MENU

វិធី 7​ យ៉ាងក្នុងការការពារជំងឺ ផ្តាសាយ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប្រទេសកម្ពុជាយើងកំពុងតែ មានការផ្លាស់ប្តូរអាកាសធាតុយ៉ាងខ្លាំង មានភ្លៀងផ្គរស្ទើរតែរាល់ថ្ងៃ។ ការផ្លាស់ប្តូរអាកាសធាតុនេះអាចធ្វើអោយ ប្រព័ន្ធភាពស៊ាំយើងថយចុះបាន។ ដូចនេះ ពួកយើងបានលើកនូវវិធី 7 យ៉ាងសំរាប់ ការការពារជំងឺ ផ្តាសាយ។

Flu-300x224

លាងដៃភ្លាមក្រោយពេល ចាប់ដៃនរណារម្នាក់

ភាគច្រើន កន្លែងដែលមានមេរោគច្រើនជាងគេគឺ នៅនឹងដៃរបស់លោកអ្នក។ អ្នកមិនដឹងថាតើម្នាក់ដែលអ្នកចាប់ដៃនោះមានមេរោគផ្តាសាយឬអត់ទេ។ ដូចនេះអ្នកត្រូវលាងដៃភ្លាមជាមួយនឹងសាប៊ូ។

ប្រើប្រាស់ដៃតិចជាងមុន

ដូចដែលបានដឹងស្រាប់ហើយ ដៃជាកន្លែងមានមេរោគច្រើន ការយកវាទៅប៉ះច្រមុះ ឬ មាត់ ឬ ភ្នែក អ្នកអាចអោយមេរោគទាំងនោះចូលក្នុងរាងកាយរបស់លោកអ្នកអញ្ចឹង។ ដូចនេះមុននឹងប៉ះពាល់មុខ អ្នកត្រូវលាងដៃជានិច្ច។

adecuado-fundamental-prevenir-contagio-AH1N1Internet_NACIMA20130528_0080_6

គេង

គេងអោយបានគ្រប់គ្រាន់ (ប្រហែល 7-9 ម៉ោង) អាចធ្វើអោយប្រព័ន្ធភាពស៊ាំខ្លាំង អាចកំចាត់មេរោគភ្លាមៗពេលដែលវាចូលដល់ក្នុងខ្លួន មុនពេលវាចេញជារោគសញ្ញា។

អាហារ

ប្រព័ន្ធភាពស៊ាំរបស់អ្នកក៏ពាក់ព័ន្ធទៅនឹងការញ៊ាំអាហាររបស់អ្នកដែល ដូច្នេះចូលញ៊ាំអាហារណាដែលមានជាតិ បន្លែ និង ផ្លែឈើ និងកុំភ្លេចជាតិដើម្បីអោយមានកំលាំងបន្ថែម។

ហាត់ប្រាណ

ការបញ្ចេញ ញើសច្រើន នឹងធ្វើអោយ លោកអ្នកទទួលបាននូវ អារម្មណ៏ស្រស់ថ្លា រួមទាំង អាចអោយកងទ័ពរបស់អ្នកខាងក្នុងរាងកាយមានកំលាំងកំហែងផងដែរ។

flu_quiz

នៅអោយឆ្ងាយពីមនុស្សឈឺ

នៅពេលដែលអ្នកដើរជួប មនុស្សដែលផ្តាសាយ ក្អក អ្នកគួរតែថយអោយឆ្ងាយ។ ប៉ុន្តែបើសិនជា ដាច់ខាតត្រូវតែនៅជិត អ្នកអាចប្រើប្រាស់ ម៉ាស់ ឬ ណែនាំអោយអ្នកឈឺពាក់ម៉ាស់វិញ។

ផឹកទឹកអោយបានច្រើន

ការផឹកទឹកអាចអោយអ្នកជៀសផុតពីជំងឺផ្សេងៗ មិនត្រឹមតែ ផ្តាសាយប៉ុណ្ណោះទេ។ នៅពេលដែលអ្នករងារអ្នកអាចពិសារទឹកក្តៅអុនៗ ដើម្បីបង្កើនកំដៅក្នុងខ្លួន។

drinking_hot_water

 

 

Comments Off on វិធី 7​ យ៉ាងក្នុងការការពារជំងឺ ផ្តាសាយ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន