MENU

update
Tag Archive

3757

កំណែទម្រង់ថ្មីៗរបស់ហ្គែម Dota2 – Patch 7.00 update

ហ្គែម

12/12/2016

ចំពោះអ្នកដែលចូលចិត្តលេងហ្គែម Dota2 ទាំងអស់ ការរងចាំនេះនឹងមកដល់ហើយ។ Dota2 ទើបតែបានបញ្ចេញនូវកំណែទម្រង់ថ្មី update Patch 7.00 ដែលជាកំណែទម្រង់ធំ របស់ហ្គែមនេះ កាលពីយប់មិញនៅឯសើវើ (server) សហរដ្ឋអាមេរិក ហើយសម្រាប់សើវើអាស៊ីយើង នឹងអាចធ្វើការដោនឡោដ update នេះបានក្នុងថ្ងៃនេះពេលថ្ងៃ ឬពេលយប់នេះ ដូច្នេះចាំមើលទាំងអស់គ្នា។ ក្នុង Dota2 – 7.00 update ថ្មីនេះ មានកំណែទម្រង់ធំៗចំនួន 4 គឺ ការបន្ថែម hero ថ្មី, HUD ថ្មី, pregame ថ្មី, និង gameplay ថ្មី។

 

Hero ថ្មី – Monkey King ឬ ស៊ុន អ៊ូខុង

អ្នកនឹងឃើញមាន និងអាចលេង hero ថ្មីបានក្នុង Dota2 – 7.00 update ថ្មីនេះ ដែលមានឈ្មោះថា Monkey King ឬ ស្ដេចស្វាស៊ុន អ៊ូខុង។ ហើយវាក៏មានមកជាមួយនូវ ឈុត Arcana, កំណែទម្រង់ផែនទី (new terrain), និង សម្លេងប្រកាសក្នុងហ្គែម (announcer pack) របស់ hero នេះផងដែរ សម្រាប់ធ្វើការទិញយកទៅប្រើប្រាស់។

Hero ថ្មី Monkey King នេះ គឺជា hero ប្រភេទ melee, carry, escape, និង disabler ហើយវាមាន Skills ចំនួន 6 សម្រាប់ឲ្យអ្នកលេង ដែលមានដូចជា Boundless Strike, Tree Dance (ហក់ពីដើមឈើទៅដើមឈើ), Primal Spring ដែលអាចប្រើបានជាមួយ skill ទី 2, Jingu Mastery (passive skill), Mischief (skill ប្រែក្រឡា 72 យ៉ាង), និង skill ចុងបញ្ចប់ Wukong Command។ អ្នកអាចមើលពី skills ទាំងនេះក្នុងវីដេអូខាងក្រោម៖

 

HUD ថ្មី

ក្នុងកំណែទម្រង់ Patch 7.00 របស់ Dota2 ថ្មីនេះ គឺមានការកែប្រែជាខ្លាំងលើ HUD ឬ Interface របស់ហ្គែម ដោយវាមើលទៅមានភាពទូលាយងាយស្រួលមើល និងលេងជាងមុន។ មានការឌីហ្សាញថ្មីទៅលើជាច្រើនកន្លែង ដែលមានដូចជា Top Bar & Minimap, Hero Control Console (កន្លែងបង្ហាញពី skills និង​ items), និង Shop & Courier។

Top Bar & Minimap

Hero Control Console

Shop & Courier

 

Pregame ថ្មី

មុននឹងចូលក្នុងហ្គែមដើម្បីបានលេងផ្ទាល់ ក្រោយពីបានចុច “Accept” រួចហើយ អ្នកនឹងត្រូវឆ្លងកាត់ 2 ដំណាក់កាល៖ Pick Phase និង Strategy Phase។

Pick Phase គឺជាដំណាក់កាលដំបូង ដែលអ្នកធ្វើការជ្រើសរើស hero សម្រាប់លេង ដែលដូចនិងវើហ្សិនមុនដែរ ក៏ប៉ុន្តែវាមានបន្ថែមនូវមុខងារអាចឲ្យអ្នកវាស់ពីសមត្ថភាពរបស់ hero ទាំងអស់ចូលគ្នាបាន។

Pick Phase

រីឯ Strategy Phase គឺជាដំណាក់កាលទី 2 ដែលមានរយៈពេល 30 វិនាទី ដែលអ្នក និងក្រុមរបស់អ្នកអាចធ្វើការពីភាក្សាគ្នាអំពីយុទ្ធសាស្ត្រផ្សេងៗ ដែលក្នុងនោះ អ្នកអាចរើសថាតើអ្នកនឹងលេងនៅកន្លែងណាក្នុងផែនទី ដើម្បីឲ្យក្រុមអ្នកដឹងមុន ហើយអ្នកក៏អាចធ្វើការទិញ items បានក្នុងដំណាក់កាលនេះផងដែរ ដោយមិនចាំបាច់ចាំដល់ពេលចូលក្នុងហ្គែមនោះទេ។

Strategy Phase

 

Gameplay ថ្មី

ចំពោះ Gameplay ក៏មានការផ្លាស់ប្តូរច្រើនដែរ ដែលវាមើលទៅកាន់តែស្រដៀង gameplay របស់ហ្គែម World of Warcraft (WoW) ឬ League of Legends (LoL)។

មានការផ្លាស់ប្តូរថ្មីជាច្រើនដូចជា របៀបឡើង Level ថ្មី ដែលអាចឲ្យអ្នកជ្រើសរើស Talents របស់ hero បាននៅ level 10/15/20/25, backpack ដែលអ្នកអាចដាក់ថែមបាននូវ items ចំនួន 3 ទៀត តែមិនអាចប្រើបាននោះទេ, ការផ្លាស់ប្តូរបន្តិចបន្តួចលើផែនទី ដូចជាកន្លែង Roshan និង Runes ត្រូវបានផ្លាស់ប្តូរទីតាំង ហើយនិងការផ្លាស់ប្តូរផ្សេងៗទៀតលើ items និងលើ Heroes ខ្លះៗ ជាដើម។

new leveling

អានបន្ត

727

Android Keyboard របស់ Google ឥឡូវមានមុខងារបញ្ជារដោយដៃម្ខាង និងលក្ខណៈពិសេសជាច្រើនទៀត

បច្ចេកវិទ្យា

09/05/2016

បើសិនជាអ្នកប្រើទូរស័ព្ទ Nexus ដែលត្រូវបានឌីហ្សាញដោយក្រុមហ៊ុន Google ផ្ទាល់ ឬក៏បានដោនឡូដប្រើ Google keyboard នៅលើទូរស័ព្ទ Android របស់អ្នក នោះឥឡូវអ្នកនឹងអាចទទួលបានការ update ទៅលើ Google keyboard នោះ ដែលអាចជួយសម្រួលដល់ការវាយអក្សរនៅលើទូរស័ព្ទ Android របស់អ្នកបានយ៉ាងច្រើន និងបានលឿនជាមុន។

 

P6030321-1200x675

 

អ្វីដែលគួរឲ្យកត់សំគាល់បំផុតលើ update របស់ Google keyboard មួយនេះ គឺការដាក់ឲ្យមានរបៀបបញ្ជារ ឬវាយអក្សរដោយដៃម្ខាង។ មុខងារមួយនេះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ទូរស័ព្ទម៉ាក Nexus ដែលមានទំហំអេក្រង់ធំ និងមិនមានភ្ជាប់មកជាមួយនូវមុខងារប្រើដៃម្ខាងនេះមកស្រាប់ដូចជា Samsung S7 ឬ LG G5 ជាដើម។

ក្រោយពេល update រួចហើយ អ្នកអាចប្រើប្រាស់ Google keyboard ជាមួយមុខងារដៃម្ខាងបាន ដោយធ្វើការកំណត់វានៅក្នុង Google Keyboard’s Setting ឬក៏អាចផ្លាស់ប្តូរបានភ្លាមៗនៅលើ keyboard ធម្មតាដោយធ្វើការចុចពីលើសញ្ញា ក្បៀស“comma” ឲ្យយូរ រួចទាញទៅខាងស្ដាំ

 

nexus2cee_gkb3

 

បន្ថែមពីនេះ មុខងារដ៏មានប្រយោជន៍មួយទៀត គឺនៅពេលដែល keyboard នោះធ្វើការផ្ដល់យោបល់ជាពាក្យដែលអ្នកមិនចង់ឲ្យវាបង្ហាញនៅពេលអ្នកវាយអក្សរ អ្នកអាចលុបវាចេញពីក្នុងវចនានុក្រមមិនឲ្យវាបង្ហាញនៅក្នុង “suggestion box” ខាងលើ keyboard បានដោយគ្រាន់តែចុចនៅលើពាក្យនោះឲ្យយូរ។

 

ខាងក្រោមនេះ គឺជាមុខងារផ្សេងៗទៀតដែលអ្នកអាចប្រើបានជាមួយនឹង update ថ្មីរបស់ Google keyboard ៖

  • អាចចូលទៅផ្នែក លេខ (number pad) និង រូបអារម្មណ៍ (emoji) បានភ្លាមៗជាមួយគ្នាតាមរយៈ Symbols Menu។
  • អាចលុបចោលពាក្យទាំងអស់បានភ្លាមៗដោយគ្រាន់តែ ទាញទៅខាងឆ្វេង នៅលើ keyboard។
  • អាចកំណត់កំពស់របស់ keyboard ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនៅក្នុង settings menu។
  • អាចបញ្ជារ ទស្សន៍ទ្រនិច ឬ Cursor ឲ្យទៅឆ្វេង ឬស្ដាំ បានដោយធ្វើការ ទាញទៅឆ្វេង ឬស្ដាំ នៅលើ space bar

 

អានបន្ត