MENU

Nvidia
Tag Archive

1509

Nvidia បានប្រកាសក្រាហ្វិកកាតថ្មី GeForce GTX 1050 ដែលមានតម្លៃ 109$

បច្ចេកវិទ្យា, ហ្គែម

19/10/2016

ក្រុមហ៊ុន Nvidia បានបញ្ចេញក្រាហ្វិកកាតស៊េរីក្រោយបំផុតអស់ហើយជាមួយកាតថ្មីត្រកូល 10-series របស់ខ្លួន ។ វាមានតម្លៃក្រោម 200$ ហើយក្រុមហ៊ុន AMD ក៏បានព្យាយាមប្រកួតប្រជែងជាមួយនឹងតម្លៃនេះដែរ, ទាំងកំលាំងល្បឿន ឬ ថាមពល នៃគម្រងបច្ចេកវិទ្យា Pascal ដ៏ទំនើបរបស់ Nvidia ផងដែរ ។ ឥឡូវនេះបច្ចេកវិទ្យា Pascal បានក្លាយជាប្រធានបទថវិកា ជាមួយនឹងក្រាហ្វិកកាតថ្មី GeForce GTX 1050 និង 1050 Ti ដែលពួកវាមានតម្លៃចាប់ពី 109$ និង 139$ ។ សម្រាប់ម៉ូដែល Ti មាន video memory ទំហំ 4GB DDR5 ខណៈពេលដែល 1050 មានត្រឹមតែ 2GB DDR5 ។ 1050 Ti មាន CUDA cores ចំនួន 768 ចំនែក 1050 មានត្រឹម 640 តែប៉ុណ្ណោះ ។

screen-shot-2016-10-19-at-1-02-39-pm

EVGA 1050 Ti

បើប្រៀបធៀបកាត GTX 1060 ក៏មានពីរម៉ូដែលដូចគ្នាគឺប្រភេទ 6GB និង 3GB ដែលវាមានល្បឿនមេម៉ូរីលឿន, កំលាំងល្បឿនលឿន និងមានចំនួន CUDA cores ច្រើនជាងតែប៉ុណ្ណោះ ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ 1050 នេះមិនមានមុខងារ “VR Ready” នោះទេ ។

screen-shot-2016-10-19-at-1-02-52-pm

ASUS 1050

ទន្ទឹមនឹងនេះដែរក៏មានពាក្យចចាមអារាមថាក្រុមហ៊ុន AMD នឹងកាត់បន្ថយតម្លៃកាតស៊េរី Radeon RX 470 របស់ខ្លួនមកត្រឹម 169$ ដើម្បីប្រកួតប្រជែងជាមួយនឹង GTX 1050 របស់ក្រុមហ៊ុន Nvidia ផងដែរ។

gtx_1050__amp__1050ti_-_benchmarks_thumb

ការបង្ហាញកំរិត Frame Per Second សម្រាប់ហ្គេមពេញនិយមទាំងនេះ

1050 Ti នឹងចាប់ផ្តើមចរាចរណ៍នៅលើទីផ្សា នៅថ្ងៃទី 25 ខែតុលាខណៈដែល 1050 នេះនឹងចេញលក់‘ពេលនេះ ឬ មុនពេល’ ថ្ងៃទី 8 ខែវិច្ឆិកា ។ រីឯដៃគូរសហការ (ASUS, EVGA, Gigabyte, MSI, Zotac, -ល-) នឹងទិញបន្ទះឈីបបន្តដើម្បីធ្វើជាផលិតផលផ្ទាល់ខ្លួន ។

អានបន្ត

917

GPU ជំនាន់ថ្មី GeForce GTX 1080 និង GTX 1070 ដែលមានឥទ្ធិពលខ្លាំងនិងទើបតែចេញ របស់ក្រុមហ៊ុន Nvidia

បច្ចេកវិទ្យា

17/05/2016

ក្រុមហ៊ុន Nvidia ទើបតែប្រកាសចេញនូវ GPU ជំនាន់ថ្មីរបស់ពួកគេ ដែលមានឥទ្ធិពលខ្លាំងជាង GPU flagship ជំនាន់មុនរបស់ពួកគេ, GTX Titan X និង GTX 980 Ti, ហើយស៊ីភ្លើងតិចជាងមុនត្រឹមតែ 180W និងមានបន្ថែមនូវមុខងារពិសេសៗជាច្រើនទៀតសម្រាប់តម្រូវជាមួយនឹងបច្ចេកវិទ្យាហ្គែមសម័យថ្មីដូចជា VR ហើយពិសេសជាងនេះនោះ គឺវានឹងមានតម្លៃថោកនៅពេលចេញលក់ដំបូងជាងតម្លៃរបស់ GPU flagship ជំនាន់មុនកាលពីចេញលក់ដំបូងទៀត។ GPU ថ្មីរបស់ក្រុមហ៊ុន Nvidia នេះគឺ GeForce GTX 1080 និង GeForce GTX 1070 ដែលមានឥទ្ធិពលខ្លាំង ដែលនឹងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលជាខ្លាំង។

 

GTX_1080_KV_1462594232-980x736

 

Nvidia GeForce GTX 1080 និង Nvidia GeForce GTX 1070 គឺជាក្រាហ្វិកកាតជំនាន់ថ្មីរបស់ក្រុមហ៊ុន Nvidia ដែលប្រើប្រាស់ស្ថាបត្យកម្មបន្ទះឈីប Pascal (Pascal Architecture) ដែលជាបច្ចេកវិទ្យាឈីបជំនាន់ថ្មីបន្តពី ស្ថាបត្យកម្ម Maxwell (Maxwell Architecture) ដែលបានប្រើនៅក្នុង GTX Titan X និង GTX 980 Ti។

 

DSC09525-980x655

 

GeForce_GTX_1080_3QtrFrontLeft_1462593793-980x712

 

GeForce_GTX_1080_3QtrTopLeft_1462593860-980x989

 

GeForce_GTX_1080_Front_1462593895-980x515

 

xxGeForce_GTX_1080_Top_GeForceGTX_1462593901-980x151

 

 

បូករួមបន្ថែមនូវមុខងារ ការដំណើរការដ៏ល្អប្រសើរ និងឥទ្ធិពលដ៏ខ្លាំងនោះ GeForce GTX 1080 និង GeForce GTX 1070 នឹងមានភ្ជាប់មកជាមួយនូវមុខងារថ្មីចំនួនបី ដែលនឹងធ្វើឲ្យបទពិសោធន៍នៃការលេងហ្គែមរបស់អ្នកកាន់តែប្រសើរឡើង ជាពិសេស VR Games ដែលជាបច្ចេកវិទ្យា flatform ហ្គែមស៊េរីថ្មីកំពុងតែល្បីនាពេលបច្ចុប្បន្ន ហើយមុខងារទាំងបីនោះមានដូចជា Ansel ដែលជាមុខងារថ្មីសម្រាប់ចាប់យករូបភាពនៅក្នុងហ្គែមដែលអ្នកលេង, Nvidia VR Works Audio សម្រាប់ធ្វើឲ្យសម្លេងនៅក្នុងហ្គែមដូចសម្លេងមែនទែននៅខាងក្រៅ និង Simultaneous Multi-Projection ដែលមានប្រយោជន៍សម្រាប់អ្នកដែលប្រើប្រាស់អេក្រង់ 2 ឬ 3 ឬច្រើនជាងនេះសម្រាប់លេងហ្គែម ឬធ្វើការឌីហ្សាញរបស់ផ្សេងៗ។

 

Ansel ឧបករណ៍សម្រាប់ចាប់យករូបភាពនៅក្នុងហ្គែម (Tool for taking in-game screenshot)

Ansel គឺជាឧបករណ៍សម្រាប់ចាប់យករូបភាពពីក្នុងហ្គែមដែលអ្នកលេង។ ខុសពីឧបករណ៍ ឬមុខងារ screenshot ធម្មតាផ្សេងៗ Ansel ត្រូវបានដាក់ភ្ជាប់ផ្ទាល់ទៅនឹងម៉ាស៊ីនរបស់ហ្គែម (game engine) ដែលអ្នក developer របស់ហ្គែមដាក់បញ្ចូល អនុញ្ញាតឲ្យអ្នកលេងអាចបញ្ជារឲ្យទៅដល់ទីណាក៏បាននៅក្នុងហ្គែម ហើយអាចធ្វើការកាត់ និងថតចាប់យកទិដ្ឋភាពនៅទីនោះ ហើយដាក់ filter ពីលើបានយ៉ាងស្រួល ជាមួយនឹងរូបភាពដែលមាន resolution ខ្ពស់ជាង resolution របស់អេក្រង់របស់អ្នកទៅទៀត គឺអាចចាប់យករូបភាពដែលមានទំហំដល់ទៅ 61,000 ភិចស៊ែលឯណោះបើអ្នកចង់។

 

nvidia-geforce-gtx-1080-introducing-nvidia-ansel

 

nvidia-geforce-gtx-1080-nvidia-ansel-super-resolution-640px-720x720

 

ហើយជាពិសេសជាងនេះផងដែរ អ្នកក៏អាចធ្វើការចាប់យករូបភាពពីក្នុងហ្គែមមួយចំនួនជា 360 ដឺក្រេបានផងដែរ ដើម្បីមើលនៅក្នុង VR headsets ដូចជា HTC Vive ឬក៏តាម Nvidia Android app ជាមួយនឹង Google Cardboard។ ហើយហ្គែមដែលអ្នកអាចប្រើប្រាស់ជាមួយមុខងារ Ansel នេះបាននៅពេលដែលចេញមកមានដូចជា The Division, The Witcher 3, The Witness, Law Breakers, Paragon និង No Man’s Sky ជាដើម។

 

small_ansel_games

 

Nvidia VR Works Audio

Nvidia VR Works Audio នេះគឺជាមុខងារថ្មីដែលបង្កើននូវបទពិសោធន៍នៃការស្ដាប់សម្លេងនៅក្នុងហ្គែម ដោយវាអាចធ្វើឲ្យសម្លេងនៅក្នុងហ្គែមកាន់តែដូចជាសម្លេងមែនទែននៅខាងក្រៅ នៅពេលដែលវាលងទៅមកជាមួយនឹងរបស់ដែលនៅក្នុងហ្គែមនោះ។ Nvidia បានធ្វើឲ្យវាស្គាល់ពីរូបរាងរបស់របរ និងផ្ទៃជញ្ជាំងដែលនៅក្នុងហ្គែម និងធ្វើឲ្យសម្លេងដែលទៅប៉ះនឹងរបស់ទាំងនោះ ហើយលាន់សូរមកត្រចៀកអ្នកវិញ ដូចជាសម្លេងដែលអ្នកលើក្នុងពិភពពិតខាងក្រៅ។ ដើម្បីបង្ហាញពីមុខងារ Nvidia VR Works Audio នេះ ក្រុមហ៊ុន Nvidia បានបង្កើតនូវ minigames ជាច្រើន ដែលមាននៅក្នុង The Nvidia VR Funhouse សម្រាប់ឲ្យអ្នកប្រើដោយឥតគិតថ្លៃជាមួយ HTC Vive។

 

DSC09520-980x655

 

 

Simultaneous Multi-Projection

ចំពោះមុខងារ Simultaneous Multi-Projection នេះវិញ គឺវាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់អេក្រង់ចាប់ពី 2 ឡើងទៅសម្រាប់លេងហ្គែម និង Virtual Reality (VR)។ មុខងារនេះ គឺជាមុខងារថ្មីដែលមាននៅក្នុង Pascal ក្រាហ្វិកកាត ដែលមានសមត្ថភាពអាចបង្ហាញនូវរូបភាពនៅលើអេក្រង់បានដល់ទៅ 16 viewpoints ផ្សេងៗគ្នាក្នុងពេលតែមួយ។ សម្រាប់ក្រាហ្វិកកាតជំនាន់មុនៗ គឺអាចបង្ហាញរូបភាពបានត្រឹមតែ 1 viewpoint ដែលជាអ្វីដែលអ្នកប្រើអាចមើលឃើញនៅលើអេក្រង់ធម្មតាតែមួយ ក៏ប៉ុន្តែវាអាចជាបញ្ហាសម្រាប់អ្នកដែលប្រើប្រាស់អេក្រង់ 2 ឬ 3 សម្រាប់លេងហ្គែម និងអាចជាបញ្ហាសម្រាប់បច្ចេកវិទ្យា VRផងដែរ។ បើសិនជាអ្នករៀបអេក្រង់ 3 ជាប់គ្នាសម្រាប់លេងហ្គែមជាមួយនឹងក្រាហ្វិកកាតធម្មតា ហើយអ្នកបត់អេក្រង់ខាងស្ដាំ និងខាងឆ្វេងចូលក្នុងបន្តិចដើម្បីស្រួលមើល នោះអ្នកនឹងមើលឃើញរូបភាពដូចជាទាញៗមិនស្មើព្រោះក្រាហ្វិកកាតនោះបង្ហាញរូបភាពត្រឹមតែ 1 viewpoint ដោយវាគិតថាអ្នករៀបអេក្រង់ទាំង 3 នោះស្របគ្នា។

 

DSC09527-980x655

 

ក៏ប៉ុន្តែជាមួយនឹងមុខងារ Simultaneous Multi-Projection ថ្មីដែលមាននៅក្នុង GTX 1080 និង GTX 1070 របស់ Nvidia វាអាចកែរូបភាពដែលនៅក្នុងអេក្រង់ខាងស្ដាំ និងខាងឆ្វេងនោះ ឲ្យមានរូបភាពធម្មតាភ្ជាប់គ្នាយ៉ាងល្អឥតខ្ចោះទៅនឹងអេក្រង់កណ្តាល ដោយធ្វើការបង្ហាញនូវរូបភាពជា 3 viewpoints ផ្សេងគ្នា ដែលក្នុងនោះ 2 viewpoints មានការកែតម្រូវរូបភាពនៃភាពបត់បែន។ ហើយបច្ចេកវិទ្យានេះផងដែរ ក៏មានប្រយោជន៍សម្រាប់ការបង្ហាញរូបភាពនៅក្នុង VR ផងដែរ ដោយវាបានធ្វើឲ្យ Frame Rate នៃការបង្ហាញរូបភាពនៅក្នុង VR ឲ្យកាន់តែប្រសើរឡើង និងដើរបានរលូនជាងមុន។

 

 

Nvidia GeForce GTX 1080 នឹងមានលក់ក្នុងទីផ្សារនៅថ្ងៃទី 27 ខែឧសភា ក្នុងតម្លៃ $599 ឬអ្នកអាចចំណាយច្រើនជាងនេះបន្តិចដើម្បីទិញ “Founders edition” ពីក្នុងវែបសាយរបស់ Nvidia ផ្ទាល់ ដែលបានរចនាជាពិសេស និងមានឥទ្ធិពលខ្លាំងជាងម៉ូដែលធម្មតាជាមួយនឹង cooler និង overclocking headroom ខ្ពស់ ក្នុងតម្លៃ $699។ រីឯ Nvidia GeForce GTX 1070 វិញ នឹងត្រូវបានចេញលក់នៅក្នុងទីផ្សារក្រោយ GTX 1080 ប្រហែលជាពីរអាទិត្យ គឺនៅថ្ងៃទី 10 ខែមិថុនា ខាងមុខនេះ ក្នុងតម្លៃ $379 និង $449 សម្រាប់ Founders edition។

អានបន្ត