MENU

Author

Sony Xperia™ Z5 Premium ទូរស័ព្ទស្មាតហ្វូនដែលមានកំរឹតបង្ហាញ 4K ដំបូងបំផុតក្នុងពិភពលោក

បច្ចេកវិទ្យា

09/09/2015

ក្រុមហ៊ុន Sony បានប្រកាសបង្ហាញត្រកូលស្មាតហ្វូនរបស់ខ្លួនចំនួនបីប្រភេទសម្រាប់ឆ្នាំ 2015 ក្នុងនោះមានដូចជា Sony Xperia Z5 Sony Xperia Z5 Compact ហើយនិង Sony Xperia Z5 Premium។ ក្នុងចំណោម smart phone ទាំងបីនេះគឺមាន smart phone មួយដែលមានលក្ខណះពិសេសជាងគេ នោះគឺជា Sony Xperia Z5 Premium។ លក្ខណះពិសេសរបស់ smart phone នេះបានជួយអោយវាទទួលបានឈ្មោះជា smart phone ដំបូងបង្អស់ដែលមានអេក្រង់4K រឺ Ultra-HD​ (3840×2160) ។  ខណៈពេលដែលយើងបានឃើញការកើតមាននៃអេក្រង់2K បង្ហាញនៅលើស្មាតហ្វូន មានមនុស្សភាគច្រើនដែលយើងស្គាល់ពិតជាមានកភាពសប្បាយរីករាយជាមួយនឹងការប្រើប្រាស់អេក្រង់ Full-HD ដែលមាននៅលើ smart phone របស់ពួកគេ។ តាមពិតទៅបើសិនជាយើងបកមកនិយាយអំពី iPhone 6 វិញ​គឺវាមិនមានសូម្បីតែអេក្រង់ Full-HD នូវឡើយ ប៉ុន្តែមិនធ្លាប់មានអ្នកប្រើប្រាស់សាមញ្ញណាមួយនិយាយថាវាមានអេក្រង់ដែលមានគុណភាពទាបនៅឡើយ។

សំរាប់ខ្ញុំជឿថាទូរស័ព្ទ smart phone Sony Xperia Z5 Premium នេះមានលក្ខណះពិសេស និង​ទំនើបៗជាច្រើនទៀត ក្រៅពីអេក្រង់4K របស់វា។ តើលក្ខណះពិសេសៗទាំងនោះមានអ្វីខ្លះ?

Xperia-Z5-Premium-introduction

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

 

អេក្រង់បង្ហាញ

វាគ្មានអ្វីគួរអោយឆ្ងល់ទេដែរថាអេក្រង់នៅលើទូរស័ព្ទ Sony Xperia Z5 Premium មានលក្ខណះពិសេសគួរឱ្យភ្ញាក់ផ្អើលនោះ។ បើគិតនៅត្រង់ចំនុច ខ្ពស់ជាង800 ភិចសែលក្នុងមួយអ៊ីញវិញ យើងអាចនិយាយបាន​ថាអេក្រង់របស់ Xperia Z5 Premium មានគុណភាពល្អដាច់គេហើយ  ប៉ុន្តែនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ប្រចាំថ្ងៃ បើយើងធ្វើការប្រៀបធៀបទៅនឹងទូរស័ព្ទ Samsung Galaxy S6 វិញ ភាគច្រើនគឺយើងពិតជាពិបាកនឹងរកអោយឃើញពីភាពប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ណាមួយអោយបានច្បាស់នោះឡើយ។

should-you-buy-a-4k-tv-1080p

នេះជារូបភាពនៃការប្រៀបធៀបរវាង កំរឹតបង្ហាញ Full-HD 2k និង Ultra-HD 4K។ ដកស្រង់ចេញពីគេហទំព័រ techyogi.net

ប្រព័ន្ធប្រតិបត្តិការ និង សម្ថភាពនៃអង់ចងចាំ

សំរាប់ត្រកូលស្មាតហ្វូន Sony Xperia Z5 ​គឺដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​  Android v5.1.1 (Lollipop) ដែរនបាន​បំពាក់​ដោយ​ RAM ទំហំ​ដល់​ទៅ​ 3GB ​ម៉េមូរី 32GB  និង​អាច​បន្ថែម​បាន​ដល់​ទំហំ 200GB ជាមួយនិង CPU ​ប្រភេទ Qualcomm Snapdragon 810 Quad-core 1.5 GHz Cortex-A53 និង Quad-core 2 GHz Cortex-A57 ផងដែរ។ សំរាប់ថាមពល់ថ្មរវិញគឺ Non-removable Li-Ion​ 3430 mAh ដែល​អាចអោយយើង​ប្រើ​បាន​ដល់​ទៅ​​ ២ ថ្ងៃឯណោះ។

03. Xperia_Z5_+_Colour_Range

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

sony-xperia-z5-z5-compact-Z5-premium-aa-18-840x473

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 ។​ ដកស្រង់ចេញពីគេហទំព័រ www.androidauthority.com

ភាពកាន់តែប្រសើរឡើងរបស់ម៉ាស៊ីនថត

វាជាការពិតណាស់សំរាប់លក្ខណៈពិសេសចម្បងរបស់ស្មាតហ្វូនត្រកូល Xperia Z5 គឺជាកាមេរ៉ាខាងក្រោយរបស់វា។ ទូរស័ព្ទទាំងបីបាននាំមកជាមួយនៅ 1 / 2.3 Exmor RS™ Sensor ដែលមានចំនួន pixel 23megapixel និង មានកែវថត f / 2.0 ផងដែរ។ ក្រុមហ៊ុន Sony បានអះអាងថាខ្លួនបានរចនាស្មាតហ្វូនត្រកូល Xperia Z5 ឡើងដោយបំពាក់កាមេរ៉ានៅខាងក្នុងស្មាតហ្វូនថ្មីរបស់ខ្លួនជាមួយបច្ចេកវិទ្យាដូចគ្នាដែលមាននៅក្នុងប្រភេទម៉ាស៊ីនថត Alpha ដែលអាចផ្លាស់ប្តូរកែវថតរូបបាន។ កាមេរ៉ារបស់ស្មាតហ្វូននេះក៏បានទទួលងារថា “auto-focus លឿនបំផុតក្នុងចំណោមស្មាតហ្វូន” ដែលប្រើប្រាស់ពេលវេលាតែ 0,037 វិនាទីប៉ុន្នោះ។ ហើយវាក៏មានចំនុចមួយដែលយើងអាចឃើញថាពិតជាមានភាពប្រសើរឡើងមែននោះគឺ ការមានលំនឹងរបស់រូបភាព​ (image stabilization)​ ឫ យើងអាចហៅបានថា Steady Shot។ ម៉្យាងវិញទៀតចំនុចដែលអ្នកទាងអស់គ្នាសប្បាយរីករាយនិងទទួលបាននោះគឺ ទូរស័ព្ទ Xperia Z5 និង Xperia Z5 Premium អាចមានលទ្ធភាពក្នុងការកាត់បន្ថយមួយផ្នែកធំនៃភាពរអាក់រអួររបស់វីដេអូ ដែលយើងបានថតនៅពេលដែលយើងកំពុងតែដើរ។

Z5_WHITE_PIU_OTS_FAST_AF_0015-5e43df4cacc15ca2756a903d5efbc4cf-605x403

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 Premium។​ ដកស្រង់ចេញពីគេហទំព័ររបស់ Sony

មុខងារស្កេនស្នាមម្រាមដៃ

លក្ខណៈពិសេសថ្មីធំមួយផ្សេងទៀតដែលមាននៅក្នុង Xperia Z5 Premium​ គឺជាការបន្ថែមនៃម៉ាស៊ីនស្កេនស្នាមម្រាមដៃ វាគឺជាចំនុចពិសេសមួយដែលអ្នកទាំងអស់គ្នារំពឹងពីស្មាតហ្វូនមួយនេះ។ យើងធ្លាប់បានឃើញស្មាតហ្វូនខ្លះមានម៉ាស៊ីនស្កេនស្នាមម្រាមដៃនៅប៊ូតុងខាងមុខ រីឯខ្លះទៀតគឹនៅខាងក្រោយ ចំណែកឯស្មាតហ្វូននេះវិញគឺបានបំពាក់មុខងារស្កេនស្នាមម្រាមដៃរបស់ខ្លួននៅពីចំហៀងទៅវិញ។

Sony_Xperia_Z5_review_08

នេះជារូបភាពរបស់ទូរស័ព្ទស្មាតហ្វូន Sony Xperia Z5 ។​ ដកស្រង់ចេញពីគេហទំព័រ www.pcadvisor.co.uk

ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីទូរសព្ទដៃស្មាតហ្វូនត្រកូល Xperia Z5 របស់ Sony៖

 

អានបន្ត

F-Pace គឺជាស៊េរីរថយន្តថ្មីបង្អស់ពី Jaguar

យានយន្ត

08/09/2015

Jaguar គឺជាក្រុមហ៊ុនមួយដែលល្បីល្បាញក្នុងការផលិតរថយន្តយន្តប្រភេទប្រណិត (Luxury Car) ខណៈពេលដែលការពង្រឹងជំហរបែបប្រពៃណីរបស់ខ្លួននៅក្នុងការបង្កើតរថយន្តប្រណិតលំដាប់ខ្ពស់ Jaguar បានបញ្ចេញរថយន្តប្រភេទប្រណិតដូចជា Jaguar XK និង Jaguar XF ហើយក្រុមហ៊ុននេះក៏រមានបំណងក្នុងការនាំយកប្រភេទរថយន្ត F-Type ថ្មីរបស់ខ្លួនទៅប្រគួតប្រជែងជាមួយរថយន្តប្រភេទ Sport Coupe​ របស់ Porsche ផងដែល។ ហើយសំរាប់ក្នុងឆ្នាំ2016ខាងមុខនេះ ក្រុមហ៊ុនមួយនេះបានបន្ថែមការយកចិត្តទុក្ខដាក់របស់ខ្លួនទៅលើទីផ្សារម៉ូដែល crossover ទំនើបពេញនិយមផងដែរ ជាមួយនឹងរថយន្តប្រភេទថ្មីម៉ាក Jaguar F-Pace។ Jaguar F-Pace គឹជាប្រភេទរថយន្ត crossover អាចផ្ទុកអ្នកដំណើរបាន5នាក់​ដែលនឹងក្លាយជាគូរប្រជែងទីផ្សារជាមួយនឹងប្រភេទរថយន្ត Audi Q5, BMW X3, Lexus RX 350 និង Land Rover Range Rover Evoque។

2016_jaguar_xq_4dr-suv_base_fq_oem_10_600

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

2016_jaguar_xq_4dr-suv_base_rq_oem_4_600

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រ www.edmunds.com

Jaguar មិនបានបង្ហើបឱ្យដឹងពីសេចក្តីឡអឹតជាច្រើនរបស់ប្រភេទរថយន្ត Crossover ថ្មីមួយនេះនៅឡើយទេ ប៉ុន្តែ F-Pace នឹងប្រើប្រាស់គ្រោងអាលុយមីញ៉ូមថ្មីមួយដែលនឹងត្រូវបានប្រើប្រាស់ទៅលើម៉ូដែល Jaguar ថ្មីជាច្រើននៅពេលខាងមុខដែលរួមបញ្ចូលទាំងរថយន្តធុនតូច XE និង ជំនាន់ថ្មីរបស់រថយន្ត XJ និង XF ជាដើម។

ប្រភេទម៉ាស៊ីន៖

បើតាមការរំពឹងទុក Jaguar F-Pace នឹងប្រើប្រាស់ប្រភេទម៉ាស៊ីន​​ Turbocharged ម៉ាស៊ីនI4 ទំហំស៊ីឡាំង2.0លីត្រ សំរាប់តំលៃមូលដ្ឋាន និង ប្រភេទម៉ាស៊ីន​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង3.6លីត្រ សំរាប់ជំរើសបន្ថែម។ ក្រុមហ៊ុន Jaguar បានបញ្ជាក់ថារថយន្តប្រភេទ Jaguar F-Pace នឹងប្រើប្រាស់កាឡេកង់4 (AWD) រួមបញ្ចូលជាមួយនឹងប្រព័ន្ធ All Surface Progress Control សំរាប់រក្សារភាពងាយស្រួលក្នុងការបត់បែននៅលើផ្ទៃរអិល។

Jag_F-PACE_TdF_Team_Sky_Image_040715_04_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_F-PACE_TdF_Team_Sky_Image_040715_02_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_FPACE_Hot_Test_Image_290715_02_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

Jag_FPACE_Hot_Test_Image_290715_01_Poster

នេះជារូបភាពរបស់រថយន្ត Jaguar F-Pace។​ ដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់ Jaguar

តើប្រភេទរថយន្តនេះនឹងអាចចាប់ផ្តើមបញ្ចេញលក់នៅពេលណា?

រថយន្ត Jaguar F-Pace នឹងអាចចេញលក់នៅឆ្នាំ 2016 បើទោះបីជាការកំណត់ពេលវេលាជាក់លាក់បន្ថែមទៀតនិងការកំណត់តម្លៃមិនត្រូវបានបញ្ចេញ។ តម្លៃនៃ crossover ដែលនឹងត្រូវប្រកាសនៅថ្ងៃទី 14 ខែកញ្ញានៅក្រុង Frankfurt ។ យើងរំពឹងថាតំលៃរបស់វានិឹងអាចនៅចន្លោះរវាងរថយន្ត XE និង XF នៅក្នុងលក្ខខណ្ឌនៃតម្លៃនៅក្នុងត្រកូលគំរូ។

ខាងក្រោមនេះគឺជាវីដេអូតាំងបង្ហាញពីរថយន្ត Jaguar F-Pace៖

ក្នុងពេលកន្លងមក Jaguar ពិតជាទទួលបានភាពជោគជ័យនិងការគាំទ្រយ៉ាងខ្លាំងពីការផលិតប្រភេទរថយន្តប្រណិត sedan និង​ រថយន្តប្រភេទ coupe របស់ខ្លួន។ កត្តារដែលនាំអោយ Jaguar ឈានទៅដល់ភាពជោគជ័យយ៉ាងសំបើមនោះគឺបានមកគុណភាពដ៏ល្អរបស់រថយន្ត  ក៏ដូចជាការបង្កើតរូបរាងដ៏ប្រណិតនិងប្លែកទាំងខាងក្រៅ និង ខាងក្នុងរបស់រថយន្តផងដែរ។ ចំណែកឯ Jaguar F-Pace ក៏ដូចគ្នាដែរ ខ្ញុំមានគំណិតសុទិដ្ឋិនិយមថារថយន្តប្រភេទ crossover មួយនេះនឹងអាចទទួលបានការគាំទ្រ និង​ អាចប្រគួតប្រជែងជាមួយប្រភេទរថយន្ត​ crossover របស់ក្រុមហ៊ុនដ៏ទៃទៀតបានដោយសាររូបរាងដ៏ស្អាត និង ទំនើបរបស់រថយន្តមួយប្រភេទនេះ។

អានបន្ត