MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (15.02.2016 – 21.02.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ១៥ ខែកុម្ភៈ ដល់ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៥ រឿង ដែលក្នុងនោះ បួនរឿងជារឿងរបស់ប្រទេសអាមេរិក និងមួយរឿងទៀតជារឿងកំប្លែង និងលាយលំគ្រប់រស់ជាតិផ្សេងៗទៀតរបស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Zoolander 2 – (18.02.2016)

រឿង Zoolander 2 គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Ben Stiller ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦​ នេះ។ Derek និង Hansel ត្រូវបានគេនាំឲ្យចូលមកក្នុងពិភពបង្ហាញម៉ូតនៅក្នុងប្រទេស រ៉ូម ជាថ្មីម្ដងទៀតបន្ទាប់ពីពួកគេបានចាកចេញពីវិស័យនេះម្តងរួចមកហើយកាលពីក្នុងវគ្គទី១ ហើយកាលចូលមកក្នុងវិស័យនេះគឺក្នុងគោលបំណងដោះស្រាយនូវសំណុំរឿងមួយ ដែលធ្វើឲ្យពួកគេទាំងពីរនាក់ត្រូវបានតាមសម្លាប់ដោយមេភេរវកម្មដ៏ល្បីឈ្មោះម្នាក់។ ថាតើពួកគេអាចគេចផុតពីការតាមសម្លាប់របស់ជនចិត្តអាក្រក់ទាំងនោះ និងយកឈ្នះពួកគេបានយ៉ាងដូចម្ដេច សូមទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Zoolander 2

https://youtu.be/YOm1yTEfiVs

 

Pride and Prejudice and Zombies – (18.02.2016)

រឿង Pride and Prejudice and Zombies គឺជាខ្សែភាពយន្តបែបរន្ធត់មានខ្មោចឆៅ zombies របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Burr Steers ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦​ នេះ។ រឿងនេះគឺរឿងព្រេងនិទានដ៏ពេញនិយមរបស់ Jane Austen ដែលនិយាយពីចំណងស្នេហាប្រទាក់ក្រទ្បារបស់គូស្នេហ៍មួយគូមកពីត្រកូលគ្រួសារខុសគ្នា ក្នុងសតវត្សទី ១៩ ក្នុងប្រទេសអង់គ្លេស ដោយឡែកលើកនេះពួកគេបានជួបប្រទះនូវបញ្ហាប្រឈមមុខថ្មីគឺ ពួកខ្មោចឆៅមួយក្រុម។ ថាតើពួកគេអាចគេចផុតពីខ្មោចឆៅទាំងនៅបានយ៉ាងដូចម្ដេច សូមទៅទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Pride and Prejudice and Zombies

 

ខ្មោចប្រពន្ធស្ដេចល្បែង – (18.02.2016)

រឿង ខ្មោចប្រពន្ធស្ដេចល្បែង គឺជាខ្សែភាពយន្តបែបកំប្លែង និងលាយលំជាមួយនឹងអារម្មណ៍ជាច្រើនទៀត របស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦​ នេះ។ រឿងនេះជាប្រភេទរឿង ដែលមានគ្រប់រស់ជាតិ មានខ្មោច គំនំុសងសឹក ការភ្នាល់ល្បែង កំសត់ េហីយពិសេសជាងនេះទៀតគឺកំប្លែងសេីចពីដេីមដល់ចប់ ។ 

Trailer របស់រឿង ខ្មោចប្រពន្ធស្ដេចល្បែង

https://youtu.be/B_iLEh_zTf8

 

Hail, Caesar – (18.02.2016)

រឿង Hail, Caesar គឺជាខ្សែភាពយន្តបែប drama របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Ethan Coen និងលោក Joel Coen ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការខិតខំប្រឹងប្រែងតស៊ូរបស់ជនម្នាក់នៅក្នុងស្ទូឌីយ៉ូ Hollywood កាលពីទស្សវត្តន៍ឆ្នាំ ១៩៥០ ដើម្បីធ្វើឲ្យស្ទូឌីយ៉ូមានដំណើរការទៅមុខបន្តទៀត នៅពេលដែលត្រូវបានប្រឈមមុខនឹងការខ្វះតួរសំដែង។ 

Trailer របស់រឿង Hail, Caesar

https://youtu.be/UDiYuyzJWE4

 

Concussion – (19.02.2016)

រឿង Concussion គឺជាខ្សែភាពយន្តបែប drama របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Peter Landesman ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៦​ នេះ។ តារាហូលីវូដ Will Smith គឺជាតួឯកក្នុងរឿង Concussion ដែលជាខ្សែភាពយន្តបែបរំជួលចិត្ត យកលំនាំតាមរឿងពិត David vs. Goliath (ពងមាន់ជល់នឹងថ្ម) ដ៏មិនគួរឱ្យជឿ ដោយដុកទ័រ Bennet Omalu (សម្ដែងដោយលោក Will Smith) ដែលជាគ្រូពេទ្យកោសល្យវិច័យផ្នែកខួរក្បាលដ៏ឆ្នើម បានរកឃើញមុនគេនូវជម្ងឺ CTE ដែលជាប្រភេទជម្ងឺបាត់បង់ស្មារតីម្យ៉ាងដោយសារការលេងកីឡា កើតឡើងចំពោះកីឡាករអាជីពម្នាក់ រួចខំប្រឹងលាតត្រដាងការពិត ដើម្បីឱ្យគ្រប់គ្នាបានដឹង។ ដំណើរតស៊ូដ៏រំជួលអារម្មណ៍របស់ដុកទ័រ Omalu បានធ្វើឱ្យគាត់ប្រឈមគ្រោះថ្នាក់ទល់នឹងស្ថាប័នដ៏មានអំណាច និងពេញនិយមបំផុតមួយក្នុងពិភពលោក។

Trailer របស់រឿង Concussion

https://youtu.be/8wl7advvnd4

 

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (15.02.2016 – 21.02.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន