខ្យល់ស្វ័យប្រវត្តិ adjustable air suspension
  • ជម្រើសម៉ូដយ៉ាន់
  • ជម្រើសប្រភេទស្បែកខាងក្នុងរថយន្ត
  • ទ្វាស្រូប
  • ជម្រើសបំពុងស៊ីម៉ាំងប្រភេទស្ព័រ ពិសេស
  • កៅអីបត់បែន ដោយស្វ័ប្រវត្ត ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ម៉ាស្សា និងកៅអីកំដៅ
  • ប្រព័ន្ធកំណត់ល្បឿនរថយន្ត និងកំណត់ផ្លូវបើកបរ
  • ជម្រើសប្រព័ន្ធបំពងសម្លេងមានពីរម៉ាក គឺ ៖ Bose និង Burmester®

និង ជាមួយនឹងជម្រើសបន្ថែម (Options) ជាច្រើនទៀតដ៏សំបូរបែប ដែលអាចឲ្យម្ចាស់រថយន្តធ្វើការជ្រើសរើសបាន។

 

dsc02871

 

dsc02865

 

dsc02861

 

សូមរីករាយទស្សនាវីដេអូ ពាណិជ្ជកម្មរបស់ Panamera ឆ្នាំ 2017 ខាងក្រោម៖

Comments Off on Porsche Panamera 2017 ជំនាន់ទីពីរ មានរូបរាងកាន់តែស្អាតជាងមុនទៅទៀត យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន