MENU

ព្យញ្ជនៈ ស្រៈ និងសញ្ញាផ្សេងទៀតមួយចំនួននៅក្នុងភាសាខ្មែរ

ប្រសិនជាគេឲ្យអ្នករាប់ព្យញ្ជនៈខ្មែរទាំង 33 តួរ តើអ្នកអាចរាប់បានដែរឬទេ? វាពិតជាមានភាពភ្ញាក់ផ្អើលណាស់ ដែលក្មេងខ្មែរភាគច្រើនមិនចាំវាទាំងស្រុង សូម្បីតែខ្ញុំពេលខ្លះក៏ភ្លេចដែរ ដោយសារតែយើងមិនសូវបានផ្តោតខ្លាំងលើវានៅក្នុងជីវភាពរស់នៅសព្វថ្ងៃ។ សូមបញ្ជាក់ថា អត្ថបទនេះ គឺគ្រាន់តែជាការរំលឹកឡើងវិញនូវព្យញ្ជនៈ ស្រៈ និងសញ្ញាខ្លះៗ ដែលត្រូវបានប្រើនៅក្នុងភាសាខ្មែរប៉ុណ្ណោះ ខ្ញុំនឹងមិនពន្យល់ពីរាល់ការប្រើប្រាស់នៃសញ្ញាទាំងនោះទេ ហើយសញ្ញាខ្លះ ក៏នឹងមិនត្រូវបានលើកឡើងមកបង្ហាញផងដែរ។ អ្នកអាចសិក្សាបន្ថែមពីវានៅក្នុងវែបសាយ Wikipedia ឬប្រភពផ្សេងៗទៀតបាន។

 

1. ព្យញ្ជនៈខ្មែរ

ព្យញ្ជនៈខ្មែរមាន 33 តួ រាប់តាមលំដាប់ពីដើមដល់ចប់៖

taprum_2015321002209

ប្រភពពី chanbokeo.com

 

khmerconsonants1

 

2. ស្រៈនិស្ស័យ

ស្រៈនិស្ស័យ គឺជាស្រៈ ដែលប្រើសម្រាប់ប្រកបជាមួយនឹងព្យញ្ជនៈ ហើយពួកវាមិនអាចឈរខ្លួនឯងបានទេ។ ស្រៈនិស្ស័យមាន 23 តួ។

maxresdefault

 

3. ស្រៈពេញតួ

អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន 15 តួ ដោយរាប់យក អ អា មកបញ្ចូលផង។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូវរាប់បញ្ចូល ទៅក្នុងក្រុមព្យញ្ជនៈ ទាំង 33 តួនោះវិញ។ ឯ “អា” គឺតួព្យញ្ជនៈបំបែកយកតួ “អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ 13 តួទេ គឺ  ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ “។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង 13 នេះ ស្រៈ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ 12 តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។

maxresdefault-1

 

4. សញ្ញាវណ្ណយុត្តិខ្មែរ

វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយ ដែលបង្កើតឡើង ដើម្បីកែប្រែផ្តួលសម្លេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ក្នុងភាសារបស់យើង។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ។

វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យ មានសូរផ្សេងឲ្យប្លែកពីសំឡេងដើម (Diacritics)។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ។ វណ្ណយុត្តិពួកនេះហៅថា “ខណ្ឌសញ្ញា” (Punctuation)។

taprum_2015321001959

ប្រភពពី chanbokeo.com

 

សូមបញ្ជាក់ម្តងទៀតថា អត្ថបទនេះ គឺគ្រាន់តែជាការរំលឹកបន្តិចបន្តួចអំពីព្្យញ្ជនៈ ស្រៈ និងសញ្ញាមួយចំនួន ដែលត្រូវបានប្រើក្នុងភាសាខ្មែរ ដើម្បីឲ្យអ្នកទាំងអស់គ្នាចាំ ព្រោះខ្ញុំអង្កេតឃើញថា មានមនុស្សជាច្រើនមិនចាំវា ហើយអ្វីដែលបានបង្ហាញនៅក្នុងអត្ថបទនេះ នឹងមិនក្បោះក្បាយប៉ុន្មានទេ អ្នកអាចសិក្សាស្រាវជ្រាវបន្ថែមខ្លួនឯងទៀតបាន។ ហើយបើសិនជាអ្នកចេះវាទាំងអស់ហើយ នោះគឺជារឿងមួយដ៏ល្អ។

Comments Off on ព្យញ្ជនៈ ស្រៈ និងសញ្ញាផ្សេងទៀតមួយចំនួននៅក្នុងភាសាខ្មែរ សង្គម

Comments are closed.

យោបល់របស់អ្នកអាន