MENU

watch
Tag Archive

4279

ប្រភេទនាឡិកាដៃ 5 ប្រភេទ ដែលសុភាពបុរសគ្រប់រូបគួរដឹង

សំលៀកបំពាក់

17/09/2016

ចំពោះសុភាពបុរសទាំងឡាយ តើអ្នកដឹងទេថា នាឡិកាដៃ ដែលអ្នកកំពុងពាក់ជាប្រភេទនាឡិកាដៃអ្វី? គោលបំណងចម្បងរបស់នាឡិកាដៃ គឺដើម្បីប្រាប់ពីពេលវេលា ហើយនាឡិកាដៃ ត្រូវបានបង្កើតឡើងជាច្រើនប្រភេទ និងត្រូវបានដាក់បញ្ចូលនូវមុខងារផ្សេងៗជាច្រើន សម្រាប់ងាយស្រួលក្នុងការប្រើប្រាស់ក្នុងស្ថានភាពជាក់លាក់ណាមួយ។ ខាងក្រោមនេះ គឺជាប្រភេទនាឡិកាដៃ 5 ប្រភេទ ដែលសុភាពបុរសទាំងឡាយគួរដឹង និងមាន ដើម្បីជ្រើសរើសពាក់ប្រភេទនាឡិកាដៃឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ។

 

1. Dress Watch

best-mens-dress-watches-for-under-1000

Dress Watch គឺជាប្រភេទនាឡិកាដៃ ដែលត្រូវបានពាក់ជាមួយនឹងអាវធំឈុត (Suit) ដើម្បីចូលរួមកម្មវិធីផ្លូវការធំៗផ្សេងៗ។ ភាគច្រើន ការឌីហ្សាញរបស់នាឡិកាដៃប្រភេទនេះ គឺមានភាពសាមញ្ញបំផុតបែបក្លាសីក (classic) និង ហាយក្លាស (high class) ដើម្បីឲ្យស័ក្តិសមនឹងអាវឈុត និងគោលបំណងរបស់វា។ នៅខាងមុខរបស់នាឡិកាដៃប្រភេទនេះ គឺភាគច្រើនមិនសូវមានអ្វីរញ៉េរញ៉ៃច្រើនទេ ការឌីហ្សាញខ្លះ គឺមិនមានលេខលើនោះទេ មានតែគំណូសឆ្នូតៗមួយចំនួន ឬជាលេខរ៉ូមាំុង (I, II, III, …) សម្រាប់ប្រាប់ពីពេលវេលាតែប៉ុណ្ណោះ។

7c8a032eb1fd580d4ed0e1065f1e3688_xl

នាឡិកាដៃប្រភេទនេះ គឺភាគច្រើនមានកម្រាស់ស្ដើង ដើម្បីភាពងាយស្រួលដាក់ចូលក្នុងដៃអាវរបស់អ្នក។ ហើយពិសេសជាងនេះនោះ អ្នកតែងមានឃើញនូវថ្មមានតម្លៃដាំនៅលើនាឡិកាដៃប្រភេទនេះ ដូចជា ត្បូង ពេជ្រ ជាដើម ឬវាមានវត្ថុធាតុដើមធ្វើពីមាស ឬប្រាក់ ឬលោហៈធាតុមានតម្លៃផ្សេងៗទៀត។ ខ្សែរបស់វា ភាគច្រើនធ្វើពីស្បែកសុទ្ធ ដែលបញ្ជាក់ពីភាពហាយក្លាស និងភាពសង្ហាសម្រាប់សុភាពបុរស។ នាឡិកាដៃប្រភេទនេះ គឺស័ក្តិសមបំផុតសម្រាប់ទុកធ្វើជាកេរ្តិ៍ទៅឲ្យអ្នកជំនាន់ក្រោយរបស់អ្នក។

 

2. Field Watch

155632d666f1fc

Field Watch គឺជាប្រភេទនាឡិកាដៃសម្រាប់ចុះ field ឬសម្រាប់ទាហានចុះធ្វើបេសកកម្មផ្សេងៗ ដែលវាមានដើមកំណើតមកពីសម័យសង្គ្រាមលោកលើកទី 1។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺអ្នកអាចធ្វើការផ្លាស់ប្តូរ ឬបញ្ជារទ្រនិចនាឡិកាបានយ៉ាងងាយស្រួល និងរហ័ស ដូចជាចុចឲ្យវាឈប់ដើរ ឬសារ៉េឲ្យត្រូវម៉ោងគ្នាជាមួយនឹងក្រុមបេសកកម្មរបស់អ្នក ដើម្បីឲ្យមានម៉ោងដូចគ្នាជាដើម សម្រាប់ធ្វើកិច្ចការអ្វីមួយ ដែលពឹងលើម៉ោងជាក់លាក់។

best-field-watches

citizen-eco-drive

ការឌីហ្សាញរបស់នាឡិកាដៃប្រភេទនេះ ភាគច្រើនមានមុខនាឡិកាធំ និងលេខមានពណ៌ច្បាស់ និងធំល្អងាយស្រួលមើល ជាពិសេសនៅក្នុងស្ថានភាពតឹងតែង ដូចជាពេលចុះបេសកកម្មរបស់ទាហានជាដើម។ ខ្សែរបស់វា ភាគច្រើន ធ្វើពីខ្សែនីឡុង (Nylon) ឬវត្ថុធាតុផ្សេងៗទៀត ដែលងាយស្រួលក្នុងការផ្លាស់ប្តូរ និងមិនងាយខូចខាត។

 

3. Aviator Watch

99938841_v_1355928634

Aviator Watch គឺជាប្រភេទនាឡិកាដៃ ដែលត្រូវបានពាក់ដោយអ្នកបើកយន្តហោះ ហើយតាមពិតទៅវាមានលក្ខណៈដើមជា Field Watch តែក្រោយពីអ្នកបើកយន្តហោះបានប្រើប្រាស់វាយូរៗទៅ គេក៏បានធ្វើការឌីហ្សាញនាឡិកាដៃនេះឡើង ដោយដាក់បន្ថែមនូវមុខងារថ្មីៗសម្រាប់តម្រូវឲ្យអ្នកបើកយន្តហោះប្រើប្រាស់ជាពិសេស។

aviator-watch-e1455986228167

ការឌីហ្សាញរបស់វា គឺស្រដៀងទៅនឹង Field Watch ដែរ ភាគច្រើនមានផ្ទៃមុខនាឡិកាពណ៌ខ្មៅ និងលេខធំៗពណ៌ស ដើម្បីឲ្យមានភាពងាយស្រួលក្នុងការមើលពេលបើកយន្តហោះ។ បន្ថែមពីនេះទៀត គឺមានមុខងារផ្សេងជាច្រើនទៀត ដែលត្រូវបានដាក់បញ្ចូលក្នុងប្រភេទនាឡិកាដៃនេះ ដូចជា whiz wheel និង time zone ជាដើម ហើយវាក៏មានប៊ូតុងចុចថែម សម្រាប់ Start ឬ Stop ពេល ឬសម្រាប់បញ្ជារមុខងារថ្មីៗទាំងនោះផងដែរ ក្រៅពីកងសម្រាប់សារ៉េម៉ោង។

cr

នេះគឺជា Whiz Wheel ដែលប្រើដោយអ្នកបើកយន្តហោះ។

1170567_110421132311_ef527d-1av

Whiz Wheel នៅលើមុខនាឡិកាដៃ Aviator

 

4. Dive Watch

best-dive-watches-under-500

Dive Watch គឺជាប្រភេទនាឡិកាដៃ ដែលពាក់ដោយអ្នកជ្រមុជទឹក។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺវាមានភាពរឹងមាំ អាចប្រើប្រាស់ក្នុងទឹក និងអាចរ៉ាប់រងនឹងសម្ពាធនៅក្រោមទឹកបានជ្រៅ យ៉ាងតិចណាស់ក៏ 100 ម៉ែត្រដែរ។ ដើម្បីឲ្យមានភាពរឹងមាំ កញ្ចក់នាឡិកាដៃប្រភេទនេះ ភាគច្រើនត្រូវបានធ្វើពី ត្បូងកណ្ដៀង (Sapphire) ហើយទ្រនិច និងលេខនៅមុខនាឡិកា ភាគច្រើនមានភ្ជាប់នូវជាតិ Tritium Luminous Paint ដែលជាធាតុអាចភ្លឺនៅពេលងងឹតបាន និងអាចភ្លឺបានរហូតដល់ទៅ 15 ឆ្នាំឯណោះបើវាសុទ្ធ។ រីឯខ្សែរបស់វាវិញ ភាគច្រើនធ្វើពីជ័រ ឬស៊ីលីខូន (silicon) ហើយមានទំហំធំ អាចពាក់នៅពីលើអាវជ្រមុជទឹកបាន។ បន្ថែមពីនេះ នាឡិកាដៃប្រភេទនេះ ក៏មាននូវមុខងារអាចវាស់នូវពេលវេលា ដែលអ្នកនៅក្រោមទឹកបានផងដែរ ហើយវារាប់ពេលទៅមុខរហូតមិនរាប់មកក្រោយវិញទេ ទោះបីអ្នកទើសវាដោយចៃដន្យក៏ដោយ ដូច្នេះអ្នកអាចដឹងថាសល់អុកស៊ីសែនប៉ុន្មានពេលនៅក្រោមទឹក។

squale-30-atmos-classic-gmt-ceramica-07

ជាតិ Tritium Luminous Paint ភ្លឺនៅកន្លែងងងឹត

seiko-ssc017-dive-watch

ទ្រនិចវាស់ពេលវេលានៅជុំវិញមុខនាឡិកាដៃ

 

5. Racing Watch

32632405006001-30-large

 

Racing Watch គឺជាប្រភេទនាឡិកាដៃ ដែលពាក់ដោយអ្នកប្រណាំងឡាន។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺការឌីហ្សាញរបស់វាមានលក្ខណៈលេចធ្លោ មានលេងនូវពណ៌ឆើតៗជាងប្រភេទនាឡិកាដៃប្រភេទផ្សេងៗទៀត ដូចជាពណ៌ក្រហម ទឹកក្រូច ខៀវ ជាដើម ហើយពេលខ្លះក៏មានដាំនូវថ្មមានតម្លៃផងដែរដូចជាត្បូង និងពេជ្រជាដើម។

brm_v8_gulf_d

brm-v14-44-bn-aj-racing

ភាគច្រើនការឌីហ្សាញនៅខាងមុខនាឡិកា យើងឃើញមានមុខងារពិសេស 2 យ៉ាង គឺ Chronograph Dials ដែលជា stopwatch តូចសម្រាប់កំណត់ពេលវេលា និង Tachymeter សម្រាប់វាស់ពីរយៈពេល និងល្បឿន នៅពេលអ្នកជិះឡាន ឬម៉ូតូ ជាដើម។

graham_silverstone_rs_endurance_24hr_560

Tachymeter នៅជុំវិញមុខនាឡិកាដៃ

 

សរុបមក ខាងលើនេះ គឺជាប្រភេទនាឡិកាដៃ 5 ប្រភេទ ដែលសុភាពបុរសទាំងឡាយគួរដឹង និងមាន។ សូមបញ្ជាក់ថា ទាំងនេះគឺគ្រាន់តែជាប្រភេទនាឡិកាដៃគោលតែប៉ុណ្ណោះ នៅក្នុងពិភពម៉ូដនាឡិកាដៃ គឺមានច្រើនប្រភេទទៀត ភាគច្រើន គឺជាប្រភេទកាត់គ្នារវាងប្រភេទនាឡិកាដៃខាងលើ។ បន្ថែមពីនេះ នាពេលបច្ចុប្បន្ននេះ យើងក៏មានឃើញការកើនឡើងនូវនាឡិកាដៃឆ្លាត (Smart Watches) ចូលក្នុងពិភពម៉ូដរបស់នាឡិកាដៃផងដែរ។

អានបន្ត

3723

ម៉ាកនាឡិកាដៃដែលកំពុងពេញនិយមនៅកម្ពុជា

សង្គម, សំលៀកបំពាក់

02/11/2015

បច្ចុប្បន្ននេះមានម៉ាកនាឡិកាដៃជាច្រើនបាននាំចូលមកប្រទេសកម្ពុជាយើង។ ក្នុងនោះរួមមានទាំងម៉ាកនាឡិកាដៃសំរាប់កូនក្មេង សំរាប់យុវវ័យ និង ម៉ាកនាឡិការដៃសំរាប់មនុស្សពេញវ័យផងដែល។ ខាងក្រោមនេះគឺជាម៉ាកនាឡិការដៃដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ននេះ ៖

Romanson

ក្រុមហ៊ុននាឡិកាដៃ Romanson បានចាប់បង្កើតឡើងនៅក្នុងឆ្នាំ 1988 នៅក្នុងទីក្រុង Romanshorn ដែលជាទីក្រុងដែលមានបច្ចែកវិទ្យាឈៀនមុខគេខាងបង្កើតនាឡិកាដៃ របស់ប្រទេសស្វីស។ នាពេលបច្ចុប្បន្នក្រុមហ៊ុននេះបានធ្វើការសហការ និង បង្កើតសាខារបស់ខ្លួនដែលមានចំនួនជ្រើនជាង 70 ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។  ដើម្បីបំពេញនូវតំរូវការរបស់អតិថិជន ក្រុមហ៊ុននាឡិកាដៃរបស់ Romanson បានផលិតនាឡិកាដៃជាច្រើនប្រភេទដូចជាប្រភេទនាឡិការដៃសំរាប់អ្នកកីឡារ នាឡិកាដៃសំរាប់អ្នកធ្វើការ នាឡិការដៃប្រណិត និង នាឡិកាដៃដែលមានចំនួនកំណត់ជាដើម។

Cherryoo_1

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Romanson

LeeMinHo_3colors

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Romanson

524_1426812123_main

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Romanson

G-Shock

G-Shock គឺជាម៉ាកនាឡិកាដៃដែលផលិតដោយក្រុមហ៊ុន Casio ហើយត្រូវបានបង្កើតជាលើកដំបូងនៅក្នុងឆ្នាំ 1983។ ម៉ាកនេះត្រូវបានគេស្គាល់ និង បពេញនិយមដោយសារចំនុចពិសេសមួយរបស់ម៉ាកនេះគឺការមិនចំលងចរន្តអគ្គិសនី ឬ ឆក់ ( resistance to shocks) ។ ផលិតផលរបស់ G-Shock ត្រូវគេបានរចនាម៉ូតឡើងផ្តោតជាចម្បងទៅលើអ្នកកីឡា ទៅលើយោធាក្នុងបេសកកម្ម និង ទៅលើអ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងជាដើម។ មួយភាគធំនៃផលិតផលរបស់ម៉ាក់នាឡិកា G-Shock សុទ្ធតែមានមុខងារពិសេសដូចជា ការកំណត់ថេរវិលា ការរាប់នាទីថយក្រោយ ពន្លឺភ្លើង និង ការមិនជ្រៀបទឹកជាដើម។

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ G-SHOCK

GShock-JordanCollection1

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ G-SHOCK

G-Shock_MTG_light_banner

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ G-SHOCK

Michael Kors

Michael Kors គឺជាអ្នករចនាម៉ូដដែលបានឈ្នះពានរង្វាន់ល្បីឈ្មោះក្នុងពិភពនៃគ្រឿងប្រណីត និង គ្រឿងលំអរខ្លួន។ ក្រុមហ៊ុនដែលមាន ឈ្មោះ Michael Kors នេះបានបង្កើតឡើងក្នុងឆ្នាំ 1981 ដែលនាបច្ចុប្បន្ននេះផលិតផលទាំងអស់របស់ក្រុមហ៊ុននេះគឺស្ថិតនៅក្រោមម៉ាកយីហោដែលមានឈ្មោះរបស់គាត់ Michael Kors ជាផ្លាកសញ្ញាទាំងអស់។ ផលិតផលទាំងនេះរួមមានគ្រឿងស្បែកជើង នាឡិកាគ្រឿងអលង្ការរបស់បុរសនិងស្ត្រី វ៉ែនតា និង ទឹកអប់ជាដើម។ ផលិតផលមួយនៅក្នុងចំណោមផលិតផលទាំងអស់របស់ Michael Kors ដែលមានភាពល្បីល្បាញ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសសុភាពនារីនោះគឺ នាឡិកាដៃ។ ម៉ូដ និង រចនាប័ទ្មគឺជាគុណសម្បត្តិចម្បងរបស់ Michael Kors។  នាឡិកាដៃនិមួយៗសុទ្ធតែមានបច្ចែកវិទ្យានដូចជា ការមិនជ្រាបចូលទឹក និង មានវត្ថុធាតុធ្វើពីដែកអ៊ីណុក ឬ ខ្សែស្បែកជាដើម។ អ្នកផលិតបានប្រើគ្រីស្តាល់ Swarovski និង គុជខ្យងដើម្បីធ្វើការរចនាមូដជាមួយនឹងខ្សែរនាឡិកាដៃដែលធ្វើពី ដែកអ៊ីណុកខ្មៅ ប្រាក់ ឬ មាសក្រហមជាដើម។

michael-kors-ladies-two-tone-designer-watch-p8963-9009_zoom

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Micheal Kors

0007341_0_Large

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Micheal Kors

watch_collection2a

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Micheal Kors

Ice Watch

ក្រុមហ៊ុនម៉ាកនាឡិកាដៃ Ice Watch ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2007 នៅប្រទេសបែលហ្ស៊ិកដែលមានការិយាល័យកណ្តាលកំពុងដំណើរការនៅក្នុងទីក្រុង Bastogne របស់ប្រទេសនេះ។ Ice Watch ត្រូវបានគេស្គាល់ថាជាម៉ាកដែលមានអាយុកាលក្មេងជាងគេប៉ុន្តែវាទទួលបានការគាំទ្រពីអតិថិជនយ៉ាងឆាប់រហ័ស ជាមួយនឹងតម្លៃទាប និង ការរចនាម៉ូដតំរូវដល់មនុស្សគ្រប់វ័យ។ ទោះបីថាតម្លៃរបស់វាមិនសូវជាថ្លៃក៏ដោយ ប៉ុន្តែមានអតិថិជនដែលជាអ្នកមានជាច្រើនបានគាំទ្រម៉ាកយីហោមួយនេះ ក៏ព្រោះតែវាមានគុណភាពខ្ពស់ និង ធន់បានយូរ។ ចំណុចពិសេសមួយទៀតរបស់ Ice Watch នោះគឺគ្រប់ម៉ូដែលរបស់ Ice Watch គឺបានផលិតឡើងដើម្បីតំរូវទៅតាមមនុស្សទាំងពីរភេទ អញ្ចឹងមាននៃថាអតិថជនមិនចាំបាច់ចំណាយពេលច្រើនដើម្បីស្វែងរកថាម៉ូដណាសំរាប់ប្រុស ឬ ម៉ូដណាសំរាប់មនុស្សស្រីនោះទេ។

maxresdefault

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Ice watch

IceWatch2

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Ice watch

banner_ice

នេះគឺជារូបភាពដកស្រង់ចេញពីគេហទំព័ររបស់ Ice watch

ទាំងអស់នេះគឺជាម៉ាកនាឡិកាដៃដែលកំពុងតែមានភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ តើម៉ាកមួយណាដែលប្រិយមិត្តពេញចិត្ត? ព្រោះមើលទៅសុទ្ធតែស្អាតៗ និង ទាន់សម័យយ៉ាងនេះ។ ពិភាក្សានៅក្នុងផ្នែកមតិខាងក្រោម។

អានបន្ត