MENU

sport
Tag Archive

ស្បែកជើងវៃឆ្លាត (Smart Shoes) មួយចំនួន ដែលទើប ឬនឹងចេញលក់ក្នុងទីផ្សារថ្មីៗនេះ

បច្ចេកវិទ្យា, សំលៀកបំពាក់

16/11/2016

យើងឃើញមាន smartphone, smart TV, smartwatch និងបច្ចេកវិទ្យាផ្សេងៗជាច្រើន ឥឡូវនេះសូម្បីតែស្បែកជើងរបស់យើង ក៏នឹងមានភ្ជាប់នូវបច្ចេកវិទ្យាដើម្បីធ្វើឲ្យវាឆ្លាតបានផងដែរ។ ខាងក្រោមនេះ គឺជាម៉ាកស្បែកជើងល្បីៗ ដែលពួកគេនឹងណែនាំពីស្បែកជើងឆ្លាតរបស់ពួកគេចូលក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

 

1. NIKE’s HyperAdapt 1.0

ស្បែកជើង HyperAdapt 1.0 របស់ក្រុមហ៊ុន NIKE គឺជាស្បែកជើងឆ្លាត ដែលអាចចងខ្សែស្បែកជើងបានដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់នូវសិនស័រដែលមាននៅបាតស្បែកជើង ដែលវាអាចដឹងនៅពេលដែលអ្នកដាក់ជើងចូលក្នុងស្បែកជើងនោះ។ ហើយវាមានភ្ជាប់នូវប៊ូតុង 2 នៅជាប់កស្បែកជើងនោះ ដែលអ្នកអាចធ្វើការសារ៉េបន្តឹង ឬបន្ធូរខ្សែតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។ ស្បែកជើងនេះផងដែរ គឺត្រូវបានឌីហ្សាញឡើងដោយយោងទៅតាមស្បែកជើង ដែលចងខ្សែខ្លួនឯងបាន មាននៅក្នុងរឿង “Back To The Future II”។ ជាមួយនឹងគ្រឿងអេឡិចត្រូនិច ដែលត្រូវបានដាក់ក្នុងស្បែកជើង HyperAdapt នេះ វាទាមទារឲ្យអ្នកធ្វើការសាកថ្មវា ដោយអ្នកអាចសាកថ្មមួយពេញត្រឹមតែរយៈពេល 3 ម៉ោងប៉ុណ្ណោះ ហើយអ្នកអាចប្រើវាបានដល់ទៅ 2 អាទិត្យឯណោះ។ HyperAdapt នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $720 នៅឯសហរដ្ឋអាមេរិក។

 

2. Vixole’s Matrix shoes

vixole-app-1600

រូបភាពពី Engadget

Matrix Shoes គឺជាស្បែកជើងឆ្លាតរបស់ក្រុមហ៊ុន Vixole ដែលមានភ្ជាប់នូវអេក្រង់ LED ទន់នៅកែងស្បែកជើង ដែលអាចបង្ហាញនូវរូបផ្សេងៗ ដោយមានការបញ្ជាពី App នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក។ អ្នកអាចថតរូប រួច upload ចូលក្នុង app នោះ ហើយបំលែងទៅជារូបភាព 2D ដែលអាចបង្ហាញនៅអេក្រង់ LED នៅកែងស្បែកជើងនោះបាន។ បន្ថែមពីនេះ វាក៏មានភ្ជាប់ទៅនឹង GPS ក្នុងទូរស័ព្ទរបស់អ្នក ដែលអាចប្រាប់ពីទិសផ្លូវនៅពេលអ្នកធ្វើដំណើរបានផងដែរ ដោយធ្វើឲ្យមានរំញ័រស្បែកជើងខាងស្ដាំ ឬឆ្វេង ដើម្បីផ្តល់សញ្ញាឲ្យអ្នកបត់ស្ដាំ ឬឆ្វេង។ ហើយវាក៏មានមុខងារឲ្យរូបភាពនៅលើ LED នោះ មានចលនាទៅតាមបទចំរៀង ដែលអ្នកកំពុងតែស្ដាប់ផងដែរ។ ទោះជាឥឡូវនេះ ស្បែកជើងនេះនៅជា concept នៅឡើយ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុន Vixole បានធ្វើយុទ្ធនាការស្តីពីស្បែកជើងនេះ យើងសង្ឃឹមថា វានឹងត្រូវបានធ្វើការដាក់លក់ក្នុងទីផ្សារពេលឆាប់ៗនេះ។

 

3. Puma’s Autodisc

puma-autodisc-2016-10-20-0-1

រូបភាពពី Engadget

ដូចគ្នានឹង HyperAdapt របស់ NIKE ដែរ ស្បែកជើង Autodisc របស់ក្រុមហ៊ុន Puma គឺជាស្បែកជើង ដែលអាចចងខ្សែដោយស្វ័យប្រវត្តិ និងត្រូវបានឌីហ្សាញឡើងតាមស្បែកជើងក្នុងរឿង “Back To The Future II”។ អ្នកក៏អាចធ្វើការសារ៉េបន្តឹង ឬបន្ធូរបានផងដែរ ដោយធ្វើការចុចប៊ូតុង ដែលមាននៅជាប់ logo របស់ Puma នៅផ្នែកខាងលើនៃស្បែកជើងនេះ។ វាក៏មានភ្ជាប់ទៅ app ក្នុងទូរស័ព្ទស្មាតហ្វូនតាមរយៈ bluetooth បានផងដែរ ដើម្បីធ្វើការសារ៉េខ្សែ និងតាមដានថាមពលថ្ម។ ហើយអ្នកអាចសាកថ្មបានដោយគ្រាន់តែដាក់ស្បែកជើងនោះនៅលើបន្ទះសាកថ្ម wireless របស់វានោះជាការស្រេច។

puma-autodisc-sneakers-close-up

រូបភាពពី Engadget

ស្បែកជើង Nike’s Autodisc នេះបច្ចុប្បន្ន គឺត្រូវបានផលិតឡើងត្រឹមតែ 50 គូ ប៉ុណ្នោះ និងត្រូវបានពាក់ដោយ Usain Bolt ដែលជាអ្នករត់ប្រណាំងជ័យលាភីក្នុងកីឡាអូឡាំពិច ហើយបើមានការចាប់អារម្មណ៍ច្រើនពីអតិថិជន យើងនឹងឃើញមានការផលិតច្រើនដើម្បីដាក់លក់ក្នុងទីផ្សារ។

 

4. ShiftWear

ស្បែកជើង ShiftWear នេះ វាមានលក្ខណៈស្រដៀងនឹង Matrix Shoes របស់ Vixole ដែរ ដោយវាមានភ្ជាប់មកជាមួយនឹងអេក្រង់ LED ទន់ ដែលអាចបញ្ចេញរូបភាពលើនោះបាននៅពេលដែលអ្នកកំពុងពាក់។ វាអាចបង្ហាញរូបភាបពណ៌បាន ហើយអ្នកអាចធ្វើការទិញ និងដោនឡោដរូបភាពឌីហ្សាញនៅក្នុង app របស់ ShiftWear បាន ដែលរូបភាពទាំងនោះត្រូវបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញទូទាំងពិភពលោក។ ចំពោះការសាកថ្ម អ្នកគ្រាន់តែដើរ ក៏អ្នកអាចសាកថ្មបានដែរ ជាមួយនឹង WALK-N-CHARGE TECH ឬក៏អ្នកអាចដោយថ្មសាកជាមួយនឹងប្រដាប់សាករបស់វា បើសិនជាអ្នកមិនសូវបានដើរច្រើន។ ស្បែកជើងនេះ មានឲ្យអ្នកធ្វើការ Pre-Order បាននៅក្នុងវែបសាយរបស់ ShiftWear តែខ្ញុំនៅមិនទាន់ច្បាស់ថាវាត្រូវបានធ្វើការផលិតលក់ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

 

តើស្បែកជើង smartshoes មួយណា ដែលអ្នកពេញចិត្ត និងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើ នៅពេលដែលវាត្រូវបានដាក់លក់ក្នុងទីផ្សារ? សម្រាប់ខ្ញុំ ខ្ញុំពេញចិត្ត HyperAdapt របស់ NIKE និង ShiftWear ព្រោះវាជាស្ទីលឬម៉ូត ដែលខ្ញុំតែងតែពាក់ ហើយដោយមានការបន្ថែមនូវបច្ចេកវិទ្យាដែលមើលទៅ ដូចជាមកពីអនាគតទៀត វាពិតជាឡូយណាស់។

អានបន្ត

កង់អគ្គិសនី ដ៏ឆ្លាតវៃរបស់ Xiaomi មានរាងតូចច្រឡឹង និងអាចបត់បាន

កីឡា, បច្ចេកវិទ្យា

04/09/2016

បើសិនជាយើងមើលមួយភ្លេតនោះ យើងពិតជាមិនដឹងថាកង់មួយនេះ មានអ្វីអស្ចារ្យនោះទេ។ ពិតណាស់ ព្រោះមើលទៅវាដូចជាកង់ក្បាច់សាម័ញ្ញ ដ៏តូចច្រឡឹងអញ្ចឹង ប៉ុន្តែប្រសិនជាងយើង បានដឹងអំពីបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃសមរម្យរបស់វានោះ យើងប្រាកដជាគិតថាកង់អគ្គិសនីមួយនេះពិសេសជាងកង់ធម្មតា ឬកង់អគ្គិសនីដ៏ទៃជាមិនខាន។

xiaomi-QiCYCLE-2

រូបភាពពីគេហទំព័ររបស់ xiaomi

 

ក្រុមហ៊ុន Xiaomi ដែលភាគច្រើនត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃមានតំលៃសមរម្យ ដោយវាត្រូវបានបំផុសគំនិតតាមរយៈផលិតផលរបស់ក្រុមហ៊ុន Apple ហើយមកទល់ពេលនេះ យើងអាចនិយាយបានថាផលិតផលទូរស័ព្ទដៃស្មាតហ្វូន របស់ Xiaomi ទទួលបានភាពជោគជ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រៅពីទូរស័ព្ទដៃទៅ ក្រុមហ៊ុននេះនៅមានផលិតផលអេឡិចត្រូនិចដ៏មានប្រយោជន៍ជាច្រើនទៀត ក្នុងចំណោមនោះក៏មានរាប់បញ្ចូលនូវកង់អគ្គិសនី ឆ្លាតវៃ Xiaomi The Mi QiCycle នេះផងដែរ។ សំរាប់នៅក្នុងប្រទេសចិនផ្ទាល់ យើងមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលថាកង់ប្រភេទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ពួកគេ ពីព្រោះថា ប្រជាជននៅក្នុងប្រទេសនេះ ភាគច្រើននិយមចូលចិត្តការជិះកង់ ជាពិសេសគឺប្រភេទកង់អគ្គិសនីដែលអាចធាក់បាន។

Untitled-1

រូបភាព The Mi QiCycle ពីគេហទំព័ររបស់ xiaomi

 

ថាមពលថ្មអាគុយរបស់ កង់អគ្គិសនី The Mi QiCycle អាចមានសមត្ថិភាពរត់បានចម៉្ងាយផ្លូវ 45 គីឡូម៉ែត្រ ទើបត្រូវការសាកម្តង ដោយថាមពលទាំងអស់នោះគឺបានមកពីការបង្វិលរបស់ម៉ូទ័រ ដែលមានកម្លាំង 250 វ៉ាត់ តាមរយៈថ្មអាគុយ Panasonic ចំនួន 20 គ្រាប់ ដែលមានកម្លាំងថ្ម 2,900 អំពែ បូករួមជាមួយនឹងកម្មវិធីគ្រប់គ្រងថាមពលថ្មដ៏ឆ្លាតវៃផងដែរ។ សម្រាប់ល្បឿនកំពូលរបស់វាគឺ អាចរត់បាន ដល់ទៅល្បឿន 20 គីឡូម៉ែត្រ / ម៉ោង។ ហើយអ្វីដែល កាន់តែពិសេសជាងនេះទៀតគឺ កង់នេះក៏បានភ្ជាប់មកជាមួយនូវកម្មវិធីបច្ចេកវិទ្យាទំនើបៗ មួយចំនួនទៀតផងដែរ មានដូចជា កុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីរបស់យើងផងដែរ។ ក្នុងនោះ The Mi QiCycle ក៏មានភ្ជាប់មកជាមួយនូវលីបកង់ ដល់ទៅបីលេខដើម្បីឲ្យ អ្នកដែលនិយមធាក់កង់ដោយប្រើកម្លាំង ធ្វើការផ្លាស់ប្តូរតាមចិត្តទៀតផង។

Untitled-3

រូបភាពកុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ពីគេហទំព័ររបស់ xiaomi

Untitled-2

រូបភាពប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីពីគេហទំព័ររបស់ xiaomi

 

សម្រាប់ការរចនាម៉ូដ របស់វាវិញ ជាមួយនឹងកង់ដែលមានទម្ងន់សរុប  14 គីឡូកន្លះ យើងអាចនិយាយបានថា វាមើលទៅមិនឆើតឆាយខ្លាំង តែសាម័ញ្ញ និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយថ្មអាគុយទាំងអស់របស់វាត្រូវបានអ្នកផលិតបង្កប់នៅក្នុងតួខ្លួនរបស់កង់ ហើយយើងក៏អាចបត់តួកង់នេះចូលគ្នា ដើម្បីងាយស្រួលទុកដាក់ផងដែរ។ នៅក្នុងប្រទេសចិន The Mi QiCycle គឺមានតម្លៃ  2,999 យ័ន តែសម្រាប់ការនាំចូលមកប្រទេសកម្ពុជាយើងវិញ អាចមានតម្លៃប្រហាក់ប្រហែលពី 500- 550 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

4956

វិធីនៃការជ្រើសរើសស្បែកជើងកីឡា

កីឡា

03/09/2016

ការដើរ និងការរត់ គឺជារឿងមួយដែលត្រូវតែមាននៅក្នុងវិស័យកីឡា ដូចនេះ ការជ្រើសរើសស្បែកជើងគឺត្រូវតែអោយបានល្អជានិច្ច បើសិនជាមានការរើសខុសណាមួយអាចធ្វើអោយមានការពិបាក ឬ មានរបួស ច្រើនជាងការដើរ ឬរត់ដោយមានផាសុខភាព។ ទោះជាយ៉ាងណាក្តី នៅគ្រប់ហាងស្បែកជើងតែងតែមានអ្នកចាំជួយរើសស្បែកជើងឲ្យយើងជានិច្ច ដូចនេះ ពួកយើងគ្រាន់តែធ្វើការបង្ហាញ ខ្លះសំរាប់អ្នកចង់ទិញស្បែកជើងកីឡាតែប៉ុណ្ណោះ។

1. កីឡាក្នុងតារាងតូច (court sports)

សំរាប់កីឡាប្រភេទនេះរួមមាន កីឡាវាយកូនបាល់ (tennis) បាល់បោះ (basketball) បាល់ទះ (volleyball) ភាគច្រើនវាប្រើប្រាស់ចលនា របស់ខ្លួនប្រាណ ទៅមុខទៅក្រោយ ឆ្វេងស្តាំ លឿន ហើយប្រើប្រាស់កំលាំងជាន់ខ្លាំង ដើម្បីផ្លាស់ប្តូរចលនាខ្លួនប្រាណបានលឿន ដូចនេះ ស្បែកជើងដែលត្រូវជ្រើសរើស អ្នកគួរតែជ្រើសរើសយកនូវស្បែលជើងដែលមាន បាតល្អ និងក្រាស់ សម្របទៅតាម ទីលាន ដូចដែលអ្នកបានឃើញក្នុងរូបខាងក្រោម។ 

nike tennis

Nike tennis shoe

volleyball

Nike volleyball shoes

nike-hyperdunk-2016-upcoming-summer-colorways-03

Nike basketball shoe

2. កីឡាក្នុងតារាងធំៗ (Field sports)

Field sports មានដូចជា កីឡាបាល់ទាត់ (soccer) កីឡាbaseball, Americal football. កីឡាទាំងអស់នេះ ភាគច្រើនប្រើប្រាស់ ដែក ឬ ជ័រ មានរាងដូចជាបន្លា នៅក្រោមបាត ដើម្បីកុំអោយ មានការរអិលដួល ព្រោះវាអាចប៉ះពាល់ដល់ ហ្គេមរបស់ពួកគេ។

1541-adidas-Baseball-Shoes-Adizero-5-Tool-2-5-Cleats-for-Men-2

adidas baseball shoe

p-strong-brandon-carr-href-https-www-underarmour-com-en-us-mens-ua_pg_600

American football shoe

adidas-laceless-football-boot-soccer-001

adidas soccer shoe

3. កីឡាផ្សេងៗ

  • ការរត់៖ ការរត់ទទេមិនដូចការលេងបាល់ទាត់ ឬ កីឡាផ្សេងៗនោះទេ។ អ្នកគួរតែមានស្បែកជើងល្អមួយដែល ធ្វើអោយជើងរបស់អ្នកងាយស្រួល និង មានផាសុខភាពល្អ ដូចជា មាន ប៉ុងក្រាស់ទន់ដែលអាចជួយទប់ទំងន់ជើង និងងាយស្រួលក្នុងការគ្រប់គ្រងលើជើងរបស់អ្នក។ ហើយវាអាចជួយអ្នកកុំអោយមានកើតជាជម្ងឺផ្សេងៗដូចជា ឈឺកែងជើង, ឈឺសរសៃ, ការឈឺក៏ជើងជាដើម។
  • ការដើរ៖ អ្នកអាចប្រើប្រាស់ស្បែកជើងសំរាប់ការរត់បាន តែគួរតែរើសយកស្បែកជើងណាដែលស្រាល ងាយស្រួលលើក។ ជ្រើសរើសយកទ្រនាប់បាតជើង ណាដែលមានរាងក្រាស់ ទន់ ស្រួលដល់បាតជើងរបស់អ្នក។

Walking Shoes vs Running Shoes - Differences & Uses

Walk_Run_Cross_600

ការរើសស្បែកជើង

  • បើសិនជាអាច អ្នកគួរតែទិញនៅកន្លែងដែលមានម៉ាក ទំនិញត្រឹមត្រូវ ព្រោះនៅទីនោះ ច្រើនតែមានអ្នកដែលជួយអ្នកជ្រើសរើសប្រភេទទៅតាមដែលអ្នកត្រូវការ។ ម្យ៉ាងវិញទៀត វាផ្តល់នូវ ភាគរយខ្ពស់ដែល ស្បែកជើងនោះធ្វើតំរូវតាមស្តង់ដារ។
  • មិនត្រូវប្រើប្រាស់ស្បែកជើងតែមួយ សំរាប់កីឡាគ្រប់ប្រភេទនោះទេ តាមដែលបានពន្យល់ខាងលើ កីឡាមួយៗមានតាមប្រភេទរបស់វា។ អ្នកគួរតែទិញនូវស្បែកជើងកីឡាណាដែលអ្នកលេងជាញឹកញាប់ ប្រហែល មួយសប្តាហ៍ 3 ដង ជាដើម។
  • ត្រូវវាស់ជើងរៀងរាល់ពេលអ្នកទៅទិញស្បែកជើងថ្មី ឬ ទៅសាកល្បងតែម្តង រិតតែល្អ។ ធ្វើយ៉ាងណា អោយមេជើងរបស់អ្នកអាចកំរើកបានខ្លះ និង កែងជើងមានការរឹបបានល្អ កុំអោយវារបូតពេលពាក់។
  • ពេលសាកល្បងត្រូវ ដើរ ឬ រត់សាកមើល មុននឹងសំរេចចិត្ត។

 

 

អានបន្ត

4237

កម្មវិធីឥតគិតថ្លៃទាំង 5 សម្រាប់ប្រិយមិត្តគាំទ្រកីឡាបាល់ទាត់

កីឡា, បច្ចេកវិទ្យា

24/08/2016

លោកអ្នកបានដឹងរួចមកហើយថាកីឡាគឺជាវិស័យមួយដែលមនុស្សគ្រប់គ្នាចូលចិត្តលេង និងហាត់ដើម្បីសុខភាព ហើយបាល់ទាត់គឺជាកីឡាមួយដ៏ពេញនិយមបំផុតនៅលើពិភពលោក។ សំរាប់ថ្ងៃនេះក្រុមការងារ Khmerlife.style នឹងលើកយកកម្មវិធីបាល់ទាត់ឥតគិតថ្លៃទាំង 5 នូវលើស្មាតហ្វូនមកបង្ហាញ។

 

1 . Yahoo Sports

Yahoo Sports គឺជាកម្មវិធីកីឡាដែលមានកីឡាជាច្រើននៅក្នុងនោះដូចជា NBA, NFL, Soccer -ល-។ អ្នកក៏អាច Sign-in ជាមួយគណនី Yahoo បានទៀតផង មិនតែប៉ុណ្ណោះអ្នកអាចដាក់សញ្ញាផ្កាយលើកីឡា ក្រុម ឬការប្រកួត ដែលជាជម្រើសរបស់អ្នកដែលចង់តាមដាន ដើម្បីទទួលបាននូវពត៌មានថ្មីទាក់ទងនឹងជម្រើសរបស់អ្នកបានផងដែរ។

IMG_4847 2

លើសពីនេះទៅទៀតអ្នកអាចកំណត់ការជូនដំណឹងសម្រាប់ក្រុមដែលអ្នកតាមដានឲ្យកម្មវិធីនេះផ្តល់ជា notification ដូចជា៖ 3 ម៉ោងមុនការប្រកួត, ការចាប់ផ្តើមប្រកួត, ការបិតការប្រកួត, Full-time, យុទ្ធសាស្ត្រការប្រកួត (Line-up), ពាក់កណ្តាលការប្រកួត, និងការទាត់ចូលទីនីមួយៗ។

IMG_4846

កម្មវិធី Yahoo Sports នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

2 . theScore

theScore គឺជាកម្មវិធីកីឡាដែលទទួលបាននូវពត៌មានជាច្រើនយ៉ាងដែលទាក់ទងនឹងការប្រកួតដោយលម្អិត ជាមួយនិងពិន្ទុច្បាស់លាស់ និងការផ្តល់ដំណឹងទាន់ហេតុការពីក្រុម ឬកីឡាករផ្សេងៗដែលអ្នកតាមដាន (follow) ។

IMG_4848

អ្វីដែលពួកខ្ញុំចូលចិត្តក្នុងកម្មវិធីនេះក្រៅពីការផ្តល់ពត៌មានជាច្រើនយ៉ាង យ៉ាងលម្អិតនោះគឺការរចនាងងឹតរបស់កម្មវិធីនេះដែលមិនធ្វើឲ្យចាំងភ្នែកចំពោះអ្នកដែលមើលបាល់ពេលយប់ក្នុងបន្ទប់បិតភ្លើង។

IMG_4850

កម្មវិធី theScore នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

3 . Onefootball

OneFootball គឺជាកម្មវិធីបាល់ទាត់ដែលបង្ហាញ និងផ្តល់ដំណឹងពីបាល់ទាត់ដូចជា ការបន្តផ្ទាល់នូវពិន្ទុ, ពត៌មានបាល់ទាត់, និង Highlight, ការប្រកួត កីឡាករ និង ក្លឹប, ការទិញលក់កីឡាករ -ល-។ ដោយសារកម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងសម្រាប់តែកីឡាបាល់ទាត់តែមួយគត់មិនដូចកម្មវិធីទាំងពីរខាងលើដែលគ្រប់ដណ្តប់លើកីឡាយ៉ាងច្រើននោះ យើងអាចឃើញថាកម្មវិធីនេះមានភាពសាមញ្ញជាងកម្មវិធីខាងលើ។ ម៉្យាងវិញទៀតយើងអាចសង្កេតឃើញថាការរចនារបស់កម្មវីធីនេះគឺផ្តោតទៅ style បាល់ទាត់ជាពេញទំហឹង។

IMG_4851

អ្នកអាចជ្រើសរើសក្រុមបាល់ទាត់ដែលអ្នកចង់តាមដានបាន ហើយអ្នកអាចជ្រើសរើសឲ្យកម្មវីធីនេះបញ្ជូន notification ដែលអ្នកចង់ទទួលបានហើយក៏អាចដកចេញនូវព្រឹត្តិការណ៍ក្នុងការប្រគួតដែលអ្នកមិនចង់បានផងដែរ។

IMG_4852

កម្មវិធី Onefootball នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

4 . FIFA

FIFA គឺជាកម្មវិធីរក្សាកាលបរិច្ឆេទជាមួយ ការបន្តផ្ទាល់នូវពិន្ទុមកពីជុំវិញពិភពលោក ពត៌មានកីឡាទាន់ហេតុការ, រូបថត, វីដេអូ, បទសំភាសន៍ និងអ្វីៗពិសេសពីគេហទំព័រ FIFA ។ ពួកខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដែលមានការរចនាបែបទំនើបជាងគេក្នុងចំណោមកម្មវិធីទាំង 5 ក្នុងអត្ថបទនេះ។ ហើយដោយសារតែកម្មវិធីនេះជាកម្មវីធីផ្លូវការរបស់សមាគមន៍បាល់ទាត់ FIFA ដែលជាអ្នកចាត់ចែង World Cup ខ្ញុំចូលចិត្តប្រើកម្មវិធីនេះជាងគេពេលដែលខ្ញុំកំពុងទស្សនា World Cup។

IMG_4855

អ្នកក៏អាចជ្រើសរើសទទួលពត៌មានបន្តផ្ទាល់ទាក់ទងនឹងក្រុមកីឡាដែលអ្នកពេញចិត្តផងដែរ។

IMG_4856

លើសពីនេះទៅទៀតបើអ្នកមានចុះឈ្មោះក្នុងគេហទំព័រ FIFA.com នោះអ្នកអាចចូលរួមក្នុងការ chat នៅពេលដែលការប្រកួតកំពុងដំណើរការទៀតផង។ មុខងារនេះគឺជាមុខងារដ៏ល្អមួយសម្រាប់អ្នកដែលមើលបាល់តាមទូរទស្សន៍ម្នាក់ឯង។ អ្វីដែលពួកខ្ញុំសង្កេតឃើញនោះគឺការ chat នេះមានភាពពេញនិយមយ៉ាងខ្លាំងបំផុតក្នុងអំឡុងការប្រកួត World Cup ដោយមានមនុស្សជាច្រើនពីគ្រប់ប្រទេសជុំវិញពិភពលោកចូលរួមការ chat នេះ។

 

កម្មវិធី FIFA នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android។ ហើយអ្នកអាចចុះឈ្មោះជាសមាជិក fifa.com តាមទំព័រនេះ

 

5 . Premier League (PL)

Premier League (PL) គឺជាកម្មវិធីថ្មីមួយដែលទើបតែត្រូវបានបញ្ចេញជាកម្មវិធីផ្លូវការក្នុងខែនេះដោយសមាគមន៍បាល់ទាត់ឈ្មោះនេះ បាល់ទាត់ក្នុងក្របខណ្ឌអង់គ្លេសដែលផ្តល់ពី ការគ្រប់គ្រងក្រុម, បន្តផ្ទាល់ការប្រកួតពេញលេញ, លទ្ធផល, តារាងសម្រាប់ការប្រកួតទាំងអស់របស់ PL, បង្ហាញទម្រង់លេងគ្រប់កីឡាករនៅក្នុង PL, 25 ឆ្នាំនៃស្ថិតិលម្អិត សម្រាប់ក្លឹបនិងកីឡាករ ។

IMG_4858

ដោយសារកម្មវីធីនេះត្រូវបានរៀបរាងដោយអ្នកចាត់ចែងការប្រគួតផ្លូវការ យើងឃើញថាការរចនាក្នុងកម្មវិធីនេះឆ្លុះបញ្ចាំងទៅលើ Premier League ទាំងស្រុង។ រួមជាមួយពត៌មានយ៉ាងលំអិតទៀតនោះធ្វើឲ្យកម្មវិធីនេះគឺជាជម្រើសល្អបំផុតសម្រាប់អ្នកដែលមើលតែ Premier League តែមួយគត់ដោយមិនទស្សនា League អ្វីផ្សេងពីនេះ។

IMG_4859

កម្មវិធី Premier League នេះមានឲ្យទាញយកបានតាមរយៈ App Store សម្រាប់ iOS និង Play Store សម្រាប់ Android

 

 

ក្នុងចំណោមកម្មវិធីទាំងអស់នេះតើកម្មវិធីមួយណាដែលអ្នកយល់ថាល្អជាងគេ? ហេតុអ្វីទើបអ្នកជ្រើសរើសយកកម្មវីធីនោះ? សូមប្រាប់ពួកយើងឲ្យដឹងតាម comment section នៅខាងក្រោម។

អានបន្ត