MENU

ក្រលេកមើលកោះរុងវិញម្តងយ៉ាងម៉េចដែរ

កន្លងមក Khmerlife.style បាននាំលោកអ្នកអោយស្គាល់អំពីកោះរុងសន្លឹមរួចមកហើយ ក៏ប៉ុន្តែកោះរុងក៏ជាកោះដែលពេញនិយមជាងគេនៅក្នុងតំបន់មួយនេះដែរ។ កោះរុងគឺជាបងប្អូនបង្កើតរបស់កោះរុងសន្លឹម ក៏ប៉ុន្តែកោះរុងមានទំរង់រូបរាងធំ និងខុសប្លែកៗជាងកោះរុងសន្លឹម។ អ្នកទាំងអស់គ្នាបានអានអត្ថបទរបស់ កោះរុងសន្លឹម  ដូចនេះចំពោះកោះរុងក៏មិនសូវជាខុសគ្នានឹងកោះរុងសន្លឹមប៉ុន្មាននោះទេ ក៏ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តទៅលេងនៅកោះរុងច្រើនជាងកោះរុងសន្លឹមពីព្រោះកោះរុងសន្លឹមពុំសូវមានការអភិវឌ្ឍន៍ដូចកោះរុងឡើយ។

12729335_1058231000887239_3461222228098739310_n

ហើយកោះរុងពោរពេញដោយអ្នកវិនិយោគនៅលើកោះនោះច្រើនដូចជា ហាងជនជាតិបរទេសមានច្រើន ផ្ទះសំណាក់ និងបឹងកាឡូជាច្រើនហើយមានតម្លៃសមរម្យជាងកោះរុងសន្លឹម។ កោះរុងគឺជាកោះមួយដែលមានទេសភាពស្រស់បំព្រងក្នុងចំណោមកោះនានានៅខេត្តព្រះសីហនុ។ តំបន់កោះនេះមានផ្ទៃដីគ្របដណ្ដប់៧៨គីឡូម៉ែត្រការ៉េ មានប្រវែងលាតសន្ធឹងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ និងចំណុចខ្ពស់បំផុតរបស់កោះមានកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

12705566_1058231117553894_5839477056343096173_n
កោះរុង ស្ថិតនៅចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីតែប៉ុណ្ណោះនឹងបានទៅដល់កោះនេះជាមិនខាន។

12743916_1058231167553889_8793270553194923074_n
ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ព៍ណសរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភះ។ 
ក្រៅពីនេះទៀត កោះរុងគឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។

12705495_1058231094220563_3036822922710371401_n

Comments Off on ក្រលេកមើលកោះរុងវិញម្តងយ៉ាងម៉េចដែរ ដំណើរកំសាន្ត

Comments are closed.

យោបល់របស់អ្នកអាន