MENU

ពូជម្ទេសដែលមានរសជាតិហិរជាងគេបំផុតក្នុងលោក បានញាុំម្តងរាងមួយជិវិត

hottest_chili-guinness-world-records-carolina-reaper-2_498x345_tcm25-327803

រូបភាពពីគេហទំព័រ foodandhealth.com

តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានជ្រាបទេថា មួយចំនួនធំនៃប្រជាជនខ្មែរយើង គឺចូលចិត្តបរិភោគចំណីអាហារ ដែលមានរសជាតិហិរ ដោយចំនួនអ្នកដែលចូលចិត្តហិរនៅក្នុងប្រទេសយើង គឺមិនចាញ់ប្រជាជនថៃប៉ុន្មានទេ។

អាហារក្នុងស្រុក ដែលមានរសជាតិហិរភាគច្រើន គឺប្រើប្រាស់ដោយម្រិច ឬពូជម្ទេសធម្មតាៗក្នុងស្រុកមួយចំនួនដូចជាម្ទេសដៃនាង ឬម្ទេសអាចម៍សត្វជាដើម ប៉ុន្តែសម្រាប់ខាងក្រោមនេះ គឺមិនមែនជាម្ទេសធម្មតា ដែលយើងទាំងអស់គ្នាតែងញ៉ាំផ្ទាប់ជាមួយអាហារនោះទេ វាគឺជាពូជម្ទេស ដែលត្រូវបានគេដាក់នាមជាម្ទេស ដែលមានរសជាតិហិរជាងគេបំផុតក្នុងលោក។

កាឡូរីណា រិបភើ (Carolina Reaper) ត្រូវបានជាប់នៅក្នុងកំណត់ត្រាពិភពលោកជាផ្លូវការក្នុងនាមជាពូជម្ទេស ដែលមានរសជាតិហិរបំផុតនៅក្នុងលោក។ របស់ញុំា ដែលមានរូបរាងតូចល្អិត ប៉ុន្តែមានអនុភាពខ្លាំងមួយនេះ មានកូដនាមថា HP22B ដោយពូជម្ទេសមួយប្រភេទនេះ ត្រូវបានគេធ្វើការបង្កាត់ឡើងរវាងពូជម្ទេស Ghost Pepper និង Red Habanero នៅក្នុងតំបន់ Rock Hill រដ្ឋ South Carolina សហរដ្ឋអាមេរិច។

photo_004

រូបភាពពីគេហទំព័រ foodandhealth.com

carolina_reaper_pepper_pods-840x531

រូបភាពពីគេហទំព័រ foodandhealth.com

តាមរយៈរបាយការណ៍ ដែលមាននៅក្នុងកំណត់ត្រា បានបង្ហាញថា កាឡូរីណា រិបភើ (Carolina Reaper) គឺជាពូជម្ទេស ដែលហិរខ្លាំងបំផុតចំណាត់ថ្នាក់លេខមួយក្នុងលោក ដោយវាមានកម្រិតហិរដល់ទៅ 1,569,300 SHU (រង្វាស់កម្រិតកំដៅ ដែលបញ្ចេញដោយរសជាតិហិរនៃម្ទេស) ឯណោះ ដោយផ្នែកដែលហិរបំផុត គឺស្ថិតនៅផ្នែកគ្រាប់របស់វា តែសម្រាប់ពូជម្ទេសធម្មតា ដែលយើងទទួលទានជាប្រចាំថ្ងៃវិញ គឺមានកម្រិតហិរត្រឹមតែ  500 SHU ទៅ 3,000 SHU តែប៉ុណ្ណោះ។ កាឡូរីណា រិបភើ (Carolina Reaper) ជាពូជម្ទេស ដែលត្រូវការរយៈពេលនៃការដាំ 90 ថ្ងៃ ទើបអាចទទួលផលផ្លែ ហើយវាមានរសជាតិ ផ្អែមដូចទៅនឹងផ្លែឈើអញ្ចឹងដែរសម្រាប់មួយម៉ាត់ដំបូង ដែលយើងបានខាំ តែបន្ទាប់មកអ្វីដែលយើងនឹងទទួលបាននោះ គឺឥទ្ធិពលនៃកំដៅដ៏ហិរ និងខ្លាំងខ្លារបស់វា ដោយវាអាចធ្វើឲ្យយើងមានអាការៈក្រហល់ក្រហាយមួយថ្ងៃពេញតែម្តង។

ខាងក្រោមនេះគឺជាវិដេអូការប្រកួតទទួលទានម្ទេស កាឡូរីណា រិបភើ ( Carolina Reaper)

 

Comments Off on ពូជម្ទេសដែលមានរសជាតិហិរជាងគេបំផុតក្នុងលោក បានញាុំម្តងរាងមួយជិវិត សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន