MENU

Author

2244

នាឡិកា smart watch មួយដែលអ្នកអាចទិញបានក្នុងតម្លៃក្រោម $50

បច្ចេកវិទ្យា

20/11/2015

Smart watch គឺជាប្រភេទសម្ភារៈបច្ចេកវិទ្យាថ្មីមួយក្នុងទីផ្សារដែលទទួលការចាប់អារម្មណ៍ពីអតិថិជនជាច្រើនជាពិសេសអ្នកមានចំណូលចិត្តទៅលើបច្ចេកវិទ្យា។ ក្នុងទីផ្សារនោះមាន Apple Watch ដែលជា smart watch ដែលពេញនិយមបំផុតបន្ទាប់មកមាន នាឡិកាដែលដំណើរការដោយប្រព័ន្ធ Android Wear ដែលផលិតដោយក្រុមហ៊ុនជាច្រើន។ Smart watch គឺជាឧបកណ៍មួយដែលមនុស្សជាច្រើនគិតថាពួកគាត់មិនត្រូវការប្រើប្រាស់នោះទេ ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់ប្រើវាហើយពួកគាត់យល់ថាឧបករណ៍នេះគឺជាឧបករណ៍មួយដែលមិនអាចខ្វះបានទាល់តែសោះ ព្រោះវាមានផ្តល់មុខងារជាច្រើនដែលអាចសម្រួលដល់សុខភាព ការងារ និងការកំសាន្តរបស់អ្នកប្រើប្រាស់ ហើយជាពិសេសទៀតនោះវាអាចពាក់នៅជាប់កដៃរបស់អ្នកប្រើប្រាស់គ្រប់ពេលវេលាដែលធ្វើឲ្យកាន់តែងាយស្រួលថែមទៀត។ បញ្ហាមួយសម្រាប់ឧបករណ៍ប្រភេទនេះគឺដោយសារវាជាប្រភេទផលិតផលថ្មីក្នុងទីផ្សារ សម្រាប់អតិថិជនធម្មតាគាត់អាចមានអារម្មណ៍ថាពិបាកប្រើ ម៉្យាងវិញទៀតតម្លៃថ្លៃរបស់ផលិតផលនេះធ្វើឲ្យទីផ្សារ smart watch នៅប្រទេសយើងមិនសូវពេញនិយមខ្លាំងទេ។

 

smart-watches

 

ទុក smart watch តម្លៃរាប់រយដុល្លាដោយឡែក ពួកយើងសង្កេតឃើញថានៅប្រទេសយើងសព្វថ្ងៃមានការពេញនិយមទៅលើប្រភេទ smart watch ដែលមានតម្លៃថោកៗដែល onlineshop តូចៗក្នុងបណ្តាញសង្គមយកមកពីស្រុកក្រៅ។ smart watch ថោកៗទាំងនោះមានភាពខុសគ្នាជាច្រើនហើយអ្វីដែលពួកខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺផលិតផល smart watch ដែល ហាង A-Y Collection (សូមចុចទីនេះដើម្បីឆ្ពោះទៅកាន់ទំព័រ Facebook របស់ហាងនេះ) បានយកមកលក់ថ្មីៗនៅក្នុងទីផ្សារស្រុកយើងដែលមានតម្លៃសមរម្យ និងមានមុខងារដែលគួឲ្យចាប់អារម្មណ៍ជាច្រើន។ ដោយមានចម្ងល់ និងបានទំនាក់ទំនងជាមួយហាងនេះ ពួកគាត់បានផ្ញើរ smart watch ចំនួន 2 គ្រឿងមកឲ្យពួកខ្ញុំដើម្បីសាកល្បង និងតេស្តមើលមុខងាររបស់វា។ ជាការពិតណាស់ smart watch នេះវាមិនមានមុខងារដូច Apple Watch ដែលមានតម្លៃប្រហែល $349 ឡើងទៅ ឬក៏ Android Wear ដែលមានតម្លៃចាប់ពី $150 ឡើងទៅទេ (តម្លៃនៅប្រទេសអាមេរិក មិនមែនតម្លៃនៅក្នុងទីផ្សារកម្ពុជាទេ) ប៉ុន្តែដោយមានតម្លៃត្រឹមតែ $48 វាជាឧបករណ៍មួយដែលផ្តល់នូវមុខងារជាច្រើនមកពីការចំណាយដ៏តិចតួចនេះ។

 

D750-ZNP_4977

ម៉ូដែលនាឡិកាទាំងពីរ (ខាងឆ្វេង $48, ខាងស្តាំ $98 ពីហាង A-Y Collection

 

ជាការភ្ញាក់ផ្អើលសម្រាប់ពួកខ្ញុំ ម៉ូដែល G10 របស់ smart watch ប្រភេទនេះវាមានរូបរាងស្រដៀងគ្នានឹង Apple Watch Sport ដែរ។ អ្នកអាចពាក់នាឡិកានេះហើយនឹងទទួលការចាប់អារម្មណ៍ពីមនុស្សជាច្រើនព្រោះនាឡិកានេះមើលពីចម្ងាយទៅដូច Apple Watch យ៉ាងខ្លាំង។ នេះប្រហែលជាកត្តាមួយដែលធ្វើឲ្យនាឡិកានេះមានការពេញនិយមខ្លាំងក្នុងទីផ្សារយើង។ នៅក្នុងប្រអប់របស់វាពួកខ្ញុំបានឃើញសៀវភៅណែនាំ និងខ្សែសម្រាប់សាកថ្មនាឡិកានេះ។

នៅផ្នែកខាងក្រោយរបស់នាឡិកានេះវិញវាមិនមានកញ្ចក់កែវនិង sensors ដូច Apple Watch ទេ ប៉ុន្តែវាមានរន្ធបញ្ចេញសម្លេង ដែលធ្វើឲ្យខ្ញុំឆ្ងល់ថាតើនាឡិកាតូចមួយនេះអាចបញ្ចេញសម្លេងបានប៉ុណ្ណាដែរ?

 

D750-ZNP_4991

ផ្នែកខាងក្រោយរបស់នាឡិកានេះ

 

ដោយបើកគម្របក្រោយចេញ ពួកខ្ញុំបានឃើញថ្មដែលអ្នកអាចដោះដូរបាន ដែលអាចផ្ទុកបានចរន្ត 380mAh ដូចនេះសម្រាប់អ្នកដែលប្រើប្រាស់ច្រើន ពួកគាត់អាចជាវថ្មបន្ថែមមួយទៀតសម្រាប់បំរុងទុក។ យោងតាម A-Y Collection ថ្មរបស់នាឡិកានេះអាចផ្តល់ថាមពលឲ្យនាឡិកានេះបានមួយថ្ងៃ និងអាច បិទអេក្រង់ standby បាន 2 ថ្ងៃ។ ដូចនេះអ្នកត្រូវសាកនាឡិកានេះជារាងរាល់យប់ដូចទូរស័ព្ទ smartphone របស់អ្នកដែរ។ បើដោះថ្មចេញយើងនឹងឃើញកន្លែងដាក់បញ្ចូល SIM card ទំហំ micro-SIM និង កន្លែងដាក់បញ្ចូលកាតចងចាំទំហំ microSD ដែលវាជាការភ្ញាក់ផ្អើលមួយទៀតសម្រាប់ពួកខ្ញុំ (smart watch ថោកមួយនេះអាចប្រើជាទូរស័ព្ទដោយឯងកើត ដោយមិនចាំបាច់ភ្ចាប់ជាមួយទូរស័ព្ទ?)

 

ថ្មនាឡិកា

ថ្មនាឡិកាដែលយើងអាចដស់ដូរបាន

 

កន្លែងដាក់បញ្ចូល SIM card និង memory card ទំហំ microSD

កន្លែងដាក់បញ្ចូល micro-SIM card និងកាតចងចាំ microSD

 

D750-ZNP_4988

ពួកខ្ញុំបានដាក់បញ្ចូល micro-SIM និង microSD ក្នុងនាឡិកានេះ

 

ដោយបើកនាឡិកានេះឲ្យដំណើរការយើងឃើញ Home Screen របស់ប្រព័ន្ធដំណើរការក្នុងនាឡិកានេះដែលមានប៊ូតុងទូរស័ព្ទ និងប៊ូតុងបញ្ជីទំនាក់ទំនង។ ផ្នែកនាឡិកាវិញ វាមានមុខនាឡិកា 3 អ្នកអាចផ្លាស់ប្តូរមុខនាឡិកាដោយចុចចំណុចកណ្តាលរបស់វានៅលើអេក្រង់។ អេក្រង់របស់នាឡិកានេះមិនមានលក្ខណៈម៉ដ្ឋដូចអេក្រង់របស់នាឡិកា Apple Watch ឬ Android Wear ដែលមានតម្លៃថ្លៃៗទេប៉ុន្តែវាមានលក្ខណៈភ្លឺល្អនិងល្មមមើល (អក្សរ) បានដោយងាយ ម៉្យាងវិញទៀតអេក្រង់ touchscreen របស់នាឡិកានេះក៏មានល្បឿនឆ្លើយតបលឿនល្អផងដែរ។ បើរភ្ជាប់នាឡិកានេះជាមួយទូរស័ព្ទរបស់អ្នកតាមប៊្លូធូស (Bluetooth) នាឡិកានេះអាចទាញយកបញ្ជីទំនាក់ទំនង និង លេខទូរស័ព្ទពីក្នុងទូរស័ព្ទអ្នកបាន។

 

D750-ZNP_5059

Home Screen របស់នាឡិកា

D750-ZNP_5062

មុខនាឡិកា

D750-ZNP_5063

មុខនាឡិកា

D750-ZNP_5061

មុខនាឡិកា

D750-ZNP_4995

 

ខ្សែនាឡិកាមានលក្ខណៈរលោងនិងទន់ដែលស្រដៀងនឹង Silicon band របស់ Apple Watch ដែរ (មានរូបរាងដូចគ្នា)។ កង់បង្វិលរបស់នាឡិកានេះអាចបង្វិលបាន ប៉ុន្តែវាមិនមានមុខងារអ្វីនោះទេ។ អ្នកអាចចុចកង់បង្វិលនាឡិកានេះពីចំហៀងនាឡិកាហើយវាគឺជាប៊ូតុងតែមួយគត់របស់នាឡិកានេះ ប៉ុន្តែដោយសារអេក្រង់នាឡិកានេះជាប្រភេទអេក្រង់ touchscreen ប៊ូតុងតែមួយនេះវាផ្តល់ឲ្យគ្រប់គ្រាន់ហើយ។

អ្វីដែលពួកខ្ញុំចង់បានលើនាឡិកានេះគឺការបំភ្លឺអេក្រង់ដោយស្វ័យប្រវត្តិពេលអ្នកលើកដៃនិងបង្វិលមុខនាឡិកាបែរមកខាងខ្លួនរបស់អ្នក។ ការទៀមទារឲ្យចុចប៊ូតុងមួយដើម្បីបំភ្លឺអេក្រង់សម្រាប់មើលម៉ោងវាដូចជាមិនសូវងាយស្រួលទេប្រៀបធៀបទៅនឹង smart watch ផ្សេងៗនិង នាឡិកាធម្មតា។

អ្នកអាចធ្វើការហៅទូរស័ព្ទចេញដោយចូលក្នុងកម្មវិធីទូរស័ព្ទ និងវាយលេខទូរស័ព្ទលើអេក្រង់បាន។ នាឡិកានេះផ្តល់ការហៅចេញពីរប្រភេទ ប្រភេទហៅចេញទីមួយគឺ Local call បើអ្នកបានដាក់បញ្ចូល SIM card ក្នុងនាឡិកានេះ អ្នកអាចធ្វើការហៅចេញនិងនិយាយតាមនាឡិកាផ្ទាល់ ដូចអ្នកប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកអញ្ចឹង; ហើយប្រភេទហៅចេញទីពីរនោះគឺ BT call ដែលនាឡិកានេះអាចប្រើជា speaker សម្រាប់និយាយទូរស័ព្ទបានដោយត្រូវការភ្ជាប់នាឡិកានេះជាមួយទូរស័ព្ទដៃរបស់អ្នក (ទូរស័ព្ទដៃជាអ្នកធ្វើការហៅចេញ នាឡិកាជា speaker) ។ ពួកខ្ញុំសង្កេតឃើញថាសម្លេងរបស់នាឡិកានេះមានលក្ខណៈច្បាស់និងឮខ្លាំងសម្រាប់ឧបករណ៍ទំហំតូចបែបនេះ។

 

កម្មវិធីទូរស័ព្ទក្នុងនាឡិកានេះ

កម្មវិធីទូរស័ព្ទក្នុងនាឡិកានេះ

បន្ទាប់ពីវាយលេខទូរស័ព្ទដែលអ្នកចង់ហៅចេញទៅរួច អ្នកត្រូវជ្រើសរើសប្រភេទហៅចេញ

បន្ទាប់ពីវាយលេខទូរស័ព្ទដែលអ្នកចង់ហៅចេញទៅរួច អ្នកត្រូវជ្រើសរើសប្រភេទហៅចេញពីជម្រើសទាំងពីរនេះ

អេក្រង់ហៅចេញ

អេក្រង់ហៅចេញ

 

អ្នកអាចសាកថ្មនាឡិកានេះបានដោយបើកគម្របរន្ធ micro-USB ឡើងនិងដោតខ្សែ USB ចូល។ អ្វីដែលពួកខ្ញុំចូលចិត្តជាមួយនាឡិកានេះគឺវាអាចភ្ជាប់ជាមួយកុំព្យូទ័របានតាមខ្សែ USB ហើយដោយជ្រើសរើសយកជម្រើស ‘Mass storage’ នោះនាឡិកានេះនឹងអាចប្រើសម្រាប់ស្ទុកឯកសារគ្រប់យ៉ាងបានចូលក្នុងទំហំអង់ចងចាំប្រមាណ 470MB (មេហ្កាបាយថ៍) ដែលមានក្នុងនាឡិកានេះ ហើយបើអ្នកបានដាក់បញ្ចូល កាតចងចាំ microSD ក្នុងនាឡិកានេះទៀតនោះវាអាចស្តុកឯកសារបានកាន់តែច្រើន។

 

រន្ធ USB សម្រាប់បញ្ចូលថ្ម

រន្ធ USB សម្រាប់បញ្ចូលថ្ម

ដោតខ្សែ USB សម្រាប់សាកថ្ម

ដោតខ្សែ USB សម្រាប់សាកថ្ម

D750-ZNP_5035

ប្រើនាឡិកានេះសម្រាប់ស្តុកឯកសារពីក្នុងកុំព្យូទ័រ

 

មុខងារមួយទៀតគឺការផ្ញើរសារតាមទូរស័ព្ទផ្ទាល់ដោយមានឃីបដសម្រាប់សរសេរនៅលើអេក្រង់នាឡិការផ្ទាល់ប៉ុន្តែវាមានទំហំតូចដែលពិបាកក្នុងការសរសេរសារបន្តិច។ មុខងារផ្សេងៗទៀតមានដូចជាកម្មវិធីគិតលេខដែលមនុស្សជាច្រើនត្រូវការ, ស្តាប់ចម្រៀងដែលនាឡិកានេះអានចម្រៀងចេញពីក្នុងកាតចងចាំនៅខាងក្នុងនាឡិកាផ្ទាល់ ឬបញ្ជូនសម្លេងតាមប៊្លូធូស (Bluetooth), មុខងារថតសម្លេង, អាន notification ដែលទទួលពីក្នុងទូរស័ព្ទដៃ (បើរភ្ជាប់នាឡិកានេះ នឹង ទូរស័ព្ទដៃតាមប៊្លូធូស), រាប់ចំនួនជំហ៊ានដែលអ្នកដើរ, ម៉ោងរោទ៍, ប្រតិទិន, ស្តាប់វិទ្យុ, និងវាយតម្លៃការគេងរបស់អ្នក (បើអ្នកពាក់នាឡិកានេះហើយបើកមុខងារនេះចោលពេលអ្នកគេង)។

 

សរសេរសារបានក្នុងនាឡិការផ្ទាល់ ប៉ុន្តែមានការពិបាកបន្តិច

សរសេរសារបានក្នុងនាឡិការផ្ទាល់ ប៉ុន្តែមានការពិបាកបន្តិច

កម្មវិធីគិតលេខក្នុងនាឡិកាផ្ទាល់

កម្មវិធីគិតលេខក្នុងនាឡិកាផ្ទាល់

KhmerLife.style សូមណែនាំនាឡិកាដំបូងបង្អស់ក្នុងពិភពលោកដែលមានភ្ជាប់ជាមួយកាមេរ៉ាថតរូប និងវីដែអូ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះគឺថានាឡិកានេះមានកាមេរ៉ាខាងមុខដែលអាចថតរូបមានទំហំតូចត្រឹម 640 x 480px កាមេរ៉ានេះក៏អាចថតវីដែអូបានដែរ (ប៉ុន្តែអ្នកគួរតែកុំរំពឹងទុកថារូបភាពដែលថតដោយកាមេរ៉ានាឡិកានេះវាមានគុណភាពទទួលយកបានអីល្អជាង)។ ហើយអ្នកអាចមើលរូបភាពនិងវីដែអូបានក្នុងនាឡិកានេះដោយផ្ទាល់។

 

សរុបមក…

នាឡិកានេះមានតម្លៃថោកមែនប៉ុន្តែវាមានរូបរាងប្រហាក់ប្រហែលជាមួយនាឡិកា smart watch តម្លៃថ្លៃរបស់ Apple។ វាមិនផ្តល់ឲ្យដូចអ្វីដែល smart watch មានតម្លៃថ្លៃៗជាងនេះយ៉ាងច្រើនអាចផ្តល់ឲ្យទេ។ ប៉ុន្តែវាក៏ផ្តល់មុខងារដល់អ្នកជាច្រើនដោយមិនចាំបាច់តម្រូវឲ្យអ្នកចំណាយថវិកាច្រើននោះទេ រួមជាមួយភាពប្លែក​ប្រៀបធៀបនឹងនាឡិកាដៃធម្មតាទៀត។ ប្រហែលជាកត្តាទាំងនេះហើយដែលធ្វើឲ្យនាឡិកានេះមានការពេញនិយមច្រើននៅក្នុងទីផ្សារប្រទេសយើង។ ចំពោះខ្ញុំផ្ទាល់ខ្ញុំនៅតែស្រលាញ់ Apple Watch ដែលខ្ញុំប្រើប្រាស់សព្វថ្ងៃដដែល ប៉ុន្តែចំពោះអ្នកដែលចង់មាននាឡិកាដែលមានមុខងារច្រើនជាងនាឡិកាដៃធម្មតា ហើយមិនចង់ចំណាយថវិកាច្រើននោះ អ្នកគួរតែសាកល្បងនាឡិកានេះ។

 

បើអ្នកមានចំណាប់អារម្មណ៍លើនាឡិកានេះអ្នកអាចទាក់ទងហាង A-Y Collection ដែលមានគេហៈទំព័រ៖ www.a-ycollection.com ឬ ទំព័រ Facebook របស់ពួកគាត់នៅ ទីនេះ ឬ តាមលេខទូរស័ព្ទ 092/093/061/069 311138 ម៉ូដែលនាឡិកានេះមានពណ៌ជាច្រើនសម្រាប់ឲ្យអ្នកជ្រើសរើស។ ម៉ូដែលនេះមានតម្លៃ $48 និងមានជម្រើសពណ៌ដែលមានបង្ហាញដូចក្នុងរូបភាពខាងក្រោម ហាងដដែលនេះមានលក់នាឡិកាម៉ូដែលមួយទៀតដែលមានរូបរាងខុសគ្នាប៉ុន្តែមានមុខងារដូចគ្នាដែលមានតម្លៃ $98។

 

NJY_2582_1

 

អានបន្ត

5241

កាមេរ៉ាដែលអ្នកអាចទិញបានក្រោមតម្លៃ $300

បច្ចេកវិទ្យា

11/11/2015

ទីផ្សាកាមេរ៉ាធំណាស់ ហើយវាសម្បូរទៅ​ដោយក្រុមហ៊ុនផលិតកាមេរ៉ាជាច្រើន ដែលក្នុងមួយឆ្នាំ​ៗក្រុមហ៊ុនទាំងនោះមានបញ្ចេញផលិតផលកាមេរ៉ាយ៉ាងច្រើនម៉ូដែលចូលក្នុងទីផ្សា។ កាមេរ៉ានីមួយៗត្រូវបានផលិតសំដៅទៅអ្នកប្រើប្រាស់ខុសៗគ្នា កត្តានេះរួមជាមួយចំនួនម៉ូដែលយ៉ាងច្រើននៅក្នុងហាងកាមេរ៉ាទៀតនោះវាអាចធ្វើឲ្យអ្នករកទិញកាមេរ៉ាវិលមុខ យ៉ាងខ្លាំងទៅលើជម្រើសរបស់ពួកគាត់ដែលគាត់ត្រៀមនឹងយកថវិកាដែលគាត់បានសន្សំទៅចំណាយលើឧបករណ៍ថតរូបទាំងនោះ។ ហើយក៏មានអ្នកខ្លះដោយមិនបានវិភាគច្បាស់លាស់នៅពេលទិញ បានស្តាយក្រោយនឹងជម្រើសរបស់ពួកគាត់ព្រោះកាមេរ៉ាដែលគាត់ទិញមិនត្រូវនឹងមុខងារដែលពួកគាត់ត្រូវការដើម្បីប្រើប្រាស់។ ដើម្បីជួយក្នុងការជ្រើសរើសរបស់អ្នក ខ្ញុំបានរៀបចំជម្រើសកាមេរ៉ាល្អៗខ្លះនៅក្នុងទីផ្សាយើងមកវិភាគនិងឲ្យជាយបល់ដល់អ្នក ដោយសង្ឃឹមថាវាអាចជួយក្នុងការសម្រេចចិត្ត របស់អ្នក។ កាមេរ៉ាដែលខ្ញុំជ្រើសរើសនេះមានមុខងារខុសៗគ្នា និងសំដៅទៅលើទីផ្សាអ្នកប្រើប្រាស់ខុសៗគ្នា។ ប៉ុន្តែវាសុទ្ធតែមានតម្លៃថោកនិងផ្តល់មុខងារល្អៗច្រើនដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ចំនួនថវិកាដែលអ្នកត្រៀមនឹងចំណាយ។

Canon EOS 1200D

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 ភ្ជាប់ជាមួយ Kit lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM (យោងតាមហាងលក់កាមេរ៉ា Camera Hub)

canon-1200d

អ្នកអាចនឹងចង់បានកាមេរ៉ាដែលអាចផ្លាស់ប្តូរកញ្ចក់បាន (dSLR) ដោយអ្នកធ្លាប់ឃើញមិត្តភក្តិ​របស់អ្នកប្រើកាមេរ៉ាប្រភេទនេះ ហើយមើលទៅវាមានលក្ខណៈជំនាញនិងឡូយ រួមជាមួយគុណភាពរូបភាពច្បាស់ល្អនិងអាចថតរូបបានដោយលឿននិងរហ័ស។ ទាំងនេះគឺសុទតែជាលក្ខណៈពិសេសរបស់កាមេរ៉ាប្រភេទនេះ ប៉ុន្តែអ្នកប្រហែលជាមិនមានបំណងទិញកាមេរ៉ានេះវិញដោយគិតថាកាមេរ៉ាប្រភេទនេះមានតម្លៃរាប់រយឬរាប់ពាន់ដុល្លា។ ជាការពិតណាស់កាមេរ៉ាប្រភេទនេះគឺសំដៅទៅលើទីផ្សាអ្នកឯកទេសជំនាញ វាមានតម្លៃថ្លៃមែនព្រោះវាមានភ្លាប់មុខងារជាច្រើនដែលពួកគាត់ត្រូវការក្នុងការប្រើប្រាស់ជាលក្ខណៈជំនាញរបស់ពួកគាត់ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាក៏បានផលិតកាមេរ៉ាប្រភេទដូចគ្នាសម្រាប់ទីផ្សាអតិថិជនធម្មតាដែលមានតម្លៃសមរម្យផងដែរ។ Canon EOS 1200D គឺជាកាមេរ៉ាមួយក្នុចំណោមកាមេរ៉ានៅក្នុងទីផ្សានោះ។

ដោយមានតម្លៃត្រឹមតែ $299 កាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីអ្នកទើបតែចាប់ផ្ដើមក្នុងការថតរូប និងអ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើកាមេរ៉ាប៉ុន្តែចង់មានលទ្ធភាពបត់បែនបានខ្លាំជាមួយកាមេរ៉ាដែលអាចផ្លាស់ផ្ដូរកញ្ចក់មុខកើត។

canon-1200d-2

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • ផ្លាស់ប្តូរកញ្ចក់មុខកើត។ នៅពេលចង់ផ្លាស់ប្តូរស្តាយថតយើងអាចទិញកញ្ចក់មុខថ្មីដោយមិនចាំបាច់ផ្លាស់ប្តូរកាមេរ៉ាទាំងមូល។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ (manual control) យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុង តាមគំនិតច្នៃប្រឌិតរបស់យើង។
  • ទំហំសិនស័រធំ (សូមកុំច្រឡំជាមួយចំនួនមេហ្កាភិចសែល) ដូចនេះរូបភាពដែលកាមេរ៉ានេះចាប់បានមានមានលក្ខណៈច្បាស់ល្អ សូម្បីតែថតក្នុងកន្លែងងងឹត។ បន្ថែមពីលើនេះទៀត ដោយសិនស័រមានទំហំធំ វាបើកឲ្យយើងមានលទ្ធភាពអាចធ្វើឲ្យផ្ទៃខាងក្រោយ (background) របស់រូបភាពយើងព្រិលខ្លាំងបាន (bokeh)។
D750-DSC_1652-3

Model: សត្វឆ្មា (រក្សាសិទ្ធគ្រប់យ៉ាង ហាមការប្រើប្រាស់រូបភាពនេះដោយគ្មានការអនុញាតិជាលាយលក្ខណ៍អក្សរពី model នៅក្នុងរូបនេះ)

  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
  • អាចភ្ជាប់ flash ខាងក្រៅបាន។ លទ្ធភាពអាចភ្ជាប់ flash បាន អាចបង្កើនលទ្ធភាពរបស់អ្នកប្រើប្រាស់បើកឲ្យពួកគាត់បង្កើនស្តាយថតរូបបានកាន់តែច្រើន។
  • អាចឆ្លុះមើលរូបភាពពីក្នុងក្នុងកញ្ចក់បានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេក ជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំង។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំងប៉ុន្តែមិនមាន ឬមិនបានយក flash ខាងក្រៅមកតាមខ្លួន។
  • អាចមានមុខងារកាត់របន្ថយភាពរង្គើដោយការញ័រដៃ (បើកញ្ចក់កាមេរ៉ាអ្នកមានមុខងារនេះ) ។
  • រាងតូចងាយនឹងដាក់ចូលកាបូប ហើយមានទំហំស្រាល។ ល្អសម្រាប់មនុស្សដែលមានដៃតូច និងមិនចង់ស្ពាយរបស់ធ្ងន់និងធំជាប់ខ្លួន។
  • អាចថតវីដេអូបាន FullHD (1920 x 1080) @30fps ទំហំស្តង់ដាក្នុងទីផ្សាបច្ចុប្បន្ន។
  • តម្លៃថោក (មិនចាំបាច់បកស្រាយច្រើន)។

 

Nikon Coolpix P530

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $269 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

P530 Front View

អ្នកអាចចង់បានកាមេរ៉ាដែលមានរូបរាងដូចកាមេរ៉ាប្រភេទ dSLR ដែរប៉ុន្តែមិនចង់រញ៉េរញ៉ៃនិងចំណាយពេលនិងថវិការច្រើនទៅលើកញ្ចក់កាមេរ៉ា។ អ្នកចង់បានកាមេរ៉ាសម្រាប់ថតរូបមានគ្រប់ស្ថានភាពដោយមានគុណភាពរូបភាពល្មម (មិនអន់ដូចកាមេរ៉ាទូរស័ព្ទ ប៉ុន្តែមិនល្អដូច dSLR បំពាក់ដោយកញ្ចក់ថ្លៃនិងមានគុណភាពល្អ)។ រួមទាំងលទ្ធភាព zoom ចូលជិតបានដល់ទៅ 42 ដង ធ្វើឲ្យកាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីសំណាក់ទីផ្សា paparazzi  អ្នកថតរូប។

P530-top

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • optical zoom បានដល់ទៅ 42 ដង អ្នកអាចថតរូបជិតបានដោយមិនចាំបាច់ដើរ (ឬក៏ហោះបើអ្នកថតរូបឡើងលើដូចជាសត្វចាបឬយន្តហោះ) ទៅជិតអ្វីដែលអ្នកថត។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុងជាមួយ manual control (បើយើងយល់ពីទ្រឹស្តីទាំងនេះ) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • អាចឆ្លុះមើលក្នុងអេក្រង់ខាងក្នុងបានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេកជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺចាំងភ្លឺខ្លាំង។
  • មានមុខងារកាត់បន្ថយភាពរង្គើដែលបណ្ដាលមកពីការញ័រដៃ។
  • មិនចាំបាច់ចំណាយថវិកាសម្រាប់កញ្ចក់ក្រោយពីទិញកាមេរ៉ានេះ។
  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
    ថតបានរូបភាព 7 ប៉ុស្តិ៍ក្នុងមួយវិនាទី ល្អសម្រាប់អ្នកថតរូបដែលមានចលនាលឿន
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំង។
  • ថតវីដេអូ FullHD បានក្នុង 30fps។ គ្រប់គ្រាន់សម្រាប់ស្ថានភាពធម្មតាគ្រប់យ៉ាង។
  • ទំហំតូចល្មមនិងមានទម្ងន់ល្មម។
  • តម្លៃថោក។

 

Casio ZR3500

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

casio-zr3500

ក្រោយពី CASIO ប៉ុន្មានឆ្នាំមុនបានបន្ថែមមុខងារ ដំណើរការកែរប្រែរស្បែកឲ្យមើលទៅរលូនក្នុងរូបភាពមក (Make-up mode) កាមេរ៉ាម៉ាក CASIO បានទទួលការគាំទ្រពីសំណាក់អ្នកថត selfie យ៉ាងខ្លាំង ជាពិសេសនារីៗដែលចង់ថត selfie បានស្អាតនិងផ្លែកជាងការថត selfie ដោយប្រើប្រាស់ទូរស័ព្ទធម្មតា។ កាមេរ៉ាម៉ូដែលនេះមានរាងតូចងាយនឹងដាក់ចូលកាបូបយួរដៃនិងអាចបង្វិលអេក្រង់ឡើងឲ្យមើលរូបភាពបានពីខាមុខកាមេរ៉ា ហើយមានទំហំស្រាលងាយនឹងយកតាមខ្លួន។ រួមជាមួយប៊ូតុងថតទីពីរដែលមានទីតាំងនៅផ្នែកខាងមុខកាមេរ៉ា វាធ្វើឲ្យការថត selfie ជាមួយកាមេរ៉ានេះកាន់តែមានភាពងាយស្រួលទៀត។ កាមេរ៉ានេះមិនពេញនិយមសម្រាប់បុរសៗទេ ប៉ុន្តែបើអ្នកមិនដឹងថាទិញអ្វីជាកាដូខួបកំណើត ឬកាដូថ្ងៃបុណ្យណូអែលជូនមិត្តស្រីរបស់អ្នកទេនោះ អ្នកពុំចាំបាច់មើលទៅអ្វីក្រៅពីកាមេរ៉ានេះទេ។

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • selfie កាន់តែល្អដោយមានមុខងារ Make-up Plus mode ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។ ថែមទាំងអាចកំណត់ឲ្យបញ្ចូនរូបភាពទៅទូរស័ព្ទបានដោយស្វ័យប្រវត្តិទៀតផង។
  • មានមុខងារ edit រូបភាពក្នុងកាមេរ៉ាជាច្រើន និងមាន filter ស្រាប់។
  • អាច zoom បាន។
  • តូច និង ស្រាល។ ងាយនឹងដាក់ក្នុងហោប៉ៅ ឬ កាបូប។
  • ថតរូបបានភ្លឺ និងមានគុណភាពល្អ បើប្រៀបធៀបទៅនឹងកាមេរ៉ាលើទូរស័ព្ទ។
  • អាចបង្វិលអេក្រង់ឲ្យមើលបានពីមុខ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • ព័ណ៌ផ្កាឈូក !!!

 

Canon PowerShot SX710 HS

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $288 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon-PowerShot-SX710-HSPowerShot SX710 HS គឺជាកាមេរ៉ាប្រភេទ Compact ប៉ុន្តែអាចផ្តល់គុណភាពរូបភាពបានល្អនិងមានមុខងារថតរូបជាច្រើន។ ថ្វីត្បិតតែកាមេរ៉ានេះតូចមែនប៉ុន្តែអ្នកអាច zoom ចូលបាន 30 ដងឯណោះ។

canon-sx710

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបាន (manual control) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពដោយការញ័រដៃ។
  • optical zoom បានដល់ទៅ 30 ដង។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មានមុខងារដំណើរការច្រើន។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • តូច និង ស្រាល។

 

Canon PowerShot S110

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $249 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

canon-s110-1

សម្រាប់អ្នកដែលចង់មានកាមេរ៉ាតូចងាយយកតាមខ្លួនឬដាក់ក្នុងហោប៉ៅបាន និងអាចថតរូបបានក្នុងស្ថានភាពជាច្រើន ដោយមានគុណភាពល្អជាងកាមេរ៉ាក្នុងទូរស័ព្ទ ហើយមានតម្លៃសមរម្យនោះកាមេរ៉ាមួយនេះគឺសម្រាប់អ្នក។

canon-s110-2

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • អេក្រង់ Touchscreen
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពបណ្ដាលមកពីការញ័រដៃ។
  • តូច និង ស្រាល។ ងាយស្រួលយកតាមខ្លួន។

 

GoPro

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

gopro-session

សព្វថ្ងៃនេះយើងសង្កេតឃើញថាមានការពេញនិយមទៅលើកាមេរ៉ាសម្រាប់ថតសកម្មភាពដូចជាកីឡានិងការផ្សងព្រេង​ផ្សេងៗ ដែលកាមេរ៉ាប្រភេទនោះអាចផ្តល់មុខងារដែលកាមេរ៉ាប្រភេទផ្សេងៗមិនអាចផ្តល់ឲ្យ។ មុខងារទាំងនោះមានដូចជា សម្បកការពារកុំឲ្យធ្លាក់បែកបាក់កាមេរ៉ា និងការពារកុំឲ្យទឹកចូល។ ហើយមានរាងតូច និងអាចបំពាក់លើខ្លួនឬយានជំនិះដោយប្រើគ្រឿងបំពាក់ជាដើម។ កាមេរ៉ា GoPro គឺជាកាមេរ៉ាដែលមានភាពជោគជ័យខ្លាំងជាងគេក្នុងចំណោមម៉ាកកាមេរ៉ាប្រភេទនេះ។ ហើយថ្មីៗនេះ GoPro បាន ទម្លាក់តម្លៃកាមេរ៉ា ពី $399 មកត្រឹម $299 ដូចនេះខ្ញុំក៏សម្រេចចិត្តរាប់កាមេរ៉ានេះចូលក្នុងអត្ថបទមួយនេះដែរ។ សូមបញ្ជាក់​ថា កាមេរ៉ាប្រភេទនេះគឺសម្រាប់អ្នកត្រូវការថតវីដេអូច្រើនជាងថតរូបភាព។

gopro-hero4-session

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖

  • មានសម្បករឹងមាំការពារធ្លាក់និងការពារទឹក។
  • តូច និង ស្រាល។ ហើយអាចបំពាក់លើខ្លួន យានជំនិះ និងអ្វីផ្សេងៗជាច្រើនទៀត។
  • ថតក្នុងទឹកបាន។ ដូចនេះរូបភាពដែលថតបានវាមានលក្ខណៈពិសេសប្លែក​ពី​រូបភាព​​ដទៃទៀត។
  • ក្រុមហ៊ុនផលិតកាមេរ៉ានេះបាន ផ្តល់ជូនគ្រឿងបន្ថែមយ៉ាងច្រើននៅក្នុងទីផ្សាសម្រាប់បំពាក់បន្ថែមពីលើកាមេរ៉ានេះ។
  • អាចបញ្ជា​កាមេរ៉ានេះបានតាមទូរស័ព្ទ។
  • ថតវីដេអូ slow-motion បានដល់ទៅ 120fps (ប្រមាណ 5 ដងយឺតជាងល្បឿនពិត)។

 

សរុបទៅ…

ទាំងនេះជាកាមេរ៉ាខ្លះដែលពួកខ្ញុំលើកយកមកវិភាគក្នុងអត្ថបទនេះជាការផ្តល់យោបល់សម្រាប់អ្នកអានគ្រប់គ្នាដែលមានបំណងចង់ទិញកាមេរ៉ាដែលមិនមានតម្លៃថ្លៃប៉ុន្តែមិនដឹងថាត្រូវទិញកាមេរ៉ាមួយណាទើបសមនឹងការប្រើប្រាស់របស់ពួកគាត់។ ខ្ញុំសង្ឃឹមថាអត្ថបទនេះអាចបំភ្លឺពួកគាត់។ ជម្រើសនិងយោបល់នៅក្នុងអត្ថបទនេះគឺសុទ្ធតែជាជម្រើសផ្ទាល់របស់ខ្ញុំយោងតាមបទពិសោធន៍ទៅលើជំនាញថតរូបផ្ទាល់របស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយទិន្ន័យពីទីផ្សាបច្ចុប្បន្ន។ បើនៅមានសំណួរអ្វីផ្សេងទៀតអ្នកអាចទុក comment នៅខាងក្រោម។

 

 

Khmer isn’t my first language so please excuse any mistake I made in the article (or any article I will write in the future). ;p
I mean, seriously, guys. Spare me the misspelling comments.

អានបន្ត

4304

Apple បានបង្ហាញទូរស័ព្ទថ្មី iPhone 6s និង iPhone 6s Plus និងបន្ថែមពណ៌ថ្មីពីលើជំរើសពណ៌ទូរស័ព្ទទាំងពីរ

បច្ចេកវិទ្យា

10/09/2015

យប់មិញនេះក្រុមហ៊ុន Apple បានប្រកាស់បង្ហាញទូរស័ព្ទថ្មី iPhone 6s និង iPhone 6s Plus ដែលជា Update របស់ទូរស័ព្ទដែលបានបង្ហាញកាលពីមួយឆ្នាំមុន។ ដូចការ Update របស់ Apple ទៅលើម៉ូឌែល S តាមការសង្កេតជារល់លើកកាលពីមុនៗមក ពួកយើងឃើញថាការ Update ម៉ូឌែល S របស់ iPhone គឺជាគឺជាការបន្ថែមទៅលើមុខងារប៉ុន្តែមិនមែនជាការផ្លាស់ផ្តូររូបរាងរបស់ទូរស័ព្ទនោះទេ ដូចនេះទូរស័ព្ទថ្មីនេះមានរូបរាងដូចទូរស័ព្ទ iPhone 6 និង iPhone 6 Plus ដែលបានចេញលក់ពីឆ្នាំមុនដែរ។ គួរបញ្ជាក់ផងដែរថា iPhone 6s មានទំហំអេក្រង់ 4.7 អ៊ីញ (11.94 សង់ទីម៉ែត្រ) និង iPhone 6s Plus មានទំហំអេក្រង់ 5.5 អ៊ីញ (13.97 សង់ទីម៉ែត្រ) ។ ហើយក្រោយពីបានបន្ថែមពណ៌មាស់ទៅលើជំរើសពណ៌តួទូរស័ព្ទកាលពីពីរឆ្នាំមុន ហើយទទួលបានការគាំទ្រពីមហាជនមក ឥឡូវនេះ Apple បានប្រកាស់ពណ៌មាស់ក្រហម (Rose Gold) ដែលជាពណ៌ថ្មីទៅលើតួរទូរស័ព្ទទាំពីរនេះ។

 

ព័រសំបកក្រៅទាំអស់របស់ iPhone ថ្មី

ពណ៌សំបកក្រៅនីមួយៗរបស់ iPhone ថ្មី។

 

ចំពោះមុកងាររបស់ទូរស័ពថ្មីទាំពីរនេះយើងឃើញថា Apple បានបន្ថែមមុខងារជាច្រើនលើទូរស័ព្ទទាំពីរនេះមុខងារធំៗមានដូចជា 3D Touch, អាលុយមីញ៉ូម ស៊េរី 7000, កញ្ចក់ក្រៅលើអេក្រងរឹងជាងមុន, ប្រព័ន្ធដំណើរការជំនាន់ថ្មី, ប្រព័ន្ធស្គេនម្រាមដៃ Touch ID ជំនាន់ទីពីរ, LTE Advance និង Wi-Fi លឿនជាងមុន, ដំឡើងចំនួនផិចស៊ែលកាមេរ៉ាខាងក្រោយទៅ 12 មេហ្កាផិចស៊ែល ដែលអាចថតវិដេអូទំហំ 4K បាន, កាមេរាខាងមុខទំហំ 5 មេហ្កាផិចស៊េល, និង Live Photos។ ពួកយើងនិងបកស្រាយពីមុខងារនីមួយៗនៅខាងក្រោមនេះ។

 

3D Touch

អ្នកដែលធ្លាប់ប្រើ នាឡិកា Apple Watch ធ្លាប់មានបទពិសោធក្នុងការប្រើ មុខងារ Force Touch លើអេក្រង់នាឡិកានេះហើយចូលចិតការប្រើមុខងារនេះយ៉ាងខ្លាំង។ អ្នកដែលទំលាប់ប្រើមុខងារនេះតែងតែច្រឡំសង្កត់លើអេក្រង់ទូរស័ព្ទរបស់ពួកគាត់ហើយខកចិត្តព្រោះទូរស័ព្ទគាត់មិនមានមុខងារនោះ។ ឥឡូវនេះ Apple បានដាក់បច្ចេកវិជ្ជាដូចគ្នានេះទៅលើទូរស័ព្ទ iPhone 6s និង iPhone 6s Plus ហើយ។ 3D Touch គឺជាបច្ចេកវិជ្ជាថ្មីមួយដែលប្រើក្នុងអេក្រង់ Touch Screen ដែលបើកឲ្យឧបករណ៍នោះអាចវាស់ដឺងពីកំលាង់សង្កត់របស់ម្រាមដៃទៅលើអេក្រង់។ រួមជាមួយប្រព័ន្ធប្រតិបត្តិការបច្ចេកវិជ្ជានេះអាចបើកឲ្យមានវិធីថ្មីៗជាច្រើនសម្រាប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ពួកគេដូចជា៖ ការសង្កត់លើរូបកម្មវិធីលើអេក្រង់របស់ iPhone នឺងបង្ហាញមេនុយមុខងារខ្លះរបស់កម្មវិធីនោះដោយមិនចាំបាច់បើកកម្មវិធីនោះទេ, សង្កត់លើរូបកម្មវិធីទូរស័ព្ទនឺងបង្ហាញមេនុយឈ្មោះអ្នកដែលអ្នកទូរស័ព្ទទៅច្រើនជាងគេ អ្នកអាចរើសយកមនុស្សដែលអ្នកចង់ទូរស័ព្ទទៅដោយគ្រាន់តែរើសពីក្នុងមេនុយនោះដោយមិនចាំបាច់បើកកម្មវិធីទូរស័ព្ទទេ។ មានឬមិនមានមុខងារនេះមិនខុសគ្នាខ្លាំប៉ុន្មានទែប៉ុន្តែរមុខងារនេះអាចបើកឲ្យមានផ្លូវកាត់សម្រាប់អ្នកប្រើក្នុងការធ្វើប្រតិបត្តិការលើទូរស័ព្ទពួកគាត់ ដូចនេះវាក៏អាចបើកឲ្យអ្នកប្រើប្រាស់ចំណេញពេលយ៉ាងច្រើននិងធ្វើប្រតិបត្តិការលើទូរស័ព្ទគាត់ឆាប់ជាងមុនដែរ។ ខាងក្រោមនេះជាវីដេអូបង្ហាញពីការប្រតិបត្តិការ iPhone 6s ជាមួយនឹងមុខងារ 3D Touch.

 

 

អាលុយមីញ៉ូម ស៊េរី 7000

Apple បានប្រើលោហៈផ្សំនេះក្នុងនាឡិកា Apple Watch ហើយអះអាងថាលោហៈផ្សំប្រភេទនេះរឺងជាងអាលុយមីញ៉ូធម្មតា ហើយត្រូវបានប្រើប្រាស់ក្នុងផលិតផលយានអាវកាស។ ដូចនេះ iPhone ថ្មីដែលប្រើលោហៈផ្សំនេះមានភាពរឹងខ្លាំជាងមុន។

 

កញ្ចក់ក្រៅលើអេក្រង់រឹងជាងមុន

ជាមួយនិងតួទូរស័ព្ទរឹងជាងមុន Apple ក៏បានប្រើវិធីថ្មីសម្រាប់ផលិតកញ្ចក់អេក្រង់ខាងមុខដែលរឺងជាងកញ្ចក់ជំនាន់មុនផងដែរ Apple អះអាងថាកញ្ចក់នេះជាកញ្ចក់ដែលរឺងជាងគេបំផុតដែលបានប្រើក្នុងទូរស័ព្ទទាំអស់ក្នុងពិភពលោក។

 

Processor ជំនាន់ថ្មី

iphone-7-release-date-a9_0

Processor គឺជាគ្រឿងសំខាន់ជាងគេបំផុកក្នុងកុំព្យូទ័រ និង ទូរស័ព្ទស្ម៉ាតហ្វូន បើរ Processor អាចធ្វើការគិតលឿនប្រព័ន្ធនោះនឺងមានការធ្វើប្រតិបត្តិការលឿន។ ក្នុង iPhone ថ្មីនេះ Apple បានបំពាក់ Processor ជំនាន់ថ្មីបង្អស់ ដែលពួកគេបានផលិត ហៅថា Apple A9 Processor ហើយគេឃើញថាមានកំណើនល្បើនក្នុងការគិតដល់ទៅ 70% ប្រៀធៀបទៅនឹង Processor ជំនាន់មុន។ ហើយ Processor នេះក៏នាំមកនូវកំណើនល្បឿនក្នុងផ្នែកក្រាហ្វិកដែលបង្ហាញរូបភាពដល់ទៅ 90% លឿនជាងមុនផងដែរ។ ដូចនេះសំរាប់អ្នកលេងហ្គេមលើ iPhone នេះពួកគាត់នឹងឃើញហ្គេមរបស់ពួកគាត់ដើរបានរលូនជាងទូរស័ព្ទជំនាន់មុន។

 

ប្រព័ន្ធស្គេនម្រាមដៃ Touch ID ជំនាន់ទីពីរ

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

Touch ID គឺជាវិធី Unlock ទូរស័ព្ទងាយស្រួលនិងលឿនជាងការវាយលេខកូដ ដែលបានបង្លាញខ្លួនដំបូងគេនៅក្នុងទូរស័ព្ទ iPhone 5S កាលពីពីរឆ្នាំមុន។ ក្នុងទូរស័ព្ទជំនាន់ថ្មីនេះ Apple បានបំពាក់នូវប្រព័ន្ធ Touch ID ដែលអាចស្កេនម្រាមដៃអ្នកលឿនជាងជំនាន់ចាស់របស់ប្រព័ន្ធនេះ។ សម្រាប់ម្ចាស់ទូរស័ព្ទ iPhone ជំនាន់មុនៗដែលមានអារម្មណ៍ថា Touch ID ដើរយឺតពួកគាត់នឹងចូលចិត្តជាមួយ Touch ID ក្នុងទូរស័ព្ទជំនាន់ថ្មីនេះ។

 

ប្រព័ន្ធទទួលនិងបញ្ជូនសញ្ញា LTE Advance និង Wi-Fi លឿនជាងមុន

Apple បានដំឡើងល្បឿនរបស់ប្រព័ន្ធទទួលនិងបញ្ជូនសញ្ញា radio 4G/LTE និង Wi-Fi នៅក្នុងទូរស័ព្ទនេះ។ ទូរស័ព្ទថ្មីនេះអាចទទួលសញ្ញា 4G/LTE បាន 300Mbps និងអាចទទួលសញ្ញា Wi-Fi បានដល់ទៅ 866Mbps បើគិតជាមេហ្កាបាយត៍ (MB) វិញល្បឿនកំពូលរបស់ទូរស័ព្ទនេះគឺស្មើរនឹង 37.5MB ក្នុងមួយវិនាទី សម្រាប់ 4G/LTE និង 108MB ក្នុងមួយវិនាទី សម្រាប់ Wi-Fi។ ចំពោះអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាវិញយើងនឹងមិនឃើញការផ្លាស់ប្តូរអីក្នុងការប្រើប្រាស់អ៊ីនធើណេត (Internet) ក្នុងទូរស័ព្ទនេះទេ។ ដោសាតែថ្វីទូរស័ព្ទនេះមានសមត្ថភាពអាចទទួលនិងបញ្ជូនទិន្នន័យលឿនប៉ុន្នេះពិតមែនប៉ុន្តែបច្ចុប្បន្ននេះពុំមានក្រុហ៊ុនសេវាទូរស័ព្ទឬក្រុមហ៊ុនសេវាអ៊ីនធើណេតណាមួយដែលអាចផ្តល់សេវាអ៊ីធើណេតល្បឿនលឿនយ៉ាងនេះទេ។

 

ដំឡើងចំនួនផិចស៊ែលកាមេរ៉ាខាងក្រោយទៅ 12 មេហ្កាផិចស៊ែល ដែលអាចថតវិដេអូទំហំ 4K បាន

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

រូបភាពពីគេហទំព័រផ្លូវការរបស់ Apple

មុខងារថតរូបក្នុងទូរស័ព្ទគឺជាមុខងារមួយដែលពេញនិយមនិងមានការប្រើច្រើនបំផុតក្នុងចំណោមមុខងារទាំអស់។ ទូរស័ព្ទ iPhone ជាទូរស័ព្ទ (ក្នុងចំណោមទូរស័ព្ទខ្លះ) ដែលមានមុខងារកាមេរ៉ាល្អជាងគេ។ iPhone ត្រូវបានប្រើប្រាស់ដើម្បីថតរូបច្រើនជាងទូរស័ព្ទផ្សេងៗទៀត។ ក្នុងទូរស័ព្ទ iPhone ជំនាន់ថ្មីនេះ Apple បានបន្ថែមចំនួនគ្រាប់ទទួលពន្លឺចំនួន 50 ភាគរយច្រើនជាងសិនស័រ (Sensor) ទូរស័ព្ទ iPhone ជំនាន់មុននិងបានបង្កើតបច្ចេកវិជ្ជាថ្មីដើម្បីឲ្យរូបភាពដែលចាប់បានមានពណ៌ល្អជាងសិនស័រជំនាន់មុនៗ។ ដោយបន្ថែមចំនួនគ្រាប់ទទួលពន្លឺលើសិនស័រកាមេរ៉ាក្នុងទូរស័ព្ទជំនាន់ថ្មីនេះពី 8MP (មេហ្កាផិចស៊េល) ទៅ 12MP (មេហ្កាផិចស៊េល) អ្នកប្រើប្រាស់នឹងឃើញទិន្នន័យ 50% ច្រើនជាងមុននិងលំអិតជាងមុននៅក្នុងរូបដែលពួកគាត់ថតដោយទូរស័ព្ទថ្មីនេះប្រៀបធៀបនឹង iPhone ជំនាន់មុន។ ពួកខ្ញុំជឿថាជាមួយសិនស័រពន្លឺថ្មីនេះការថតរូបភាពនៅកន្លែងងងឹតក៏មានគុណភាពគ្រាន់បើរជាងរូបថតដោយសិនស័រទូរស័ព្ទជំនាន់មុនដែរ។ ដោយសារសិនស័រនេះអាចចាប់បាន 12MP ទូរស័ព្ទនេះក៏អាចថតវីដែអូបានទំហំ 4K ផងដែរ។

 

កាមេរ៉ាខាងមុខទំហំ 5 មេហ្កាផិចស៊េល

តាំពីពួកយើងនិយមថត “Selfie” មកអ្នកថលិតកាមេរ៉ាបានឆ្លើយតបនឹងពួកយើងដោយការបង្កើនគុណភាពកាមេរ៉ាខាងមុខរបស់ផលិតផលទូរស័ព្ទពួកគេ។ ក្នុងឆ្នាំនេះដើម្បីបង្កើនគុណភាពកាមេរ៉ាខាងមុខរបស់ iPhone ក្រុហ៊ុន Apple បានបំពាក់សិនស័រទទួលពន្លឺដែលអាចចាប់បានរូបភាពទំហំ 5MP (មេហ្កាផិចស៊េល) ជំនួសសិនស័រចាស់ក្នុងទូរស័ព្ទ iPhone 6 ដែលអាចចាបរូបភាពបានត្រឺមតែ 1.2MP តែប៉ុណ្ណោះ។ ដូចនេះពេលដែល iPhone ថ្មីនេះចាប់ចេញលក់ក្នុងទីផ្សាពួកយើងនឹងចាប់សង្កេតឃើញរូប “selfie” ច្បាស់ជាងមុនក្នុង Instagram, Facebook និងបណ្តាញជាច្រើនទៀត។ 😉

 

Live Photos

រូបភាពអាចរក្សាឣនុសសាវរីយ៍បាន ហើយ Apple បានឈានជើងចូលមួយចំហ៊ានទៀតដើម្បីឲ្យអ្នកប្រើទូរស័ព្ទ iPhone អាចរក្សាឣនុសសាវរីយ៍បានកាន់តែល្អជាងរូបភាពទៅទៀត។ ជាមួយនឹង iPhone 6s និង iPhone 6s Plus នេះអ្នកអាចបើកមុខងារថ្មីមួយដែលមានឈ្មោះថា Live Photos ពេលដែលអ្នករៀបនឹងថតរូប ក្រោយពីថតរូបដូចធម្មតាចប់ បន្ថែមពីលើរូបថតរបស់អ្នកបានថតទូរស័ព្ទក៏បានចាប់យក វិដេអូប្រវែង 1.5 វិនាទី (ជាសរុប មុននិងក្រោយពេលចុចថត) បន្ថែមពីលើរូបភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះជាវីដេអូបង្ហាញពី Live Photos.

 

 

តើអ្នកយល់ឃើញ ឬមានចម្វល់អ្វីទៀតទាក់ទងនិង iPhone ជំនាន់ថ្មីនេះ? សូម Post យោបល់ ឬសំណួររបស់អ្នកនៅផ្នែក “មតិ” ខាងក្រោម។

អានបន្ត