MENU

ឧបករណ៍ 5 ដែលអាចជួយអ្នកក្នុងការគេង

ការគេងគឺជារឿងមួយដ៏ចាំបាច់បំផុតសំរាប់ ជីវិតរបស់អ្នក ចុះបើសិនជាមានអ្វីផ្សេងៗមក រំខាន ឬខ្លួនអ្នកមិនអាចមានលទ្ធភាពក្នុងការគេងឲ្យលក់ស្រួលដូចពេលអ្នកនៅពីក្មេង ដូចនេះវាអាចប៉ះពាល់ដល់សុខភាពរបស់លោកអ្នកផងដែរ។ សម្រាបអ្នកវិទ្យាសាស្ត្រផ្នែក បច្ចេកវិទ្យា ពួកគេបានស្វែងរកនូវបច្ចេកវិទ្យាផ្សេងៗ ដើម្បីឲ្យអ្នក​ អាចគេងបានស្រួល ខាងក្រោមនេះគឺបច្ចេកវិទ្យា ទាំងនោះ។

1. NORA

សម្រាប់អ្នកដែលតែងតែគេងជាមួយអ្នកដែលស្រមុកច្រើន វាពិតជាពិបាកណាស់ ដូចនេះ ក្រុមហ៊ុន NORA បានបង្កើត​នូវឧបករណ៍មួយ។ វាមានមុខងារក្នុងការ បំបាត់ភាពស្រមុករបស់មនុស្ស វាធ្វើបានដោយ នៅពេលដែលវា លឺសំលេង ស្រមុក វាទំនាក់ទំនង ជាមួយនឹង ប្រដាប់សប់ ដែលមានក្នុង ខ្នើយ ដែលធ្វើអោយ សប់ចេញចូលរហូតទាល់តែអ្នកគេងស្រមុកនោះ ឈប់ស្រមុក។

2. GLO MASK

ដល់ពេលដែលអ្នកត្រូវបោះចោល ម៉ាស់មុខធម្មតា ហើយប្រើប្រាស់នូវម៉ាស់មុខ ដែលជារបៀបឌីជីថលវិញម្តង។ Glo ម៉ាស់ គឺជា ម៉ាស់ដែលប្រើប្រាស់បច្ចេកវិទ្យា ពន្លឺ ដែល អាចបិទបើក អោយវាទៅជា ងងឹត នៅពេលដែលអ្នកចង់គេង និង ភ្លឺនៅពេលដែលអ្នកចង់ក្រោក។

3. HUSH ប្រដាប់ញុកត្រចៀក

បើសិនជាអ្នកជាមនុស្សដែល ពិបាកក្នុងការគេងនៅពេលអ្នកលឺសំលេង ដូចនេះ ឧបករណ៍មួយនេះ អាចជួយអ្នកបាន។ អ្នកគ្រាន់តែពាក់វាក្នុង ពេលគេងរបស់អ្នក វានឹងធ្វើអោយមិនមានលឺសំលេងអ្វីទាំងអស់ វាភ្ជាប់មកជាមួយនឹង App ដែលភ្ជាប់ជាមួយនឹង ទូរស័ព្ទ របស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះទេវាបញ្ចេញសំលេង តិចៗដែលអាចជួយអោយអ្នកគេងលក់កាន់តែឆាប់។

4. Powersiesta

ការគេងក្នុងកំឡុងពេលហោះហើរ អាចធ្វើអោយអ្នកមានអារម្មណ៍ ដូចជាគ្នាផាសុខភាព និង អាចធ្វើអោយអស់កម្លាំងច្រើន។ ប៉ុន្តែមានមនុស្សមួយក្រុមដែល បានបង្កើតរបស់នេះឡើង គឺខ្នើយក្រដាសកាតុងដែលអាចធ្វើឲ្យអ្នកដំនើរគេងបានស្រួល។

5. NOX អំពូលភ្លើង

Nox គឺជា អំពូលភ្លើងសំរាប់ដាក់នៅជិតគ្រែ និងកងធំមួយដែលដាក់នៅលើគ្រែគេងរបស់អ្នក ដែលវាអាចចាប់យកនូវ ពត៌មានផ្សេងដែលអ្នក កំពុងគេង​ដូចជា របៀបគេងរបស់អ្នក ចង្វាក់បេះដូង និងការដកដង្ហើម។

 

 

Comments Off on ឧបករណ៍ 5 ដែលអាចជួយអ្នកក្នុងការគេង បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន