MENU

ក្រៅពីប្រទេសខ្មែរយើងតើប្រទេសណាខ្លះដែលតែងតែប្រារព្ធពិធីឧទ្ទិសកុសលដល់ប្រែត ឬ ខ្មោចអត់ឃ្លាន

ប្រជាជនកម្ពុជាយើងតែងតែប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំទៅតាមទំនៀមទំលាប់ប្រពៃណីតាំងពីដូនតាមកម្ល៉េះ។ រីឯនៅលើសកលលោកក៏មានប្រទេសជាច្រើនបានប្រារព្ធធ្វើពិធីបុណ្យដែលមានលក្ខណៈស្រដៀងគ្នា និង ទាក់ទងជាមួយនឹងការឧទ្ទិសកុសលដល់ប្រែត ឬ ខ្មោចអត់ឃ្លាន ដូចនៅប្រទេសកម្ពុជាយើងដែរ។ ប្រទេសទាំងនោះមានដូចជា ៈ

ប្រទេសជប៉ុន ៈ

សំរាប់នៅប្រទេសជប៉ុនគឺមានពិធីបុណ្យមួយដែលមានឈ្មោះថា Obon ។ ពិធីបុណ្យ Obon គឺជាពិធីបុណ្យបែបពុទ្ធសាសនាមហាយានរបស់ប្រទេសជប៉ុន ប្រជាជនជប៉ុនប្រារព្ធធ្វើពិធីបុណ្យនេះឡើងដើម្បីរំលឹក និង ឧទ្ទិសកុសលផលបុណ្យទៅដល់ដូនតារបស់ពួកគេ។ នៅអំឡុងថ្ងៃបុណ្យនេះប្រជាជនជប៉ុនបាននាំគ្នាត្រលប់ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ និង ធ្វើការសំអាតផ្នូរដូនតារបស់ពួកគេ ដោយពួកគេមានជំនឿថាវិញ្ញានដូនតារបស់ពួកគេនឹងមកជួបជុំកូនចៅនៅស្រុកកំណើត។ គេតែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី 13 ដល់ ទី 16 ខែសីហា។

hanawa_bayashi_festival_

នេះជារូបភាពនៅក្នុងពិធីបុណ្យ Obon។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

នេះជារូបភាពនៅក្នុងពិធីបុណ្យ Obon។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

សហរដ្ឋអាមេរិក និង តំបន់អឺរ៉ុបខាងកើត ៈ

សំរាប់ប្រជាជនរបស់សហរដ្ឋអាមេរិក និង តំបន់អឺរ៉ុបខាងកើត ក៏មានជំនឿ និង បានប្រារព្ធពិធីបុណ្យដែលទាក់ទងទៅនឹងវិញ្ញាណដែរ ពិធីបុណ្យនោះមានឈ្មោះថា​ Hallow Eve ឬ Halloween។ ពួកគេតែងតែធ្វើពិធីបុណ្យនេះឡើងនៅថ្ងៃទី 31 ខែតុលា ជារៀងរាល់ឆ្នាំ។ ជាទូទៅនៅយប់នៃពិធីបុណ្យនេះប្រជាជនដែលក្រីក្រ និង ក្មេងៗនឹងដើរសុំអាហារតាមផ្ទះដោយគ្រួសារនីមួយៗនឹងផ្តល់ឲ្យពួកគេនៅនំ​ soul cake ឬ ស្ករគ្រាប់ ដើម្បីទទួលបានការឧទ្ទិសកុសល និង អធិស្ឋានសម្រាប់សាច់ញាតិដែលបានស្លាប់របស់គ្រួសារនោះ។

halloween-pictures-2014

នេះជារូបភាពនៅក្នុងពិធីបុណ្យ Halloween។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

នេះជារូបភាពនៅក្នុងពិធីបុណ្យ Halloween។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

 

តំបន់អាមេរិកឡាទីន ៈ

ប្រជាជននៅក្នុងតំបន់អាមេរិកឡាទីនតែងតែប្រារព្ធធ្វើពិធីបុណ្យ​ Diá de los Muertos ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យនេះក៏មានលក្ខណះស្រដៀងគ្នាទៅនឹងពិធីបុណ្យ Halloween របស់សហរដ្ឋអាមេរិកដែរ ព្រោះវាគឺជាការបូកបញ្ចូលគ្នានៃទំនៀមទំលាប់ប្រពៃណីក្នុងតំបន់ជាមួយនឹង ជំនឿសាសនាគ្រិស្ត។ ប្រជាជននៅក្នុងតំបន់នេះតែងតែប្រារព្ធធ្វើពិធីនេះចំនួនពីរថ្ងៃជារៀងរាល់ឆ្នាំ​ គឺនៅថ្ងៃទី 1 និង ទី 2 នៃខែវិច្ឆិការ។ ពិធីបុណ្យនេះធ្វើឡើងដើម្បីរំលឹក និង ឧទ្ទិសកុសល ដល់វិញ្ញាណអ្នកដែលបានស្លាប់ ដោយការធ្វើម្ហូបអាហារជុំគ្នា ការរៀបចំក្បួនដង្ហែ របាំ និង ពិធីជប់លៀងជាដើម។ ពួកគេមានជំនឿថានៅក្នុងថ្ងៃ  Diá de los Muertos វិញ្ញាណដែលបានស្លាប់ទាំងនោះនឹងមកចូលរួមពិធីជប់លៀងទាំងនេះជាមួយអ្នកដែលនៅរស់។

នេះជារូបភាពនៅក្នុងពិធីបុណ្យ Diá de los Muertos។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

នេះជារូបភាពនៅក្នុងពិធីបុណ្យ Diá de los Muertos។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

ប្រទេសចិន ៈ

សំរាប់នៅប្រទេសចិនវិញក៏មានពិធីបុណ្យមួយដែលមានអត្ថន័យស្រដៀងគ្នាទៅនឹងបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើងដែរ។ ពិធីបុណ្យនោះមានឈ្មោះថា ពិធីបុណ្យ Yu Lan ឬ ពិធីបុណ្យសំរាប់ខ្មោចអត់ឃ្លាន។ ពិធីបុណ្យយូឡានត្រូវបានប្រារព្ធឡើងសឹងតែនៅគ្រប់ប្រទេសដែលមានវប្បធម៍ចិន ពួកគេតែងតែប្រារព្ធធ្វើនៅថ្ងៃទី 15 នៃខែទី 7នៃច័ន្ទគតិ ព្រោះគេបានចាត់ទុក្ខថាខែទី 7នៃច័ន្ទគតិ គឺជា “ខែខ្មោច” ។ ប្រជាជនចិនតែងមានជំនឿថានៅយប់ថ្ងៃទី 15 ធ្វាទាំងអស់របស់ឋាននរកនឹងត្រូវបានបើកឲ្យវិញ្ញាណខ្មោចដែលមិនបានចាប់ជាតិត្រឡប់មកឋានមនុស្សដើម្បីមកទទួលសំណែនពីក្រុមគ្រួសារ មានដូចជាម្ហូបអាហារ និង ការដុតឲ្យនូវក្រដាស់សែនជាដើម។

នេះជារូបភាពនៅក្នុងពិធីបុណ្យ Yu Lan។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

នេះជារូបភាពនៅក្នុងពិធីបុណ្យ Yu Lan។​ រូបភាពនេះដកស្រង់ចេញពីគែហទំព័រ www.worldtravelguide.net

សំរាប់ពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើងគឺតែងប្រារព្ធឡើងនៅក្នុងខែភទ្របទពីថ្ងៃទី 1 រោចដល់ 14 រោច ហៅថាថ្ងៃកាន់បិណ្ឌ និង នៅថ្ងៃទី 15 រោចហៅថាថ្ងៃភ្ជុំបិណ្ឌ។ នៅក្នុងប្រទេសកម្ពុជាយើងការធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងគឺដើម្បីឧទ្ទិសកុសលដល់ពពួកបេតជន ញាតិ និង ញាតិទាំង៧សន្តាន ព្រមទាំងតំណញាតិ​ច្រើនមហា​កប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតា ទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោស​ធ្ងន់រង​កម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់បានរួចផុតពីក្ដីលំបាកសោកសៅ ។ ម្យ៉ាងទៀតប្រជាជនខ្មែរ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដោយ​សារតែមានជំនឿយ៉ាងមុតមាំថា សាច់ញាតិ ដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧​សន្ដាននោះ ដែលខ្លះ មានបាបកម្ម ត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិ វេទនាណាស់ ហើយដែលដល់​រដូវបុណ្យនេះ គេដោះលែងឲ្យមកទទួលផល្លា និសង្ឃ ដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។

pchum-ben-festival

នេះជារូបភាពក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ដកស្រង់ចេញពីគេហទំព័រ www.sgtravel.net

នេះជារូបភាពក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ដកស្រង់ចេញពីគេហទំព័រ www.sgtravel.net

 

 

Comments (0) សង្គម

Comments are closed.

យោបល់របស់អ្នកអាន