MENU

popular
Tag Archive

7295

Apple នឹងសម្ពោធព្រឹត្តិការណ៍ប្រចាំឆ្នាំ iPhone ជំនាន់ថ្មីនៅថ្ងៃទី 7 ខែកញ្ញា

បច្ចេកវិទ្យា

30/08/2016

ជាការពិតណាស់ នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានចែកលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ដ៏ធំបន្ទាប់របស់ខ្លួន ហើយវានឹងធ្វើឡើង នៅថ្ងៃទី 7 ខែកញ្ញា ខាងមុខនេះ ។ សំបុត្រអញ្ជើញនេះមើលទៅសាមញ្ញណាស់ដូចដែលអ្នកបានមើលឃើញ ប៉ុន្តែអ្វីដែលសំខាន់គឺកាលបរិច្ឆេទ នៃព្រឹត្តិការណ៍មួយនេះ ។ Apple នឹងបង្ហាញនូវទូរស័ព្ទ iPhone និងនាឡិកា Apple Watch ជំនាន់ថ្មីក្នុងឱកាសនោះដែរ ។

Apple នឹងផ្សាយបញ្ចាំងបន្តរផ្ទាល់ប្រឹត្តិការណ៍នេះតាម Live Streaming ក្នុងគេហៈទំព័ររបស់ក្រុមហ៊ុនក្នុងទំព័រនេះ នៅវេលាម៉ោង 10:00 ព្រឹក ក្នុងតំបន់វេលា PDT ដែលត្រូវនឹងម៉ោង 12:00 យប់ថ្ងៃទី 7 ចូលថ្ងៃទី 8 ខែកញ្ញា។

Apple-iPhone-7-Concept-Image

រូបភាពគំរូរបស់ iPhone 7

 

ទូរស័ព្ទ iPhone ថ្មីនេះដែរអាចនិងផ្លាស់ប្តូរតែបន្តិចបន្តួចទៅលើរូបរាង (បន្ទាត់ខ្សែអង់តែនពណ៌ស), បំពាក់បន្ទះឈីប A10 ជំនាន់ថ្មី មិនតែប៉ុណ្ណោះអាចនិងមាន អាវគ្រោះការពារការជ្រាបទឹកផងដែរ ។ រីឯម៉ូដែល Plus នឹងបំពាក់កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ហើយក៏គាំទ្រសំរាប់តំនរភ្ជាប់ Smart Connector ទៀតផង ។ អ្វីដែលគួរអោយសោកស្តាយនោះគឺ រន្ធដោតកាស 3.5mm មិនមានទៀតឡើយសំរាប់ iPhone ស៊េរីថ្មីទាំង 2 នេះ ប៉ុន្តែថាមពលថ្មរបស់វានឹងមានទំហំធំជាងម៉ូដែលមុនៗបន្តិច ។

សម្រាប់ការបញ្ជាទិញមុន នឹងចាប់ផ្តើមនៅថ្ងៃទី 9 ហើយនឹងចេញលក់ជាសកលនៅលើទីផ្សារ នៅថ្ងៃទី 16 ខែកញ្ញា ។

សូមរង់ចាំទស្សនាព្រឹត្តិការណ៍ដ៏ធំមួយនេះទាំងអស់គ្នា ថាតើ Apple នឹងមានអ្វីពិសេសៗខ្លះដើម្បីបង្ហាញដល់ពិភពលោក នៅក្នុងទំព័រនេះ

អានបន្ត

11981

Hyundai គ្រោងនឹងចូលរួមដណ្តើម ទីផ្សាររថយន្ត Pickup ជាមួយនឹងរថយន្តម៉ូដែល Santa Cruz

យានយន្ត

22/08/2016

ដូចតែអ្នកទាំងអស់គ្នាធ្លាប់ បានដឹងមកហើយថា ក្រៅពីរថយន្តប្រភេទដឹងទំនិញ ធុនធំ និងមធ្យម ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai មួយនេះ នៅមិនទាន់បានផលិតរថយន្តប្រភេទ Pickup ទំនើប ដើម្បីធ្វើការប្រកួតប្រជែង នៅក្នុងទីផ្សារនៅឡើយ។ ប៉ុន្តែនាពេលថ្មីៗ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុន Hyundai បានដាក់តាំងបង្ហាញនូវ រថយន្តគំរូ ប្រភេទ Pickup ទំនើប ដែលមានរូបរាងយ៉ាងឡូយ និងទាក់ទាញ មានឈ្មោះថា Hyundai Santa Cruz ដោយវានឹងត្រូវបានគេចាប់ផ្តើមដាក់លក់ដំបូង នៅក្នុងឆ្នាំ 2018 ខាងមុខនេះហើយ។

 

hyundai_santa_cruz_concept-12

hyundai-santacruz-rtq_0

 

បើតាមប្រភព អ្នករចនាម៉ូដរបស់ក្រុមហ៊ុនផលិតរថយន្ត មួយនេះបានឲ្យដឹងថា Hyundai Santa Cruz ត្រូវបានរចនាម៉ូដផ្តោតទៅលើផ្នត់គំនិត ស្រដៀងគ្នាទៅនឹងប្រភេទរថយន្ត Honda Ridegline ដែលវាមានរូបរាងបែប ជាប្រភេទរថយន្ត Pickup កាត់ស្ព័រ និង crossover។ សំរាប់ផ្នែកម៉ាស៊ីនវិញ គឺនៅមិនទាន់មានពត៌មានជាក់ច្បាស់នៅឡើយទេ ប៉ុន្តែគេអាចនិយាយបាន នៅពេលអនាគតខាងមុខ រថយន្តម៉ូដែលប្រភេទនេះអាចនឹងត្រូវបានគេ បំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន សាំង និងម៉ាស៊ូត ជាមួយនឹងជម្រើសកម្លាំងម៉ាស៊ីន 4  និង 6 ដែលមានថាមពលខ្លាំង តែស៊ីប្រេងតិច ដើម្បីបំពេញដល់តម្រូវការទាំងទីផ្សារអាស៊ី អឺរ៉ុប និងអាមេរិច។

 

Hyundai-Santa-Cruz-Concept

Hyundai-Santa-Cruz-Crossover-Truck-Concept-homepage1

Hyundai-Santa-Cruz-Crossover-Truck-Concept-headlight1

Hyundai-Santa-Cruz-Crossover-Truck-Concept-rear-taillight

Hyundai-Santa-Cruz-Crossover-Truck-Concept-grille

 

រីឯ សំរាប់បញ្ហាតម្លៃវិញ លោក Dave Zuchowski ដែលជាប្រធាន និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Hyundai បានធ្វើការបង្ហើបប្រាប់ថា ប្រសិនបើរថយន្តម៉ូដែលមួយនេះ អាចកំណត់តម្លៃមួយដ៏សមស្រប ដែលមនុស្សភាគច្រើនអាចទទួលយកបាននោះ វានឹងមានសក្តានុពលយ៉ាងខ្ពស់នៅក្នុងការដណ្តើមយកទីផ្សារ រថយន្ត Pickup ទំនើប ដោយតម្លៃរបស់វា គឺអាចចាប់ផ្តើមពី $25,000 ដុល្លាសហរដ្ឋអាមេរិក ឡើងទៅ។

អានបន្ត

1151

ទីបំផុត Samsung បានបញ្ចេញ Galaxy Note 7 មកហើយ

បច្ចេកវិទ្យា

03/08/2016

header-2

 

បើនិយាយពីបច្ចុប្បន្ននេះអ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើននិយមប្រើទូរស័ព្ទដែលមានទំហំធំហើយមានល្បឿនលឿននិងកាមេរ៉ាច្បាស់ ដូចជា iPhone ស៊េរី Plus, S7 edge ឬ Note 5 ។ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Samsung បានសម្ភោធព្រឹត្តិការណ៍ Samsung Galaxy Unpacked 2016 ដែលបង្ហាញពីទូរស័ព្ទស៊េរីរបស់ខ្លួនផងដែរ ។

រយៈពេលជិត 5 ឆ្នាំកន្លងមកហើយដែលក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនត្រកូល Note របស់ខ្លូន ហើយកាលពីម្សិលមិញក្រុមហ៊ុនបានប្រកាសជាផ្លូវការស្មាតហ្វូនត្រកូល Note ចុងក្រោយបង្អស់របស់ពួកគេគឺ Samsung Galaxy Note 7 ។ Note7 នេះមិនខុសគ្នាប៉ុន្មានពី Galaxy Note 5 ជំនាន់មុនទេ ទាំងរូបរាងនិងទំហំ ពោលគឺវាមានការកែប្រែ (update) កាមេរ៉ា, ប្រភេទអេក្រង់ និង បន្ថែមបច្ចេកវិទ្យាមួយចំនួន ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីលក្ខណៈពិសេសរបស់ Note 7 :

 

Design & Display (រចនាបថនិងអេក្រង់)

 

រូបរាងរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ បើប្រៀបធៀបនិងទូរស័ព្ទជំនាន់មុន ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ មាន resolution Quad HD (1440×2560) ប្រភេទ Super AMOLED ជាមួយបន្ទះកញ្ចក់ Gorilla Glass 5 ។ Note 7 មើលទៅដូច S7 edge បេះបិត ជាមួយនិងអេក្រង់កោងសងខាង ទាំងខាងមុខនិងខាងក្រោយ រួមជាមួយបច្ចេកវិទ្យា Always On Display ទៀតផង ។ វាក៏បំពាក់អាវក្រោះការពារការជ្រាបទឹក និង ធូលី IP68 ផងដែរ ។ វាមាន 4 ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ផ្ទៃមេឃ (Blue Coral), ពណ៌ប្រាក់ (Silver Titanium), ពណ៌មាស (Gold Platinum), ពណ៌គុជខ្មៅ (Black Onyx) ។

អ្វីដែលកាន់តែពិសេសនោះគឺ Samsung បានបន្ថែមនូវបច្ចេកវិទ្យារបស់ទូរទស្សន៍ទៅលើស្មាតហ្វូនថ្មីនេះផងដែរគឺ HDR10 ដែលធ្វើអោយកំរឹតរូបភាពកាន់តែភ្លឺច្បាស់និងពណ៌ស្រស់ស្អាត នៅពេលដែលអ្នកមើលកម្មវិធីទូរទស្សន៍នៅលើ Netflix ។

 

Screen Shot 2016-08-03 at 12.00.16 AM

 

ប៊ិច S Pen

 

02-Galaxy-Note7-blue

 

ប៊ិច S Pen ជំនាន់ថ្មីនេះក៏បានបំពាក់នូវអាវក្រោះការពារការជ្រាបទឹកផងដែរ ហើយមិនតែប៉ុណ្ណោះវាថែមទាំងដំណើរការបាននៅក្នុងទឹកបានទៀតផង ដូច្នេះអ្នកអាចគូរ ឬ សរសេរ អ្វីក្នុងទឹកក៏បានដែរ ។ pressure sensitivity របស់វាកាន់តែប្រសើរជាងមុន និង ការសរសេរ ឬ គូរ ទទួលបានលឿនជាងមុន ។

មុខងារថ្មីពីរទៀតត្រូវបានដាក់បញ្ចូលក្នុង Air Command គឺ Magnify ជាមុខងារពង្រីកនូវអ្វីមួយនៅលើអេក្រង់បានរហូតដល់ 300% នៃការពង្រីក, Translate ជាមុខងារបកប្រែ ភាសាផ្សេងគ្នា បានយ៉ាងលឿន ។

Samsung បានបន្ថែមមុខងារដ៏អស្ចារ្យមួយគឺ Smart Select ដែលអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នកដោយគ្មានការការពារពី Digital Rights Management ហើយវាលេងបានរយៈពេលដល់ទៅ 15 វីនាទីឯណោះ ។

 

Iris scanner and security (បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនិងកំរឹតសុវត្ថិភាព)

 

Screen Shot 2016-08-03 at 11.02.31 AM

 

បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនេះប្រើប្រាស់កាមេរ៉ាមុខទីពីរ ជាមួយការបំភ្លឺ IR (infrared) ដើម្បីចាប់យកប្រស្រីភ្នែករបស់អ្នកសូម្បីតែនៅក្នុងពេលងងឹត ។ Samsung ក៏បាននិយាយទៀតថាឧបករណ៍ស្កេននេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់បានត្រឹមត្រូវភាគច្រើននៃប្រភេទវ៉ែនតា និង បដិសេធចោលសូម្បីតែរូបភាពដ៏ច្បាស់នៃភ្នែករបស់ម្ចាស់ទូរស័ទ្ទ ក្នុងករណីលួចបន្លំ ។ ឧបករណ៍ស្កេននេះក៏នៅតែដំណើរការបើទោះជាអ្នកពាក់របាំងភ្នែកមួយចំហៀងក៏ដោយ ។

 

iris

 

បើនិយាយពីសុវត្ថិភាព Samsung បានបំពាក់មុខងារថ្មីមួយឈ្លោះថា Secure Folder ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងអស់របស់ទូរស័ព្ទ បានទៀតផង ។

 

Hardware (CPU-RAM)

 

Note 7 មានពីរម៉ូដែលគឺ មួយបំពាក់បន្ទះឈីប Snapdragon 820 64-bit Kryo ដែលមានល្បឿន 2.2GHz និង GPU Adreno 530 ដែលគាំទ្រ OpenGL ES 3.1+ (ទីផ្សារអាមេរិច)។ មួយទៀតបំពាក់បន្ទះឈីបរបស់ខ្លួនផ្ទាល់គឺ Exynos 8890 ល្បឿន 2.3GHz និង GPU ប្រភេទ Mali-T880 ។

ម៉ូដែលទាំងពីរនេះមាន RAM 4GB ប្រភេទ LPDDR4 និងមានអង្គផ្ទូកទិន្នន័យខាងក្នុងទំហំ 64GB ប្រភេទ UFS 2.0 ហើយវាក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ វាមានថាមពលថ្ម 3.500 mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មយ៉ាងឆាប់រហ័ស (Fast Charger) តាមរយៈ USB Type-C ។

 

Screen Shot 2016-08-03 at 10.58.01 AM

 

Camera

 

Screen Shot 2016-08-03 at 10.59.39 AM

 

កាមេរ៉ាក្រោយរបស់វាមានទំហំ 12MP ដូចទៅនិង S7 និង S7 edge ប៉ុន្តែវាមាន aperture ធំជាងមុនបន្តិច f/1.7 ចំនែកឯ autofocus ក៏មានល្បឿនលឿនជាងមុនផងដែរ ទោះបីជានៅពេលងងឹត ។ វាក៏អាចថតវីដេអូកំរឹត 4K UHD រួមជាមួយមុខងារពិសេសមួយចំនួនដូចជា time lapse និង slow motion ។ រីឯកាមេរ៉ាមុខមានទំហំ 5MP ដែលមាន aperture ទំហំស្មើគ្នាទៅនឹងកាមេរ៉ាក្រោយ f/1.7 រួមបញ្ចូលមុខងារ HDR និងការថតវីដេអូកំរឹត 2K QHD បានផងដែរ ។

 

Software (កម្មវិធី)

ស្មាតហ្វូននេះនិងដំណើរការដោយ Android Marshmallow 6.0.1 អមជាមួយ TouchWiz ជំនាន់ថ្មី រីឯ Edge UX (កម្មវិធីដែលប្រើនៅអេក្រង់កោងទាំងសងខាង) ដែលបំពាក់លើ Note 7 នេះគឺដូចទៅនិង Edge UX របស់ S7 edge អញ្ចឹង ។

 

Release date (កាលបរិច្ឆេទចេញ)

 

សម្រាប់ការបញ្ជាទិញមុន នៅថ្ងៃ 3 ខែសីហា ហើយនិងលក់ជាសកល នៅថ្ងៃ 19 ខែ សីហា នេះ ចំនែកឯតម្លៃគឺមិនទាន់បានបញ្ជាក់នៅឡើយទេ ។

 

Screen Shot 2016-08-03 at 10.59.48 AM

Screen Shot 2016-08-03 at 10.59.58 AM

Screen Shot 2016-08-03 at 11.00.08 AM

Screen Shot 2016-08-03 at 11.00.17 AM

Screen Shot 2016-08-03 at 11.00.33 AM

Screen Shot 2016-08-03 at 11.00.44 AM

 

ទាំងរូបរាង ទាំងល្បឿន ទាំងកាមេរ៉ា និង បច្ចេករិទ្យាថ្មីៗនេះ តើប្រិយមិត្រយល់យ៉ាងណាចំពោះ Galaxy Note ជំនាន់ក្រោយនេះ?

អានបន្ត

2945

មានដឹងអត់ថានំខួបកំណើតមានដើមកំណើត និងប្រវត្តិពីណាមក?

សង្គម

28/07/2016

នំខួបកំណើតគឺជាប្រភេទនំពងទាម៉្យាង មានរសជាតិផ្អែម ភាគច្រើនគឺមានគ្រីមទឹកដោះគោពីលើ នឹងមានគ្រឿងផ្សំពីផ្លែឈើ ជាច្រើនមុខ ឬសូកូឡា ទៅតាមចំណង់ចំណូលចិត្តអ្នកដែលធ្វើការកម៉្មង។ ក្រៅពីការទទួលទាននំនេះនៅថ្ងៃប្រារព្វពិធីខួបកំណើត វាក៏ត្រូវបានគេទទួលទាននៅថ្ងៃរៀបអាពាពិពាហ៍ផងដែរ ហើយក៏មានមនុស្សមួយចំនួនទៀត មានចំណង់ចំណូលចិត្តក្នុងការញ៉ាំនំប្រភេទនេះ ទោះបីជាមិនមានពិធីអ្វីក៏ពួកគេតែងញ៉ាំវាជំនួសឲ្យបង្អែមដែរ។

Flowers-on-Birthday-Cake

blowout

 

ដូចតែអ្នកទាំងអស់គ្នាបានដឹងមកហើយថា ពិធីកាត់នំខួបកំណើតនេះ គឺមិនមែនជាប្រពៃណីរបស់ខ្មែរយើងទេ ប៉ុន្តែតើប្រិយមិត្តទាំងអស់គ្នា ធ្លាប់បានដឹងដែរឬទេថាវាមានដើមកំណើត និងប្រវត្តិយ៉ាងដូចម៉្តេចខ្លះ?

មានប្រវត្ដិវិទូខ្លះបានគិតថា ទំនៀមទម្លាប់របស់នំខួបកំណើតនេះ ត្រូវបានគេចាប់ផ្តើមនៅក្នុងជំនាន់ប្រទេសក្រិកបុរាណ ដោយដំបូងឡើយ នំខួបកំណើតបានចាប់ផ្តើមចេញមកពីជនជាតិក្រិកដែលចេះធ្វើនំពងទាទឹកឃ្មុំ និងនំប៉័ងទឹកឃ្មុំ ដោយនំទាំងពីប្រភេទនេះ គឺសំរាប់តែប្រើប្រាស់ក្នុងពិធីរៀបអាពាពិពាហ៍តែប៉ុណ្ណោះ។

លុះមកដល់ជំនាន់រ៉ូម នំខួបកំណើតត្រូវបានគេយកមកប្រើប្រាស់នៅក្នុង ពិធីប្រារព្ធថ្ងៃកំណើតបីប្រភេទផ្សេងគ្នា គឺការប្រារព្ធពិធីជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ ការប្រារព្ធពិធីថ្ងៃកំណើតរបស់ទីក្រុង និងព្រះវិហារ និងការប្រារព្ធពិធី ថ្ងៃកំណើតរបស់ព្រះចៅអធិរាជ ឬសមាជិកនៃក្រុមគ្រួសាររបស់អធិរាជ។

Happy_Birthday_Cakes_02

 

ក្រៅពីនេះ មានមតិរបស់អ្នកស្រាវជ្រាវមួយក្រុមទៀត បានអះអាងថា នំខួបកំណើតគឺមានដើមកំណើតពីប្រទេស អាល្លឺម៉ង នាសម័យកណ្តាលទៅវិញទេ ដោយនៅពេលនោះជនជាតិអល្លឺម៉ងតែងប្រារព្វ ពិធីខួបកំណើតឲ្យក្មេងៗ ជាមួយនឹងនំខួបកំណើត។ ពួកគេបានបន្តរទៀតថា ដើមឡើយនំខួបកំណើតគឺមានលក្ខណៈ និងរសជាតិសាប ដូចនំប៉័ងអញ្ចឹង តែក្រោយមក វាត្រូវបានគេអភិវឌ្ឍន៍ ដោយបានបន្ថែមនូវជាតិស្កបញ្ចូលទៅក្នុងនំ។ នៅក្នុងសតវត្សទី 17 នំខួបកំណើតត្រូវបានគេធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ជាមួយនឹងការរចនាម៉ូដជាច្រើនស្រទាប់ និងការបន្ថែមគ្រីមនៅស្រទាប់ខាងលើ ប៉ុន្តែវាត្រូវបានប្រើប្រាស់សំរាប់តែពួកអ្នកមាន និងអភិជនតែប៉ុណ្ណោះ ដោយមូលហេតុ កាលពីសម័យនោះ នំប្រភេទនេះគឺមានតម្លៃថ្លៃខ្លាំងណាស់។ លុះមកដល់ សតវត្សទី 18 ការនាំចូលនូវ ចំណីអាហារ និងឧបករណ៍ដុតនំមកពីខាងក្រៅ មានកាន់តែច្រើនឡើង ដែលជាហេតុធ្វើឲ្យតម្លៃនៃការផលិតនំខួបកំណើតត្រូវធ្លាក់ចុះយ៉ាងខ្លាំង ទើបក្រោយមកប្រជាជនក៏ចាប់ផ្តើម មានលទ្ធភាពក្នុងការទិញនំប្រភេទនេះ ដើម្បីធ្វើការប្រារព្វពិធី។

birthday-cake-wallpaper-7

2faae2789700d0840e04ff2e15ee9bab

 

សំរាប់ពេលបច្ចុប្បន្ន នំខួបកំណើតត្រូវបានគេរចនាបន្ថែម ជាមួយនឹងទៀនមួយចំនួន និងការច្រៀងនូវចំរៀងខួបកំណើត។ មនុស្សភាគច្រើនមានជំនឿថា ចំនួនទៀនដែលមាននៅលើនំ គឺតំណាងឲ្យអាយុរបស់ម្ចាស់ខួប ដោយមុនពេលធ្វើការផ្លុំពន្លត់ទៀន ម្ចាស់ខួបត្រូវធ្វើការអធិថាន បំណងប្រាថ្នានៅក្នុងចិត្ត យ៉ាងស្ងាត់ៗ ដោយមិនត្រូវប្រាប់អ្នកណាម្នាក់ឲ្យដឹងនោះទេ បើពុំដូច្នេះ បំណងប្រាថ្នានោះនឹងមិនអាចក្លាយជាការពិតនោះឡើយ។

អានបន្ត

748

iPhone 7 អាចនឹងដាក់លក់នៅថ្ងៃទី 16 ខែ កញ្ញា

បច្ចេកវិទ្យា

27/07/2016

iphone-7-vs-iphone-6s-NowhereElse-000

 

បើតាមលោក Evan Blass បានអោយដឹងថា ប្រភពពីឧស្សាហកម្មមួយដែលល្បីឈ្មោះបានអះអាងថាទូរស័ព្ទ iPhone ស៊េរីឆ្នាំ 2016 ថ្មីនេះ (iPhone 7) នឹងចាប់ផ្តើមដាក់លក់នៅងៃទី 16 ខែ កញ្ញា នេះហើយ ។ ការដាក់លក់នេះគឺលឿនជាងម៉ូដែលជំនាន់មុនបន្តិចហើយ ហើយវាពិតជាមិនមានពេលវេលាច្រើនសម្រាប់ការប្រកាសមួយនេះឡើយ ។ ប្រសិនបើក្រុមហ៊ុន នឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី 16 ខែ កញ្ញា ជាការពិតនោះ ព្រឹត្តិការណ៍សម្ពោធជាផ្លូវការនឹងប្រព្រឹត្តនៅថ្ងៃទី 6 ខែកញ្ញា ចំនែកការបញ្ជាទិញមុននឹងចាប់ផ្តើមនៅថ្ងៃទី 9 ខែកញ្ញា ។

 

iphone-7-vs-iphone-6s-NowhereElse-004

 

មូលហេតុដែល Apple កែប្រែកាលវិភាគនេះគឺដើម្បីឆ្លើយតបទៅនឹង វត្តមានរបស់ Samsung Galaxy Note 7 ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី 2 ខែសីហា ខាងមុខនេះ ។

អានបន្ត

1906

ភាពពេញនិយមយ៉ាងខ្លាំង ទៅលើរថយន្ត ម៉ូដែល TOYOTA Camry

យានយន្ត

24/07/2016

ដូចតែប្រិយមិត្តទាំងអស់គ្នា បានដឹងមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសកំពុងអភិវឌ្ឍន៍ សំរាប់សេដ្ឋកិច្ច របស់ប្រទេសយើងក៏មានភាពរីកចំរើនពីមួយឆ្នាំ ទៅមួយឆ្នាំផងដែរ។ ជាក់ស្តែងបានបង្ហាញឲ្យឃើញថា កំណើនរថយន្តនៅក្នុងប្រទេសយើងបានកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញតែម្តង ទាំងអស់នេះគឺ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងមានភាពវិជ្ជមានច្រើន ដូចនេះអ្នកដែលមានលិទ្ធភាពក្នុងការជាវរថយន្តក៏កើនឡើងផងដែរ។ តាមរយៈពត៌មានដែល បានមកពីការសាកសួរក្រុហ៊ុន និងឃ្លាំងលក់រថយន្តមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ បានបង្ហាញឲ្យដឹងថា សំរាប់ពេលបច្ចុប្បន្ន ម៉ូដែលរថយន្តដែលត្រូវបានប្រជាជនកម្ពុជាយើងគាំទ្រខ្លាំង ឬក៏លក់ដាច់ខ្លាំងបំផុតនោះគឺ រថយន្តម៉ូដែល Camry របស់ TOYOTA។

2015_toyota_camry_xse_v6-pic-1820991681884139022-640x480

2017 Toyota Camry LE Release Date Canada (4)

 

ខាងក្រោមនេះគឺជាមូលហេតុចម្បងមួយចំនួន ដែលធ្វើឲ្យ រថយន្តម៉ូដែល Camry របស់ TOYOTA ក្លាយជាជម្រើសមួយដ៏ពេញនិយម នៅក្នុងប្រទេសកម្ពុជា ៖

  • គុណភាព

ដូចតែអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា រថយន្ត TOYOTA Camry របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះត្រូវបាន អ្នកបើកបរភាគច្រើនមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ តែងទទួលស្គាល់ថាគឺជាប្រភេទរថយន្ត ដែលមានគុណភាពខ្ពស់ ធន់ និងមានអាយុការប្រើប្រាស់បានយូរ។ បើយើងធ្វើការប្រៀបធៀបវាជាមួយនឹងរថយន្តរបស់ក្រុមហ៊ុនផ្សេង មួយជំនួនដែលមានតម្លៃប្រហាក់ប្រហែលគ្នា យើងនឹងឃើញថារថយន្តរបស់ ក្រុមហ៊ុន TOYOTA អាចប្រើប្រាស់បានយូរជាង និងមិនសូវមានបញ្ហាជាមួយនឹងម៉ាស៊ីននោះឡើយ។

  • ប្រភេទ និងកម្លាំងម៉ាស៊ីន

ជាធម្មតា រថយន្តមួយអាចមានកំរិត និងសន្ទុះល្បឿន លឿនប៉ុនណា គឺអាស្រ័យទៅលើប្រភេទ និងកំលាំងម៉ាស៊ីន។ សំរាប់រថយន្ត TOYOTA Camry មានជាប្រភេទមា៉ស៊ីន 4 ម៉ាស៊ីន 6 និង ម៉ាស៊ីន Hybrid ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងនិយមតែម៉ាស៊ីន 4 និងម៉ាស៊ីន Hybrid តែប៉ុណ្ណោះ។ ទោះបីជាភាគច្រើននៃរថយន្ត TOYOTA Camry នៅក្នុងប្រទេសយើងភាគច្រើនដើរដោយប្រភេទម៉ាស៊ីន 4 ក្តី ក៏ប៉ុន្តែកម្លាំងម៉ាស៊ីន កំរិត និងសន្ទុះល្បឿន របស់វាគឺមិនអន់នោះទេ ពោលគឺវាមានសមត្ថភាពគ្រប់គ្រាន់ និងសាកសមជាមួយនឹងកត្តាចរាចរណ៍ នៅក្នុងប្រទេសយើង មិនថាសំរាប់ការបើកបរលើផ្លូវក្នុងក្រុងដ៏ចង្អៀត ឬក៏សំរាប់ការបើកបរលើផ្លូវហាយវេនោះទេ។

  • ការសន្សំសន្ច័យប្រេងឥន្ធនៈ

ការសន្សំសន្ច័យប្រេងឥន្ធនៈរបស់រថយន្ត គឺជាកត្តាមួយដ៏សំខាន់មុននឹងយើងសំរេចចិត្តជ្រើសរើសយកប្រភេទរថយន្តណាមួយ។ ក្រៅពីប្រភេទនៃម៉ាស៊ីនរថយន្ត អាយុកាលរបស់រថយន្តក៏មានភាពទាក់ទងជាមួយនឹងអត្រា នៃការប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្តផងដែរ។ ប៉ុន្តែបើយើង ធ្វើការប្រៀបធៀបរថយន្ត TOYOTA Camry ជាមួយនឹងរថយន្តម៉ាកដ៏ទៃទៀត ដែលមានប្រភេទ និងកំលាំងម៉ាស៊ីនប៉ុនគ្នា និងអាយុការប្រហាក់ប្រហែលគ្នា នោះយើងបានឃើញយ៉ាងច្បាស់ថារថយន្ត TOYOTA Camry ពិតជាអាចសន្សំសន្ច័យប្រេងឥន្ធនៈបានច្រើនជាងរថយន្តដ៏ទៃទៀតមែន (ឧទាហរណ៍ ការប្រៀបធៀបរវាងរថយន្ត TOYOTA Camry ម៉ាស៊ីន 4 ឆ្នាំ 2008 ជាមួយនឹង រថយន្ត Honda Accord ដែលមានប្រភេទម៉ាស៊ីនដូចគ្នា និងឆ្នាំដូចគ្នា)។

  • ការរចនាម៉ូដរូបរាងខាងក្រៅ និងខាងក្នុង

ការរចនាម៉ូដរូបរាងខាងក្រៅ និងខាងក្នុងរបស់ TOYOTA Camry ពីមួយជំនាន់ទៅមួយចំនាន់ពិតជាអស្ចារ្យ ប្លែក និងទាក់ទាញភ្នែក។ មិនថាសំរាប់អ្នកបើកបរក្នុងវ័យណានោះទេ ភាគច្រើនសុទ្ធតែចូលចិត្ត និងសាកសម្យជាមួយនឹងការរចនាម៉ូដរូបរាងរបស់រថយន្តក្រុមហ៊ុនជប៉ុនមួយនេះ។ ដោយសំរាប់រូបខ្ញុំផ្ទាល់គិតថា ការរចនាម៉ូដរបស់ TOYOTA Camry គឺមានលក្ខណៈតម្រូវដល់មនុស្សគ្រប់វ័យ តែប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តភាពឡូយឆាយ  TOYOTA Camry ក៏មានជាជម្រើសបន្ថែមរូបខាងក្រៅជាលក្ខណៈស្ព័រ SE ឲ្យអ្នកជ្រើសរើសផងដែរ។ ម៉្យាងវិញទៀតសំរាប់ការរចនាម៉ូដ ផ្នែកខាងក្នុង ក៏មានជម្រើសជាច្រើនសំរាប់អ្នកជ្រើសរើសផងដែរ ដែលមានចាប់ពីកញ្ចប់ ធម្មតា LE SE រហូតដល់ XLE ដែលជាកញ្ចប់ពិសេស។

  • បច្ចេកវិទ្យា

ទោះបីជារថយន្ត TOYOTA Camry មានតំលៃធូរថ្លៃជាង ប្រភេទរថយន្តប្រណិតរបស់អឺរ៉ុប ឬអាមេរិកក្តី ក៏ប៉ុន្តែសំរាប់ ម៉ូដែលជំនាន់ថ្មី ក្រោយៗ របស់ Camry គឺមានបច្ចេកវិទ្យាផ្តល់ភាពងាយស្រួលយ៉ាង ទំនើបៗ និងបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាព ជាច្រើន មិនចាញ់ប្រភេទរថយន្តប្រណិតទាំងអស់នោះទេ។

  • តម្លៃសមរម្យ

តម្លៃគឺជាកត្តាមួយដ៏សំខាន់បំផុត មុននឹងយើងសំរេចចិត្តថានឹងត្រូវទិញរថយន្តប្រភេទណាមួយ។ មិនខុសពីអ្នកបើកបរ នៅក្នុងប្រទេសយើងនោះទេ ភាគច្រើនបានជ្រើសរើសយករថយន្ត TOYOTA Camry ដោយសារតម្លៃដ៏សមរម្យរបស់វា ពោលគឺវាមិនថ្លៃពេក ឬថោកពេកនោះទេ ប៉ុន្តែប្រសិន បើយើងគិតគូរអំពី គុណភាព អាយុការនៃការប្រើប្រាស់ និងបច្ចេកវិទ្យាមួយចំនួន ដែលមាននៅក្នុងរថយន្ត យើងអាចនិយាយបានថាគុណសម្បត្តិទាំងអស់នេះគឺពិតជាសាកសមជាមួយនឹងតម្លៃ។

 

អានបន្ត

900

ប៊ិច S Pen របស់ Samsung Galaxy Note 7 អាចដំណើរការបាននៅក្នុងទឹក

បច្ចេកវិទ្យា

22/07/2016

បើតាមរូបភាពដែលយើងទទួលបានពីលោក Evan Blass នោះគឺអាចជារូបភាពពិតប្រាកដរបស់ Galaxy Note 7 ដែលលេចចេញជាមួយនិង ប៊ិច S Pen ជំនាន់ថ្មីផងដែរ ។

 

Samsung-Galaxy-Note-7-with-S-Pen

 

និយាយអោយសង្ខេបទៅ ពាក្យចចាមអារាមទាំងអស់ដែលបែកធ្លាយអំពីវា ត្រូវបានបញ្ជាក់ដោយរូបភាពខាងលើ ។ ដូចដែលអ្នកបានឃើញហើយថា វាមានអេក្រង់កោងនៅគែមសងខាង (edge screen) ដូចនិង 7 edge អញ្ចឹង ហើយវាក៏ត្រូវបានគេបញ្ជាក់ផងដែរថានិងមានបំពាក់បច្ចេកវិទ្យា ចំណាំប្រស្រីភ្នែក ចំនែកឯមួយទៀតគឺរន្ធដោត USB Type-C ។ វាមានពណ៌ថ្មីបន្ថែមមួយទៀតគឺ ពណ៌ទឹកប៊ិច ។

លោក Mai Nguyên ម្ចាស់ហាងលក់ទូរស័ព្ទដៃនិងបច្ចេកវិទ្យា បានបង្ហោះរូបភាពដូចគ្នានៅលើគេហទំព័រ facebook របស់គាត់ បានអោយដឹងថាវានឹងបំពាក់អាវក្រោះការពារការជ្រាបទឹក រីឯប៊ិច S Pen ថ្មីនេះអាចអនុញ្ញាតឱ្យអ្នកសរសេរនៅលើ phablet នេះនៅក្នុងទឹកបានទៀតផង ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មានរោងចក្រក្នុងប្រទេសវៀតណាម ហើយមិនតែប៉ុណ្ណោះ ម៉ូដែល Note 7 ជាច្រើនសម្រាប់ក្រុមហ៊ុន របស់សហរដ្ឋអាមេរិកដែលត្រូវបានអនុម័តដោយ: FCC ហើយមិនយូរទេនឹងអនុវត្តអក្សរសញ្ញា ” Made in Vietnam ” (SM-N930A សំរាប់ AT&T, SM-N930P សំរាប់ Sprint, ហើយនិង SM-N930R4 សំរាប់ U.S. Cellular) ដូច្នេះមានភាគរយតិចណាស់ដែលថា រូបភាពនេះជារូបភាពគំរូ ។

ជាមួយគ្នានេះដែរ ការសម្ពោធជាផ្លូវការក៏កាន់តែខិតជិតមកដល់ ហើយយើងសង្ឃឹមថាអ្វីទាំងអស់នេះនិងជាការពិត ។

សូមរង់ចាំមើលទាំងអស់គ្នានៅ ថ្ងៃទី 2 ខែ សីហា ថាតើ Samsung នឹងមានអ្វីពិសេសខ្លះដើម្បីបង្ហាញដល់មនុស្សទូទាំងពិភពលោក?

អានបន្ត

1933

របៀបកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈឲ្យកាន់តែមានប្រសិទ្ធភាពសំរាប់រថយន្ត TOYOTA Prius

យានយន្ត

22/07/2016

អ្នកបើកបររថយន្តភាគច្រើនជ្រើសរើស រថយន្ត TOYOTA Prius ដោយសារមូលហេតុបីយ៉ាងគឺ វាមានរូបរាងតូច វាមានតម្លៃថោកសមរម្យ និងវាអាចជួយសន្សំសន្ច័យទៅលើការប្រើប្រាស់ប្រេងឥន្ធនៈយើងបានយ៉ាងច្រើន។ ទោះបីជារថយន្តនេះនៅមានគុណវិបត្តិបន្តិចបន្តួចក្តី ក៏ប៉ុន្តែ សំរាប់គុណសម្បត្តិទាំងបីរបស់វាខាងលើនេះ គឺគ្រប់គ្រាន់អាចឲ្យមនុស្សភាគច្រើនប្រាថ្នាចង់បានវាទៅហើយ ជាពិសេសគឺសំរាប់យុវវ័យតែម្តង។

2016-toyota-prius-two-eco-17

maxresdefault

Prius_mfd_energy

 

សំរាប់ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយឲ្យយើងទាំងអស់គ្នាសន្សំសន្ច័យការប្រើប្រាស់ប្រេងឥន្ធនៈបាន កាន់តែច្រើនទៀត ជាមួយនឹងរថយន្តម៉ូដែល TOYOTA Prius នេះ ៖

  • គួរតែបើកបរក្នុងល្បឿនយឺតល្មម ប្រសិនជាអាច

សំរាប់ការបើកបរទៅគោលដៅ ដែលមានរយៈចំងាយឆ្ងាយ អ្នកគួរតែព្យាយាមបើកបរ ក្នុងល្បឿនមួយដែលថេរ និងយឺតល្មម ( ប្រហាក់ប្រហែល 50 គម/ម៉ ទៅ 55 គម/ម៉) ដោយអ្នកមិនគួរជាន់ហ្វាំងញ៉ឹកញាប់ពេក និងឈប់ច្រើនដងពេកនោះទេ។ នៅពេលដែលអ្នកបង្កើនល្បឿនដល់ 60 ទៅ 70 គម/ម៉ អ្នកគួរតែចាប់ផ្តើមបញ្ឈប់នូវការបន្ថែមល្បឿន ដោយជំនួសដោយការបើកបរយឺតល្មម ដ៏ថេមួយ ( ប្រហាក់ប្រហែល 50 គម/ម៉ ទៅ 55 គម/ម៉) ធ្វើបែបនេះប្រព័ន្ធម៉ាស៊ីនសាំងនឹងផ្អាកដំណើរការ ដោយវានឹងឆ្លាស់មកប្រើម៉ាស៊ីនថ្មអាគុយម្តង។

  • កុំប្រើហ្គែល្បឿននៅពេលចុះចំណោត

យើងអាចសន្សំសន្ច័យប្រេងឥន្ធនៈបានយ៉ាងច្រើន នៅរាល់ពេលដែលយើងកាត់បន្ថយការប្រើប្រាស់ហ្គែរល្បឿននៅលើផ្លូវចុះចំណោត ជាពិសេសនៅពេលដែលចុះពីលើស្ពាន ទីទួល ឬភ្នំជាដើម។

  • ធ្វើការកំដៅម៉ាស៊ីនជាមុន

រាល់មុនពេលដែលអ្នកចាប់ផ្តើម ធ្វើការបើកបរ អ្នកគួរតែបញ្ឆេះម៉ាស៊ីនមុន ឲ្យបានយ៉ាងហោចណាស់ 10 នាទី។ ពីព្រោះការចាប់ផ្តើមបើកបរ នៅពេលដែលម៉ាស៊ីនរថយន្តមិនទាន់មានកំដៅនឹងធ្វើឲ្យរថយន្តស៊ីប្រេងឥន្ធនៈច្រើន។

  • ជៀសវាងផ្លូវដែលមានចរាចរណ៍មមាញឹក

ការបើកបរនៅលើដងផ្លូវ ឬនៅពេលវេលាដែលមានចរាចរណ៍មមាញឹក  គឺជាមូលហេតុចម្បងដែលធ្វើឲ្យរថយន្តរបស់យើងប្រើប្រាស់ប្រេងឥន្ធនៈច្រើនជាងធម្មតា។ ដូចនេះការស្វែងយល់ អំពីពេលវេលា និងស្គាល់តំបន់ ភូមិសាស្ត្រនៃផ្លូវច្រើន អាចជួយឲ្យយើងចៀសផុតពីបញ្ហាចរាចរណ៍ទាំងនេះបាន។

  • ជៀសវាងការបើកបរនៅពេលមានព្យុះភ្លៀង

ការបើកបរនៅពេលដែលមានភ្លៀងធ្លាក់ ក៏ជាកត្តាមួយដែលធ្វើឲ្យរថយន្តរបស់យើង ប្រើប្រាស់ប្រេងឥន្ធនៈ ច្រើនជាងធម្មតាផងដែរ។ ទាំងអស់នេះគឺដោយសារ ការបើកបរនៅលើដងផ្លូវនឹងចាប់ផ្តើមមានឧបសគ្គដោយសារភ្លៀង ដែលជាហេតុតម្រូវឲ្យម៉ាស៊ីន និងប្រព័ន្ធរថយន្តចាប់ផ្តើមបន្ថែមសមត្ថភាព និងថាមពលមួយចំនួន ដើម្បីសំរួលដល់ការបើកបរ។

  • ត្រួតពិនិត្យសំពាធកង់រថយន្តឲ្យបានត្រឹមត្រូវ

រាល់ពេលមុននឹងធ្វើការបើកបរ យើងគួរតែត្រួតពិនិត្យមើលសំពាធខ្យល់កង់ទាំងបួនរបស់យើងឲ្យបានត្រឹមត្រូវ។ រាល់ការបញ្ចូលសំពាធខ្យល់ ត្រូវប្រព្រឹត្តទៅតាមវិធីសាស្ត្រ និងបទដ្ឋាន ដែលមានចែងនៅក្នុងសៀវភៅរថយន្ត ( car user manual) ។

  • ប្រើប្រាស់ប្រេងឥន្ធនៈដែលមានគុណភាពល្អ

ប្រសិនជាអាច អ្នកគួរតែប្រើប្រាស់នូវប្រភេទប្រេងឥន្ធនៈ ទៅតាមការណែនាំ ដែលមាននៅក្នុងសៀវភៅរថយន្ត ពីព្រោះការប្រើប្រាស់ និងការផ្លាស់ប្តូរប្រភេទប្រេងឥន្ធនៈជាញ៉ឹកញាប់ ធ្វើឲ្យការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើង និងអាចធ្វើឲ្យម៉ាស៊ីនរថយន្តឆាប់ខូចផងដែរ។

  • ស្វែងយល់ឲ្យបានច្បាស់អំពីការប្រើប្រាស់អេក្រង់បង្ហាញថាមពល

អេក្រង់ដែលមាននៅក្នុងរថយន្ត TOYOTA Prius នេះនឹងបង្ហាញអ្នកឲ្យដឹងអំពីដំណើរការរបស់ថាមពលរថយន្ត។ អ្នកនឹងសន្សំសន្ច័យប្រេងឥន្ធនៈ បានយ៉ាងច្រើន ប្រសិនជាអ្នកអាចយល់ច្បាស់អំពីរបៀបនៃការបើកបរ តាមរយៈអេក្រង់បង្ហាញពត៌មានថាមពលនេះ។

  • ប្រើប្រាស់ ឬជាន់ឈ្នាន់ល្បឿនឲ្យបានឆាប់រហ័ស

នៅពេលដែលអ្នកចង់បន្ថែមល្បឿន ឬចង់វ៉ារថយន្តដ៏ទៃ អ្នកគួរតែជាន់ឈ្នាន់បន្ថែមល្បឿនឲ្យខ្លាំង និងរហ័ស ការធ្វើបែបនេះនឹងអនុញ្ញាតឲ្យម៉ាស៊ីនថ្មអាគុយផ្តល់ថាមពលជំនួយដល់ ម៉ាស៊ីនសាំង ជាហេតុធ្វើឲ្យការប្រើប្រាស់សាំងត្រូវបានកាត់បន្ថយ។

  • មានទំលាប់ប្រើប្រាស់ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្ត ( cruise control)

ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវ័ត្ត គឺជាបច្ចេកវិទ្យាមួយដ៏ល្អ ក្នុងការជួយសន្សំសន្ច័យដល់ការប្រើប្រាស់ប្រេងឥន្ធនៈ។ មូលហេតុគឺដោយសារ នៅពេលដែលយើងចាប់ផ្តើមដំណើរការប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវ័ត្ត រថយន្តរបស់យើងនឹងចាប់ផ្តើមដើរជាមួយល្បឿនមួយដ៏ថេ និងមានកំណត់។

  • កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់

យើងគួរតែមានទំលាប់កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយសារ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្លាំងហួសហេតុ គឺជាមូលហេតុមួយនៃការប្រើប្រាស់ប្រេងឥន្ធនៈច្រើន។ គួរបញ្ឈប់នៅទំលាប់ដែលតែងប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅកំរិត អតិបរមា ដោយសាកល្បងប្រើប្រាស់កង្ហាម៉ាស៊ីនត្រជាក់ និងកំណត់ស៊ីតុណ្ហភាពម៉ាស៊ីនត្រជាក់ ឲ្យបានសមរម្យ មិនត្រជាក់ពេក។

  • តំហែទាំរថយន្ត

ចំណុចនេះ គឺមិនមែនតែសំរាប់អ្នកដែលបើកបររថយន្ត TOYOTA Prius នោះទេ គឺវាសំរាប់ម្ចាស់រថយន្តគ្រប់ប្រភេទតែម្តង។ យើងគួរមានតំហែទាំរថយន្តរបស់យើងឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានដែលមាននៅក្នុងសៀវភៅរថយន្ត ដូចជា ៖

  1. គួរធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនក្នុងរយៈចំង៉ាយ 4,000 ទៅ 5,000 គីឡូម៉ែត្រ ម្តង។
  2. ធ្វើការផ្លាស់ប្តូរតម្រង់អ៊ែរ រៀងរាល់រយៈចំង៉ាយ 45,000 គីឡូម៉ែត្រ។
  3. ធ្វើការផ្លាស់ប្តូរដុំបញ្ឆេះរៀងរាល់ 150,000 គីឡូម៉ែត្រម៉្តង។
  4. ធ្វើការសំអាតប្រព័ន្ធបំពង់សាំងរៀងរាល់ 4,000 គីឡូម៉ែត្រម្តង។
  5. ធ្វើការត្រួតពិនិត្យរថយន្តជាប្រចាំ។

អានបន្ត

631

Corning បានបញ្ចេញបន្ទះកញ្ចក់ Gorilla Glass 5 ជាផ្លូវការ

បច្ចេកវិទ្យា

22/07/2016

Corning គឺជាក្រុមហ៊ុនដែលផលិតបន្ទះកញ្ចក់នៅលើស្មាតហ្វូនរបស់អ្នក ទើបតែបានប្រកាសពី បន្ទះកញ្ចក់ថ្មីគឺ Gorilla Glass 5 ។

 

gorillaglass5_tough_h

 

Corning បាននិយាយថាជាង 85% នៃម្ចាស់ស្មាតហ្វូនចៃដន្យបានធ្វើ ធ្លាក់ ឬ ជ្រុះ ទូរស័ព្ទរបស់ពួកគេ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ហើយ 55% នៃម្ចាស់ស្មាតហហ្វូននិយាយថា ពួកគេបានធ្លាក់ទូរស័ព្ទរបស់ខ្លួន យ៉ាងហោចណាស់ជាង 3 ដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ ។ រីឯជាង 60% នៃអ្នកប្រើប្រាស់ស្មាតហ្វូនបានឱ្យដឹងថាពួកគេបានធ្វើធ្លាក់ទូរស័ព្ទរបស់ពួកគេ ចន្លោះកំពស់ពីត្រឹម ស្មា និង ចង្កេះ ។

 

 

ដោយសារតែមូលហេតុនេះបានជា ក្រុមហ៊ុន Corning ព្យាយាមអភិវឌ្ឍន៍បន្ទះកញ្ចក់ថ្មី ដែលអាចធន់និងការធ្លាក់ពីកំពស់ខ្ពស់ ឬ មានអ្វីធ្លាក់ពីលើ ហើយក្រុមហ៊ុននេះបង្កើតបានដោយជោគជ័យនូវបន្ទះកញ្ចក់ Gorilla Glass 5 ជំនាន់ថ្មីដែលអាចទប់ទល់នឹងការធ្លាក់ ចំពីមុខរបស់អេក្រង់ទូរស័ព្ទ រហូតដល់ទៅកំពស់ 1.6 ម៉ែត្រ ដែលមានរហូតដល់ទៅ 80% នៃការកើតឡើងរបស់អ្នកប្រើប្រាស់ ។

ឥឡូវនេះបន្ទះកញ្ចក់ Gorilla Glass 5 គឺមានលក់នៅក្នុងទីផ្សារហើយ ។ ហើយក្រុមហ៊ុនក៏បាននិយាយថាយើងរំពឹងថានឹងឃើញ គំរបបន្ទះកញ្ចក់ថ្មីនេះ នៅចុងឆ្នាំនេះ ផងដែរ។

អានបន្ត

1200

Meizu MX6 ត្រូវបានប្រកាសជាផ្លូវការ ជាមួយតួខ្លូនលោហៈព្រមទាំងតំលៃសមរម្យ

បច្ចេកវិទ្យា

21/07/2016

Meizu កំពុងតែយកចិត្តទុកដាក់លើការរចនាទូរស័ព្ទអោយកាន់តែមានភាពស្រស់ស្អាត ជាមួយនឹងតម្លៃសមរម្យ ហើយខ្លួនក៏ទើបតែបានប្រកាសស្មាតហ្វូនស៊េរីថ្មីផងដែរនោះគឺ Meizu MX6 ។

 

Screen Shot 2016-07-19 at 10.47.52 PM

 

វាមានអេក្រង់ទំហំ 5.5 អ៊ីញ ដែលមានតួខ្លួនលោហៈ ស្តើង និងរលោងភ្លឺបំផុត ត្រឹមតែ 7.25mm តែប៉ុណ្ណោះ ។ ស្មាតហ្វូននេះដំណើរការដោយ Android 6.0 Marshmallow អមជាមួយ Flyme 5.2 interface ហើយវាក៏បានបំពាក់កាមេរ៉ាដែលមានល្បឿនលឿន ដែល Meizu ទើបតែបានអភិវឌ្ឍន៍ផងដែរ ។

 

ខាងក្រោមនេះជាលក្ខណៈពិសេសត្រួសៗរបស់ MX6ៈ

 

Screen Shot 2016-07-19 at 7.01.08 PM

 

Screen Shot 2016-07-19 at 10.48.35 PM

 

និយាយពីកាមេរ៉ាវិញ វាគឺជាកាមេរ៉ាដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់នូវ Sensor របស់ Sony ប្រភេទ IMX 386 និងមានកាមេរ៉ាទំហំ 12MP ដែលមាន 1.25-micron pixels ជាមួយ aperture f/2.0 ។ បើប្រៀបធៀបល្បឿនរបស់កាមេរ៉ានេះជាមួយនិង Samsung Galaxy S7 Edge វិញគឺវាលឿនជាងបន្តិច ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺវាមិនមានបំពាក់បច្ចេកវិទ្យា dual-pixel និង auto-focus ឡើយ ប៉ុន្តែវាមានបច្ចេកវិទ្យា phase-detection pixels សំរាប់ផ្តោតយករូបភាពបានយ៉ាងឆាប់រហ័ស ។

 

ក្រុមហ៊ុន Meizu នឹងលក់ MX6 សម្រាប់តម្លៃផ្លូវការគឺ 300$ (2,000Yuan) ហើយនឹងចេញលក់នៅក្នុងប្រទេសចិន នៅថ្ងៃទី 30 ខែកក្កដា ចំនែកឯទីផ្សារមួយចំនួនដូចជា សហរដ្ឋអាមេរិច និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុបនៅមិនទាន់បានបញ្ជាក់នៅឡើយទេ ។

អានបន្ត