MENU

RYNO ម៉ូតូអគ្គិសនី ដែលបើកបរដោយកង់មួយដំបូងបំផុតក្នុងលោក!!!

វាជារឿងមួយធម្មតាទេ សំរាប់យើងទាំងអស់គ្នា នៅពេលដែលយើងឃើញមានម៉ូតូកង់ពីរបើកបរពៀសពេញផ្លូវនោះ។ ខ្ញុំជឿជាក់ថា មានប្រិយមិត្តមួយចំនួន ក៏ជាដូចជារូបខ្ញុំដែរ គឺសុទ្ធតែធ្លាប់បានឃើញនូវប្រភេទម៉ូតូដែលមានកង់បី និងបួន ប៉ុន្តែចំណែកឯប្រភេទម៉ូតូដែលបើកបរដោយកង់តែមួយវិញ គឺយើងទាំងអស់គ្នាពុំទាន់ធ្លាប់បានជួបប្រទះនៅតាមដងផ្លូវនៅឡើយ។

Be7xwmOCMAAwB5k

600_440638028

ryno-motors-wheel

 

សំរាប់ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិក ក៏ដូចជានៅទ្វីបអឺរ៉ុប មានការដាក់តាំងបង្ហាញ និងទទួលកម៉្មង់មុននូវប្រភេទម៉ូតូដែលបើកបរដោយកង់តែមួយទៅហើយ។ ប្រភេទម៉ូតូដែលបើកបរដោយកង់មួយនោះត្រូវបានគេឲ្យឈ្មោះថា RYNO វាគឺជាប្រភេទម៉ូតូស្វ័យប្រវត្តិ ដែលដំណើរការដោយម៉ាស៊ីនអគ្គិសនី ថ្មអាគុយ។ វាគឺជាប្រភេទម៉ូតូដែលមានរូបរាងប្លែកពីគេ ជាមួយនឹងកង់ដ៏ធំមួយ មើលទៅហាក់បីដូចជាម៉ូតូដែលមាន នៅក្នុងរឿងភាពយន្តវិជាសាស្ត្រហូលីវូដអញ្ចឹង។ RYNO  គឺជាផលិតផលរបស់សហរដ្ឋអាមេរិក ដោយម៉ាស៊ីន និងតួខ្លួនរបស់វា ត្រូវបានផលិតឡើងពីលោហៈ និងវត្ថុធាតុដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាម៉ូដពីអ្នកផលិតដ៏ជំនាញផងដែរ។ ម៉ូតូប្រភេទនេះមានទំងន់សរុប 57 គីឡូក្រាមតែប៉ុណ្ណោះ វាអាចបើកបរក្នុងល្បឿនជាមធ្យម 16 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសំរាប់ល្បឿនកំពូលរបស់វាគឺ 40 គីឡូម៉ែត្រក្នុងមួយម៉ោង។

Lean-Forward-Pull-Back_SMALL

One-Wheel-Electric-Micro-Cycle-by-RYNO-Motors-2

 

ជាមួយនឹង RYNO យើងអាចធ្វើដំណើរបាន នៅលើគ្រប់ស្ថានភាពផ្លូវ មិនថានៅលើផ្លូវថ្នល់កៅស៊ូ ឬនៅលើផ្លូវដីដែលមានក្រឡុកនោះឡើយ ហើយថាមពលថ្មរបស់វា អាចឲ្យយើងធ្វើដំណើរបានចំងាយ 16គីឡូម៉ែត្រ ដោយយើងអាចធ្វើការបញ្ចូលថាមពលថ្ម ចូលទៅក្នុងដុំអគ្គិសនីរបស់វាវិញ ដូចទៅនឹងការសាកបញ្ចូលថាមពលទូរស័ព្ទដៃអញ្ចឹងដែរ គ្រាន់តែការសាកបញ្ចូលថ្មនោះត្រូវការរយៈពេលប្រមាណជា 90 នាទីឯណោះ។

article-2549905-1B1D1E3600000578-251_634x482

 

យើងអាចនិយាយបានថា ចំណុចពិសេសមួយរបស់ RYNO ដែលអាចយកឈ្នះប្រភេទម៉ូតូដ៏ទៃ គឺនៅត្រង់ទំហំរូបរាងដ៏តូច និងងាយស្រួលក្នុងការទុកដាក់របស់វា យើងអាចចតវាបាននៅគ្រប់ទីកន្លែង ហើយម៉្យាងវិញទៀត វាក៏នឹងជួយកាត់បន្ថយការស្ទះចរាចរណ៍បានយ៉ាងច្រើនផងដែរ។ សំរាប់តំលៃរបស់វាគឺប្រហាក់ប្រហែល 5,300 ដុល្លា សហរដ្ឋអាមេរិក ដោយយើងអាចធ្វើការបញ្ជារទិញក្នុងពេលឥឡូវនេះតាមរយៈគេហទំព័ររបស់ Rynomotors។

 

Comments Off on RYNO ម៉ូតូអគ្គិសនី ដែលបើកបរដោយកង់មួយដំបូងបំផុតក្នុងលោក!!! យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន